បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ល្អ​ឬ​ជា​មេ​គ្រួសារ​ល្អ?

នៅ​មុន​រដូវ​បោះ​ឆ្នោត​ម្តងៗ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​មាន​ប្រសាសន៍​រំលឹក​ដាស់​តឿន​ប្រជាពលរដ្ឋ ថា​អោយ​បោះ​ឆ្នោត​អោយ​លោក និង​គណបក្ស​របស់​លោក​ទៀត ដើម្បី​អោយ​លោក​មាន​ឱកាស​នឹង​បន្ត​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។ មាន​ពេល​ខ្លះ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​​វឹកវរ​លែង​មាន​ស្ថិរភាព​ទៀត​ផង​បើ​អត់​ពី​លោក​ទៅ។

ដោយ ជុន ច័ន្ទបុត្រ
2013-03-31
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​កូន​ប្រុស លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​នៃ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។ Photo courtesy of camnews.com

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​អំណាច​ជាង ៣០​ឆ្នាំ។ ទន្ទឹម​នឹង​ការ​ដឹកនាំ​ប្រទេស​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជា​មេដឹកនាំ​គ្រួសារ​មួយ​ដែល​មាន​បុត្រា​បុត្រី​ចំនួន ៦​នាក់។

បើ​និយាយ​អំពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​គ្រួសារ​វិញ លោក ហ៊ុន សែន អាច​ចាត់​ទុក​ថា ជា​បិតា​ដ៏​គំរូ​មួយ​រូប​ដែល​ពូកែ​អប់រំ​បុត្រ​ធីតា​របស់​លោក​អោយ​ខិតខំ​រៀន​សូត្រ ក្រេប​យក​ចំណេះ​វិជ្ជា​ដើម្បី​អាច​មាន​សមត្ថភាព​ឈរ​ជើង​ពីរ​ខ្លួន​ឯង​បាន។ លោក​បាន​ផ្ចុងផ្តើម​បុត្រាបុត្រី​របស់​លោក​អោយ​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ស្ទើរ​ផុត​កំពូល។

លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​នៅ​សាលា​យោធា​ដ៏​ល្បី​ឈ្មោះ​​មួយ​នៅ​សហរដ្ឋអាមេរិក រួច​លោក​បាន​ទៅ​បន្ត​យក​ថ្នាក់​បណ្ឌិត​ទៀត​នៅ​ប្រទេស​អង់គ្លេស។ រី​ឯ​កូន​ប្រុស​បន្ទាប់​ពីរ​នាក់​ទៀត គឺ​លោក ហ៊ុន ម៉ានី និង​លោក ហ៊ុន ម៉ានិត សុទ្ធ​តែ​បាន​ទទួល​ការ​អប់រំ​ថ្នាក់​អនុ​បណ្ឌិត​នៅ​ប្រទេស​លោក​ខាង​​លិច និង​ប្រទេស​ចំរើន​ជឿន​លឿន​នានា មាន​ប្រទេស​បារាំង អាមេរិក និង​អូស្ត្រាលី ជាដើម។

បុត្រី ៣​រូប​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ចាញ់​បង​ប្អូន​ប្រុស​របស់​គាត់​ទាំង​បី​នាក់​ទៀត​ដែរ។ ម្នាក់ៗ​សុទ្ធ​តែ​មាន​ចំណេះ​វិជ្ជា មាន​មុខ​របរ និង​តួនាទី​ធំ ដែល​មនុស្ស​ភាគ​ច្រើន​ស្រមៃ​ចង់​បាន។ ក្នុង​ការ​ទុក​ដាក់​គូស្រករ​វិញ លោក ហ៊ុន សែន ក៏​ពិនិត្យ​ជ្រើសរើស​យក​កូនប្រសា​ចេញ​ពី​ពូជ​អំបូរ​អ្នក​មាន​ឋានៈ​ក្នុង​សង្គម​ខ្ពង់ខ្ពស់​ណាស់ មិន​មែន​អោយ​ទៅ​យក​កូន​អ្នក​ក្រីក្រ​ស្រុក​ស្រែ​ចម្ការ​នោះ​ទេ។ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ សុទ្ធ​តែ​ជា​ការ​ខំ​ធានា​អោយ​បាន​ថា កូន​ចៅ​របស់​លោក​មាន​លំនឹង​ទៅ​ថ្ងៃ​អនាគត។

ទោះ​ជា​ផ្ចុងផ្ដើម​បុត្រា​បុត្រី​អោយ​មាន​ចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់ មាន​ទ្រព្យ​សម្បត្តិ មាន​អំណាច​បង្គួរ​ហើយ​ក្ដី នៅ​ពេល​ដែល​លោក​មាន​វ័យ​កាន់​តែ​ជ្រេ​នេះ លោក​បាន​ចាប់​ផ្ដើម​​ស្វែង​រក​អំណាច​ធំ​ជាង​នេះ​ដល់​កូន​របស់​លោក ទាំង​កូនប្រសា និង​កូន​បង្កើត។ លោក ហ៊ុន ម៉ានី កូន​ប្រុស​បង្កើត​របស់​លោក​នឹង​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ឯ​លោក ឌី វិជ្ជា កូន​ប្រុស​របស់​លោក ហុក ឡង់ឌី និង​ជា​កូនប្រសា​របស់​លោក ហ៊ុន សែន នឹង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា ខាង​មុខ​នេះ។

ជា​ការ​ពិត​ណាស់ កូន​ចៅ​ទាំង​ឡាយ​របស់​លោក ហ៊ុន សែន ប្រសិន​បើ​អត់​ពី​លោក​ទៅ ក៏​ពួក​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ស្ថិរភាព​ និង​លំនឹង​ក្នុង​ជីវិត​ក្នុង​ការ​រស់​នៅ​បាន​ដោយ​ខ្លួន​ឯង។ ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​ពី​ការ​ខិតខំ​យ៉ាង​អស់​សមត្ថភាព​របស់​ឪពុក។

