លោក ហ៊ុន សែន រិះគន់​ព្រះអង្គម្ចាស់ ធម្មិកោ ចូល​រួម​ជាមួយ​បក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​​ចំពោះ សែ​រាជវង្ស​ដែល​ទៅ​ចូលរួម​ធ្វើ​នយោបាយ​​​ជាមួយ​​គណបក្ស​សង្គ្រោះ​ជាតិ ជា​គូ​ប្រជែង​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

 

ដោយ ដែន អយុធ្យា
2013-05-16
RFA


ស្តាប់សំឡេង ថតសំឡេង

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។ Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិក​អនុវិទ្យាល័យ ហ៊ុន សែន សិរី​ពេជ្រ ខេត្ត​ព្រៃវែង ថ្ងៃ​ទី​១៦ ខែ​ឧសភា បាន​រិះគន់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​តាំង​ព្រះ​កាយ​ជា​អ្នក​តំណាង​សែ​រាជវង្ស និង​តំណាង​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​បាន​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន បាន​លើក​យក​បទសម្ភាសន៍​របស់​ព្រះអង្គម្ចាស់ ធម្មិកោ អតីត​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ ជា​មួយ​​​​វិទ្យុ​អាស៊ីសេរី ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ដែល​តាំង​ខ្លួន​ជា​​តំណាង​រាជវង្ស និង​​តំណាង​ឲ្យ​របប​សង្គម​រាស្ត្រ​រាជា​និយម និង​ចោទ​ថា ព្រះអង្គម្ចាស់ ធម្មិកោ ជា​អ្នក​បំផ្លាញ​របប​រាជា​និយម​ទៅ​វិញ​ទេ។

លោក ហ៊ុន សែន ស្នើ​កុំ​ឲ្យ​មហាជន ​​ឬ​អ្នក​នយោបាយ​យល់​ច្រឡំ​ចំពោះ​បន្ទូល​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ថា​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ព្រះទ័យ​ព្រះមហាក្សត្រ ឬ​សម្ដេច​ម៉ែ​ឲ្យ​សោះ វា​គ្រាន់​តែ​ជា​រឿង​បុគ្គល ធម្មិកោ ម្នាក់​ប៉ុណ្ណោះ មិន​ជាប់​ពាក់​ព័ន្ធ​ព្រះមហាក្សត្រ និង​សម្ដេច​ម៉ែ​ទេ។

លោក ហ៊ុន សែន៖ «ធម្មិកោ ជា​នរណា? ធម្មិកោ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ផ្ដាច់ផ្ដិល​ជីវិត​រាជា​និយម ផ្ដាច់ផ្ដិល​ជីវិត​សង្គម​រាស្ត្រ​និយម។ អ៊ីចឹង​ព្រះអង្គ​មិន​ចាំបាច់​មាន​មុខ​មក​និយាយ​ទេ ហើយ​រាជា​និយម​ក៏​មិន​មែន​ជា​របស់​ព្រះអង្គ​ដែរ គឺ​របស់​ទាំង​អស់​គ្នា។ សង្គម​រាស្ត្រ​និយម​ស្លាប់​បាត់​ទៅ​ហើយ។ ព្រះករុណា​ថា សង្គម​រាស្ត្រ​និយម​ស្លាប់​បាត់​ទៅ​ហើយៗ ចាត់​ទុក​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្អូន​របស់​សង្គម​រាស្ត្រ​និយម»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដើម្បី​បំភ្លឺ​ចំពោះ​ការ​រិះគន់​របស់​ប្រមុខ​ដឹកនាំ​បាន​ទេ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ថា ព្រះអង្គ​ជា​តំណាង​ឲ្យ​រាជវង្ស និង​របប​សង្គម​រាស្ត្រ​និយម។ ជាង​នេះ​ទៀត ព្រះអង្គ​ បាន​ស្នើ​ឲ្យ​ម្ចាស់​ឆ្នោត​ជ្រើសរើស​រវាង​គណបក្ស​​​ប្រជាជន​កម្ពុជា ដែល​ព្រះអង្គ​ចាត់​ទុក​ជា​​បក្ស​កុម្មុយនិស្ត និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ព្រះអង្គ​ចាត់​ទុក​ជា​គណបក្ស​ដើរ​តាម​របប​សង្គម​​រាស្ត្រ​និយម។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ឥឡូវ​ឲ្យ​បង​ប្អូន​ជ្រើសរើស​ទៅ ជ្រើសរើស​រវាង​ការ​គ្រប់គ្រង​របៀប​កុម្មុយនិស្ត ឬ​មួយ​ការ​គ្រប់គ្រង​របៀប​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ខ្ញុំ​ឈរ​ជា​តំណាង។ ទាំង​អស់​គ្នា​គេ​ថា គេ​ចង់​ឲ្យ​មាន​ការ​ដឹកនាំ​ដូច​សម័យ​សង្គម​រាស្ត្រ​និយម ដែល​ផ្ដល់​សេចក្ដី​សុខ សេចក្ដី​រីក​ចំរើន សេចក្ដី​យុត្តិធម៌​ទៅ​ឲ្យ​ប្រជារាស្ត្រ​ទូទាំង​ប្រទេស​កម្ពុជា។ ដូច្នេះ​ឥឡូវ​នេះ​វា​ច្បាស់​ហើយ គ្រប់​វេទិកា​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ ខ្ញុំ​និយាយ​ថា យើង​យក​ជ័យជំនះ​ដើម្បី​យក​របប​សង្គម​រាស្ត្រ​និយម​យក​មក​គ្រប់គ្រង​សា​ជា​ថ្មី»

