ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ ឲ្យអភិបាលខេត្ត-រាជធានី ៨ រូបចូលនិវត្តន៍

ព្រះរាជ​ក្រឹ​ត្រ​ដែល​ឡាយព្រះហស្ត​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ បាន​ត្រាស់បង្គាប់​ដាក់​មន្ត្រីរាជកា​រ​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន ០៨ រូប​ឲ្យ​ចូល​និវត្ត​ន៏​ក្នុង​ក្របខណ្ឌ​មុខងារសាធារណៈ​ដោយ​រក្សា​មុខតំណែង ជា​ទីប្រឹក្សានាយករដ្ឋមន្ត្រី​នៅ​ដដែល​រហូតដល់​មានការ​សម្រេច​ជាថ្មី​ពី​រាជរដ្ឋាភិបាល។

 

យូ វឍ្ឍន៏ះ
Tuesday 23 April 2013
The Free Press Magazine

ថ្នាក់ដឹកនាំ​មូលដ្ឋាន​ថ្នាក់​ខេត្ត-រាជធានី​ដែល​ត្រូវ​ចូលនិវត្តន៍​នៅ​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ទាំង ៨ រូបនោះ រួមមាន​៖ លោក ហ៊ុន ណេង ភេទ ប្រុស ឆ្នាំ​កំណើត ២៥/១១/១៩៥០ អភិបាលខេត្ត​កំពង់ចាម (៦៣ឆ្នាំ)  លោកឡូយ សុផាត ភេទ ប្រុស ឆ្នាំ​កំណើត ០៦/០៣/១៩៤៩ អភិបាលខេត្ត​ស្ទឹងត្រែង (៦៤ឆ្នាំ)​  លោកកែប ជុតិមា ភេទ ប្រុស ឆ្នាំ​កំណើត ០៧/០២/១៩៥១ អភិបាល​រាជធានី ភ្នំពេញ( ៦២ឆ្នាំ) ​ លោកស៊ូ ភិរិន្ទ ភេទ ប្រុស ឆ្នាំ​កំណើត ២០/០៩/១៩៥២ អភិបាលខេត្ត​សៀមរាប  (៦១ឆ្នាំ)​  លោកកង ហ៊ាង ភេទ ប្រុស ឆ្នាំ​កំណើត ០៥/០២/១៩៤៨ អភិបាលខេត្ត​កំពង់ស្ពឺ  ​(៦៥ឆ្នាំ)  លោកឈុន ស៊ីរុន ភេទ ប្រុស ឆ្នាំ​កំណើត ០២/០៧/១៩៥២ ​អភិបាល​ខេត្តកណ្តាល(៦១ឆ្នាំ)  ​ លោកឈុន ឈន់ ភេទ ប្រុស ឆ្នាំ​កំណើត ០១/០៤/១៩៤៩ ​អភិបាល​ខេត្តកំពង់ធំ  (៦៤ឆ្នាំ) ​និងលោកចាន់ យឿន ភេទ ប្រុស ឆ្នាំ​កំណើត ១៥/០២/អភិបាលខេត្ត​មណ្ឌលគិរី (៦២ឆ្នាំ)៕​ ខាងក្រោមនេះជារូបថតអស់លោក ជាអតិតអភិបាលខេត្ដ និងរាជធានីទាំង ៨រូប​ដែលត្រូវចូល​និវត្ត​ន៏​៖

១. លោក ហ៊ុន ណេង អតិត អភិបាលខេត្ត កំពង់ចាម

២.លោក ឡូយ សុផាត អតិត អភិបាលខេត្ត ស្ទឹងត្រែង

៣. លោក កែប ជុតិមា អតិត អភិបាល រាជធានី ភ្នំពេញ

៤. លោក ស៊ូ ភិរិន្ទ អតិត អភិបាលខេត្ត សៀមរាប

៥. លោក កង ហ៊ាង អតិត អភិបាលខេត្ត កំពង់ស្ពឺ

៦. លោក ឈុន ស៊ីរុន អតិត អភិបាល ខេត្តកណ្តាល

៧. លោក ឈុន ឈន់ អតិត អភិបាល ខេត្តកំពង់ធំ

៨. លោក ចាន់ យឿន អតិត អភិបាលខេត្ត មណ្ឌលគិរី

 

What Next?

Recent Articles

9 Responses to "ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់ ឲ្យអភិបាលខេត្ត-រាជធានី ៨ រូបចូលនិវត្តន៍"

  1. Srey Khmer says:

    They had been working for the country for a long time, so they should be retired and let the young who are intelligence to have an oppotunity to work for the country. Hopefully, they’re not the families of corruption who are making the living by robbing people’s properties.