តើ​យុវជន​ណា​ដែល​មិន​ស្រមៃ​ចង់​បាន​ឪពុក​ដែល​ចេះ​ទំនុក​បម្រុង​កូន​ចៅ​អោយ​មាន​ស្ថិរភាព និង​ឯករាជ្យ​ក្នុង​ជីវិត​ដូច​លោក ហ៊ុន សែន នោះ? យុវជន​ខ្លះ ទោះ​ជា​មិន​មាន​សំណាង​បាន​កើត​ជា​កូន​លោក ហ៊ុន សែន ក៏​ដោយ​ចុះ គ្រាន់​តែ​បាន​លោក​ចែក​អាវ​ទាហាន​អោយ​ដើរ​ទៅ​វាស់​ដី​ដែល​សល់​​ពី​ចិន​វិនិយោគ រាប់​ថា​មាន​វាសនា​ខ្ពស់​ណាស់​ទៅ​ហើយ។

បើ​និយាយ​ពី​គុណ​សម្បត្តិ និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស​វិញ លោក ហ៊ុន សែន ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​បុរស​ខ្លាំង​មួយ​រូប​នៅ​លើ​ពិភពលោក​នេះ។ ក្នុង​ការ​បោះ​ឆ្នោត​បី​អាណត្តិ​កន្លង​ទៅ​នេះ លោក​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​រហូត។ បើ​ទុកជា​លោក​ចាញ់​ឆ្នោត​កាល​ពី​អាណត្តិ​ទី​មួយ​ក្ដី ក៏​លោក​នៅ​តែ​បាន​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទីពីរ រួច​បណ្ដេញ​នាយករដ្ឋមន្ត្រី​ទី​មួយ​ដែល​ឈ្នះ​ឆ្នោត​ចេញ​ពី​តំណែង​បាន​ដែរ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋអាមេរិក ក្រោម​ចំណង​ជើង​ថា «កម្ពុជា ការ​សម្របសម្រួល​ឬ​អស្ថិរភាព» រក​ឃើញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​ដោយ​យក​តាម​ប្រព័ន្ធ​មួយ​ដែល​គេ​អោយ​ឈ្មោះ​ថា ទំនាក់ទំនង​រវាង​អ្នក​ឧបត្ថម្ភ និង​អ្នក​ពឹង​ពាក់ ឬ​ជា​ភាសា​អង់គ្លេស​ថា Parton-Client Relationship។

ប្រព័ន្ធ​ដឹកនាំ​នេះ​មាន​ន័យ​ថា អ្នក​កាន់​អំណាច​ដើរ​តួ​ជា​អ្នក​ឧបត្ថម្ភ​ទៅ​លើ​អ្នក​ដែល​ស្វែង​រក​ប្រយោជន៍។ ប្រយោជន៍​ទាំង​នេះ​រួម​មាន អំណាច បុណ្យស័ក្ត ឬ​គោរមងារ​ផ្សេងៗ ឱកាស​ការងារ ប្រាក់កាស ឬ​ទ្រព្យ​សម្ភារៈ​ជាដើម។ អ្នក​ដែល​បាន​ប្រយោជន៍​ពី​ការ​ឧបត្ថម្ភ​ទាំង​នេះ ត្រូវ​តែ​ស្មោះស្ម័គ្រ​នឹង​អ្នក​ឧបត្ថម្ភ​វិញ។ ស្មោះស្ម័គ្រ​កាន់​តែ​ខ្លាំង ទទួល​ផល​ប្រយោជន៍​កាន់​តែ​ច្រើន។ ឯកសារ​បញ្ជាក់​ថា គឺ​ដោយ​ការ​ដឹកនាំ​តាម​ប្រព័ន្ធ​នេះ​ហើយ បាន​ជា​គណបក្ស​ប្រជាជន​កម្ពុជា អាច​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​បុគ្គល និង​ស្ថាប័ន​ជាតិ​ទាំង​មូល​បាន ដោយ​មិន​អាច​អោយ​មាន​ឯករាជ្យ​ឈរ​ដោយ​ខ្លួន​ឯង​បាន។

ខុស​ពី​ការ​ដឹកនាំ​គ្រួសារ​កូន​ចៅ​ខ្លួន​អោយ​រឹង​មាំ ស្ថាប័ន​សំខាន់​ទាំង​អស់​នៅ​ក្នុង​ប្រទេស មាន​ស្ថាប័ន​តុលាការ យោធា នគរបាល ជាដើម ត្រូវ​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ស្ថាប័ន​ដែល​មិន​ឯករាជ្យ ហើយ​ចាំបាច់​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​អស់។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យ ក៏​គេ​ឯង​តែង​ចោទ​ថា ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ដែរ។

មិន​មែន​តែ​ស្ថាប័ន​ជាតិ​ធំៗ សូម្បី​តែ​ការ​អភិវឌ្ឍ​នៅ​តាម​ទី​ជនបទ​នានា ក៏​ត្រូវ​តែ​ពឹង​ផ្អែក​ទៅ​លើ​លោក ហ៊ុន សែន ទាំង​ស្រុង។ ទី​ដែល​លោក ហ៊ុន សែន បាន​ទៅ​ដល់ បើ​សុំ​សាលា​មួយ​ខ្នង ជួន​កាល​លោក​ផ្ដល់​ជូន​ពីរ សុំ​ប្រឡាយ​ទឹក​មួយ​ខ្សែ លោក​បន្ថែម​ជូន​មួយ​ខ្សែ​ទៀត​លើស​សំណូម​ពរ។ ជាមួយ​នឹង​ទឹក​ចិត្ត​សប្បុរស​នេះ លោក​តែង​អំពាវនាវ​ថា ត្រូវ​បោះ​ឆ្នោត​ជូន​គាត់​ទើប​បាន​ទទួល​សាលារៀន ឬ​ប្រឡាយ​ទឹក​សម្រាប់​ធ្វើ​ស្រែ​នេះ​ទៀត។

ប្រហែល​ជា​លោក ហ៊ុន សែន ទទួល​ស្គាល់​ថា អ្វីៗ​ទាំង​អស់​មិន​ឯករាជ្យ ហើយ​ត្រូវ​ពឹង​តែ​ផ្អែក​លើ​លោក​ហើយ បាន​ជា​លោក​តែង​តែ​ពោល​ថា អត់​ពី​លោក​ទៅ​ស្រុក​ទេស​អាច​មិន​មាន​ស្ថិរភាព​បាន​នោះ។

ប្រសិន​បើ​អ្វី​ដែល​លោក ហ៊ុន សែន មាន​ប្រសាសន៍​នោះ ជា​ការ​ពិត​មែន លោក​ប្រហែល​ជា​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការពង្រឹង​ក្រុម​គ្រួសារ​របស់​លោក ជាង​ការ​ដឹកនាំ​ប្រទេស​ជាតិ​អោយ​រឹងមាំ ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​ទៅ​លើ​រូប​លោក​តែ​ម្នាក់ឯង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង



What Next?