ក្រៅ​ពី​លោក ហ៊ុន សែន រិះគន់​នេះ កន្លង​មក​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​ឧត្ដម​ទីប្រឹក្សា​​ព្រះមហាក្សត្រ ច្រាន​ចោល និង​បាន​ផ្ញើ​លិខិត​ជូន​លោក ហ៊ុន សែន បដិសេធ​បន្ទូល​ព្រះអង្គ​ម្ចាស់ ធម្មិកោ ថា​មិន​មែន​តំណាង​ឲ្យ​រាជវង្ស និង​សង្គម​​រាស្ត្រ​និយម​ទេ។ សម្ដេច​ក្រុមព្រះ​បាន​ហៅ​ការ​ធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​បាន​អនុវត្ត​ផ្ទុយ​​ព្រះរាជ​ចំណារ​របស់​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ​​ដែល​ហាម​មិន​ឲ្យ​រាជវង្ស​ធ្វើ​នយោបាយ។

ទាក់ទិន​បញ្ហា​នេះ លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និចហ្វិក (Nicfec) មាន​ប្រសាសន៍​ថា ការ​ចូល​រួម​ធ្វើ​នយោបាយ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ ជាមួយ​គណបក្ស​ប្រឆាំង ច្បាប់​មិន​បាន​ហាម​ឃាត់​ទេ គឺ​បុគ្គល​ម្នាក់​មាន​សិទ្ធិ​ចូល​រួម​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ណា​មួយ​ដោយ​គ្មាន​ការ​ហាម​ឃាត់៖ «ការ​សម្រេច​ព្រះទ័យ​របស់​ព្រះអង្គម្ចាស់ ធម្មិកោ គឺ​ជា​សិទ្ធិ​របស់​ព្រះអង្គ ដែល​មាន​ការពារ​ដោយ​ច្បាប់។ ឯ​ចំណែក​យុទ្ធសាស្ត្រ​អ្នក​នយោបាយ​យ៉ាង​ណា​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ ឬ​ដើម្បី​ឲ្យ​សាធារណជន​មើល​ឃើញ​អំពី​កិត្យានុភាព​របស់​គណបក្ស​រៀង​ខ្លួន គឺ​ជា​រឿង​ធម្មតា​របស់​អ្នក​នយោបាយ​ទេ»

ដូច​គ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា បើ​ប្រមុខ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​សែ​រាជវង្ស​ធ្វើ​នយោបាយ គួរ​អនុញ្ញាត​ឲ្យ​រាជវង្ស​មាន​តួនាទី​​នៅ​ក្នុង​ស្ថាប័ន​ឯករាជ្យ​ផ្សេងៗ ក្នុង​ជួរ​រដ្ឋាភិបាល​ឲ្យ​បាន​ច្រើន៖ «ឧទាហរណ៍៖ ដូច​ជា​តួនាទី​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ មហន្តរាយ។ តួនាទី​របស់​កាកបាទ​ក្រហម​កម្ពុជា តួនាទី​ក្រសួង​ព្រះបរមរាជវាំង ឬ​តួនាទី​ផ្នែក​សង្គមកិច្ច​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​សែ​រាជវង្ស​ដើរ​តួ​សំខាន់ៗ។ ឧទាហរណ៍៖ តួនាទី​ប្រធាន​កាកបាទ​ក្រហម។ ដូច​ជា​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ជា​ស្ថាប័ន​ឯករាជ្យ ហើយ​សែ​រាជវង្ស​ដើរ​តួនាទី​ឲ្យ​បាន​ច្រើន…»

