ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូន ខ្មែរក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ព អក្សរខ្មែរ

ភ្នំពេញៈ រស់នៅលើទឹកដីក្រោមអណានិគមគ្មាន វាសនា បានរៀន អក្សរសាស្រ្តជាតិ របស់ខ្លួន ឲ្យបាន ស្រួលឡើយ តែផ្ទុយទៅវិញ ការរស់ក្រោម នឹមត្រួតត្រា កៀបសង្កត់ រឹតត្បឹតនេះ បានជំរុញឲ្យ យុវជនខ្មែរ កម្ពុជាក្រោមម្នាក់ បាន តស៊ូពុះពារ សិក្សាអក្សរខ្មែរ ចេះស្ទាត់ ថែម ទាំងបាន ស្រាវជ្រាវ រហូតបានបង្កើត ជាពុម្ពអក្សរខ្មែរ ដែល ប្រជាពលរដ្ឋ កម្ពុជា ជាច្រើន បាននិង កំពុងប្រើ ប្រាស់រាល់ថ្ងៃ ហៅដោយ សាមញ្ញថា Font Unicode ។

Saturday, 30 March 2013
ដោយៈ វ៉ាន់ សារាយ
DAP-NEWS

 

ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ ដែលកំពុងរស់ លាក់ខ្លួនយ៉ាង ស្ងៀមស្ងាត់ នៅក្នុង ប្រទេសកម្ពុជា មាន មនុស្សមិន ច្រើននោះទេ ដែលបាន ស្គាល់រូបលោក ខណៈដែល ពួកគេកំពុង នឹងប្រើប្រាស់ ជារៀង រាល់ថ្ងៃ នូវសមិទ្ធផល ដ៏វិ សេសវិសាល របស់គាត់ ដើម្បី បម្រើការងារ របស់ពួកគេ ។

ក្នុងវ័យ ៤២ឆ្នាំ សម្បុរស្រអែម មាឌដំបង ស្ថាបនិក ពុម្ពអក្សរយូនីកូដ ជាកូនខ្មែរ កម្ពុជាក្រោម លោក ដាញ់ ហុង ពី ក្នុងហាង កាហ្វេ មួយកន្លែង ក្នុងរាជធានី ភ្នំពេញ បានរៀបរាប់ ពីដំណើរ ដើមទង នៃការបង្កើត ពុម្ពអក្សរខ្មែរ ថា ជាខ្មែរ កម្ពុជាក្រោម ដែលមាន ឈាមជ័រជា ខ្មែរ អារម្មណ៍ និងផ្នត់គំនិត របស់លោក បានដិតដាម ជាប់ជាមួយ អក្សរខ្មែរ ទោះ បីការរស់លើ ដីកំណើត ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល វៀតណាម ហាមមិនឲ្យ រូបលោក សិក្សាអក្សរខ្មែរ យ៉ាងណា ក្តី តែលោកបាន លួចរៀន ពីឪពុក និងព្រះ សង្ឃ នៅតាមទី អារាមរហូត បានចេះ ចាំ អក្សរសាស្រ្ត ជាតិរបស់ខ្លួន និង អាចប្រើ ជាផ្លូវការបាន ។

ជាមួយនឹងស្នាម ញញឹមតិចៗ ក្នុងសំដីរដឹន ជាអ្នកខេត្ត ពល្លាវ កម្ពុជាក្រោម ដាញ់ ហុង បានរៀប រាប់បន្តថា ពេលលោក សិក្សានៅ មហាវិទ្យាល័យ ផ្នែកច្បាប់ ក្នុងទីក្រុង ព្រៃនគរ ដែលវៀតណាម ហៅថា ហូជីមិញ នោះ លោកបានឃើញ ប្រជាពលរដ្ឋ កម្ពុជា បានទៅជួល ក្រុម ហ៊ុន វៀតណាម បង្កើតពុម្ពអក្សរខ្មែរ ក្នុងនាម ជាខ្មែរ តែ មិនអាចធ្វើ ខ្លួនឯងបាន ហើយរត់ទៅ ពឹងគេ នេះហើយ ធ្វើឲ្យរូបលោក មានអារម្មណ៍ ឈឺចាប់ ព្រមទាំង ចាប់ផ្តើម សិក្សា ស្រាវជ្រាវ រហូតបង្កើតនូវ ពុម្ពអក្សរខ្មែរ យូនីកូដ នេះឡើង ដើម្បី ប្រើប្រាស់ ផ្ទាល់ខ្លួន ជាជំហ៊ាន ដំបូង។

