មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការចុះបញ្ជីគណបក្ស និងបេក្ខជន ថាទទួលបានព័ត៌មានភូតកុហក និងកំពុងបារម្ភចាញ់ការបោះឆ្នោតសភាអាណត្តិទី៥ នេះ។
ដោយ ដែន អយុធ្យា
2013-05-09
RFA

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៣។ Photo: RFA
លោក ហ៊ុន សែន រិះគន់ថា ការដែលគណបក្សប្រឆាំងអូសបន្លាយចុះបញ្ជីបក្សនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសារតែមានទំនាស់ក្នុងការបែងចែកបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ។
គ.ជ.ប បានបង្ហាញថា មានគណបក្សនយោបាយចំនួន៥ បានមកចុះបញ្ជីបក្ស និងបេក្ខជន ប៉ុន្តែក្នុងពេលនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន ៣គណបក្ស។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នឹងអាចចុះបញ្ជីគណបក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅចុងសប្ដាហ៍នេះ។
លោកបានថ្លែងបញ្ជាក់ថា ការដែលគណបក្សសង្គ្រោះជាតិ មិនទាន់ទៅចុះបញ្ជីបក្សនៅ គ.ជ.ប ព្រោះរង់ចាំមើលស្ថាប័ន គ.ជ.ប ធ្វើការកែសម្រួលនូវអនុសាសន៍បោះឆ្នោតមួយចំនួន ដែលបក្សប្រឆាំង និងសង្គមស៊ីវិល បានស្នើឲ្យមានការផ្លាស់ប្ដូរ គឺមិនមែនដោយសារតែមានទំនាស់ផ្ទៃក្នុងធ្ងន់ធ្ងរនោះទេ។
លោក កឹម សុខា សង្កត់ធ្ងន់ថា អ្វីដែលលោក ហ៊ុន សែន បានដឹង ឬទទួលព័ត៌មានជុំវិញការចុះបញ្ជីគណបក្ស ឬបេក្ខជនរបស់គណបក្សសង្គ្រោះជាតិ ជារបាយការណ៍ភូតកុហក។ លោកបន្តថា គណបក្សសង្គ្រោះជាតិ បានរៀបចំឯកសារចុះបញ្ជីគណបក្ស ឬបេក្ខជនរួចហើយ និងរង់ចាំទៅចុះឈ្មោះនៅ គ.ជ.ប ចុងសប្ដាហ៍នេះ ឬដើមសប្ដាហ៍ក្រោយ ដោយគ្មានជម្លោះផ្ទៃក្នុងនោះទេ។
លោក កឹម សុខា៖ «គាត់ទទួលព័ត៌មានពីអ្នកបោកប្រាស់គាត់។ មានអ្នកផ្តល់ព័ត៌មានឲ្យគាត់សុទ្ធតែជាព័ត៌មានមិនពិត ដើម្បីបោកគាត់យកលុយ។ ពួកអ្នកដែលស៊ីឈ្នួលគាត់ថាខ្លួនឯងជាផ្ទៃក្នុង ប៉ុន្តែព័ត៌មានហ្នឹងវាអត់ពិតទេ។ ដូច្នេះហើយ គាត់កំពុងតែចាញ់បោកអ្នកផ្តល់ព័ត៌មានហើយ។ ជាក់ស្តែង គឺយើងអត់មានបញ្ហា យើងបានដោះស្រាយហើយអស់។ យើងគ្រាន់តែដូរអ្នកនេះទៅកន្លែងនោះ ទៅតាមអ្វីដែលយើងមើលពីបញ្ជីរបស់គណបក្សដទៃ ដើម្បីយើងដាក់គូប្រកួតឲ្យត្រូវ ដើម្បីយកឈ្នះគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណឹងទេ»។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ខែឧសភា មានប្រសាសន៍ថា មូលហេតុនៃការពន្យារពេលចុះបញ្ជីរបស់គណបក្សប្រឆាំង ដោយសារបក្សនេះមានបញ្ហាដាក់ឈ្មោះបេក្ខជនឈរឈ្មោះតំណាងរាស្ត្រតាមខេត្តមួយចំនួន។ លោកចំអកថា បក្សប្រឆាំងមានបញ្ហាផ្ទៃក្នុងខ្លួនឯង មិនអាចដោះស្រាយបាន បែរជាទៅស្តីបន្ទោសស្ថាប័ន គ.ជ.ប ឬទាមទារឲ្យ គ.ជ.ប ពន្យារពេលបោះឆ្នោត និងសម្រួលបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅវិញ៖ «ឥឡូវហ្នឹង គេថាគេមិនទាន់ដាក់បេក្ខភាពទៅទេ។ គេនៅរង់ចាំតស៊ូជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៀត។ ប៉ុន្តែ សូមអស់លោកកុំលាក់លៀម។ អស់លោកមិនទាន់រៀបចំបេក្ខភាពត្រូវគ្នា។ ជាពិសេស បេក្ខភាពនៅខេត្តកំពង់ធំ សៀមរាប។ ហើយទាក់ទងនឹងតាកែវ ដែរ ដែលត្រៀមបញ្ជូនបម្រុងដាក់បេក្ខភាពលេខ២ នៅតាកែវ ឲ្យទៅឈរនៅកំពង់ធំ ប៉ុន្តែមិនឯកភាពគ្នា។ ហើយកំពង់ស្ពឺ ក៏អត់ទាន់ឯកភាពគ្នាដែរ។ អស់លោកអត់ទាន់ឯកភាពគ្នាលើបញ្ជីខ្លួនឯងសោះ»។