យ៉ាង​ណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ប្ដូរ​ជីវិត​ចេញ​មុខ​ការពារ​ ព្រះមហាក្សត្រ ឬ​សម្ដេច​ម៉ែ មិន​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា បាត់​បង់​របប​រាជនិយម​ជា​ដាច់​ខាត។

ប្រមុខ​ដឹកនាំ​បាន​ព្រមាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា គ្មាន​សិទ្ធិ​ប្រើ​ពាក្យ​ជា​អ្នក​ការពារ​របប​រាជា​និយម ឬ​ជា​អ្នក​ការពារ​ព្រះមហាក្សត្រ​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​ប្រវត្តិសាស្ត្រ លោក ហ៊ុន សែន ក្នុង​ពេល​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​អាណត្តិ​ដំបូង​កាល​ពី​ឆ្នាំ​១៩៨៥ នោះ គឺ​លោក​ជា​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ក្នុង​ពេល​នោះ​មាន​គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា ជា​គណបក្ស​តែ​មួយ ប្រកាន់​តាម​លទ្ធិកុម្មុយនិស្ត គ្រប់គ្រង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

What Next?

Recent Articles

19 Responses to "លោក ហ៊ុន សែន រិះគន់​ព្រះអង្គម្ចាស់ ធម្មិកោ ចូល​រួម​ជាមួយ​បក្ស​ប្រឆាំង"

  1. នរណា និយាយ ក្នុង កំឡុង ខ្លួន គ្រប់គ្រង អំនាច ដែលយួន លើក បន្ទុប អោយនា​ឆ្នាំ ១៩៨៥

    ដល់ចុង ឆ្នាំ ១៩៩០ ប៉ុល ពត អៀង សារី ខៀវ សំផន សឺន សាន សីហនុ វា ឌៀ តែ ខ្នូច ។

    ការ​វាយ ប្រហារពាក្យសំដី ទៅ លើ ទ្រង់ ធម្មកោ គឺ គ្រាន់ តែ ជាសារ ព្រមាន ទៅ ស្តេច និង ម៉ែ

    ស្តេច ដើម្បី អោយ ទប់ស្កាត់ ចំពោះ ក្រុមព្រះ រាជវង្ស ដ៏ទៃ ទៀត ដែល

    មាន បំនង ចង់ ចូលរួម ជាមួយគណះបក្សប្រឆាំង តែ ប៉ុណ្ណោះ ។

  2. misssion impossible says:

    this guy was useless in paris, came to Cambodia for powers,,
    kick him out ,,,

    stop fooling around, useless guy, homeless guy, go back to hell in paris

  3. Strey Khmer says:

    The join together, king Thormeko is sure that he would make the difference to the people on which day he appear: for people, everyday is the same, and when each day is the same as the next, people will recognize their patriots hartworking change that happen in their lives every day that the sun rises.

  4. *** says:

    Hi srey khmer , now i smell you closed to me …..Ha ha if you want new style I can do for you and make you scream for ever…!!! I’m a man big black cock .

  5. Anonymous says:

    Thamikor is Liv Pie, Hun sen is Chhav Chhav, Catch the King to threat other, I am waiting to see Hun Sen Dies like Pol Pot

  6. Khmer says:

    I am so pleased that Prince Thoma Kor joined with the opposite party.
    This is his right to join, no law has prohibit people to choose the party that they prefer.
    CPP tried to find any kind of method to stop him or break the opposite party.