លោក ដាញ់ ហុង បង្កើតពុម្ពអក្សរខ្មែរ

លោកបានបញ្ជាក់ជាមួយនឹងស្នាមញញឹមថា «ដំបូងឡើយ គ្មានបំណង ចង់បង្កើត ប្រើប្រាស់អី ទូលំទូលាយ ដូច្នេះទេ គ្រាន់តែចង់ថា ស្រាវជ្រាវធ្វើ យ៉ាងម៉េច ឲ្យពុម្ពអក្សរខ្មែរ វាស្រួល សម្រាប់ ប្រើខ្លួនឯង ខ្ញុំក៏ចេះតែ ស្រាវជ្រាវទៅ ។ លុះ ដល់ឆ្នាំ ២០០២ ខ្ញុំបានឡើង មកប្រទេស កម្ពុជា ធ្វើការជាមួយ អង្គការ និងបន្ត ស្រាវ ជ្រាវ ពីវិធីបង្កើត ពុម្ពអក្សរខ្មែរ នេះ ទៀត» ។

ទោះបីជា ហុង បានបង្កើតពុម្ព អក្សខ្មែរ យូនីកូដ ដោយខ្លួនឯង ប្រើបានក្តី តែមិនទាន់ ត្រឹមត្រូវ ទៅតាម បច្ចេកទេស នៅឡើយទេ លុះដល់ឆ្នាំ ២០០២ យុវជនខ្មែរ ក្រោមម្នាក់នេះ បានមានឱកាស ត្រូវបានក្រុមហ៊ុន Microsoft ដែល មានស្នាក់ការ នៅប្រទេស អាមេរិក ហៅទៅ សិក្សា បច្ចេកទេស បន្ថែមរយៈពេល ២សប្តាហ៍ ដើម្បីបំពេញ នូវចំណុច ខ្វះខាត ។

លោក ដាញ់ ហុង បង្កើតពុម្ពអក្សរខ្មែរ

លោក ហុង បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងយើងអាច បង្កើតបានហើយ តែវាមិនទាន់ ស្តង់ដារយើង ក៏ទៅ រៀនជា មួយគេពី បច្ចេកទេស ថាធ្វើយ៉ាងម៉េច ឲ្យវាដើរស្រួល និងត្រូវទៅតាម ស្តង់ដារ របស់វា» ។

បន្ទាប់ពីទទួលបាន វគ្គបណ្តុះបណ្តាល ជំនាញបន្ថែម ពីក្រុមហ៊ុន Microsoft ហើយនោះ ហុង ដែលមាន ឪពុកម្តាយ ជាខ្មែរ កម្ពុជាក្រោម និងជាកូនទី៦ ក្នុងចំណោម បងប្អូន ៨នាក់នោះ បានត្រឡប់ មកប្រទេស កម្ពុជាវិញ រូបលោក ចាប់ផ្តើម ប្រឡូក បង្កើតពុម្ព អក្សរ ខ្មែរយូនី កូដ នេះ ឡើង នឹងដាក់តាម បណ្តាញ ប្រព័ន្ធ អ៊ីនធើណេត ឲ្យគេទាញយក (download) ទៅប្រើប្រាស់ ដោយសេរី ។