លោក ហ៊ុន សែន បានថ្លែងទៀតថា ការពន្យារពេលបោះឆ្នោត ឬសើរើបញ្ជីឈ្មោះបោះឆ្នោត មិនអាចធ្វើទៅបានទេ ព្រោះច្បាប់កំណត់ថា នៅសប្ដាហ៍ទី៤ ក្នុងខែកក្កដា រៀងរាល់ ៥ឆ្នាំម្តង ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោកបន្តថា បើចង់ពន្យារពេលបោះឆ្នោត ត្រូវកែច្បាប់បោះឆ្នោត និងត្រូវកោះប្រជុំសភា ប៉ុន្តែបញ្ហានេះ គណបក្សប្រឆាំងមិនមានកូរ៉ុមគ្រប់គ្រាន់ទេ។ លោកបានចំអកទៅបក្សប្រឆាំងថា បក្សនេះមានលទ្ធភាពយកឈ្នះគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតកន្លងមក តែបែរជាទៅរករឿងអាជ្ញាកណ្ដាលទៅវិញ។
លោក កឹម សុខា ឆ្លើយតបវិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងភ័យស្លន់ស្លោ និងបារម្ភពីការចាញ់ឆ្នោតអាណត្តិទី៥ ខែកក្កដា ខាងមុខទៅវិញទេ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯការចុះឈ្មោះគណបក្សនយោបាយ និងចុះបញ្ជីបេក្ខជន មានរយៈពេល ១៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះ គ.ជ.ប បានប្រកាសថា គិតមកដល់ថ្ងៃទី៨ ខែឧសភា មានគណបក្សចំនួន៥ បានមកចុះបញ្ជីឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅទីស្ដីការ គ.ជ.ប រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
ក្នុងចំណោមគណបក្សទាំង៥ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សចំនួន៣ រួចហើយ គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ រីឯគណបក្សពីរទៀត គ.ជ.ប កំពុងពិនិត្យ និងមិនទាន់មានឯកសារបានគ្រប់ចំនួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
តើលោក ហ៊ុន សែន មានគឹតទេ ថា ចំពោះគណះបក្សប្រឆាំង តើ គេ នឹង ទទួល បានព៏តមាន
ពីខាង គណះបក្សប្រជាជន វិញ ដែរ ឬ ទេ ? ។ តាមពិតលោក ហ៊ុន សែន ខ្លួន អែង វិញនោះទេ
ដែល គួរ តែ មានបញ្ហានេះ ? គួរ តែ ថា គណះបក្សខ្លួនអែង វិញទៅ ល្អជាង ។
Hun Sen likes to instigate of other party in order to cause them break apart to make an eazy for him to become the king life as the dictator leadership for continuing to destroy more in the Cambodia untill abolish on his hands.
សូមគាំទ្រជើងខ្លាំងទាំងពីប្រកួតគ្នានៅមណ្ឌុលខេត្តកណ្តាល ព្រោះមានតែសីុនិងសែននោះទេដែល ជាដែគូរសាកសមប្រកួតនិងគ្នា។
no attacking to, mr . Ken S
in fact, based on his speeches, based on his appearances with poor/weak performances
he does not fit as leadership.,
Hun Sen is Vietnamese puppet;
he has his status as a Khmer dictator
and his role as to destroy our land as well as
to kill innocent people by evicting from their houses,
oppressing innocent rights, and murdering democratic civilians.