  7. Cambodia National Rescue Partie says:

    បើ ព្រះអង្ក ធម្មិកោ ចូលរួមជាមួយ cpp នោះ លោក ហុន សែន ទើបសប្បាយចិត្ត រឺ បូករួមទាំងលោក ជាត ដែរ មនុស្សគ្រប់រូប មិនមានគំនិតដូចគ្នា ព្រះអង្ក ធម្មិកោ មិនប្រាថ្នា បុណ្យសក អំណាច ជាមួយ លោក ហុនសែន ទេ តែទ្រង់មផក ឃើង បញ្ហា សង្គមជាច្រើនដែកំពុងកើតមាន : ការកាប់បំផ្លាញព្រៃឈើ បំផ្លាញសត្វព្រៃ មច្ឆជាតិ ការរំលោភយកដី ពី មន្រ្តី អុកញ្ញាមាន លុយ ពុករលួយ របស់ cpp អំពើពុករលួយ ចាក់ស្រេះ យួនអន្តោប្រវេសនខុសច្បាប់ ច្រើនសន្ធឹកសន្ធាប់ ការបាត់កោះត្រល់ ដោយ ស្វយប្រវត្តិ ការបោះបង្កោលព្រំដែន ជាមួយយួន ធ្វើអោយបាត់ដី ទេៅមផលភូមិ លោក ហេង សំរិនទេៅ តម្លៃសាំងថ្លៃ ជាងប្រទេសជិតខាង ប្រាក់ខែតិច ប្រជាពលរដ្ឋ ចំណាកស្រុក ប្រាក់ខែតិច វិសយអប់រំ គ្នានគុណភាព គ្រូមិនចង់បង្រៀន សិលធមសង្គមធ្លាក់ ចុះ….
    សូមអស់លោក នេៅcpp កុំភ្លេចខ្លួន ថា ជាអតិត ខ្មែរ ក្រហម បូករួមទាំង លោក មេបញ្ជាកា ហុន សែន ផង ប្រចាំតំបន់ភូមភាគ

  8. Pingpong says:

    ១.​ ព្រះអង្គម្ចាស់ធម្មិកោ ធ្វើអោយលោកហ៊ុន សែនដ៍ក្រអឺតក្រទម ឈឺចិត្ត!! ដោយបានបង្ហាញយ៉ាងច្បាស់ថា រាជវង្សានុវង្សក៍ចង់ប្រឆាំងនឹងលោកហ៊ុន សែនដែរ។
    ២. លោកហ៊ុន សែនចង់អោយរាជវង្សានុវង្សនៅស្ងៀម​ ឬគាំទ្រលោកហ៊ុន សែន ដើម្បីអោយលោកហ៊ុន សែនធ្វើអី្វ ថាអ្វីក៍ត្រូវទាំងអស់
    ៣. រាជវង្សានុវង្សមិនធ្វើនយោបាយមានន័យថា ធ្វើអត្តឃាត ។ សម្តេចឪ ក៍សុខចិត្តចុះពីរាជបល្ល័ងមកធ្វើនយោបាយដែរ ទើបរាជានិយមស្ថិតស្ថេររហូតមកដល់បច្ចុប្បន្ន!!!!

  9. cheath says:

    ក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១២ រួចមក លទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជន កម្ពុជា បានទទួលសម្លេងគាំទ្រ ដ៏ច្រើនលើសលប់ ដល់ទៅជាង ៣លាន ៦សែនសម្លេង បើប្រៀបធៀបទៅនឹងគណបក្ស សម រង្ស៊ី ប្រមាណត្រឹមតែ ១លាន ២សែនសម្លេង ដែលចំនួននេះមានគម្លាតឆ្ងាយ ណាស់បើធៀបទៅនឹងគណ បក្ស ប្រជាជនកម្ពុជា។ ចំណែកគណបក្ស សិទិ្ធមនុស្ស ឃើញថាទទួលបានសម្លេងគាំទ្រត្រឹមតែចំនួន ៥សែន ៧ម៉ឺនសម្លេង គឺនៅ មានគម្លាតឆ្ងាយពី គណបក្សសមរង្ស៊ីឆ្ងាយណាស់កុំថាឡើយមកចង់ធ្វើការប្រៀបធៀប ជាមួយនឹងគណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្លេងគាំទ្រលើសដល់ទៅជាង ៦ដង នោះ ។
    ចំណុចខាងលើហ្នឹងហើយ ដែលធ្វើឲ្យគណបក្សប្រឆាំងទាំងពីររត់រកគ្នាចងសម្ព័ន្ធភាព ដែលសម្ព័ន្ធភាពនេះ ត្រូវបានអ្នកវិភាគនយោបាយវាយតម្លៃថា ជាសម្ព័ន្ធភាពដើម្បី កេងយកផលចំណេញរៀងៗខ្លួន ព្រោះគណបក្សប្រឆាំងទាំងពីរដឹងច្បាស់ថា ទោះបីបូកចូលគ្នាបានប្រហែលតែ ១លាន ៨សែន សម្លេងប៉ុណ្ណោះគឺនៅចាញ់គណបក្សប្រជាជនកម្ពុជាឆ្ងាយដាច់ ។ ការលេងល្បិចទាញយកសម្លេង គាំទ្រពីគណបក្សប្រឆាំងគ្នាឯងយ៉ាងដូច្នេះ បើសង្ឃឹមទាញសម្លេងគាំទ្រពីគណបក្សប្រជាជនកម្ពុជា គឺ មិនអាច ទៅរួចទេ ពីព្រោះប្រជាពលរដ្ឋបានគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយអភិវឌ្ឍន៍ មូលដ្ឋាន ក៏ដូចជាការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទូទៅ ដោយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
    ឈរលើកត្តាសត្យានុម័ត ដែលអនុវត្តន៏ដោយរាជរដ្ឋាភិបាល ហើយដែលមានការគាំទ្រដ៏រឹងមាំ ពីសំណាក់ប្រជាជនកម្ពូជាដ៏ច្រើនលើសលប់នោះ អ្នកវិភាគនយោបាយបាននិយាយដោយសង្កត់ធ្ងង់ថា. ពាក្យថាចងសម្ព័ន្ធភាព ឬ ការរួបរួមអ្នកប្រជាធិបតេយ្យរវាងគណបក្សសមរង្សីនិងគណបក្សសិទ្ធិមនុស្សកឹមសុខា ជាផ្លូវការដែលប្រព្រឹត្តទៅនៅប្រទេសហ្វីលីនថ្ងៃ១៥កក្តដា ហើយបង្កើតជាគណបក្សសាងគ្រោះជាតិយ៉ាងណាក្តី ក៏វាមិនអាចមានវាសនាឈ្នះក្នុងការបោះឆ្នោតសកលរើសតំណាងរាស្ត្រអាណត្កិទី៥ឆ្នាំ២០១៣នេះបានដែរ។ វាមានទឡ្ហីករណ៏ច្រើនណាស់ ចំពោះការឆ្ពោះទៅមុខមិនរួច សំរាប់ការទទួលនូវភាពបរាជ័យរបស់បក្សសាងគ្រោះជាតិនេះ។
    ទឡ្ហីករណ៏នេះវាផ្តើមចេញពីការប្រើល្បិចយុទ្ធសាស្រ្តសម្រាប់ការកេងចំណេញផ្នែក
    នយោបាយ សំរាប់ក្រុមគណបក្សប្រឆាំងនិមួយៗ ការភូតភរ កុហកបោកប្រាស់ សន្យាខ្យល់ ញុះញង់អុចអាល ការប្រព្រឹត្តអំពើពុករលួយ បក្សពួកនិយម គ្រួសារនិយម ពិសេសវប្បធម៏អាវ៉ាសែអសីលធម៏ បៀរអាប៉ោង ផិតក្បត់ សាហាយស្មន់ របស់ក្រុមមេដឹកនាំបក្សប្រឆាំងនេះតែម្តង។
    ពេលនេះកឹមសុខាដែលជាអាយ៉ងសម្តេចហ៊ុនសែនកំពុងឈរធ្វើជាមេបក្សសាងគ្រោះជាតិ ហើយដែលអត្តសញ្ញាណគណបក្សសមរង្សី កំពុងរលាយខ្សុល ជាបណ្តើរៗដូចអំបិលត្រូវទឹក។ពិតណាស់ជិវិតនយោបាយរបស់ សមរង្សីបានរលត់តាមដីការតុលាការរួចទៅហើយ ហើយអាសនះបច្ចុប្បន្នក្នុងរដ្ឋសភា របស់គណបក្សសមរង្សី ជាស្វ័យប្រវត្តិកំពុងរលាយដោយខ្លួនឯងហើយដែរ ។ តើទាំងនេះមិនមែនជាលទ្ធផលនៃភាពបរាជ័យឫុ ? ។ សរុបសេចក្តីមក យើងហ៊ានសន្និដ្ឋានបានថាលទ្ធផលសំរាប់ជោគជ័យរបស់គណបក្សសាងគ្រោះជាតិគឺ zero ៕

