ទាល់តែ​ដល់​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥ ទើប​អាង​កំពីងពួយ មានទឹក​ប្រើ​ឡើងវិញ

ភ្នំពេញ: ចាប់ពីពេលនេះ រហូតដល់​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥ ទើប​ផ្ទៃ​ដីស្រែ​ចំនួន​ប្រមាណ​ជា ១៣.៥០០ ហិកតា នៅ​ខាងក្រោម​ទំនប់​អាង​កំពីងពួយ អាចធ្វើ​ស្រែប្រាំង​បាន ដោយសារ​ទំនប់​អាង​នេះ ត្រូវធ្វើ​ការជួសជុល និង​ពង្រឹង​ឡើងវិញ​។

 

ថ្ងៃទី 16 ឧសភា 2013
ដោយ: ខេមា
CEN

ស្រូវប្រាំង​មួយចំនួននៅក្រោម​ទំនប់​អាង​នេះ ដែល​បាននិង​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក ដោយសារ​​កសិករ​ធ្វើ​បំពាន​លើ​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ និង​ជំនាញ​។​

​លោក ឡុង ផល្គុន ប្រធាន​មន្ទីរ​ធនធានទឹក ខេត្តបាត់ដំបង និយាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៣ ថា ស្រូវប្រាំង​ខ្វះ​ទឹក មិនអាច​ជួយសង្គ្រោះ​បាន​នៅ​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដោយសារ​ប្រជាកសិករបានធ្វើ​ស្រែ​បំពាន​លើ​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​។ ស្រូវប្រាំង​ខ្វះ​ទឹក មិន​អាចជួយ​សង្គ្រោះបាន គឺជា​ស្រូវ​ដែល​ប្រជាកសិករបានធ្វើ​លើស​ផែនការ​កំណត់​របស់​ជំនាញ​។​

​ការធ្វើ​ស្រូវប្រាំង​នៅក្រោម​ទំនប់​អាង​កំពីងពួយ​នេះ មន្ត្រី​ជំនាញ​ខាងលើ​បញ្ជាក់ថា ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើ​ចាប់ពីពេលនេះរហូតដល់​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥ ដោយសារ​នៅក្នុងពេល​ហាមឃាត់​នេះ អាង​កំពីងពួយមិនមាន​តម្កល់​ទឹក​ទុក​ ទ្វារ​ទឹក​ទាំងអស់ ត្រូវ​ដោះចេញ ដើម្បី​ធ្វើការ​ជួសជុល​ទំនប់​អាង​។​

​គម្រោង​ពង្រឹង​ទំនប់​អាង​កំពីងពួយ និង​ប្រឡាយ នាំ​ទឹក​មកពី​ស្ទឹង​ប​វិល​ប្រើប្រាស់​ថវិកា បានមកពី​ប្រទេស​កូរ៉េ ចំនួន ១៨,៥ លាន​ដុល្លារ​។ គម្រោង​នេះ អនុវត្ត​ន៍ដោយ​ក្រុមហ៊ុន KUMHOO ដែល​រួមមាន ការងារ​ត្រូវធ្វើ ដូចជា ទំនប់​បង្ហៀរ​ប្រវែង ៣០០ ម៉ែត្រ ពង្រឹង​ជើង​ទំនប់ (​ផ្នែក​ខាងក្នុង​អាង​) ដោយ​ចាក់​បេតុង​ប្រវែង ៦.៥០០ ម៉ែត្រ និង​ជីក​ស្តារ​ប្រឡាយ​មេ​នាំ​ទឹកមកពី​ស្ទឹង​ប​វិល ប្រវែង ១៣ គីឡូម៉ែត្រ  អនុវត្ត​ន៍រយៈពេល​ពីរ​ឆ្នាំ (២០១៣ និង​២០១៤)​។​

​ក្នុង​រយៈពេល​គម្រោង​នេះកំពុង​អនុវត្តន៍ ​ទឹក​នៅក្នុង​អាង​កំពីងពួយ ត្រូវ​បង្ហូរ​ចោល​ទាំងអស់​។ ផ្ទៃដី​ស្រែនៅ​ខាងក្រោម​អាងទឹក​កំពីងពួយចំនួន​ប្រមាណ​ជា ១៣.៥០០ ហិកតា មិនអាច​ធ្វើស្រែ​ប្រាំង​បាន​។ នៅពេល​គម្រោង​ខាងលើ​អនុវត្តន៍​រួច អាង​កំពីងពួយមានលទ្ធភាព​តម្កល់​ទឹក​ទុក​បាន​លើសពី ១១០ លាន​ម៉ែត្រគូប​៕​ S

 

What Next?