Recent Articles

42 Responses to "បទ​វិភាគ៖ តើ​លោក ហ៊ុន សែន ជា​មេដឹកនាំ​ល្អ​ឬ​ជា​មេ​គ្រួសារ​ល្អ?"

  1. ជាមេគ្រួសារល្អ តែដាចខាត គឺមិនមែនមេដឹកនាំល្អនោះទេ!
    មិនមែនស្នេហាជាតិទេ គឺជាន់ជាតិដើម្បីតែបក្សពួកខ្លួន!
    ដើម្បីគ្រប់គ្រាន់មួយពួកមុន មិនមែនដើម្បីគ្រប់ពួក រឺទាំងអស់គ្នាទេ!

  2. ចង់ប្រទេសជាតិធ្លាក់ខ្លួនវេទនា រលាយយ៉ាងម៉េចឬ ចង់អ្នកណា ស្លាប់ក៏ដោយ អោយតែគ្រួសាររឹងមាំ គឺមិន ខ្វល់អ្វីទាំងអស់ នោះ តើគួរធ្វើជាអ្នកដឹកនាំប្រទេសតទៅទៀតដែរឬទេ ?ហើយមានន័យអ្វីទៀតទៅ បើសិន ជាយើងមានមេដឹកនាំរបៀបនេះ ។

  3. គាត់ពឹតជាភ័ន្តច្រលំដ៏ធំរវាង ការក្លាយខ្លួនជាមេដឹកនាំដ៏ល្អរបស់ប្រទេស

    ជាមួយនឹងការក្លាយខ្លួនជាមេគ្រួសារដ៏ល្អ ។ បើក្លាយខ្លួនជាមេដឹកនាំប្រទេសដ៏ល្អនោះវាជាការពិបាកប៉ុន្តែ កិតិ្តយសនិងកេរ្តិ៏ឈ្មោះស្ថិតនៅជាអមតះប៉ុន្តែបើការដឹកនាំប្រទេសជាតិសំរាប់តែគ្រួសារ នោះ គឺជាកំហុសដ៏ធ្ងន់ធ្ងរបំផុតសំរាប់ប្រវត្តិសាស្រ្ត និងប្រទេសជាតិ រួមទាំងគ្រួសារផ្ទាល់ ដូចជាគំរូមេដឹកនាំពិភពលោកមួយចំនួន ដែលយើងបានឃើញស្រាប់ រួចមកហើយ ។ លើលោកនេះគ្មានអ្វីៗថាមិនផ្លាស់ប្តូរនោះទេ ។ តែ កេរ្តិ៏ឈ្មោះនិងកិតិ្តយស មិនអាចផ្លាស់ប្តូរបាននោះទេ ។

  4. សុខចិត្តរស់ធ្វើជាប្រជាពលរដ្ធសមញ្ញប្រសើរជាជាងធ្វើជាមេដឹកនាំប្រទេសដែលមានឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្រ្តជាតិខ្លួន ។

  5. Cpp says:

    បញ្ជូនកូនអោយទៅក្រេបវិជ្ជាក្នុងប្រទេសប្រជាធិប្បតេយ្យ ពេលកូនរៀនចប់

    យកកូនមកដាក់ក្នុងទ្រុងកុម្មុយនិស្តទៅវិញ។  ដូចឆ្កួតចឹង

  6. Kobe says:

    ១ ដំបរ និង ៤ អត់សម រង្សី មិន ប្រជាធិប្បតេយ្យ បងអ្នកលេង

  7. cheath says:

    តើវិទ្យុអាស៊ីសេរី កំពុងប្រើពត៏មានទាក់ទងបុគ្គលនិងបុគ្គល
    ពាក់ព័ន្ធនិងបណ្តឹងក្នុងតុលាការដើម្បីជាការប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់
    គណបក្សប្រជាជនកម្ពុជាឫុ ?
    ***************************************
    វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ បានចេញ
    ផ្សាយពត៏មានមួយដែលមានចំណងជើងថា ( ទីប្រឹក្សាលោកជា ស៊ីម ត្រូវប្តឹងចោទពីបទចេញ
    សែកគ្មានសាច់ប្រាក់ ) ដែលក្នុងឃ្លាមួយ និយាយថា ក្នុងចំណោមមេដឹកនាំគណបក្សប្រជាជន
    កម្ពុជាទាំងបីនាក់ លោកជា ស៊ីម ជាមនុស្សម្នាក់ដែលហាក់ដូចជាមានមនុស្សជំនិត បង្ករឿង
    អាស្រូវច្រើនជាងគេ បើប្រៀបធៀបនឹងលោកហ៊ុន សែន និងលោក ហេង សំរិន ។
    បើយើងស្តាប់ ឫុមើលមួយភ្លែត វាហាក់ដូចវិទ្យុអាស៊ីសេរី បានប្រើករណីយ៏កិច្ចជា
    ប្រព័ន្ធ ផ្សព្វផ្សាយលើកយករឿងរ៉ាវទាក់ទងនិងប្រជាពលរដ្ឋ ជាដើមបណ្តឹងឈ្មោះ
    លោក ជៀក កឹមឡុង (ការពិត ឈ្មោះជៀក គឹមឡុង ) ដែលបានដាក់ពាក្យប្តឹងឯកឧត្តម
    ហៀ ហ៊ីន សព្វថ្ងែមានតួរនាទីជាទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៣ ក្នុងកម្មវត្ថុ ដោយចោទថាឯកឧត្តម ហៀ ហ៊ីន មិនព្រមទូទាត់ប្រាក់ថ្លៃទិញដី ពីដើមបណ្តឹង អោយគ្រប់ចំនួននិងចេញសែកគ្មានសាច់ប្រាក់ ដោយស្នើសុំព្រះរាជអាជ្ញាចោទប្រកាន់ និងផ្តន្ទាទោសចុងចោទតាមផ្លូវច្បាប់និងទាមទារសំណងជម្ងឺចិត្ត៣ម៉ឺនដុល្លារមកធ្វើជាចំណងទាក់ទងចោទឆ្លើយគ្នាទាំងសងខាងប្រៀបដូចជារង្វង់កង់រទេះដោយមិនលម្អៀង។ ប៉ុន្តែយើង ក៏មានការសោកស្តាយខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីបបូរមាត់ខាងក្រៅស្រែកពីសច្ចះភាព យុត្តិធម៏មិនលម្អៀងថាជាប្រព័ន្ធផ្សព្វផ្សាយដែលប្រកបដោយវិជ្ជាជីវះ តែបែរជាប្រើប្រាស់ ពត៏មានបង្កប់ដោយចរិកនយោបាយមកលាយឡំជាមួយ ក្នុងបំណងប្រមាថយ៉ាងចេញមុខ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម ដូចក្នុងឃ្លាថា លោកជា ស៊ីម ជាមនុស្សម្នាក់ដែលហាក់ដូចជាមានមនុស្សជំនិតបង្ករឿង អាស្រូវច្រើនជាងគេបើប្រៀបធៀបនឹងលោកហ៊ុនសែននិងលោកហេងសំរិនដែលហេតុការណ៏ពិតជារឿងបណ្តឹងបុគ្គលនិងបុគ្គលពាក់ព័ន្ធការបង្កកសាច់ប្រាក់នៅធនាគារក្នុងករណីផ្ទៃដីត្រូវទិញពីភាគីដើមបណ្តឹងពាក់ព័ន្ធនឹងបឹងតាមោគត្រូវបានហាមឃាត់ចាក់ដីពីអាជ្ញាធរដែលកន្លងមកបឹងនេះក្រសួងធនធានទឹកនិង ឧតុនិយមពុំទាន់មានកំណត់ផ្ទៃបឹងនៅឡើយនោះ ។
    ជាការពិតណាស់ ក្នុងចំណោមសិទ្ធិជាច្រើននៅក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋបានផ្តល់ជូន
    ប្រជាពលរដ្ឋ ក្នុងនោះសិទ្ធសេរីភាពបញ្ចេញមតិ បានក្លាយជាការយកចិត្តទុកដាក់ជាពិសេស
    នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែសិទ្ធិនេះ សម្រាប់
    គោលការណ៏សិទ្ធិមនុស្សវិញ ជារឿយៗត្រូវបានបុគ្គលអ្នកប្រើប្រាស់រំលោភបំពាន ។ យ៉ាងណាម៉ិញ សិទ្ធិនិងករណីកិច្ចគឺមានចំណងទាក់ទងគ្នា ។ គេអាចនិយាយថា សិទ្ធិរបស់អ្នកដ៏ទៃ គឺជាកាតព្វកិច្ចរបស់វិទ្យុអាស៊ីសេរី ករណីក្នុងការគោរពសិទ្ធិអ្នកដ៏ទៃ និងសិទ្ធិរបស់វិទ្យុអាស៊ីសេរី អាស្រ័យលើអ្នដ៏ទៃ បំពេញករណីយ៏កិច្ចរបស់ពួកគេ ។ ដូច្នេះការការរំលោភបំពានករណីយ៏កិច្ចរបស់វិទ្យុអាស៊ីសេរី មានន័យថាជាការបញ្ចប់នូវសិទ្ធ ផ្ទាល់ដោយប្រមាថចំពោះសម្តេចជា ស៊ីម ដែលជាបុគ្គលម្នាក់នៅឆ្ងាយ អត់មានទំនាក់ទំនង ក្នុងហេតុការណ៏នៃរឿងបណ្តឹងបុគ្គលនិងបុគ្គល ខាងលើនេះសោះ ។
    ចំពោះវិទ្យុអាស៊ីសេរី ដែលតែងនិយាយអួតថា ជាប្រភពផ្តល់ពត៏មានមិនលម្អៀង ក៏គួរយល់ថា អហិង្សាជាច្បាប់របស់ជំពូកមនុស្ស រីឯហិង្សាវិញជាច្បាប់របស់ជំពូកសត្វ ។ អហិង្សាបានដល់សេចក្តីស្រឡាញ់រាប់អាន ការអាណិតអាសូរជាដើម ។ ចំណែកហិង្សាវិញ បានដល់ការបង្កររបួសស្នាមបីយ៉ាង គឺអំពើហិង្សាផ្លូវចិត្ត តាមរយះពាក្យសម្តី តាមរយះអំពើ ប្រព្រឹត្តដោយកាយ ការប្រើគំនិតអាក្រក់ ការនិយាយមិនពិត ការគឹតគូរមិនល្អិតល្អន់ក្នុង ទង្វើឫុការនិយាយគឺសុទ្ធជាអំពើហិង្សា។អញ្ចឹងសួរថា.តើការផ្សព្វផ្សាយពត៏មានដែលមានចរិក នយោបាយមក លាយឡំដើម្បីប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចជា ស៊ីម ជាអំពើហិង្សាដែលនាំដល់ការបាត់នូវសណ្តាប់ធ្នាប់សង្គមដែរទេ?ឫុមួយវិទ្យុអាស៊ីសេរីចាត់ទុកទង្វើបែបនេះជាលិទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ពួកគេ ជាសិទ្ធិមនុស្សផ្ទាល់ខ្លួនរបស់ពួកគេ
    ដែលវាមិនស៊ីសង្វាក់ជាមួយចំណងផ្លូវច្បាប់ និងសិទ្ធិអ្នកដ៏ទៃនោះ ? ។
    ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ ដូចជាស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋដ៏ទៃទៀតអាជ្ញាធរជាតិសវនកម្មអង្គភាពប្រឆាំងអំពើពុករលួយគណកម្មធិការជាតិ រៀបចំការបោះឆ្នោតជាដើម។ក្រៅពីនេះប្រព័ន្ធផ្សព្វផ្សាយសង្គមស៊ីវិលដែលមាននិន្នាការផ្សេងគ្នា កំពុងតែរីកដុះដាល និងដំណើរការយ៉ាងសកម្ម រហូតដល់មជ្ឍដ្ឋានអន្តរៈជាតិ និយាយថា ប្រទេសកម្ពុជាជាឋានសួគ៏នៃសង្គមស៊ីវិលទៀតផង។ពិតណាស់ប្រជាជនខ្មែរទូទៅទាំងអស់ មានសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមប្រជាធិបតេយ្យដែលមានសុវត្ថិភាព និងភាពសុខុដុមរវាងខ្មែរនិងខ្មែរក្នុងគន្លងនិតិរដ្ឋនៅកម្ពុជាដែលជនិច្ចកាលសាមគ្គីរួបរួមគ្នា យ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពពង្រឹងស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏ប្រកបដោយចីរភាពនិរន្តរភាពពោលគឺការពង្រឹងសុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ពិតណាស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចប្រមុខបក្សទាំងបី គឺសម្តចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា , សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិប្រកបដោយជោគជ័យ ដែលបាននិងទាក់ទាញ សមាណចិត្តប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេសចូលរួមគាំទ្រកាន់តែច្រើនឡើង មិនគួរណាភាពអយុត្តិធម៏មួយដែលផ្តល់ដោយវិទ្យុអាស៊ីសេរី ទាក់ទងនិងរឿងរ៉ាវ រវាងបុគ្គល និងបុគ្គល ក្តីក្តាំគ្នាក្នុងតុលាការយកមកដាក់សម្ពាធសម្រាប់ប្រមាថមកលើសម្តេច ជាស៊ីមដែលជាបុគ្គលម្នាក់នៅឆ្ងាយអត់មានទំនាក់ទំនងក្នុងហេតុការណ៏នៃរឿងខាងលើនេះសោះនោះទេ។ដោយមិនថ្កោលទោសយើងគ្រាន់តែចង់អោយវិទ្យុអាស៊ីសេរីពិនិត្យឡើងវិញពី ក្រមសីលធម៏វិជ្ជាជីវះរបស់ខ្លួន បានជាប្រព័ន្ធផ្សព្វផ្សាយមួយមានភាពសុក្រឹតដោយមិន លម្អៀងពិតប្រាកដសម្រាប់ជាទីទំនុកចិត្តរបស់សាធារណះជន ហើយចំពោះរឿងរ៉ាវទាក់ទង និងក្តីក្តាំ ដោយវិជ្ជាជីវះ វិទ្យុអាស៊ីសេរីគួរទុកអោយប្រព័ន្ធតុលាការនិងមេធាវីធ្វើការងារគេចុះ ហើយដែលរឿងនេះនឹងដឹងសខ្មៅ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាត់ក្តី នឹងចេញសាលក្រមរួចនោះ ៕