ទោះបីជា ដាញ់ ហុង បានបង្កើត ពុម្ពអក្សរខ្មែរ ចែកជូន ប្រជាពលរដ្ឋ ទូទាំង សកលលោក ប្រើប្រាស់ដោយ សេរីយ៉ាង ណាក្តី តែមានមនុស្ស មិនច្រើនទេ ដែលបាន ស្គាល់រូប លោកនោះ មិនត្រឹមតែ ប៉ុណ្ណឹងទេ ក្នុងជំហានដំបូង នៃការ បង្កើតពុម្ព អក្សរខ្មែរនេះ មានមនុស្សជា ច្រើន បាន បន្ទុចបង្អាក់ និងរិះគន់ថា ពុម្ពអក្សរខ្មែរ យូនីកូដ របស់លោក ប្រើ មិនត្រឹមត្រូវ ពោលគឺមាន អ្នកតាម ច្រណែន និងនិន្ទារូប លោកតែម្តង ។

លោក ហុង បានបញ្ជាក់ថា «យើងបង្កើត ទៅគេថា យើងនឹង ខុសចេះ ខុសចុះ តែពេលនេះ អ្នកដែល រិះគន់ណុង គេ បានបង្កើតដែរ ហើយគេ ថែមទាំង អះអាងថា Font អក្សរហ្នឹងគេ ជាអ្នកបង្កើត តាមពិតទៅ ខ្ញុំជាអ្នក បង្កើតទាំងអស់ ហ្នឹង» ។

ទោះបីជាមានរឿងរកាំរកូស ជាឧបសគ្គក្តី តែក៏មិនមែន មានន័យថា ធ្វើឲ្យយុវជន ខ្មែរក្រោម ម្នាក់នេះ ចុះចាញ់នោះ ដែរ គឺលោកនៅតែ បន្តស្រាវជ្រាវ បង្កើតពុម្ព អក្សរយូនីកូដ នេះ រហូតមក ជាពិសេស ធ្វើយ៉ាងណា សម្រួលឲ្យ ប្រើបាន ជាមួយនឹង ប្រព័ន្ធបច្ចេកវិទ្យា ដែលទើប ចេញថ្មីៗ ដូចជាប្រើតាម គេហទំព័រ ប្រើលើទូរស័ព្ទ អាយហ្វូន អាយផេត និងជាមួយ Browser ផ្សេងៗទៀត រហូតដល់ ដាក់លើ គេហទំព័រ ហ្គូហ្គោល ថែមទៀតផង ។

ជាមួយនឹងស្នាមញញឹម ប្រកបដោយ មោទនភាព ក្នុងនាមជាអ្នក ជោគជ័យ លើការស្រាវជ្រា វរបស់ខ្លួន កូនខ្មែរក្រោម ម្នាក់នេះ បានបញ្ជាក់ថា «យើងខំធ្វើឲ្យ វាប្រើទៅ ស្គាល់ Font អក្សរខ្មែរ នៅលើប្រព័ន្ធ ទូរស័ព្ទ ស្មាតហ្វូន ដូចជា អាយ ហ្វូន អាយភេត និងប្រព័ន្ធ អេនឌ្រយ ផ្សេងៗ នឹងហើយជាកិច្ច សហការ រវាងខ្ញុំ ជាមួយនិង ហ្គូហ្គោល»។

ងាកទៅកុមារភាព និងប្រវត្តិ នៃការសិក្សា ស្ថាបនិក ពុម្ពអក្សរខ្មែរ ជាខ្មែរ កម្ពុជាក្រោម រូបនេះ វិញម្តង។ កុមារ ហុង ទោះបីជាកើត ក្នុងត្រកូល គ្រួសារជា កសិករ និងរស់ក្រោម អណានិគម វៀតណាម យ៉ាងណាក្តី តែគេហាក់ ដូចជាមិន សូវមាន ប្រវត្តិជូរចត់ ឈឺចាប់ និង វេទនា ប៉ុន្មាន នោះ ទេ ។