Recent Articles

2 Responses to "ទាល់តែ​ដល់​ខែ​កុ​ម្ភៈ ឆ្នាំ​២០១៥ ទើប​អាង​កំពីងពួយ មានទឹក​ប្រើ​ឡើងវិញ"

  1. Khmer Family says:

    .- ប្អូនប្រុសលោក កឹម សុខា អំពាវនាវប្រជាពលរដ្ឋ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា

    កណ្តាលៈ បេក្ខភាពតំណាងរាស្រ្តលេខរៀងទី៧ របស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តកណ្តាល លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ចំពោះមុខប្រជាពលរដ្ឋក្នុងស្រុកកោះធំជាង ១ពាន់នាក់ថា ក្រៅពីសមិទ្ធិផលប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច នៅមានសមិទ្ធិផលដ៏មួយទៀត គឺសុខសន្តិភាព ដែលនាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់ ប្រកបដោយភាពសប្បាយរីករាយ បន្ទាប់ពីរងនូវសង្រ្គាមខ្ទេចខ្ទាំអស់ជាច្រើនឆ្នាំ។

    ក្នុងបេសកកម្មជំនួបសួរសុខជាមួយមនុស្សចាស់ ក៏ដូចជាបញ្ចុះបឋមសិលាសាងសង់ទីចាត់ការសាលាបឋមសិក្សា វេឡុវ័ននាព្រឹកថ្ងៃទី១៦ ខែឧសភា លោក ស៊ុន ចាន់ថុល នៅចំពោះមុខប្រជាពលរដ្ឋជាង ១ពាន់នាក់ បានគូស បញ្ជាក់នូវសមិទ្ធិផលជាច្រើន ដែលផុសឡើងក្នុងទឹកដីស្រុកកោះធំ ក្នុងខេត្តកណ្តាល ក៏ដូចជាទូទាំងប្រទេស។

    លោក ស៊ុន ចាន់ថុល បានថ្លែងថា មិនមែនទើបតែជិតបោះឆ្នោត ទើបរាជរដ្ឋាភិបាល ទើបគណបក្សប្រជាជនកម្ពុ ជា ចុះមកធ្វើ ឬមកយកចិត្តប្រជាពលរដ្ឋ ដើម្បីស្វែងរកសន្លឹកឆ្នោតដូចការលើកឡើងមួយចំនួននោះទេ ពោល សកម្មភាពទាំងអស់គណបក្សប្រជាជនកម្ពុជា បានធ្វើតាំងថ្ងៃរំដោះប្រទេសជាតិចេញភ្នក់ភ្លើងសង្រ្គាម ៧ មករា ១៩៧៩ មកម្ល៉េះ។

    បេក្ខភាពតំណាងរាស្ត្រលេខរៀងទី៧ នៃគណបកសប្រជាជនកម្ពុជា ប្រចាំខេត្តកណ្តាលរូបនេះ បានថ្លែងបញ្ជាក់ យ៉ាងប្រត្យក្សថា សមិទ្ធិផលធំបំផុត ដែលគណបក្សប្រជាជន បានសាងជូនប្រជាពលរដ្ឋនោះ គឺសមិទ្ធិផលសន្តិ ភាព ភាពសុខដុមទូទាំងប្រទេសកម្ពុជា។ ក្រៅពីសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា ដែល ដឹកនាំដោយសម្តេចទាំង៣នោះ បានកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ ទឹក ភ្លើង ប្រព័ន្ធធារា សាស្ត្រ និងសមិទ្ធិផលជាច្រើនផ្សេងទៀត។

    មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកសាង ឃឿនសេដ្ឋកិច្ចជាតិពីចំណុចសូន្យ ឆ្នាំ១៩៧៩ រស់ដោយការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីខាងក្រៅ រហូតដល់ប្រទេសមួយនេះ មានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ព្រមទាំងមានការទទួលស្គាល់លើឆាកអន្តរជាតិ និងទាក់ទាញវិនិយោគិន បរទេសមករកស៊ីនៅកម្ពុជា ក្រោមគម្រោងថវិការាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។