  8. Khmer Family says:

    មានមេគ្រួសារល្អ នាំអោយមានមេដឹកនាំល្អ មានមេដឹកនាំល្អ នាំអោយមានមេគ្រួសារខ្មែរល្អទូទាំងប្រទេស

  9. លក្ខណៈ នៃការដឹកនាំនេះ, វាដូចជាធ្វើអោយជក់ៗ រឺញៀនដោយការពេញចិត្តអស់ពីបេះដូងចឹង!
    នេះជាស្តាយ(Style) របស់លោក សែន ហ៊ុន, ហាស ហាស ហាស…
    បើអ្នកឯងល្អនឹងខ្ញុំ ខ្ញុំនឹងល្អទៅអ្នកឯងវិញដែរ! និយាយបែបត្រជាក់ៗ…
    ការរកស៊ីរបស់អ្នក អំនាចរបស់អ្នក នៅលើគេ, យ៉ាងធូរ…
    វាដូចជាដូចក្មេងប្រមូលលុយអោយគ្រូក្នុងថ្នាក់ ដើម្បីបានចម្លងចឹង!
    ការសហការណ៍គ្នា រវាងគ្រូ និងសិស្ស, ការសហការណ៍គ្នារវាងគ្រូ និងគ្រូដើម្បីរកលុយ!
    តែបើមិនទេ, ប្រឹងលំបាកទៅ!
    ពិតជាគួរអោយហួសចិត្តមែន…!

  10. Sophal says:

    ដោយសារ​តែ​​បង្វំអោយកូន​យក​​គួរ​ស្រករ​ដែល​ជា​អ្នក​មាន​ឋានខ្ពស់និង​ហើយ​​ទើបអោយ​កូន​ ដូចប្ដីប្រព័ន្ធគ្នា តើ​លោក​អ្នក​មាន​ដឹង​ទេ? កូន​ស្រីរបស់ហ៊ុនសែន ដូចប្ដីជាមួយកូនស្រីហ៊ុន ណេង ??????????????????????????? ឌីវិជ្ជា​និង​ម៉ឹងកម្ភះ???????????????????????????????????????????????????

  11. Ly Seanteur says:

    ត្រូវតែជាមេដឹកនាំគ្រួសារល្អ ពីព្រោះបើសិនជាមិនបន្តតំណែង អោយកូនទេ ក្រោយពីអស់អំណាច សម្តេច នឹងអស់កន្លែងជ្រកកោននៅលើទឹកដីខ្មែរ ដោយសារខ្លាំងតែជាមួយខ្មែរទន់ក្សោយ។
    មិនត្រឹមតែគ្រួសាររបស់សម្តេចទេ ថែមទាំងគ្រួសារញាតិរបស់សម្តេច គឺវៀតណាមជាបងប្អូនក៏ត្រូវអស់កន្លែងជ្រកកោនដែរ។ សព្វថ្ងៃពួកគេកាន់កាប់ការងាររដ្ឋស្ទើគ្រប់ក្រសួង ស្ថាប័នរដ្ឋអស់ទៅហើយ។

  12. Khmer Family says:

    មានមេគ្រួសារល្អ នាំអោយមានមេដឹកនាំល្អ មានមេដឹកនាំល្អ នាំអោយមានមេគ្រួសារខ្មែរល្អទូទាំងប្រទេស មានគ្រួសារខ្មែរល្អ អនាគតខ្មែរបវររុងរឿង…………….

  13. ធនញ្ជ័យ says:

    អា​ ជាតិ ងុបផ្កាប់មុខជាមួយមេរបស់វា ប្រហែលវាជាសត្វឆ្កែជាន់ខ្ពស់របស់គេហើយមើលទៅ មិនដូចយើងប្រជាជនសាមញ្ញនោះទេ កុំប្រកែកជាមួយអាជាតិអី គ្មានប្រយោជន៍ ដល់ពេលវេលា ទម្លាក់មេរបស់វាចោលតែម្តង៕

  14. អឹសមែន! បវររុងរឿងមែន…វ៉ី!