ជាមួយនឹងអាវដៃខ្លី ពណ៌ប្រផេះ អង្គុយលើសាឡុង ពណ៌ឈាមជ្រូក ក្នុងហាងកាហ្វេ កណ្តាលរាជធានី ភ្នំពេញ ដោយកែវភ្នែក បាញ់ទម្លុះ កញ្ចក់វែនតា ដ៏ក្រាស់ របស់លោក បានបញ្ជាក់ ប្រាប់ថា ការសិក្សានៅ កម្ពុជាក្រោម មិន ងាយ ស្រួលនោះទេ កូនខ្មែរកម្ពុជា ក្រោមមិនមែន អាយុ ៥-៦ឆ្នាំ អាចចូលរៀន បាននោះទេ លុះតែក្លាហាន ចេះវាយ ចេះតប់ ទើបអាច ទៅរៀនបាន។ ត្រង់នេះ ហុង ចង់បញ្ជាក់ថា ព្រោះក្រោម អណានិគម គឺមានក្មេងៗជាជនជាតិ វៀតណាម តែងតែធ្វើបាប ដូច្នេះយើង ត្រូវតែចេះ ការពារខ្លួនឯង ។ ក្នុងកុមារភាព ហុង តែងតែ ចំណាយ ពេលដើរ រាប់សិប គីឡូម៉ែត្រ ដើម្បីទៅសិក្សា ហើយ ហុង គ្មានឱកាសបាន រៀនអក្សរខ្មែរ ដែលជា អក្សរជាតិរបស់ ខ្លួននោះទេ បើមិនលួចរៀន ជាមួយឪពុក និងនៅតាម វត្តទេ គ្មានថ្ងៃចេះ អក្សរសាស្ត្រខ្មែរ ឡើយ ហើយបើ យើងមិនរស់ ក្នុងស្ថាន ភាពបែបនឹង ក៏មិន ចេះតស៊ូដែរ។

ជាមួយនឹងការសិក្សា ដ៏វែងឆ្ងាយ ហុង បានបញ្ចប់ មហាវិទ្យាល័យ ផ្នែកច្បាប់នៅ ទីក្រុងព្រៃនគរ ហើយបម្រើ ការនៅ ក្នុងរដ្ឋការ វៀតណាម រយៈពេល ៣ឆ្នាំ ថែមទៀតផង ។ តែដោយសារតែ ការមាន អារម្មណ៍ថា ខ្លួនរស់ និងធ្វើការ ប្រៀបដូច ជាជន អន្តោប្រវេសន៍ នៅលើដី កំណើត របស់ ខ្លួននោះ ហុង ក៏សម្រេចចិត្ត មកស្វែងរក ការងារធ្វើ នៅរាជ ធានីភ្នំពេញ ក្នុងឆ្នាំ២០០០ ។

ត្រង់ចំណុចនេះ ហុង បញ្ជាក់ថា «យើងរស់តាម បែប អន្តោប្រវេសន៍ យើងបង្ខំចិត្ត ធ្វើគ្រប់បែប យ៉ាង មិនមែនធ្វើតែ មួយមុខ បាននោះទេ ដូចយួនគេ រៀននៅនឹង គេរៀនច្បាប់ គេដឹងតែចេញ មកធ្វើការ ខាងច្បាប់ តែយើង អត់បានទេ ការងាររដ្ឋ មិនសមស្រប សម្រាប់ ជីវភាព ឡើយ» ។

បន្ទាប់ពីហែលឆ្លងឆាកជីវិត ដ៏វែងឆ្ងាយរហូត ដល់បច្ចុប្បន្ន ជាមួយនឹង ការងារជាអ្នក បច្ចេកទេស បង្កើតពុម្ព អក្សរខ្មែរ ហុង បានបញ្ជាក់ថា លោកបានបង្កើត ពុម្ពអក្សរខ្មែរ រហូតដល់ជាង ១០០ ដោយដាក់បម្រើ តាមអង្គការ ក្រុមហ៊ុន ឯកជននានា ។ រាល់ថ្ងៃ ពុម្ពអក្សរ ដែលគេប្រើ ស្ទើរតែ គ្រប់គ្នា ប្រើដោយសេរីនោះ មានដូចជា ប្រភេទ ពុម្ពអក្សរ ឬ font khmer Os, khmer Os battambang… ឬក៏ប្រភេទ khbattambong kh Moul…។ល។

