សហជីពសេរីកម្មករប្រចាំក្រុមហ៊ុន ខេនស្ព័ត ស៊ូ បានព្រមានពីការធ្វើបាតុកម្ម

ភ្នំពេញ: ថ្នាក់ដឹកនាំ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ក្រុមហ៊ុន ខេន​ស្ព័ត ស៊ូ ខូ​អិ​ល​ធី​ឌី ដែលមាន​ទីតាំងនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ព្រមាន​ពី​ការធ្វើ​កូដកម្ម ឬ​បាតុកម្មអហិង្សា តាម​នីតិវិធី​នៃ​ច្បាប់ ដើម្បី​ជម្រុញ​ឲ្យ​នាយក​ក្រុមហ៊ុន គោរព​ច្បាប់ និង​លក្ខខណ្ឌ​ការងារ​។ ប៉ុន្តែ​នៅ​មិនទាន់​បានកំណត់​ថ្ងៃ​ពិតប្រាកដ នៃ​ការធ្វើ​កូដកម្ម ឬ​បាតុកម្ម​នៅឡើយ​ទេ​។​

 

ថ្ងៃទី 9 ឧសភា 2013
ដោយ: មុនីរាជ
CEN

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​របស់​សហជីព​សេរី​កម្ម​ប្រចាំ​ក្រុមហ៊ុន​ខេន​ស្ព័ត ស៊ូ ខូ​អិ​ល​ធី​ឌី ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៣​។​

​លោក ម៉ាន់ សេង​ហាក់ ទីប្រឹក្សា​សហជីព​សេរី​កម្មករ នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៣ ថា ការជូនដំណឹង​ធ្វើ​កូដកម្ម ឬ​បាតុកម្មអហិង្សា​របស់​ក​ម្មករ កម្មការិនី នៃ​ក្រុមហ៊ុន ខេន​ស្ព័ត ស៊ូ ខូ​អិ​ល​ធី​ឌី ទៅ​ក្រុមហ៊ុន​រួចហើយ កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៣ អំពី​ការទាមទារ​របស់​កម្ម​ករ កម្មការិនី ប៉ុន្តែ​នៅ​មិនទាន់មាន​ការឆ្លើយតប​ពី​ខាង​ក្រុមហ៊ុន​នៅឡើយ​ទេ​។​

​លោក​បាន​បញ្ជាក់ថា ការធ្វើ​កូដកម្ម ឬ​បាតុកម្ម នៅ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ ប៉ុន្តែ​អាច​នៅ​ចុង​សប្តាហ៍​ក្រោយ​។​

​នៅក្នុង​លិខិត​ជូនដំណឹង​ធ្វើ​កូដកម្ម ឬ​បាតុកម្ម គឺ​បាន​សំណូមពរ​២៤​ចំណុច រួមមាន : ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​ឈ្នួល​គុណ ចំពោះ​កម្មករ​ធ្វើការ​នៅ​ថ្ងៃបុណ្យ ដូចជា​នៅ​ថ្ងៃអាទិត្យ​ផងដែរ​។ ក្រុមហ៊ុន​ត្រូវតែ​ទូទាត់​ប្រាក់​ភ្លាមៗ ចំពោះ​កម្មករ​បើកប្រាក់​ខ្វះ​ឬ​កាត់​។ ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ថែម​ម៉ោង​ផ្នែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត​(​រាល់ថ្ងៃ​បង្ខំ​)​។ ក្រុមហ៊ុន​ត្រូវ​ណែនាំ​ចិន​គ្រប់ផ្នែក និង​អ្នកបកប្រែ​ប្រើពាក្យ​សំដី​ឲ្យ​បាន​សមរម្យ​…៕​

 

What Next?

