ឧទ្ធរណ៍​តម្កល់​សាល​ក្រម​សំណុំ​រឿង​អតីត​ពិធីការ​លោក ជា ស៊ីម

ភ្នំពេញៈ អ្នកស្រី ​ផេង គន្ធា​បុរី អតីត​ពិធីការ​លោក ជា ស៊ីម​ ប្រធាន​ព្រឹទ្ធ​សភា​និង​គូកន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ត្រូវ​សាលា​ឧទ្ធរណ៍ តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភំ្នពេញ​ នៅ​ដដែល។

 

Tuesday, 30 April 2013
លៀង សារិទ្ធ
ភ្នំពេញ ប៉ុស្តិ៍

លោក ជួន ស៊ុន​ឡេង ​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​ សម្រេច​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភំ្នពេញ ដែល​បាន​ផ្តន្ទា​ទោស ឈ្មោះ ​ផេង គន្ធា​បុរី ​ពន្លក ហូ ខៀវ បូរ៉ា ​នៅ​ដដែរ ។ ចំណែក​ លោក ​ចាន់ ​កុសល ត្រូវ​បាន​រលត់​បណ្តឹង​អាជ្ញា ដោយសារ​មរណៈ​របស់​គាត់។​

លោកបន្តថា៖«បើក​សិទ្ធិ​ប្តឹង​សារទុក្ខ តាម​កំណត់​ច្បាប់»។

សូម​បញ្ជាក់​ថា ​អ្នក​ស្រី ​ផេង​ គន្ធា​បូរី ​អាយុ៥៧​ឆ្នាំ ​លោក ​ចាន់​ កុសល ​អាយុ ៦២ឆ្នាំ ​និង លោក ​ពន្លក ហូ ​អាយុ ៥៨ឆ្នាំ ​ទាំង​បី​នាក់​ត្រូវ​សាលា​ដំបូង​រាជធានី​ កាត់​ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ ​ចំនួន​៤ឆ្នាំ ​ហើយ​លោក​ ខៀវ បូរ៉ា អាយុ ៥២ ឆ្នាំ​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ។ លោក ចាន់ កុសល ​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​មហា​រីកសួត នៅ​ឯ​បន្ទប់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ ​២០១២។

ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយកម្លាំង​កង​រាជអាវុធ​ហត្ថ ក្នុង​ខែ​កញ្ញា​ឆ្នាំ ២០១១​ ដោយ​ជាប់​សង្ស័យ ពាក់​ពន្ធ​នឹង​ការ​ក្លែង​បន្លំ​ និង​ឆ​បោក​ប្រាក់​ ​ពី​ក្រុម​ហ៊ុន​បរទេស ​ រួម​មាន​ ក្រុមហ៊ុន​ចិន ម៉ាឡេស៊ី​ វៀតណាម ​កូរ៉េ​ខាង​ត្បូង និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ​ដោយ​ទទួល​បាន​ប្រាក់​ជា​ច្រើន​ តាម​រយៈ​គម្រោង​សាងសង់​ សាលារៀន ផ្លូវ​ថ្នល់​ មន្ទីរពេទ្យ និង​សេវា​មនុស្ស​ធម៌​​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅ​កម្ពុជា។

 

What Next?

Recent Articles