ទោះបីជាយ៉ាងណា ស្ថិតនៅក្នុងវ័យ ៤២ ហុង មានភរិយា ជាអ្ន កខេត្តកណ្តាល និងមាន បុត្រីម្នាក់ ជាចំណងដៃទៅ ហើយ បន្ទាប់ពី ជ្រើសរើស យក អាពាហ៍ពិពាហ៍ កាលពីឆ្នាំ ២០០៨ ។ រហូតដល់ បច្ចុប្បន្ននេះ ស្ថាបនិកពុម្ព អក្សរខ្មែរ ដាញ់ ហុង នៅតែបន្ត មហិច្ឆតា របស់ខ្លួន ព្យាយាម ស្រាវជ្រាវ ថែមទៀត ធ្វើយ៉ាងណា ឲ្យអក្សរខ្មែរ កាន់តែងាយ ស្រួលប្រើ ជាមូយ ឧបករណ៍បច្ចេក វិទ្យាទំនើបៗ ដែលទើប នឹងចេញថ្មី សម្រាប់បម្រើ តម្រូវការ ប្រជាពលរដ្ឋខ្មែរ ។

ទោះបីជាបង្កើតស្នាដៃ ដ៏ធំធេង យ៉ាងនេះក្តី តែលោក ដាញ់ ហុង មិនចង់ បញ្ចេញមុខ ឬបញ្ចេញឈ្មោះ នោះទេ ព្រោះតែ ហុង គិតថា ធ្វើដើម្បី កូនខ្មែរ ជាតិខ្មែរ និងដើម្បីផ្គត់ផ្គង់ ជីវភាពគ្រួសារ ដោយសាមញ្ញ ជាការស្រេច លោក មិនចង់ ចេញមុខ ចេញមាត់ នោះទេ ។

ស្ថាបនិកលាក់ប្រវត្តិ ព្រោះអតីតកាល ជាខ្មែរកម្ពុជាក្រោម រស់ដោយ ការហ៊ុំព័ទ្ធ តាមដានពី រដ្ឋការ វៀតណាម រូបនេះ បានថ្លែង អំពាវនាវឲ្យ កូនខ្មែរ ទាំងអស់ ព្យាយាមសិក្សា ស្វែងយល់ពី បច្ចេកវិទ្យា និងប្រើប្រាស់ ពុម្ពអក្សរខ្មែរ យូនីកូដ ទាំងអស់គ្នា ហើយព្យាយាម ស្រាវជ្រាវ បង្កើត នូវ គំនិតថ្មីៗ បន្ថែមទៀត សម្រាប់ជា ស្នាដៃ និងកិត្តិស័ព្ទ របស់ជាតិ ៕

What Next?

Recent Articles

22 Responses to "ព្យុះចិត្តស្រឡាញ់ អក្សរសាស្រ្តជាតិ ជំរុញកូន ខ្មែរក្រោមម្នាក់ សម្រេចមហិច្ឆតា បង្កើតពុម្ព អក្សរខ្មែរ"

  1. ការដាក់ត្រកូល ដាញ់ ត្រកូល សឺន ត្រកូល ថាច់ នេះគឺជាបញ្ជារបស់យួនប៉ុណ្ណោះ បើពុំនោះទេ

    គេនឹងមិនធ្វើ អត្តសញ្ញាណប័ណ្ណ អោយនោះទេ នេះ​បើតាម ខ្ញុំ ទទួលព៍តមានបាន ពីបងប្អូន

    កម្ពុជាក្រោម ដែល រស់នៅទីនោះ ។ គួរអោយអាណិតអាសូរ បងប្អូន ខ្មែរកម្ពុជាក្រោម ដែល ត្រូវរងប្រមាថមើលងាយ បងប្អូនខ្មែរយើងមួយចំនួន ដែលរស់នៅក្នុងប្រទេសខ្លួនអែងណាស់ នៅ ពេលដែលពួកគាត់មកប្រទេសរបស់ខ្ឡួន បែរ ជាថាគ្នាជាយួន ហើយបែរនៅស្រុកយួន ពួកយួន ថាគ្នាខ្មែរ តាមដានគ្នាគ្រប់ពេល វេលា​​ ។ បើនិយាយពីការថែរក្សានឹងគោរពប្រពៃណីវិញ ពួកគាត់ បានគោរពយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត ស៊ឹង តែរក្សាបាននៅប្រពៃណីនឹងវប្បធ៍មលើសបងប្អូនខ្មែរមួយចំនួន នៅក្នុងស្រុកយើងទៅទៀត ។

