ពេជ្រ សូលីដា ហៅ​ជីជី កំពុង​ឈ្លក់​វង្វេង​ភ្លេច​អស់​រឿង​ស្នេហា

ភ្នំពេញៈ ពិធីការិនី​វ័យ​ក្មេង​កាន់​តែ​លេច​ធ្លោ​រះ​កណ្តាល​ទូរទស្សន៍​ស៊ីធីអិន នាង ជីជី ដែល​ធ្លាប់​រង​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ស្នេហា​ជាមួយ​ឧកញ៉ា និង​ប្រុស​ក្មេង តែ​ត្រូវ​បាន​នាង​ច្រាន​ចោល​ជា​បន្ត​បន្ទាប់​នោះ នៅ​ពេល​ថ្មីៗ​នេះ នាង​ក៏​បាន​បង្ហើប​ប្រាប់​ថា ស្ថិត​នៅ​ក្នុង​វ័យ​នេះ​នាង​កំពុង​ឈ្លក់​វង្វេង​នឹង​រឿង​ដ៏​ធំ​មួយ ដូច្នេះ​នៅ​ក្នុង​អំឡុង​ពេល​នេះ នាង​មិន​ទាន់​អាច​គិត​ពី​រឿង​ស្នេហា​បាន​ទេ។

 

Friday, 10 May 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

ពិធី​ការិនី​នាង ជីជី និង ពេជ្រ សេរី​រ័ត្ន ជា​បង​ស្រី​បង្កើត​។ រូបថត សេត គឹមសឿន

ពិធី​ការិនី​នាង ជីជី និង ពេជ្រ សេរី​រ័ត្ន ជា​បង​ស្រី​បង្កើត​។ រូបថត សេត គឹមសឿន

នៅ​ខណៈ​ពេល​ដែល​ការងារ​កាន់​តែ​រីក​ចម្រើន​ទាំង​នៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន និង​ខាង​ក្រៅ​នោះ នាង ជីជី ដែល​មាន​ឈ្មោះ​ពិត​ថា ពេជ្រ សូលីដា ត្រូវ​បាន​មហាជន​លើក​សរសើរ​ពី​នាង​ថា ជា​តារា​វ័យ​ក្មេង​ម្នាក់​តែ​ពោរ​ពេញ​ដោយ​សមត្ថភាព ទោះ​បី​ជា​នាង​និយាយ​នៅ​ក្នុង​កម្មវិធី​បែប​ផ្លូវ​ការ​ក៏​នាង​និយាយ​បាន ( ដូចជា​កម្មវិធី រាត្រី​កម្សាន្ត) និង​ការ​និយាយ​បែប​លេង​កំប្លុក​កំប្លែង​ក៏​នាង​និយាយ​បាន​(​ដូច​ជា​កម្មវិធី សែល​កាត នៅ ម៉ាយ​ធីវី)។ លើស​ពី​នេះ​ទៅ​ទៀត ទស្សនិកជន​ក៏​បាន​លើក​សរសើរ​ពី​រូប​សម្ផស្ស​របស់​នាង​ដែល​កាន់​តែ​ផូរ​ផង់​ទៅៗ​ផង​ដែរ​។ ដូច្នេះ​ហើយ​ដែល​នោះ​ជា​បន្ទុក​ក្នុង​នាម​ជា​ស្រី​ស្អាត​ដែល​គេ​តែង​គិត​ថា នាង​មិន​ខ្វះ​អ្នក​ស្រឡាញ់​ឡើយ​ឲ្យ​តែ​ឆ្លើយ​អូខេ មួយ​ម៉ាត់​នាង​នឹង​អាច​មាន​ទ្រព្យ​ធន​ស្តុកស្តម្ភ​ភ្លាម​។

កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត​ពិធីការិនី ជីជី ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​មាន​សង្សារ​ជា​ប្រុស​វ័យ​ក្មេង​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ​ដោយ​សារ​ព័ត៌មាន​បាន​ផ្សាយ​ថា គេ​បាន​ប្រទះ​ឃើញ​នាង​បាន​កៀក​កិត​ស្និទ្ធស្នាល ផ្អែម​ល្ហែម​ជាមួយ​គ្នា​នៅ​ក្នុង​ក្លិប​កម្សាន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បុរស​វ័យ​ក្មេង​ម្នាក់​នេះ ត្រូវ​គេ​ដឹង​ថា ជា​កូន​អ្នក​មាន​ទ្រព្យ​ធន​ម្នាក់​នៅ​ភ្នំពេញ​។

