អាដហុក​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នកការពារ​សិទ្ធិ​មនុស្ស​នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​និង​ តុលាការ​ នៅ​ក្នុង​ការ​អនុវត្តន៍​​បេសកកម្ម​​​របស់​​ខ្លួន។ សមាគម​នេះ​បង្ហាញ​តួលេខ​នៃ​ការ​ចាប់​ឃាត់​ខ្លួន​មន្ត្រី​ការ​ពារ​ សិទ្ធិមនុស្ស​៤៨​នាក់​ ក្នុងរយៈ​ពេល​៣​ខែ​ ដើម​ឆ្នាំ​២០១៣​នេះ។ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​សេចក្តីថ្លែងការណ៍​នេះ​ថា ចំណាត់​ការ​របស់​តុលាការ​ត្រូវបាន​ធ្វើ​ឡើង​​តែ​លើ​ជន​ល្មើស​ប្រព្រឹត្តិ​ អំពើ​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ គឺ​មិន​មែនលើ​​មន្ត្រី​សិទ្ធិមនុស្ស​នោះ​ឡើយ។

 

ដោយ លាង ដឺលុច
RFI

យោងតាម​អាដហុក ក្នុង​រយៈ​​៣​ខែ​ដើម​ឆ្នាំ​២០១៣​ មាន​ករណី​គំរាម​កំហែង​បំភិតបំភ័យ និង​ការ​ប្តឹង​ចោទប្រកាន់អ្នកការពារសិទ្ធិមនុស្ស​៤៨​នាក់។ Design – Carlos A Perez

សេចក្តីរាយការណ៍​របស់​ លាង ដឺលុច

(02:17)

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បារម្ភ ​ចំពោះ​ស្ថានភាព​របស់អ្នកការពារសិទ្ធិមនុស្ស​ ដែល​សមាគមនេះ​អះអាង​ថា នៅ​តែទទួលរង​ការ​គំរាម​កំហែង។ ជា​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​តែង​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ទៅ​តុលាការ​ខេត្ត​រាជធានី​តែ​ម្តង។

អាដហុក​​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៣​ខែ​ដើម​ឆ្នាំ​២០១៣នេះ មាន​ករណី​គំរាម​កំហែង​បំភិតបំភ័យ និង​ការ​ប្តឹង​ចោទប្រកាន់អ្នកការពារសិទ្ធិមនុស្សចំនួន​៤៨​នាក់។ ហើយ​កាល​ពីឆ្នាំ​២០១២​កន្លងទៅនេះ បើយោងតាម​អាដហុក​ដដែល មាន​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន ២៣៨​នាក់ ដែល​បាន​ទទួលរង​ការ​សម្លុត​គំរាម​កំហែង​ដោយ​ការដាក់​ពាក្យ​បណ្តឹង និង​មួយ​ចំនួន​ត្រូវបាន​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មានការ​ស៊ើបអង្កេត​ទៀត​ផង។
 
នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន សមាគម​អាដហុក​បញ្ជាក់ថា គ្រោះថ្នាក់​របស់​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាំងនោះ​តែ​ង​កើត​ឡើង ដោយសារ​ការ​ចូលរួម​ចំណែក​ការពារ​សិទ្ធិសេរីភាព​របស់​មនុស្ស​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​ពី​អ្នក​មាន​អំណាច និងក្រុមហ៊ុន​ទៅ​លើ​អ្នកទន់ខ្សោយ។ អាដហុក​ថ្លែងថា នេះ​ជា​ករណី​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​ចំណោម​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 
អាដហុក​បាន​អំពាវនាវ​អោយរាជ​រដ្ឋាភិបាលគោរព​អោយ​បាន​ម៉ឺងម៉ាត់​អំពី​កិច្ច​សហការ ដើម្បីការពារ និង​លើក​លើកស្ទួយ​សិទ្ធិមនុស្ស និង​អោយ​បញ្ឈប់​ការ​គំរាម​កំហែង​បំភិតបំភ័យ​ទៅលើ​អ្នកការពារ​សិទ្ធិ​មនុស្ស​​ទាំងនេះ។
 
មន្ត្រីរាជ​រដ្ឋាភិបាលមិន​បាន​ទទួល​យក​របាយការណ៍​របស់​សមាគម​អាដហុក​ឡើយ។ អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន​ និ​ងប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក​ទិត សុធា​ បាន​អត្ថាធិប្បាយ​ថា សេចក្តីថ្លែងការណ៍​យ៉ាង​ណារបស់​សង្គមស៊ីវិល វា​គឺ​ជាសិទ្ធិ​របស់​សង្គម​ស៊ីវិល។ ប៉ុន្តែ ប្រតិកម្ម​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ នៅ​រសៀល​ថ្ងៃ​ទី​៣០​មេសា​នេះ លោក​ទិត សុធា​បញ្ជាក់ថា តុលាការ​បាន​ចាត់​ការ​តាម​នីតិវិធី​តែ​ចំពោះ​បុគ្គល​ណា​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ ហើយមិន​មាន​ពាក់ព័ន្ធ​នឹង​តួនាទី​បុគ្គល​ទាំង​នោះ​​ថា​ជា​អ្នកណាឡើយ។ សម្រាប់​មន្ត្រី​ជាន់ខ្ពស់រាជ​រដ្ឋាភិបាល​រូប​នេះ មិនមាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ណា​អាចអង្គុយ​លើ​ច្បាប់​បាន​ទេ។
 
ទោះយ៉ាងណា​ក៏ដោយ អាដហុក​ក៏​បាន​កត់សម្គាល់​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​តែ​ង​យកចិត្តទុកដាក់​លើ​បណ្តឹង​ប្រឆាំងក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​​ ជាជាង​បណ្តឹង​ពី​ក្រុម​ជនរងគ្រោះ ឬ​សហគមន៍​ដែល​ប្តឹង​អំពី​ការ​រំលោភ​ដីធ្លី ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ៕

 

 

ទាក់ទងនឹងប្រធានបទនេះ​ដែរ :

 

What Next?