  2. 18 Mars says:

    ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ដាញ់ ហុង ដែលបានខិតខំបង្កើតខ្មែរយូនីកូត។ សព្វថ្ងៃខ្ញុំ​មានការងាយស្រួលក្នុងការសរសេរអក្សរខ្មែរដោយសារស្នាដៃរបស់លោក។ អរគុណណាស់លោកហុង

  3. អស្ចា says:

    សូមសរសើរ​ដោយស្មោះ

  4. វិជ័យ says:

    ខ្ញុំ​ក៏​ប្រើ​ពុម្ព​អក្សរ​ខ្មែរ​របស់​លោក​ដែរ​។ សូម​ទទួល​ការ​គោរព​និង​អរគុណ​ពី​ខ្ញុំ​។​ … ប្រសិន​បើ​គ្រប់​មនុស្ស​ខ្មែរ​ជួយ​អ្វី​មួយ​ដល់​សង្គម​គ្រប់​គ្នា​ តាម​លទ្ធ​ភាព​របស់ខ្លួន​ ខ្ញុំ​គិត​ថា សង្គម​ខ្មែរ​នឹង​រីក​ចម្រើន​ឆាប់​រហ័ស។

  5. ខ្មែរគ្រប់ជាតិ says:

    ខ្ញុំសូមថ្លែងនូវអំណរអរគុណដ៏ជ្រាលជ្រៅចំពោះប្អូនដាញ់ ហុង។

  6. donjeyu says:

    ខ្ញុំមានការពេញចិត្ត នូវការទាញយកខ្មែរយូនីកូត ដែលជាស្នាដៃដែលលោកដាញ់ហុងខិតខំបង្កើតឡើង
    ហើយក៍សូមអរគុណដល់លោក ជាខ្លាំងនឹងគំាទ្រការស្រាវជ្រាវរបស់លោកអោយកាន់តែមានភាពរីកចម្រើនថែមទៀត

  7. រាជការ says:

    តើអ្នកណាជាអ្នកបង្កើតយូនីកូតពិតប្រាកដ? ខ្លះថា ក្រុមនៅ Nida (គណៈរដ្ឋមន្រ្តីជាអ្នកបង្កើត) ខ្លះថា ឯកឧត្តម ប៉ាន សូរស័ក្តិ អតិត អនុរដ្ឋលេខាធិការក្រសួងទូរគមនាគមន៌ជាអ្នកបង្កើត។ តើមួយណាជាអ្នកបង្កើតមុនគេ?

    ដាញ់ ហុង និយាយថា ខ្មែរខ្លះសុំឲ្យវៀតណាម បង្កើត Font ខ្មែរ សួរថា តើវៀតណាម បង្កើត Font ឈ្មោះអ្វី? ដូចជា មិនគួរឲ្យជឿសោះ៕

  8. 18 Mars says:

    ទោះជឿឬមិនជឿវាជាសិទ្ធិរបស់បុគ្គល តែខ្មែរទាំងអស់កំពុងប្រើខ្មែរយូនីកូដ

  9. 18 Mars says:

    ដែលមិនគួរឲ្យជឿនោះគឺពាក្យថាគណៈរដ្ឋមន្រ្តីជាអ្នកបង្កើត ឬ ឯកឧត្តម ប៉ាន សូស័ក្តិ ព្រោះបើពួកគេជា​អ្នក​បង្កើត​មែន​នោះប្រាកដជាល្បីយួរហើយ។ លោករាជការអាចលោកដាញ់ ហុង បានព្រោះសព្វថ្ងៃ​លោក ហុង រស់នៅកម្ពុជា។

  10. dara says:

    ជូនចំពោះលោក ហុង ជាទីគោរព

    ទាំងនេះ គឺជាសមិទ្ធិផលដែលពុំអាចកាត់ថ្លៃបានឡើយ។ សូមឲ្យលោក និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ

    សុភមង្គល និងជ័័យជំនះរាល់ភារកិច្ច។

  11. kumrou says:

    យើងធ្លាប់ឮថាលោកប៉ាន់​សូស័ក្តិជាអ្នកបង្កើតfont unicode ។គ្មានយោបល់។

  12. 18 Mars says:

    ហ៊ុន សែន មិនដែលផ្តល់រង្វាន់ឬការលើកទឹកចិត្តដល់សិស្សដែលរៀនពូកែឬអ្នកបង្កើតដូចលោកដាញ់ ហុង នេះទេតែបើអ្នកប្រដាល់វិញឲ្យរាប់ពាន់ដុល្លារព្រោះគាត់មានចរិតជាអ្នកលេង។ តាំងពីកុំព្យូទ័រហូរ ចូលស្រុកខ្មែរហើយមានហ្វុនខ្មែឬប្រើរហូតមកដល់ខ្មែរយូនីកូដខ្ញុំមិនដែលបាឮគេនិយាយថាមនាឈ្មោះ ប៉ាន់ សូស័ក្តិ មានចំណែកក្នុងការបង្កើតយូនីកូដ ឬមួយក៏មកពីខ្ញុំមិនបានស្រាវជ្រាវបានច្បាស់លាស់។

  13. Endrea says:

    អ្វីដែលខ្ញុំបានដឹងកន្លងមកគឺ នៅពេលដែលអ្នកប្រើប្រាស់Khmer Unicode មានចម្ងល់
    មានឈ្មោះដាញ់ហុងជួយសម្របសម្រួលឲ្យ។ ខ្ញុំជឿថាវីរៈភាពរបស់លោកជាចំណារប្រវត្តសាស្រ្ត។
    ថ្វីបើKhmer Unicodeសព្វថ្ងៃនៅមានចំណុចខ្វះខាតខ្លះៗក៏ដោយ នៅពេលអនាគតវាអាចមានភាព
    ប្រសើរឡើង ដោយការកែតម្រូវរបស់លោក។​ចំណុចដែលខ្វះខាតខ្លះៗរបស់Khmer Unicodeគឺ ពេលសរសេរួច
    ហើយពិនិត្យឃើញថាត្រឹមត្រូវ​តែពេលបញ្ជូនបែជាមានចំនណុចខ្លះខុសទៅវិញ។មិនអាចសរសេរលើMicrosoft Word
    បានដូចLimon Fontទេ

  14. Endrea says:

    ចំពោះអស់លោកដែលជាអ្នកបង្កើតអក្សរខ្មែរ សូមជួយកែរទម្រង់ឲ្យមានស្តង់ដារតែមួយ ដោយលប់បំបាត់ចោលនូវ
    ភាពខុសគ្នាក្នុងការប្រើប្រាស់។​ វាយអក្សរ Limon Font តាមរបៀបផ្សេង​ ហើយមកវាយKhmer​​ Unicode Font
    តាមរបៀបផ្សេងទៀតវាមិនត្រឹមតែធ្វើឲ្យច្របូកច្របល់ក្នុងការចងចាំទេ វាថែមទាំងមិនត្រូវគ្នានៅលើបណ្ដាញអិនធើរណិត
    ផងដែរ

  15. រាជការ says:

    ខ្ញុំគិតថា យកល្អ គួរអ្នកកាសែតសម្ភាសន៍ អាជ្ញាធរ Nida និង ឯកឧត្តម ប៉ាន សូរស័ក្តិ មើលក្រែងដឹងព័តមានបន្ថែម។ ខ្ញុំមិនកាន់ជើងនរណាទេ ប៉ុនែ្តដោយសារស្រុកខ្មែរសំបូរអ្នកកាឡៃការពិត ដូចេ្នះ អ្នកកាសែតមិនត្រូវយកតែប្រភពមួយមកជាសំអាងទេ! អរគុណ។