  15. ថ្ងៃនេះ អា Cheathនិយាយមកហាក់ដូចជាដឹងខុសដឹងត្រូវខ្លះ បើទោះជាហ្អែងផ្ងារមុខទៅកាន់ ស៊ីភីភីក៏ដោយ ក៏អាចចាត់ទុកថាហ្អែង ទើបពីជាពីឆ្គួត ហើយដែរ សូមអបអរសាទរ ។ ប៉ុន្តែ អញសង្ស័យ ថាសំនេររបស់ហ្អែងខាងលើនេះ លួចចំឡងពីគេនោះទេ ។ យ៉ាងណាក៏ដោយ ក៏វាអាចទទួលយកជាការបានដែរ ។

  16. គួរតែធ្វើជាមេដឹកនាំក្នុងគ្រសារល្អទៅ ប្រសើរជាជាងធ្វើមេដឹកនាំប្រទេសជាតិដែលអាក្រក់ ។

  17. ????? says:

    អ្នកណាថា ហុនសែន ជាមេគ្រួសារល្អ ??? លួចមាន ស្រី​ នៅខាងក្រៅ ផ្ទះ ។ ធ្លាប់ឭថា ជ្រុលដៃ វាយនិង ទាត់ធាក់ ទៅលើ អ្នកដែលគេហៅថា ព្រះ ទៀតផង។ មនុស្សបែបនេះ កុំយកមកដឹកនាំអី ។ ព្រោះនឹងរលាយ ប្រទេសជាតិ ។

  18. បូកក្បាលឆ្នាំ ខែ ថ្ងៃ កំណើត។ ឆ្នាំជូត=១  ខែមិគសិរ=១  ថ្ងៃអាទិត្យ=១ ។

    លទ្ធផល=១៧ បើជាស្រីវិញ  គេថាជាស្រីមានមាយាទកញ្ជើរធ្លុះធ្លាយ។ ចុះ

    បើជាប្រុសវិញ  គេថា … យ៉ាងម៉េចទៅវិញ ?

  19. ខ្មែរគ្រប់ជាតិ says:

    មិនដឹង!!
    តែបើគេជាមេគ្រួសារល្អ គេក៏ជាអ្នកដឹកនាំល្អដែរមែនទេ?
    ពិចារណាមើលសិន…. ដូងជ្រុសមិនឆ្ងាយពីគល់ ដូចនេះ
    កូនគេក៏ប្រហែលជាគ្រាន់បើដូចឪពុកដែរមើលទៅ។

  20. ly ly says:

    មេគ្រួសាល្អ

  21. ជ្រិញ says:

    យ៉ាងណាគ្រាន់បើជាង. អារត់ចោលស្រុក ឪ ជាជនក្បត់ជាតិ.

  22. បើកូនដើរខុសទៀត ថ្ងៃក្រោយ ឫឆាប់ៗ ខាងមុខនេះ ពិភពលោកនឹងប៉ែងចោល

    ដូច លោក ថាក់ស៊ីន ជាក់ជាមិនខាន។

  23. ly ly says:

    លោកសង្រ្គាមត្រជាក់​ និយាយត្រូវ

  24. _/\/\/\_ says:

    ១_នេះគេហៅថា ការដឹកនាំរបៀប ស្ដេចក្រាញ់ !
    ហើយស្ដេចក្រាញ់កម្រមានគំនិតល្អចំពោះជាតិនិងទឹកដីណាស់
    ប៉ុន្តែចំពោះក្រុមគ្រួសារសាច់ញាត្តិ អ្នកណាធ្វើឱ្យទើសចិត្តបន្តិមិនបានជាដាច់ខាត !
    ***************************************
    ហ៊ុន សែន តែង​មាន​ប្រសាសន៍​រំលឹក​ដាស់​តឿន​ប្រជាពលរដ្ឋ ថា​អោយ​បោះ​ឆ្នោត​អោយ​លោក និង​គណបក្ស​របស់​លោក​ទៀត ដើម្បី​អោយ​លោក​មាន​ឱកាស​នឹង​បន្ត​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។ មាន​ពេល​ខ្លះ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​​វឹកវរ​លែង​មាន​ស្ថិរភាព​ទៀត​ផង​បើ​អត់​ពី​លោក ។
    ***************************************
    ២_នេះជាពាក្យដែលពូ ហ៊ុន សែន ចង់ព្រលយប្រាប់ឱ្យដឹងថា បើសិនហ៊ុនសែនមិនបានជាប់ឆ្នោតធ្វើមេដឹកនាំទេ
    ហ៊ុន សែន និងបង្ករគ្រោះថ្នាក់ដល់ជាតិ មិនឱ្យមានសុខសន្តិភាពឡើយ កម្ពុជាអាចវឹកវរលែងមានសុខសន្តិភាព !
    ***************************************
    សួរគេឯងទៅមើល៍ ? បើ ហ៊ុន សែន មិនបង្ករគ្រោះថ្នាក់ដល់ជាតិ្ត តើមាននណាទៀតដែលបង្ករបញ្ហានេះ ?
    ព្រោះមានតែហ៊ុនសែនទេដែលមាន(អង្គរក្សច្រើនជាងគេ )(ហើយមានមេទាហានបានសុ៏កាកសំណល់ពែជាច្រើន គាំទ្រហ៊ុនសែន !)

  25. Tyrone says:

    It doen’t matter what relationship . it depend on knowledge to lead the country even in the United States they did the same way. doing thing is really hard but saying is easy.

