ភ្នំពេញៈ ក្រោយទទួលរងគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ និងបណ្តាលឲ្យក្រុមអ្នកសិល្បៈដែលដឹកនាំដោយតារាចម្រៀង ខេមរៈ សេរីមន្ត ជាច្រើននាក់បានស្លាប់នៅនឹងកន្លែង និងរងរបួសនោះ នៅពេលនេះតំណាងគ្រួសារជនរងគ្រោះដែលមានតារាកំប្លែងនាយ កុយ យាយ ណយ សំណាង និងឪពុក ខេមរៈ សេរីមន្ត បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលខ្លួនទៅកាន់តុលាការដាក់ពាក្យបណ្តឹង និងសុំពន្លឿនរឿងក្តី។ នេះជាការបង្ហាញខ្លួនជាលើកដំបូងរបស់ដើមបណ្តឹង បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅកាលពី២សប្តាហ៍មុន។
Friday, 22 March 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
តាម រយៈការឲ្យដឹងរបស់ពិធីករប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ និងជាកូនធម៌របស់តារាចម្រៀងកំប្លែងជើងចាស់ ណយ សំណាង បានឲ្យដឹងថា តារាកំប្លែងនាយ កុយ យាយ ណយ សំណាង និងឪពុកបង្កើតរបស់តារាចម្រៀង ខេមរៈ សេរីមន្ត បានឡើងទៅកាន់តុលាការក្រុងព្រះសីហនុកាលពីថ្ងៃទី២០ ខែមីនា ដើម្បីដាក់ពាក្យបណ្តឹងទៅលើក្រុមហ៊ុន SK ដែលបានបង្កគ្រោះថ្នាក់បុករថយន្តតារាចម្រៀង ខេមរៈ សេរីមន្ត កាលពីយប់ថ្ងៃទី៧ មីនា កន្លងមកបណ្តាលឲ្យអង្គរក្ស និងក្រុមតារាចម្រៀង ខេមរៈ សេរីមន្ត ស្លាប់អស់៤នាក់ ដែលក្នុងនោះមានកូនប្រុសរបស់តារាកំប្លែងល្បីឈ្មោះនាយ កុយ និងកូនប្រុសរបស់យាយ ណយ សំណាង ។
គួររំឭកថា កាលពីម៉ោងជាង៨យប់ថ្ងៃទី៧ មីនា ឆ្នាំ២០១៣ តារាចម្រៀងឈរតំណែងកំពូល ខេមរៈ សេរីមន្ត រួមជាមួយនឹងក្រុមការងារ៨នាក់ (រួមមានក្មេងម្នាក់)បានធ្វើដំណើរតាមរថយន្តTundra ពណ៌សពីភ្នំពេញទៅខេត្តព្រះសីហនុ ដើម្បីច្រៀងនៅក្នុងការប្រគំតន្ត្រីមួយ ហើយក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រ២១១-២១២ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ព្រះសីហនុ។ គ្រោះថ្នាក់ដ៏រន្ធត់នេះ បានបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុនSK របស់ឧកញ៉ា លី សាយឃាង បុកពេញទំហឹងទៅលើរថយន្ត Tundra របស់តារាចម្រៀង ខេមរៈ សេរីមន្ត បណ្តាលឲ្យក្រុមការងាររបស់ពួកគេស្លាប់៤នាក់ភ្លាមៗ ក្នុងនោះមានកូនប្រុសតារាកំប្លែងល្បីឈ្មោះនាយ កុយ និងកូនប្រុសតារាចម្រៀងអាយ៉ៃយាយ ណាង រីឯ ខេមរៈ សេរីមន្ត រងរបួសស្រាល។
ឪពុកជនរងគ្រោះ ជី វីរៈ គឺតារាកំប្លែងជើងចាស់ល្បីឈ្មោះជាច្រើនជំនាន់លោក ជួង ជី ហៅ កុយ បានឲ្យដឹងថា លោក រួមនឹងក្រុមគ្រួសារជនរងគ្រោះជាច្រើននាក់ទៀត មានយាយ ណាង ឪពុក ខេមរៈ សេរីមន្ត និងគ្រួសារអ្នកស្លាប់ពីរនាក់ទៀតបានឡើងទៅកាន់តុលាការខេត្តព្រះ សីហនុដើម្បីដាក់ពាក្យបណ្តឹងលើក្រុមហ៊ុន SK ខណៈរំលងអស់រយៈពេលយូរហើយ ក្រុមហ៊ុនមួយនេះ នៅតែគ្មានដំណោះស្រាយលើក្រុមគ្រួសារនៃសពនោះ។
លោក ជួង ជី បាននិយាយថា៖«មកទល់នឹងពេលនេះ ក្រុមហ៊ុន SK ហាក់ដូចជាមិនអើពើលើអ្នកស្លាប់ និងជាមួយនឹងគ្រួសារនៃសពឡើយ។ គេបានយកប្រាក់ចំនួន២លានរៀលមកចូលបុណ្យដែរ តែគេគ្មានចំណាត់ការដោះស្រាយឡើយ ដូច្នេះហើយបានជាខ្ញុំ និងជនរងគ្រោះដទៃទៀតបានឡើងមកដាក់ពាក្យបណ្តឹងនៅតុលាការក្រុង ព្រះសីហនុ»។
