ពីរ​ថ្ងៃ​កម្មករ​ជាង​៦​ពាន់​នាក់ ធ្វើ​កូដកម្ម​តវ៉ា​ក្នុង​មូលហេតុ​ផ្សេងៗ​គ្នា

ភ្នំពេញៈ កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៦៥០០​នាក់​នៅ​រោងចក្រ​៣​ផ្សេង​គ្នា​បាន​ធ្វើ​កូដកម្ម និង​តវ៉ា​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ​ដោយ​សារ​មូលហេតុ​ផ្សេងៗ​គ្នា។

 

Thursday, 09 May 2013
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

ក្រុម​កម្​មករ​រោង​ចក្រ​កាត់​ដេរ​ធ្វើ​កូដ​កម្ម​​នៅ​តាម​ផ្លូវ​វ៉េង​ស្រេង ។ រូបថត ម៉ៃ វីរៈ​

នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​កម្មករ​ចំនួន ៧០០ នាក់​នៅ​រោងចក្រ Pine Great បាន​ធ្វើ​ការ​បិទ​ផ្លូវ​អស់​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង​ដើម្បី​ទាមទារ​ប្រាក់​ខែ​ពួក​គេ​ដែល​យឺត​យ៉ាវ។

កម្មការិនី ផៃ តារា មន្រ្តី​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​នេះ​បាន​ថ្លែង​ថា រោងចក្រ​បាន​សន្យា​ជាមួយ​កម្មករ​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​នៅ​ថ្ងៃ​ម្សិលមិញ​ប៉ុន្តែ ពេល​កម្មករ​មក​ដល់​ពួកគេ​ឃើញ​សម្ភារ​នៅ​ក្នុង​រោងចក្រ​ត្រូវ​ដឹក​យក​ចេញ​អស់​ហើយ​ពុំ​មាន​បុគ្គលិក​ក្នុង​រោងចក្រ​ទេ។

ផៃ តារា ប្រាប់​ដែរ​ថា មន្រ្តី​ពី​ក្រសួង​ការងារ​បាន​ជួប​នឹង​កម្មករ​ហើយ​តំណាង​ក្រុមហ៊ុន សន្យា​ថា​នឹង​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ថ្ងៃ​សុក្រ។

នៅ​ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​កម្មករ​ប្រមាណ​៨០០​នាក់​នៅ​រោងចក្រ Master & Frank ក៏​បាន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ដើម្បី​ទាម​ទារ​ឲ្យ​រោងចក្រ​ទទួល​យក​កម្មករ​៨​នាក់​ចូល​ធ្វើ​ការ​វិញ​ព្រោះ​ថា ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​មិន​ស្រប​ច្បាប់។

តំណាង​ក្រុមហ៊ុន​អះ​អាង​ថា កម្មករ​បាន​ញុះ​ញង់​កម្មករ​ដទៃៗ​ទៀត​ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​ធ្វើ​ឲ្យ​បាត់​បង់​អត្ថ​ប្រយោជន៍​ខ្លួន។

ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង ឯ​ណោះ​កម្មករ​ចំនួន ៥០០០ នាក់​នៅ​រោងចក្រ M&V ក៏​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​រដ្ឋបាល​របស់​ពួកគេ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ឲ្យ​ចូល​ធ្វើ​ការ​ធម្មតា​វិញ។

លោក នួន សំអុល តំណាង​សហជីព​សេរី​កម្មករ​កម្ពុជា​ប្រចាំ​នៅ​រោងចក្រ​នេះ​បាន​និយាយ​ថា ប្រធាន​រដ្ឋបាល​រោងចក្រ លោក ចាន់ ណារិទ្ធិ ត្រូវ​ថៅកែ​បណ្តេញ​គាត់​ចេញ​ពី​ការងារ​ដោយ​មិន​មាន​មូល​ហេតុ​ច្បាស់​លាស់។

លោក​បាន​បញ្ជាក់​ថា​៖ «គាត់​តែង​តែ​ជួយ​ដល់​កម្មករ​នៅ​ពេល​ពួក​យើង​មាន​បញ្ហា…យើង​ត្រូវ​ការ​គាត់​ត្រឡប់​មក​ធ្វើ​ការ​វិញ»។

លោក ពៅ ស៊ីថា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​កំពង់ឆ្នាំង មិន​អាច​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​កូដកម្ម​របស់​កម្មករ M&V បាន​ទេ កាល​ពី​ម្សិល​មិញ៕​ PS

 

What Next?