  26. គ្មានឣ្នកណាល្ឣដូចពួកឣាតែវ៉ែប៉ុន្នានក្បាលដែលជាមេរោគឆ្កឹះឆ្កៀលប្រចាំខែមនីវនេះទេវាទាស់
    បានត្រឹមព្រុសគ្មានបានការរីឯឣ្នកដែលពួកហែងថាឣាក្រក់គេរស់នៅសុខស្រួលស្ទើរមួយជីវិត
    ដែលមនុស្សធុនក្រយ៉ៅថោកខ្លះខំស្រវេស្រវ៉ាណាស់ដែរតែគ្មានវាសនាបានស្គាល់បានត្រឹមបង្ហាញ
    ភាពច្រណែនគិតទៅឣាមនុស្សក្បាលខ្មៅឣាចម៍នៅតែស្ឣុយមានឣីខុសប្លែកគ្នាទៅពេលនៅក្រៅ
    ឣួតចុយម្រាយមួយៗតែបើចូលទៅមើលដល់ក្នុងម៉ែ!រកលេខដាក់មិនបានទេ!ឣួតៗៗៗៗៗៗៗពួក
    ឣាឣួតមិនខំប្រឹងរកការងារឣីធ្វើគិតតែពីជេរដៀលគេឯងទៅយ៉ាប់ម្ល៉េះលោកខ្មែរពូកែឣួតមិនស្វាង។

  27. donjeyu says:

    អ្នកសរសេពីលើរនេះ និយាយត្រូវ តើមានអ្នកណាដែលអាចមានអង្គរក្សច្រើនសន្ធឹកសន្ធាប់ដូចគាត់?
    ហើយបើគាត់កាន់ច្បាប់ប្រជាធិតេយ្យមែន ហ៊ានលេងហ៊ានចាញ់ដូចនៅ ប្រទេសគេនោះតើប្រទេសកម្ពុជាមានភាពវឹកវរពីណាមក?ហើយក៍មិនយល់ថាលោកហ៊ុនសែនជាមេគ្រួសារល្អនោះដែរ!
    ព្រោះថាកូនគាត់គ្មានសិទ្ធជ្រើសរើសអ្នកដែលខ្លួនស្រឡាញ់

  28. មេគ្រួសារល្អទាល់តែធ្វើគំរូល្អៗដល់កូន តែបើមេគ្រួសារជាចោរប្លន់ដីរាស្រ្ត រឺ ជនក្បត់ជាតិ ជនលក់ជាតិវិញ

    គេហៅថាមេគ្រួសារចោរម្សៀត! ធ្វើអោយខូចពូជពង្សវង្សត្រតូល កូនចៅត្រូវទទួលការអាម៉ាសរាប់សិបតំនរ !

  29. ស្រុកខ្មែរបែបអ្នកចេះដឹងនិង មានសម្ថភាព អត់មានទេសូម្បីតែ១នាក់ !

    ទើបបានជានាក់មួយចំនួននៅតែផ្កាប់មុខប្រគល់វាសនាហ្នឹងពួកត្រកូលហ៊ុន នៅតែព្រុសតាមសុីពែ រហូតដល់

    អាចម៏របស់ត្រកូលហ៊ុន ក៏ពួកនេះថាក្រអូបដែរមើលទៅ ?

  30. បើនិយាយពីចំនុចល្អរបស់សំដាច់មានយ៉ាងច្រើន២បន្ទាត់ តែបើចំនុចអាក្រក់វិញកុំនិយាយ ដល់ស្អែកទៀតក៏មិនអស់ដែរ

    ជាពិសេសអារឿងបំផ្លាញជាតិនិងលក់ជាតិ តែម្តង !

  31. Pingpong says:

    ១. តើលោកហ៊ុន សែន ជាមេដឹកនាំល្អឬអាក្រក់ ចាំដល់លោកហ៊ុន សែនធ្លាក់ពីអំណាចសិន!
    ២. តើលោកហ៊ុន សែន ជាមេគ្រួសារល្អឬអាក្រក់ ចាំដល់លោកហ៊ុន សែនធ្លាក់ពីអំណាចសិន! តើមានប្រពន្ធប៉ុន្មាន មានកូនប៉ុន្មាន ឬសម្លាប់គេប៉ុន្មាននាក់ដោយសាររឿងស្រី?
    ៣. តើលោកហ៊ុន សែនជាទេវតាឬទេវទេត្ត យើងមិនទាន់ដឹងទេ? ប៉ុន្តែអ្វីដែលយើងដឹង គឺមានមនុស្សច្រើនណាស់ចង់ប្តឹងលោកហ៊ុន សេន?

  32. ខន្តី says:

    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វើបាបរាស្រ្តខ្មែរដូចសព្វថ្ងៃនេះ នោះ លោកអ្នកកំពុងកសាងអំពើបាបកម្មសម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកនៅជាតិនេះនិងនៅជាតិមុខជាក់ជាមិនខាន»
    -រឿងជាមេដឹកនាំល្អឬជាមេគ្រួសារល្អមានតែ ប៊ុន រ៉ានី និងកូនៗរបស់គាត់ទេដែលដឹងច្បាស់ ណាស់ពីរឿងប្តីនិងឪពុករបស់ខ្លួនដែលបានធ្វើ, កំពុងធ្វើឬនឹងត្រូវធ្វើ ហើយកំពុងគិតថា តើអញ ត្រូវខំកសាងអំពើល្អយ៉ាងដូចម្តេចដើម្បីលាងអំពើបាបកម្មរបស់គាត់ទាំងនោះ?

  33. ខន្តី says:

    បើ ហ៊ុន សែន ជាមេដឹកនាំល្អ ហេតុអ្វីបានជាខ្ញុំនៅតែផ្ញើសារដូចខាងក្រោម ៖
    «បើលោកអ្នកបោះឆ្នោតឱ្យ ហ៊ុន សែន យកអំណាចមកធ្វើបាបរាស្រ្តខ្មែរដូចសព្វថ្ងៃនេះ នោះ លោកអ្នកកំពុងកសាងអំពើបាបកម្មសម្រាប់ខ្លួនលោកអ្នកនិងគ្រួសារលោកអ្នកនៅជាតិនេះនិងនៅជាតិមុខជាក់ជាមិនខាន»
    -ខ្ញុំបានធ្លាប់ធ្វើការជាយុវជនគណៈបក្សប្រជាជនជិត ៣០ ឆ្នាំហើយ ខ្ញុំបានទទួលនូវការខកចិត្ត ទាំងស្រុង បើយុវជនទាំងអស់យល់ថា គាត់ជាថ្នាក់ដឹកនាំល្អ នោះលោកអ្នកនឹងទទួលការរង ទុក្ខដូចសារខាងលើនេះ។

  34. ជនក្សត់គំនិត says:

    គួរអោយខ្មាស់មហាអន្តរជាតិជាមិត្តដ៌មហាមហិមា ថៃឡង់​ដេ​​​ និង​ វៀតណាម ដែលជាតិសាសន៌របស់គេចេះតែរីកចំរើន ចុះកម្មអ្វីម្លេះតែខែ្មររបស់យើង នេះឬដោយសាយើងមិនបាននឹកគុណបុព្វការីជន និងវិរះជន​ ​គួរតែគិតណា​៊៊៊៊៊៊៊៊៊៊៊៊

