ទាហានថៃបន្តបាញ់សម្លាប់ ពលរដ្ឋខ្មែរម្នាក់ទៀត ខណះពេលឆ្លង ទៅកាប់ឈើគ្រញូង

កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៣០ មេសា នេះ ទាហានថៃបន្ត បាញ់សម្លាប់ ប្រជាពលរដ្ឋខ្មែ ស្លាប់ម្នាក់ទៀត ក្នុងចំណោម ៧នាក់ ខណះពេលដែល ពលរដ្ឋខ្មែរទាំងនោះ ឆ្លងដែនខុសច្បាប់ ចូលទៅ​កាប់​ឈើប្រណិត លើទឹក​ដី​ថៃ​។ជនរងគ្រោះ ឈ្មោះ ណា​ង កុសល ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ពួកគេ ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង នៅក្នុង​ទឹកដី​ថៃ ដែល​ស្ថិតនៅ​ប្រឈម​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 

យូ សារា
Tuesday 30 April 2013
The Free Press Magazine

តាមសេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១ និង ៣០ នាទី ព្រឹក​ថ្ងៃទី​៣០ ខែមេសា​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​សៀម បាន​បញ្ជូន​សាកសព​បុរសរងគ្រោះ មក​ឲ្យ​ក្រុមគ្រួសារ​វិញ​ហើយ​។

​គេសង្កេតឃើញថា ជាញយដងពលរដ្ឋ​ខ្មែរ តែងតែឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើប្រណិត នៅតាម​ភូមិសាស្ត្រ​ទឹកដី​ថៃ ឈមនឹងខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយរងការបាញ់ប្រហារ សម្លាប់ពលរដ្ឋខ្មែរជាបន្តបន្ចាប់ តែហាក់ដូចជាគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និង​សមត្ថកិច្ច​ទ្បើយ៕​

 

ពលរដ្ឋខ្មែរ ឆ្លងព្រំដែន ចូលកាប់ឈើគ្រញូង ក្នុងដីថៃ (រូបថត ៖ ឯកសារ)

ពលរដ្ឋខ្មែរ ឆ្លងព្រំដែន ចូលកាប់ឈើគ្រញូង ក្នុងដីថៃ (រូបថត ៖ ឯកសារ)

 

What Next?

Recent Articles