  16. BaBaBoo says:

    ល្អដែលជំនាន់លោកដាហុង បង្កើត ខ្មែរយោនីកូដ ចំត្រូវនិងសកលលោកត្រូវការភាពគ្មានលាក់កំបាំង ។ បើគេគិតមួយ

    សន្ទុះ គេនិងដឹងថា យោនីកូដប្រៀបដូចនិងមនុស្សឆ្កួតដើរស្រាត។ អ្នកណាៗក៏អាចមើលឃើញទាំងអស់ គ្មានការលាក់

    បិតបាំងទេ សូម្បីតែចង់ធ្វើអ្វីក៏អាចដឹងដែរ ហើយប្រៀបដូចនិងគូរស្នេហ៌ពីរនាក់កំពុងរួមរក្សនិងគ្នា ត្រូវគេនាំគ្នាអង្គុយ

    មើលយ៉ាងនោះដែរ ។ យ៉ាងណាក៏ដោយ យោនី ដូដខ្មែរ និងក្លាយជាកម្មវត្ថុមួយសម្រាប់ងាយស្រួលដល់ពួកចារកម្ម

    បរទេសមួយកំរិតធំក្នុងការយល់ដឹងពីកម្ពុជា ។

  17. Surina Chhieng says:

    ​សូមសរសើរដោយស្មោះចំពាះប្អូន ហុង ដែលជាស្ថានិកហ្វុនយូនីកូដខ្មែរ។ រឿងនេះបងដឹងតាំង​ពីយូរណាស់មកហើយ មិនមែនក្រុមអាជ្ញាធរ Nida និង ឯកឧត្តម ប៉ាន សូរស័ក្តិ ជាអ្នកបង្កើត​នោះទេ។ សូមប្អូននិងក្រុមគ្រួសារជួបតែសេចក្តីសុខ និងសូមប្អូនបន្តស្នាដៃដ៏អស្ចារ្យ​នេះតទៅទៀត កុំចាប់អារម្មណ៍ជាមួយអ្នកទាំងឡាយណាដែលមានទស្សនៈអវិជ្ជមានអី។

  18. killer says:

    អញនឹងកាត់ក្បាលហ្អែង អាឆ្កែយួន ​BaBaBoo កូនមីនរកនេះវាមិនយល់តំលៃខ្មែរទេ អាឆ្កែ ធាងត្នោតនៅចាំក្បាលហ្អែង អាឆ្កែយួន

  19. killer says:

    យូនីកូដ មិនមែនយោនីម៉ែហ្អែងទេ អាឆ្កែយួន

  20. ទេពីរូ says:

    សូមសម្តែងអំណគុណ ជាអតិមរមាបំផុត ចំពោះលោក ហុង ដែលបានបង្កើតនូវស្នាដែនេះ លោកពិតជាកូនខ្មេរ ចេះស្រឡាញអក្សរសាស្រ្ត ជាតិខ្លួនឯងយ៉ាងប្រាកដមែន ។ សូមលោកសម្រេច នូវស្នាដែថ្មីៗបន្ថែមទៀត ជូនជាតិយើងណាលោកណា។

  21. កូនខ្មែរ says:

    និយាយទាក់ទងទៅនិងខាងបច្ចេកទេសទូរស័ព្ទនិងកម្មវិធីផ្សេងៗ ដោយអោយគុណសម្បត្តដល់គាត់ទាំងអស់ដូចមិនត្រឹមត្រូវទេ។ ព្រោះមានយុវ័យជាច្រើនទៀតដែរបានខិតខំប្រឹងប្រែងនិងបង្កើតដែ។ តែក៏សូមអគុណដល់លោកៈាអណែកដែរបើមិនមានរូបលោកក៏ពិបាកដល់ក្មេងជំនាន់ក្រោយដែរ។

  22. សុទ្ធតែជាស្នាដៃពឹតប្រាកដរបស់ជនជាតិខ្មែរ មិនថាលោក ហុង ឬ ប៉ាន់ជាអ្នកបង្កើតទេ ។ វាគ្រាន់បើជាងពពួកអ្នកលួចចំឡងពីបរទេស មកអួតថាជាស្នាដៃរបស់ខ្លួន ។