សម្រាប់ពាក្យបណ្តឹងនោះតារាកំប្លែងនាយ កុយ បានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ កូនប្រុសលោកបានបាត់បង់ជីវិត ហើយរបស់របរមួយចំនួនដូចជា ខ្សែក អាយផេត និងរបស់មួយចំនួនទៀតក៏បានបាត់ដែរ ដោយបូករួមជាមួយនឹងការធ្វើពិធីបុណ្យសព និងបុណ្យ៧ថ្ងៃទៀតនោះ ចំណាយអស់ខ្ទង់២៥០០០ដុល្លារ ដូច្នេះលោកមិនទាមទារអ្វីច្រើននោះទេ ព្រោះមនុស្សបានស្លាប់បាត់ទៅហើយ តែសុំម្យ៉ាង គឺឲ្យក្រុមហ៊ុន SK មានដំណោះស្រាយ តែលោក និងជនរងគ្រោះដទៃទៀតបានរង់ចាំអស់រយៈពេលយូរហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។ ដូច្នេះហើយលោកក៏បានដាក់ពាក្យបណ្តឹងនោះ ទាមទារសំណងចំនួន២៥០០០ដុល្លារ។
តារាកំប្លែងដែលនិយាយស្តីអួល ដើមទ្រូងព្រោះកូនស្លាប់រូបនេះនិយាយថា៖«ខាងតុលាការបានសន្យាថា គេនឹងជួយពន្លឿនរឿងក្តីនេះ ហើយគេនឹងហៅតំណាងក្រុមហ៊ុន SK និងក្រុមហ៊ុនធានារ៉ាប់រង កាមីនកូ ឲ្យចូលខ្លួនមកដោះស្រាយ ហើយនៅពេលនេះ ខ្ញុំក៏សូមសំណូមពរដល់តុលាការ ព្រះរាជអាជ្ញា និងសមត្ថកិច្ចជួយធ្វើឲ្យបានឆាប់ផងដែរ»។
មុននេះគេបានដឹងថា តារាចម្រៀង ខេមរៈ សេរីមន្ត បានប្តឹងក្រុមហ៊ុន SK ទាមទារសំណងប្រមាណចំនួន៩ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
សេរី មន្ត និយាយថា៖«ការដែលខ្ញុំដាក់ពាក្យបណ្តឹងនេះ ព្រោះខ្ញុំចង់បញ្ចប់គ្រោះថ្នាក់ចរាចរណ៍ចាប់ពីថ្ងៃនេះតទៅ បើយើងដាក់ពាក្យបណ្តឹងធម្មតា ស្រាលពេក តើអ្នកណាខ្លាច? ក្រុមហ៊ុនត្រូវប្រយ័ត្នលើអ្នកបើកបររបស់ខ្លួន»។
លោកបាន បញ្ជាក់ថា៖«រថយន្តរបស់ខ្ញុំក៏មិនថោកដែរ ជំងឺចិត្តរបស់ខ្ញុំ ពេលវេលារបស់ខ្ញុំ ការងាររបស់ខ្ញុំ ក៏មិនតិចដែរ រយៈពេលនេះ បងដឹងហើយថា ខ្ញុំរវល់ខ្លាំងណាស់…»៕

ពូកុយអើយ មើលទៅពូត្រូវកាត់បំពង់រង់ចាំទឹកភ្លៀងហើយ ច្បាំងជាមួយយក្សយ៉ាប់ណាស់។
អុំកុយទៅប្តឹងយ៉ាងណា! ព្រោះប្រទេសកម្ពុជាសព្វថ្ងៃអ្នកណាមានលុយធំជាងអ្នកនោះជាអ្នកឈ្នះ ។ ស្រួលមិនស្រួល
កាលណាលោកអុំប្តឹងគេ គេប្តឹងវិញ របូតខោក្នុងហើរតាមខ្សល់បាត់មិនខាន ៕
that is a criminal , it killed peoples’s life .it has to be filled a lawsuite against container driver .
it doesn’t matter what happen Bong Koy has to fight for it,Bong Koy has to bring the container driver to the justic and put him it jail becausr he was a killer.he has to pay what he did.be strong fight for it Bong Koy. wish you won the case of this matter. god bless you and the others get succesful.
that is a criminal , it killed peoples’s life .it has to be filled a lawsuite against container driver .
it doesn’t matter what happen Bong Koy has to fight for it,Bong Koy has to bring the container driver to the justic and put him it jail becausr he was a killer.he has to pay what he did.be strong fight for it Bong Koy. wish you won the case of this matter. god bless you and the others get succesful.
Traffic accident is happening everywhere in the world, but in order to reduce the incident and casualty, ministry of transportation must impliment strict law to prevent the collision from happening, including severe penalty for the offenders who found guilty in violation and held responsible for such tragedy.
ទោះជាយ៉ាងណាក៏ ត្រូវតែប្តឺងដែរ ដើម្បីឲ្យអ្នកបើកបរដ៏ទៃទៀតគោរពច្បាប់