Buddha state; “a fool thinks it like honey so long as
the bad deed does not bear fruit, but when it does bear fruit
he experiences suffering”. according to the teaching of the Buddha,
Hun Sen will face the bad consequence in the near future; for example where HOK LANGDY
NOW. I strongly believe in KHARMA THAT HUN SEN WILL FACE HORIBLE
CONSEQUENCE LIKE HOK LANDY.
Decho SEN is our great hero. He is a living GOD who saved millions of Khmer lives!
មុននឹងធ្វើអ្វីមួយត្រូវគិតវែកញែក ពិភាក្សា អោយត្រឹមត្រូវ ព្រោះប្រជាធិប្បតេយ្យ
មិនមែនកុម្មុយនិស្ត អំណាចប្រមូលផ្តុំ លើតែម្នាក់ ដូចCPPទេ ចង់តេជោ ដាក់នរណា
ដកនរណាស្រេចតែចិត្ត គ្មាននរណាហ៊ានក្អកទេ ។កុម្មុយនិស្តវាអញ្ជឹង ផ្តាច់ការ ……….
អ្នកដែលបោកភូតកុហករាស្រ្តពិតប្រាកដគឺ CPP ហ្នឹងឯង ព្រោះកសំដាច់នៅតែជាប់ស្មា ហើយព្រៃកាន់តែហោច យួន
ចូលស្រុកមកដណ្តើមការងារខ្មែរធ្វើកាន់តែច្រើន ។ ម្យ៉ាងវិញទៀតការបណ្តេញរាស្រ្តចេញពីលំនៅឋានក៏មិនព្រមដោះ
ស្រាយដែរ ដោយចោតថាមានពួកប្រឆាំងនៅពីក្រោយ ចឹងសួរថាសំដីបែបហ្នឹងសាកសមជាមេដឹកនាំដែលរឺអត់ បើឆ្លើយ
យករួចខ្លួនបែបហ្នឹង ? ចំណែកទំនិញទីផ្សារវិញសឹងខ្ពស់កប់ពពក ហើយសាំងក៏ថ្លៃ សេដ្ឋកិច្ចគ្រប់សព្វបែបយ៉ាងយួន
វាជាអ្នកសំរេចជួសខ្មែរជានិច្ច មិនថាស្រូវ ដំនាំអ្វីនោះទេ វាទិញពីខ្មែរថោក លក់ទៅវិញថ្លៃ បើម្លឹងៗ កោតតែពួកអា
ចក់អាចែម ព្រុសតាមប្រពន្ធ័ផ្សព្វផ្សាយរបស់ហ៊ុនសែនចេះតែថាប្រជាជនខ្មែររស់ស្រួលទៅរួច ! ពិតជាខ្វាក់
ទាំងស្មារតី និង អាត្មានិយមមែន !
ហ៊ុនសែនវាគ្មានអ្វីថាអោយគេក្រៅតែពីខំចាក់រុកគេអោយឈ្លោះគ្នានោះទេ !
ព្រោះហ៊ុនសែនសព្វថ្ងៃដូចមនុស្សដើរស្រាតទៅហើយ គ្មានពាក្រនិយាយតបនិងគេទេ !
បុគ្គលអ្នកធ្វើនយោបាយតំណាងបក្សនិមួយៗ សូមគិតអោយបានវែងឆ្ងាយ មុននឹងនិយាយ អស់លោកសុទ្ធតែមានទីប្រឹក្សា ក្រុមប្រឹក្សាយោបល់ សូមកុំមើលងាយគ្នារវាងបក្សនឹងបក្ស ការប្រកួត
ប្រជែងដើម្បីរកភាពរីកចំរើន ជួយកែលំអរគ្នាកាត់បន្ថយភាពអសកម្ម កាត់បន្ថយអំពើពុករលួយ ក្នុងគោលដៅបង្កើនភាពរីកចំរើនអោយបានដល់ជនបទដាច់ស្រយ៉ាល អោយពួកគាត់បានស្គាល់ ប្រាក់ចំណូលរាប់រយ រាប់ពាន់ដូល្លាដូចប្រទែសកូរ៉េខាត្បូងផង ។ សូមកាត់បន្ថយការឈ្លោះដោយសំដី របៀបក្មេង ឈ្លោះដណ្តើមចំណីស៊ី វាគួរអោយខ្មាស់រាស្រ្ត សាមញ្ញទៅវិញទេ ។ការប្រកួតប្រជែងត្រូវតែមានអ្នកឈ្នះ អ្នកចាញ់ តែចាញ់ដោយសំដីគ្មានព្រុំដែន វាមិនសមជាអ្នកកាន់ព្រះពុទ្ធសាសនា សូមគិតឡើងវិញ ។អ្នកដឹកនាំ សូមនាំគ្នាធ្វើជាគំរូនៃការនិយាយស្តី ដើម្បីរក្សាសាមគ្គីជាតិ ឯកភាពជាតិ សន្តិភាពអមតៈតរៀងទៅ ។
យីឆ្ងល់អាពួកហ្នឹងដល់ហើយ តាំងពីមេ រហូតដល់កូន រហូតដល់ឆ្កែ ដល់ទៅអាកូនឆ្កែទៀត
ម្នាក់ៗដូចស្លន់ស្លោរនឹងបក្សថ្មីហ្នឹងម៉េះ ចុះបក្សភ្លើងទៀន និងបក្សលោកខែ លែងឃើញ ពួកអាឆ្កែទៅព្រូសនៅទីនោះហើយអី?