    ជាមួយគ្នានេះ លោក កឹម សុខុន ប្អូនប្រុសបង្កើតរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក៏បាន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងឈប់ជឿការឃោសនាបោកប្រាស់ របស់លោក កឹម សុខា ក៏ដូចជាមន្រ្តីបក្សប្រឆាំង។

    លោក កឹម សុខុន បានថ្លែងថា ឪពុក-ម្តាយ ក្រុមគ្រួសាររបស់លោកបានរស់រានមានជីវិត ដោយសារថ្ងៃរំដោះ ៧ មករា ដែលតស៊ូរំដោះដោយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនទាំង៣ ។

    ក្នុងឱកាសនោះ លោក កឹម សុខុន ដែលជាកូនប្រុសចាកឧទ្ធរណ៍ម្តាយតែមួយ តែមានចិត្តទីទៃពីគ្នា បានថ្លែទៅកាន់ប្រជាពលរដ្ឋថា លោក កឹម សុខា ជាមនុស្សមិនអាចទុកចិត្ត មិនអាចផ្ញើវាសនាបាន សូម្បីតែគាត់ជាប្អូនប្រុសបង្កើតគាត់មិនជឿ ផង។ ដូច្នេះបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស គួរពិចារណា ចៀសវាងវិប្បដិសារី ព្រោះចាញ់បោកការឃោសនា របស់មនុស្សអសមត្ថភាព។

    សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ អនុប្រធានក្រុមការងារចុះជួយខេត្ត កណ្តាល និងជាប្រ ធានគណៈពង្រឹងការងារ ក្នុងស្រុកកោះធំ នៃគណបក្សប្រជាជនកម្ពុជា លោក ស៊ុន ចាន់ថុល បានអញ្ជើញបញ្ចុះ បឋម សិលាសាងសង់ទីចាត់ការសាលាបឋមសិក្សាវេឡុវ័ន ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈក្រុមការងារចុះជួយស្រុកកោះធំ ដោយមានការអញ្ជើញចូល រួមពី ប្រជាពលរដ្ឋ ៩០០នាក់។

    ទីចាត់ការ នៃសាលាវេឡុវ័ន ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ដែលបញ្ចុះបឋមសិលាសាងសង់នេះ គឺ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជួយសម្រួលដល់ការងាររបស់គាត់។ អគារទីចាត់ការ ១ខ្នង មាន ៣បន្ទប់ នេះ ត្រូវចំណាយថវិកាសាងសង់ ៣៩.៥០០ដុល្លារ។

    ក្រៅពីបញ្ចុះបឋមសិលាសាងសង់ទីចាត់ការ នៅព្រឹកថ្ងៃដដែលនេះ លោក ស៊ុន ចាន់ថុល រួមជាមួយក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋវ័យចំណាស់ ៦០០នាក់ នៅសមាគមមនុស្សចាស់ ក្នុងឃុំព្រែកជ្រៃ។

    ក្រៅពីការសំណេះសំណាលសាកសួរសុខទុក្ខ លោក ស៊ុន ចាន់ថុល ក៏បានចែកក្រមាមួយ និងប្រតិទិនមួយជូនប្រជាពលរដ្ឋ ព្រមទាំងរៀបចំពិធីស្រស់ ស្រូបអាហារសម្រន់ ប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងឧបត្ថម្ភថវិកា ១លានរៀល សម្រាប់ទ្រទ្រង់នូវការចំណាយផ្សេងៗនៅ ក្នុងសមាគមមនុស្សក្នុងឃុំព្រែកជ្រៃផងដែរ។ ក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានប្រកាសផ្តល់ស៊ីម៉ង់តិ៍ ចំនួន ១៦តោន ដល់វត្តព្រែកជ្រៃផងដែរ៕

  2. CPP says:

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែនាំ មុខគេ ព្រោះគណបក្ស មានអ្នកបោះឆ្នោតប្រចាំត្រកូល ហើយបើគណបក្សប្រឆាំង បូកសរុបបញ្ជូលគ្នា ក៏មិន អាចយកឈ្នះបានដែរ។