  35. _/\/\/\_ says:

    អាឈ្មោះ (Kissបៅ ក្ដាំងពួកប្រឆ) អ្ហែងខឹងក្ដៅក្រហាយងាប់ឆាប់ៗទៅ ហាសៗៗៗៗៗៗៗៗៗៗ

  36. _/\/\/\_ says:

    ១_នេះគេហៅថា ការដឹកនាំរបៀប ស្ដេចក្រាញ់ !
    ហើយស្ដេចក្រាញ់កម្រមានគំនិតល្អចំពោះជាតិនិងទឹកដីណាស់
    ប៉ុន្តែស្ដេចក្រាញ់ស្រឡាញ់ចំពោះក្រុមគ្រួសារសាច់ញាត្តិណាស់ អ្នកណាធ្វើឱ្យទើសចិត្តបន្តិចមិនបានជាដាច់ខាត !
    ***************************************
    ហ៊ុន សែន តែង​មាន​ប្រសាសន៍​រំលឹក​ដាស់​តឿន​ប្រជាពលរដ្ឋ ថា​អោយ​បោះ​ឆ្នោត​អោយ​លោក និង​គណបក្ស​របស់​លោក​ទៀត ដើម្បី​អោយ​លោក​មាន​ឱកាស​នឹង​បន្ត​ផ្ដល់​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ។ មាន​ពេល​ខ្លះ លោក​ថែម​ទាំង​មាន​ប្រសាសន៍​ថា កម្ពុជា​អាច​​វឹកវរ​លែង​មាន​ស្ថិរភាព​ទៀត​ផង​បើ​អត់​ពី​លោក ។
    ***************************************
    ២_នេះជាពាក្យដែលពូ ហ៊ុន សែន (ចង់ព្រលយប្រាប់ឱ្យដឹងថា ឬអាចថាជាពាក្យ => គំរាមថា ) បើសិនហ៊ុនសែនមិនបានជាប់ឆ្នោតធ្វើមេដឹកនាំទេ
    ហ៊ុន សែន និងបង្ករគ្រោះថ្នាក់ដល់ជាតិ មិនឱ្យមានសុខសន្តិភាពឡើយ កម្ពុជាអាចវឹកវរលែងមានសុខសន្តិភាព !
    ***************************************
    សួរគេឯងទៅមើល៍ ? បើ ហ៊ុន សែន មិនបង្ករគ្រោះថ្នាក់ដល់ជាតិ្ត តើមាននណាទៀតដែលបង្ករបញ្ហានេះ ?
    ព្រោះមានតែហ៊ុនសែនទេដែលមាន(អង្គរក្សច្រើនជាងគេ )(ហើយមានមេទាហានបានសុ៏កាកសំណល់ពែជាច្រើន គាំទ្រហ៊ុនសែន !)

  37. រាជការ CPP says:

    បើនិយាយពីទ្រព្យសម្បត្តិវិញ ក្នុងថានៈជាមេគ្រួសារ គាត់រកចំណូលបានមហាសាលសំរាប់គ្រួសារគាត់។ តែបើនិយាយក្នុងថានៈជានាយករដ្ឋមន្រ្តីវិញ គាត់មិនអាចបង្កើនបៀវត្សរ៍មន្រ្តីរាជការឲ្យរត់ទាន់ថ្លៃទំនិញទីផ្សារឡើយ មានន័យសាមញថា ប្រាក់បៀវត្សរ៍នោះ អាចចាយបានត្រឹមបង់ថ្លៃទឹក ភ្លើងប៉ុណ្ណោះ មិនអាចគ្រប់ហូបបានទេ។

    ប្រហែលជាដល់ពេលរាជការទូទាំងប្រទេសធ្វើបាតុកម្មដូចកម្មករទូទាំងប្រទេសហើយទើបរដ្ឋាភិបាលគិតគូរ!!!!!

  38. ឣញមានរឿងឣីត្រូវក្តៅក្រហាយទៅ!បើឣ្ហែងមែន!មួយថ្ងៃៗខំប្រឹងដើរដាក់ឣន្ទាក់ជ្រូកព្រៃនៅ
    គិរីជុំភ្នំរនោងបឹងប្រឺសប្រយ័ត្នជ្រូកខ្វេះឣស់ពងទៅឣ្ហែង!ឣញឯណេះជិះឡានទំនើបដេកនៅ
    ក្នុងម៉ា​​​ស៊ីនត្រជាក់ស្រួលណាស់​វ៉ើយ​!ឣ្ហែងក្តៅទាំងក្នុងទាំងក្រៅគ្មានពេលត្រជាក់ឬស្ងប់ក្នុងចិត្ត
    ទេបើតាមឣញប្រមើល មើលទៅពិតគ្មានសេចក្តីសុខទេឣ្ហែង! ​

  39. _/\/\/\_ says:

    អា Kiss ក្ដាំងពួកប្រឆ អានេះពិតជាល្ងីល្ងើមែន
    អញខ្ពើមណាស់អ្ហា បានជិះឡានទំនើបដោយសាលួចជាតិប្រព្រឹត្តិពុករលួយ ឱ្យគេជេរដាក់បណ្ដាសាទាំងថ្ងៃទាំងយប់ ហាសៗៗៗៗ
    អញរកសុ៏ដោយកម្លាំងញើសឈាមអញ គ្មាននណាខឹងសម្បាឡើយ ។

  40. អីយ៉ា ! សង្គ្រាមត្រជាក់ខ្ញុំ ទើបតែរំឮកពីឈ្មោះ លោក ថាក់ស៊ីន ថ្មីៗ មិនទាន់ដកដៃ

    ចេញផង។ ស្រាប់តែ ឮថា ស្លាប់ទៅបាត់។ ដូចនេះមិនត្រឹមតែ ពិភពលោក គេប៉ែង

    ចោលប៉ុណ្ណោះទេ គឺប្រាកដជាប្រញាប់ស្លាប់ថែមទៀតផង។

  41. Srey Khmer says:

    I feel very horny! I really need ah The Man With No Name now!!!

  42. Srey Khmer says:

    Srey Khmer’s horny as Hun Sen really need Vietnam to move onto Cambodia, in order to exchang his power for destroying the Cambodia.