ប៉ុន្តែ ព័ត៌មាន​ចចាម​អារ៉ាម​ទាំង​ប៉ុន្មាន​នោះ ក៏​ត្រូវ​កញ្ញា​ជីជី តែង​ធ្វើ​ការ​បដិសេធ​ជា​បន្ត​បន្ទាប់ ដោយ​នាង​ថែម​ទាំង​អះអាង​ថា នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ​ព្រោះ​ថា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ ការ​ពិត​នាង​មិន​បាន​ប្រព្រឹត្ត​បែប​នោះ​ឡើយ។ យ៉ាង​ណា​មិញ​ការ​លេច​ឮ​ព័ត៌មាន​រឿង​អាស្រូវ​បែប​នោះ នាង​បាន​បញ្ជាក់​ថា អ្នក​សិល្បៈ តែង​ជួប​ជំពប់​ព័ត៌មាន​នេះ គេច​មិន​ផុត​ឡើយ។

ជាមួយ​បទ​សម្ភាស​ជាមួយ​នឹង​សារ​ព័ត៌មាន​សិល្បៈ​នៅ​ក្នុង​ស្រុក នាង ជីជី ដែល​អាក់​អន់​ស្រពន់​ចិត្ត​រឿង​គេ​លើក​ដាក់​ស្នេហ៍​នាង​ម្តង​ជាមួយ​អ្នក​នេះ ម្តង​ជាមួយ​នឹង​អ្នក​នោះ បាន​បញ្ជាក់​ថា៖​«​សព្វ​ថ្ងៃ​នេះ​បើ​ទោះ​បី​ជា​ខ្ញុំ ប្រាប់​គេ​ថា ខ្ញុំ​គ្មាន​សង្សារ គ្មាន​អ្នក​ស្រឡាញ់ ក៏​គេ​មិន​ជឿ​នោះ​ដែរ។ ខ្ញុំ​ក៏​សូម​ប្រាប់​ថា សព្វ​ថ្ងៃ​នេះ ខ្ញុំ​មិន​ខ្វះ​ទេ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ​នោះ តែ​ខ្ញុំ​មិន​បាន​ទទួល​យក​ស្នេហ៍​ពី​បុរស​ណា​មួយ​នោះ​ឡើយ។ សព្វ​ថ្ងៃ ខ្ញុំ​នៅ​ក្មេង កំពុង​តែ​ឈ្លក់​វង្វេង​នឹង​ការងារ​សិល្បៈ នឹង​អាជីព​របស់​ខ្ញុំ មិន​ទាន់​គិត​ដល់​រឿង​ស្នេហា ឬ​គូ​អនាគត​ទេ​»។

ទន្ទឹម​នឹង​នេះ​នាង​បាន​ប្រាប់​ថា៖​« សព្វ​ថ្ងៃ​នេះ ខ្ញុំ​ក៏​មាន​ការ​ធុញ​ថប់​នឹង​ព័ត៌មាន​ចចាម​អារ៉ាម​ដែល​តែង​តែ​មាន​មក​លើ​រូប​ខ្ញុំ​នោះ តែ​ខ្ញុំ​ក៏​មិន​អាច​ហាម​ឃាត់​មាត់​គេ​មិន​ឲ្យ​និយាយ​បាន​ដែរ»៕

 

What Next?

Recent Articles

3 Responses to "ពេជ្រ សូលីដា ហៅ​ជីជី កំពុង​ឈ្លក់​វង្វេង​ភ្លេច​អស់​រឿង​ស្នេហា"

  1. chourn says:

    មានអីអាមួយអាវសមុខមានមុនស្នេហតើ បងរង់ចាំអូនទាល់តែអូនឆ្លើយថាអូខេ

  2. តាកំសត់ says:

    មើលក្មេងគួរអោយស្រលាញ់ ស្អាត់ទាំងអស់រួមទាំងរបស់ផ្សេងៗផង។

  3. អូនជីអើយ ! កុំរវល់ខ្លាំងពេក ប្រយត្ន័ចាស់ខ្លួន ខាតអស់ណាអូន បងឯនេះ មានពេលទំនេរច្រើនណាស់

    ចាំបងនាំអូនដើរលេង Ok !