សម្តេចហ៊ុន សែនប្រៀបដូចកង្កែបប្រឹងស្រែករកទឹកភ្លៀង ឯលោកគឹមសុខា ដូចក្អូនក្អាត់យំក្បែរបង្គន់ ។ អ្នក
ទាំងពីរ ទោះបីជាស្ថិតនៅសភាពណា ក៏នៅតែពួកក្រុមសត្វតែមួយ ។
នយោបាយបោកប្រាស់របស់កឹម សុខា គឺប្រជាជនគ្រប់រូបបានដឹងច្បាស់ណាស់ទៅហើយ ស្អី?
៤០០០០រៀល? ប្រភពទឹកប្រាក់មិនដឹងយកពីណា ជួយយ៉ាងណានោះទេ គឺចេញតែពីមាត់ដ៏ស្អុយ
របស់វាតែប៉ុណ្ណោះ គ្មានការពិត គ្មានអ្វីជាសំអាង គ្មានសមត្ថភាព គ្មានអ្នកគ្រាំទ្រ គ្មានអ្នកស្រលាញ់
គឺមានតែគេស្អប់ខ្ពើមនយោបាយថោកទាបមួយនេះ ។
បើចង់ពន្យល់ហ៊ិនសែនឲ្យយឆាប់យល់ដឹងគឺត្រូវការពេលវេលាវែងឆ្ងាយណាស់ព្រោះប្រវត្តិរបស់ហ៊ុនសែនរៀនមិនទាន់ចប់ថ្នាក់ឌីប្លូមផងហ្នឹង បើចង់ឲ្យយហ៊ុនសែនមានចំណេះស្មើរនិងអស់លោក ទាល់តែហ៊ុនសែនត្រឡប់ទៅរៀននៅឯសាលាអនុវិទ្យាល័យម្តងទៀត។ តែមានមេដឹកនាំដែលចេះ ជាងហ៊ុនសែនច្រើននាក់ណាស់ កុំទៅរង់ចាំហ៊ុនសែនរៀនសារឡើងវិញអី គឺត្រូវតែដកវាចេញនៅ ឆ្នាំ២០១៣ខាងមុខនេះទៅកុំទុកនាំខាតពេលវេលា ធ្វើឲ្យយអនាគត់ប្រជាជនកាន់តែច្រើនមានភាព ល្ងង់ខ្លៅ។ ធម្មតាមនុស្សដែលរៀនបានថ្នាក់ខ្ពស់គឺងាយនិងយល់ពីសំណូមពររបស់រាស្ត្រដែលត្រូវ ការរីឯមនុស្សល្ងង់ងាប់ដូចហ៊ុនសែនទោះបីជាប្រជាជនស្រែកពន្យល់ទាល់តែងាប់ក៍វាគិតមិនឃើញ ដែរ គឺវាគិតឃើញតែម្យ៉ាងប៉ុណ្ណោះគឺធ្វើយ៉ាងមេចសំលាប់អ្នកណាដែលហ៊ានប្រឆាំងនិខ្លួន ត្រូវហើយពុករលួយលួចថវិការជាត់ឲ្យយបានកាន់តែច្រើនដើម្បី យកទៅចិញ្ចឹមប្រពន្ធកូនរបស់ខ្លួនធ្វើជាសេដ្ឋីឲ្យបានឆាប់។