  2. chakrey says:

    ល្មមហើយ ទុកឳកាសអោយក្មេងស្រករក្រោយគេស្រលាញ់ជាតិ និងស្រលាញ់បក្សផង កុំស្រលាញ់ជាតិ ស្រលាញ់បក្សអីតែពួកអស់ឯងចាស់ៗនោះ។

  3. 23 October says:

    They retired from the governor but they will reserve to become candidates of member of parliament for next election soon.

  4. ????? says:

    ពួកគេផ្លាស់ប្តូរតំណែង ពីកន្លែងពុករលួយ ទៅកន្លែងពុករលួយ ដដែល ដូចនេះ គ្មានអ្វី ដែលគួរអោយ ចាប់អារម្មណ៏សំរាប់ពួកគេ ។ ហើយក៏គ្មានសង្ឃឹមថា អ្នកបន្តវេន ថាមិនប្រពឹត្តអំពើពុករលួយ នោះដែរ ។ ដូចនេះពួកគេ គួតែ ចូលវិវត្តន៏ តែម្តងទៅ អោយក្មេងៗមានឧិកាស បានកសាងជាតិផង ។

    ———————————————————————————————————————–
    They change positions Where corruption To the same corruption that nothing should be interested in them. And for the people that have been to replace the position, they also still keeps corruption . so, they should be retired and let young to have an oppotunity to work for the country.

  5. ចាំតែស៊ីញ៉េ ទៅ មិនបាច់ខ្វល់ពីស្អីទៀតទេ ។ សំងំសោយសុខជាមួយម៉ែកូននៅក្នុងវិមានដ៏ស្កឹមស្កៃនោះចុះ ។ ស្តេច គ្មានបានការ ។

    គួរអោយខ្មាស់គេណាស់ដែលខ្ញុំមានស្តេចចោលម្សៀតរបៀបនេះ ។ ប្រជារាស្រ្តរងគ្រោះដោយខ្យល់ព្យុះរលំបាក់ផ្ទះ ស្លាប់អស់មនុស្សជាច្រើន ដីត្រូវគេប្លន់ ផ្ទះសំបែងត្រូវគេរឹបអូស ធនធានធម្មជាតិត្រូវគេបំផ្លាញជិតអស់ ហើយ បន្តិចទៀតគេយកវាំង ទៅលក់អស់ទៀតទើបដឹងខ្លួន ។ មិនធ្វើនយោបាយមែន តែអោយចេះមានគំនិតឈ្វេងយល់ខ្លះផង ចេះមានមាត់ខ្លះផងទៅមើលបានទេ ។

  6. មានស្តេចដូចជាគ្មានស្តេចដែរ ។ យកល្អទៅបួសទាំងម៉ែទាំងកូន សំងំនៅសន្សំកុសល់អោយឪ

    ទៅ ក្រែងវាបានរួចកម្មពារខ្លះ កុំនាំគ្នាម៉ាពូជមកដេកស៊ីប្រាក់ខែរាស្រ្តទាំងលានទាំងលានរាល់ឆ្នាំ​ដោយអត់ប្រយោជន៏នោះ ។

  7. អំណត់ says:

    ឃើញគេមានព្រះរាជក្រិត​សែនរំភើបណាស់។
    ចុះ​ពួកខ្ញុំជាគ្រូកម្រិតឧត្តមជំនាន់ទី​១៦​
    អង្កាលទើបមានព្រះរាជក្រិត​និងគេ?
    ជួយផងរងចាំព្រះរាជក្រិតដូចរងចាំទឹកភ្លៀង។
    ២ឆ្នាំហើយ………………………………………

  8. ខ្ញុំ​គាំទ្រ អ្នកលេង..

    ​រាជវង្ស ​អត្មានិយម , ក្នុង ភ្នែករបស់ខ្ញុំ គឺ សំរាម​ !

  9. *** says:

    បញ្ញាវ័ន្ដកូនខ្មែរអើយ!!! នេះឬប្រជាធិបតៃ របស់ប្រទេសយើង? ពេលចៅហ្វាយក្រុងឬចៅហ្វាយខេត្តចប់អាណាត់ក៏ចាប់អ្នកថ្មីមកជំនួសភ្លាមដោយគ្មានការឲ្យឈរឈ្មោះជាទូទៅសំរាប់ឲ្យរាស្រ្តប្រជាបោះឆ្នោតអញ្ចឹង???
    ហើយកូននាក់ធំអាចឈរជាបេក្ខជនតំណាងរាស្រ្ត ឯបញ្ញាវ័ន្ដកូនខ្មែរទាំងឡាយគ្មានសឹទ្ធិឈរជាបេក្ខជនតំណាងរាស្រ្តមកពីហេតុអ្វីសម្ដាចម៍??? ឬក៍ឪពុកម្តាយគេមិនបានធ្វើនយោបាយជាមួយសម្ដាចម៍???………………….???