ភ្នំពេញ: គណបក្ស សង្គ្រោះ ជាតិដែលជាគណបក្សប្រឆាំង រួបរួមមកពីគណបក្ស សិទ្ធិមនុស្ស និង គណបក្ស សមរង្ស៊ី បានប្រារព្ធពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នក ដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហមកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ថ្ងៃទី 17 មេសា 2013
ដោយ: មុនីរាជ
CEN
ក្នុងពិធីនោះមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងការណ៍នយោបាយជាច្រើន។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះ ជាតិ បានថ្លែងតាមវីដេអូអ៊ិនថឺណេតពីសហរដ្ឋអាមេរិកមកកាន់ពិធីជួបជុំកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ ថា មានតែគណបក្ស សម រង្ស៊ី ទេដែលជានិច្ចជាកាលបានរៀបចំពិធីបង្សុកូលរំលឹកសោកនាដកម្មនេះ។ ឥឡូវនេះ គឺគណបក្ស សង្គ្រោះ ជាតិ ដែលកើតចេញពីការបង្រួប បង្រួមរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស គឺយើងបន្តទម្លាប់ដែលបានចាប់ផ្តើម គឺជារៀងរាល់ឆ្នាំនៅថ្ងៃទី១៧ ខែមេសា ដោយនិមន្តព្រះសង្ឃ និងជួបជុំ បងប្អូនជនរួមជាតិរៀបចំពិធីនេះ។ គណបក្ស សង្គ្រោះ ជាតិ គឺទាមទារយុត្តិធម៌ជានិច្ចជូនប្រជាពលរដ្ឋខ្មែរ។
លោក សមរង្ស៊ី បានលើកឡើងថា យើងមិនអាចបំភ្លេចបានទេសោកនាដកម្មដែលប្រជាពលរដ្ឋបានឆ្លងកាត់របបខ្មែរក្រហម។ យុត្តិធម៌ក៏យើងមិនអាចបោះបង់ចោល បានដែរទោះជាជួបការលំបាកយ៉ាងណា ទោះជាមានការរារាំងយ៉ាងណាមិនឲ្យតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តទៅដំណើរការបានល្អ យ៉ាងណាក៏ដោយតែឆន្ទៈរបស់ខ្មែរឆន្ទៈអ្នកស្រលាញ់យុត្តិធម៌ប្រជាធិបតេយ្យនៅដដែល គឺត្រូវតែពុះពារគ្រប់ឧបសគ្គទាំងអស់ ដើម្បីស្វែងរកលាតត្រដាតការពិតហើយ កាត់ទោសអ្នកដែលទទួលខុសត្រូវក្រោមរបបខ្មែរក្រហមកាត់ទោសឲ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ។
លោក សម រង្ស៊ី បានបន្តថា ចាប់ពីឆ្នាំក្រោយ ១៧ មេសា ឆ្នាំ២០១៤ ពេលនោះ នឹងមានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស សង្គ្រោះ ជាតិ ហើយយើងនឹងជំរុញឲ្យ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដំណើរការទៅមុខឲ្យបានត្រឹមត្រូវហើយពេលនោះជនឧក្រឹដ្ឋដែលរួចខ្លួន នឹងត្រូវតុលាការកាត់ទោសតាមផ្លូវច្បាប់ ស្របតាម គតិយុត្តិធម៌ និងឆន្ទៈប្រជាពលរដ្ឋខ្មែរ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលនិយាយថា កោតតែលោកសម រង្ស៊ី អាចនិយាយចេញកើត។ បច្ចុប្បន្នដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមកំពុងតែទៅមុខ។ វាមិនដូចអ្វីដែលសមរង្ស៊ីបាននិយាយទេ។ មនុស្សគ្រប់គ្នាសុទ្ធតែឃើញទាំងអស់គ្នា។ ដូច្នេះគ្មាននរណាជឿគាត់ទេ។ មន្ត្រីនោះបានិយាយបន្តទៀតថា គណបក្សសង្គ្រោះជាតិ ក៏មិនអាចមានសមត្ថភាពទទួលជោគជ័យនៅក្នុងការបោះឆ្នោតដែរ។ ប្រជាជនកម្ពុជា នឹងបន្តបោះឆ្នោតអោយមានការអភិវឌ្ឍន៍ដូចដែលពួកគេបានធ្វើនៅក្នុងការបោះឆ្នោតកន្លងមក។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសរបស់ពួកគេ។ ចំណែកក្តីស្រមៃរបស់លោកសមរង្ស៊ី ចង់ចូលមកដឹកនាំប្រទេសនោះ មិនអាចក្លាយជាការពិតបានទេ។ លោកនិយាយបន្តទៀតថា “លោកសមរង្ស៊ី នឹងចូលនិវត្តនយោបាយជាមួយនឹងបរាជ័យ នៅក្នុងឆាកនយោបាយដោយមួយជីវិត មិនអាចក្លាយជាអ្នកដឹកនាំប្រទេសបានទេ”៕




លោក សម រង្ស៊ី បានបន្តថា ចាប់ពីឆ្នាំក្រោយ ១៧ មេសា ឆ្នាំ២០១៤ ពេលនោះ នឹងមានរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្ស សង្គ្រោះ ជាតិ ហើយយើងនឹងជំរុញឲ្យ តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ដំណើរការទៅមុខឲ្យបានត្រឹមត្រូវហើយពេលនោះជនឧក្រឹដ្ឋដែលរួចខ្លួន នឹងត្រូវតុលាការកាត់ទោសតាមផ្លូវច្បាប់ ស្របតាម គតិយុត្តិធម៌ និងឆន្ទៈប្រជាពលរដ្ឋខ្មែរ។
ចុះម៉េចដឹងថាច្បាស់មេះថាខ្លួនឯងជាប់ ?