Recent Articles

4 Responses to "សហជីពសេរីកម្មករប្រចាំក្រុមហ៊ុន ខេនស្ព័ត ស៊ូ បានព្រមានពីការធ្វើបាតុកម្ម"

  1. Anonymous says:

    អាក្រុមហ៊ុមមួយហ្នឹងវាអត់គោរពច្បាប់ទេ ជាពិសេសពួកចិន

  2. CPP says:

    នៅ​ពេល​ដែល​ការ​បោះ​ឆ្នោតជាតិ​ ខែកក្កដា​ឆ្នាំ​២០១៣​ កាន់តែ​ខិត​តែ​ជិត​ចូល​មក​ដល់​ ទាំង​អ្នក​ ប្រឆាំង​ក្រៅ​ស្រុក​ សង្គម​ស៊ី​វិល​បរទេស​ដែល​មាន​ចរិត​បំផ្លិចបំផ្លាញ​ សង្គម​ស៊ី​វិល​ក្នុងស្រុក​ដែល​មាន​ចរិត​ញុះញុង​ បង្កើត​បញ្ហា​តាម​ម​ហិ​ច្ឆិ​តា​របស់​បក្ស​ប្រឆាំង​ដែល​កំពុង​ពុល​នឹង​ការ​ស្រមើស្រមៃ​របស់​ខ្លួន​ បាន​ខិតខំ​បង្ក​បញ្ហា​ និង​ ពង្រីក​ទំនាស់​ជាតិ​ តាម​គ្រប់​រូបភាព​។​

  3. cheath says:

    ផ្លូវដើររបស់អាតិរិច្ឆានសមរង្សីមានជម្រើសតែមួយ គឺចង-ក ធ្វើអត្តឃាត ! ព្រោះអ្វី ?
    ទី១-មានឈ្មោះជាទណ្ឌឹត ទៅសត្រូវជាប់គុកជាង១០ឆ្នាំ ។ បើជាប់គុកក៏ងាប់ក្នុងគុកដែរ
    ទី២-តំណែងមេបក្សសាងគ្រោះជាតិត្រូវបានអាតិរិច្ឆានកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែន
    ដណ្តើមយកបាត់ហើយ ​មើមានឈ្មោះថាជាមេបក្ស គឺគ្រាន់តែជាមេបក្សខ្យល់ប៉ុណ្ណោះ
    ទី៣-គណបក្សសមរង្សី ថ្វីបើវាមានឈ្មោះអាតិរិច្ឆានសមរង្សីជាប់នៅគណបក្ស តែអាក្រពើគង់គាំ
    ក៏វាបានលេបលែងខ្ជាក់វិញរួចហើយដែឯឈ្មោះបក្សគ្រាន់តែទៅដូរនៅក្រសួងមហាផ្ទៃជាការ
    ស្រេច
    ទី៤- ការធ្វើនយោបាយបែបស្វាផុតស្នួរយ៉ាងនេះ វិធីដែលល្អបំផុត មានតែអាតិរិច្ឆានសមរង្សី
    ចង-ក សម្លាប់ខ្លួនតែប៉ុណ្ណោះក្រែងលោស្តារបានកិត្តិយសវិញខ្លះ ព្រោះថាការអួតអាងខ្លួន
    សុទ្ធតែមហាបរិញ្ញាបណ្ឌឹតសេដ្ឋកិច្ច ហើយដែលមកធ្វើនយោបាយចាញ់បោកអាកម្ទេច
    មនុស្សដូចអាតិរិច្ឆនកឹមសុខាបែបនេះ វាអាម៉ាស់ខ្លាំងណាស់ ព្រោះបរិញ្ញាក្នុងសាលា
    វាថោកពេក មកចាញ់អាសន្យាខ្យល់ខ្ចប់ ទៅវិញ ? អ៊ួក គួរអោយខ្ពើម !

  4. តេជះ says:

    មុននិយាយសូមមើលច្បាប់ការងារងោយបានច្រើន កុំចេះតែលើកជើងប្រយត្ន័ដួលបែកក្បាល