ភាសា​ខ្មែរ ត្រូវបាន​បញ្ចូល​ទៅក្នុង Google Translate តែ​ឃ្លា​ដែល​បាន​បកប្រែ​មិនអាច​ប្រើ​ជា​ផ្លូវការ

ប្រជាជន​កម្ពុជា ​មួយចំនួន​ធំ ពិសេស​អ្នក​ដែល ​មិនទាន់​មាន ចំណេះដឹង ​ផ្នែក​ភាសា ​អង់គ្លេស​ច្រើន បាន​ទន្ទឹង រង់ចាំ​ការ ដាក់បញ្ចូល ​ភាសា​ខ្មែរ ទៅក្នុង Google Translate នេះ​ជា​យូរ ណាស់​ មកហើយ ពេលនេះ​យើង ​បានសម្រេច​ ដូច​បំណង ។

Written by ភ្នំពេញដេលីញូវ
Friday, 19 April 2013

 

ការបញ្ចូល ភាសា​ខ្មែរ ទៅក្នុង Google Translate ត្រូវបាន ​សាធារណជន ​អប់អរ​ យ៉ាងខ្លាំង ក្នុងនោះ​ ក្រុម​អ្នក​កំពុង ​សិក្សា​ភាសា ​អង់គ្លេស ​ថ្នាក់ទាប ត្រូវបាន​គេ ​ជឿថា​មានការ ​សប្បាយចិត្ត ​ជាង​គេ ។

យ៉ាងនេះ​ក្ដី ឃ្លា​ដែល​ត្រូវ បាន​បកប្រែ​ តាមរយៈ Google Translate គឺ​មិនអាច ​ប្រើ​ជា​ផ្លូវការ ​បាន​នោះទេ វា​ត្រូវការ ​អ្នកប្រើប្រាស់​ សម្រួល​ ម្ដងទៀត ។ ឧទាហរណ៍ ប្រសិន​យើង​ សរសេរថា ៖ “I miss you like crazy” ពេលនោះ Google Translate នឹង​បកប្រែ​ថា “ខ្ញុំនឹក​អ្នកចូលចិត្ត​ឆ្កួត” ។ល។

 

 

What Next?

Recent Articles

4 Responses to "ភាសា​ខ្មែរ ត្រូវបាន​បញ្ចូល​ទៅក្នុង Google Translate តែ​ឃ្លា​ដែល​បាន​បកប្រែ​មិនអាច​ប្រើ​ជា​ផ្លូវការ"

  1. ទាំងនេះគឺជា បច្ចេកវិទ្យាតាមដានអំពី មហាអំណាចបស្ចិមប្រទេស ដែលគេចង់

    ដឹងពីការវិវត្តន៏ស្ថានការនយោបាយ របស់ប្រទេសខ្មែរយើង។ ប៉ុន្តែពួកគេត្រូវការ

    ចង់ដឹងពីចិត្តគំនិត របស់បុគ្គលខ្មែរសំខាន់ៗ មួយចំនួន តែប៉ុណ្ណោះ។ បុគ្គលខ្មែរ

    យើង( …សូមជួយដាក់ឈ្មោះផង )ដែលចូលចិត្តសរសេរពាក្យ ស្មោគគ្រោក ពួក

    គេ គ្រវែងចោល យ៉ាងពិតប្រាកដ។ សូមលោកអ្នកជាកូនខ្មែរ ខំយកតម្រាប់តាម

    សំនៀង វាចាណាដែល ល្អ អក្ខររាវិរុទ្ធឲបានត្រឹមត្រូវជាភាសាជាតិខ្មែរយើង។

  2. BaBaBoo says:

    ភាសាអាស៊ីភាគច្រើនមិនរត់ទាន់ Google សហគមប្រព័ន្ធរចនារត់ប្រណាំងគ្នាក្នុងទីផ្សារ ។ ឯភាសាខ្មែរចាត់ទុកថាបានតិចតួច ខំលូនតាមគេដូចដំណើរខ្យង តែក៏អាចសង្ឃឹមថានិងបានល្អប្រសើរឡើងមិនខាន ៕

  3. ភ្នំ says:

    បើជនជាតិខ្មែរយើងធ្វើការទំនាក់ទំនងគ្នាជាភាសារខ្មែរច្រើនក្នុងប្រព័ន្ធអិនធើណេត​ សង្ឃឹមថាអនាគតទៅ Google នឹងមានចំណាប់អារម្មណ៏ទ្វេដងនូវតម្រូវការជាខេមរៈភាសានេះ។

  4. តានតឹង says:

    ខ្ញុំសាទរនឹងការបង្កើត Google translate នេះ ប៉ុន្តែភាសាខ្មែរមិនទាន់រៀបចំឲ្យបានល្អនៅឡើយទេ។