Recent Articles

4 Responses to "ពីរ​ថ្ងៃ​កម្មករ​ជាង​៦​ពាន់​នាក់ ធ្វើ​កូដកម្ម​តវ៉ា​ក្នុង​មូលហេតុ​ផ្សេងៗ​គ្នា"

  1. CPP says:

    ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាថា ជាមេដឹកនាំ ដ៏ប្រសើរ ឈ្លាសវៃ និងប៉ិនប្រសប់ និងបានលើកតម្កើងកេត្យនុភាពជាតិលើឆាកអន្តរ ជាតិ។

  2. CPP says:

    នៅ​ពេល​ដែល​ការ​បោះ​ឆ្នោតជាតិ​ ខែកក្កដា​ឆ្នាំ​២០១៣​ កាន់តែ​ខិត​តែ​ជិត​ចូល​មក​ដល់​ ទាំង​អ្នក​ ប្រឆាំង​ក្រៅ​ស្រុក​ សង្គម​ស៊ី​វិល​បរទេស​ដែល​មាន​ចរិត​បំផ្លិចបំផ្លាញ​ សង្គម​ស៊ី​វិល​ក្នុងស្រុក​ដែល​មាន​ចរិត​ញុះញុង​ បង្កើត​បញ្ហា​តាម​ម​ហិ​ច្ឆិ​តា​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​ពុល​នឹង​ការ​ស្រមើស្រមៃ​របស់​ខ្លួន​ បាន​ខិតខំ​បង្ក​បញ្ហា​ និង​ ពង្រីក​ទំនាស់​ជាតិ​ តាម​គ្រប់​រូបភាព​។​

  3. cheath says:

    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ទៅសត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ ​មើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆនកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !

  4. គេ គ្រាន់ខ្លាចតែលោក ហ៊ុន សែន នឹង មន្រ្តី ធំៗៗ មានអំនាចទាំង អស់ ក្នុង ជួរ គណះបក្សប្រជាជនតែ

    ប៉ុណ្ណោះ ប៉ុន្តែ គេ មិនបាន គោរព ចំពោះពពួកអស់នេះនោះទេ​។ នេះ ជាសំដីពឹត ដែល ផុសចេញ

    ពី ទឹកចិត្ត របស់ មន្រ្តី រាជការ ប៉ូលីស និង ទាហាន ។ នៅ ពេល ជិះ លើ ខ្នង ខ្លា គឺ ពួកគេ

    មិនហ៊ានធ្វើនិង និយាយ អ្វីទាំង អស់ ប៉ុន្តែ នៅ ពេល ដែល ខ្លា ចាស់ ទ្រុឌទ្រោម ឬ មាន ជំងឺឬ

    ជិតដាច់ខ្យល់ស្លាប់ គឺ ពួកគេ នឹង សំពងបង្ហើយ តែម្តង ហើយ ស្រែកជ័យឃោស ដោយ ក្តី

    រីករាយ​​។ ពួកគេសង្ឃឹមយ៉ាងមុតមាំ ថា នឹង មាន ថ្ងៃនោះ មកដល់ជាមិនខាន ។

    វាជាការត្រិមត្រូវបំផុត ដែលថាពេលវេលា អាច នឹង ធ្វើ អោយ អ្វីៗ ប្រែប្រួលបានទាំងអស់ ។

    .