Recent Articles

5 Responses to "អាដហុក​ស្នើ​រដ្ឋាភិបាល​បញ្ឈប់​ការ​គំរាម​សកម្មជន​ការពារ​សិទ្ធិមនុស្ស​"

  1. humain says:

    ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​បាន​ចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បារម្ភ ​ចំពោះ​ស្ថានភាព​របស់អ្នកការពារសិទ្ធិមនុស្ស​ ដែល​សមាគមនេះ​អះអាង​ថា នៅ​តែទទួលរង​ការ​គំរាម​កំហែង។ ជា​គំរាម​កំហែង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ ដែល​តែង​ដាក់ពាក្យ​បណ្តឹង​ប្រឆាំង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស ទៅ​តុលាការ​ខេត្ត​រាជធានី​តែ​ម្តង។

    មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​សេចក្តីថ្លែងការណ៍​នេះ​ថា ចំណាត់​ការ​របស់​តុលាការ​ត្រូវបាន​ធ្វើ​ឡើង​​តែ​លើ​ជន​ល្មើស​ប្រព្រឹត្តិ​ អំពើ​ព្រហ្មទណ្ឌ​តែ​ប៉ុណ្ណោះ គឺ​មិន​មែនលើ​​មន្ត្រី​សិទ្ធិមនុស្ស​នោះ​ឡើយ។

    ដូចនេះអាដហុកជាអង្គការការពារជនល្មើសមែនទេ?

  2. cheath says:

    អាសមាគម​សិទ្ធិមនុស្សការពារតែចោរ ការពារឧក្រិដ្ឋជន ភេរវជន ហៅ​កាត់​ថា អាដហុកនេះ វាចង់អង្គុយលើច្បាប់ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូបគោរពច្បាប់ តើ
    ចុះពួកអ្ហែងស្អីក៏មានអភ័យឯកសិទ្ធជាងប្រជាពលរដ្ឋម្លេះ អ្ហា៎ !
    ពួកអ្ហែងហ្នឹងជាស្អី ? បើពួកអ្ហែងនិងចោរ និងឧក្រិដ្ឋជន និងភេរវជន ជាក្រុមតែមួយ ការពារគ្នាសោះហ្នឹងណា

  3. tan toeung says:

    សមាគមការពារសិទ្ធមនុស្ស គឺការពារមនុស្សទាំងអស់ សូម្បីលោក ជាតិ ជាចោរក៏ត្រូវការពារដែរ ឱ្យតែមន្ត្រីណារំលោភសិទ្ធដទៃទៀតទៅលើឋពួកគេ។ ប៉ុន្តែបើឭគេមានទោសសូមឱ្យច្បាប់ដាក់ទោសដដែល មឋ៉េចលោក ជាតិ ឯងយល់ទេ?

  4. តថៈ says:

    ពេលម្ជុលមុតសាច់អ្នកៗនឹងដឹងថាឈីប៉ុនណា បើសិនឈូក បណ្ឌិត​បាញ់ក្បាលវាបែក​ហើយវាចូលគុក​ពីបទឲ្យលុយឈូកបណ្ឌិតខ្ចីហើយទាវិញ​ទើបយុត្តិធម។

  5. cheath says:

    ពេលដែលម្ជុលមុតសាច់មកពីអាអ្នកដេរហ្នឹងវាធ្វើអោយមុតខ្លួនវា អ្ហែងទៅបន្ទោសអ្នកណា ?
    ម្ជុលដែលពេទ្យចាក់ចូលសាច់អ្ហែង ក៏មកពីអ្អែងអោយពេទ្យចាក់ដែរអ្ហែងទៅបន្ទោសអ្នកណា ?
    មានធម៏ ទើបវាមានបច្ច័យ , មានហេតុទើបវាមានផល , មានប្រឡាយទើបទឹកវាហូ ,
    មានសម្រាមទើបឆ្កែវាជុះ អាល្ងង់ !
    យ៉ាងណាម៉ិញ អ្ហែងបើអត់បង្ករហេតុទេ វាក៏អត់មានផលហុចអោយអ្ហែងវិញដែរ
    អ្ហែងក៏សាងហេតុល្អ អ្ហែងទទួលផលល្អ ! អ្ហែងកសាងហេតុអាក្រក់ ផលអាក្រក់វាហ្នឹងផ្តល់ដល់
    អ្ហែងហើយ ! នេះវាជាក្រឹត្យក្រមសត្យានុម័តតាមវិចារវិទ្យា អោយវាចេះយល់ផងអាល្ងង់ (តថៈ)
    អានេះបើល្ងង់ងាប់អញ្ចឹងទេ ត្រដរនិយាយដែរ អត់ចេះខ្មាស់ឆ្កែ ?