  10. Cambodia National Rescue Partie says:

    ខ្សែរាជវង្សសម្រេចព្រះទ័យចូលរួម​​សង្រ្គោះជាតិ
    May 17, 2013 Comments Off Khean Vises
    ថ្លែងក្នុងវេទិកាសាធារណៈដែលរៀបចំដោយ​​គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែឧសភានេះ នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពងចាម ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ៣០០០នាក់ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា ខ្សែរាជវង្សជាច្រើន ទាំងស៊ីសុវត្ថិ ទាំងនរោត្តម បានសម្រេចព្រះទ័យចូលរួមគណបក្សសង្រ្គោះជាតិក្នុងព្រះទ័យចង់សង្រ្គោះជាតិ ។ ដូច្នេះអ្នករាជានិយមទាំងអស់ ត្រូវតែរួមគ្នាជាសម្លេងតែមួយជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃបោះឆ្នោតខាងមុខ ដើម្បីសង្រ្គោះជាតិ និងដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមក្នុងវេទិកានេះដែរ ក៏បានថ្លែងបន្ថែមថា រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សសង្រ្គោះជាតិ នឹងសម្រេចអោយបាននូវគោលនយោបាយទាំង៧ចំណុចនេះ ដែលវាជាការសង្រ្គោះជីវភាពប្រជាពលរដ្ឋដំបូងគេ។ គោលនបាយសំខាន់ទាំង៧ចំណុចរបស់គណបក្សសង្រ្គោះជាតិ រួមមាន ៖ ១-ចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ទទួលបាន៤ម៉ឺនរៀល ក្នុង១ខែ ២-កម្មករ ទទួលបានប្រាក់ខែទាបបំផុត ៦០ម៉ឺនរៀល ក្នុង១ខែ ៣-មន្រ្តីរាជការ ទទួលបានប្រាក់ខែទាបបំផុត ១លានរៀលក្នុង១ខែ ៤-កសិករ ទទួលបានការធានាតម្លៃកសិផល ( ស្រូវទាបបំផុត ១០០០រ/kg) ៥-ប្រជាពលរដ្ឋក្រីក្រ ទទួលបានការព្យាបាលជម្ងឺដោយឥតយកប្រាក់ ៦-យុវជន ទទួលបានឱកាសដូចគ្នាក្នុងការអប់រំ និងការងារត្រឹមត្រូវ ៧-បញ្ចុះ …

    The government has blocked us from using almost every major media channels to get across our message of change for Cambodia. This is why we must rely on the internet to reach people. And we need your support. One of the most important ways you can get involved is by sharing our message with your friends by email and Facebook.

  11. cheath says:

    គិតដោយឡាក់ឡាំង -ពួកអាប្រឆាំង-មានសណ្ថានវា
    អាមេប្រពន្ធចុង- ជាប់កែងជើងវា- មីប្រពន្ធអត់គ្នា
    រកប្រុសដោះកូយ ។
    ឯអាបន្ទាប់- អានេះក៏គ្រប់- អត់ខុសតិចអី
    គឺដូចមេវា -ខុសត្រឹមតែស្រី- ដែលវាបានចុយ
    គឺប្រពន្ធគេ ។
    ឯប្រពន្ធវា- មិនចាញ់ពុះពារ- ក៏ស្រវាដែរ
    អាប្រុសកូនចៅ -ដែលនៅជិតក្បែរ -តាមខេត្តនានា
    យកចុយស្អំទ្រូង ។
    ឯអាកូនចៅជាបន្ទាប់- ខ្ញុំប្រាប់មិនស្អប់ច្បាស់ទើបថា
    អាខ្លះងប់បៀរភ្លេចគ្រួសារ -ទោះកូនក៏វាបញ្ចាំដែរ ។
    អាខ្លះប៉ិនផឹកប្រមឹកខួប- បានផឹកអុងអាត់ស្រែកឡូឡា
    ខ្លាំងគឺរូបវាជើងប៉ាវផ្សារ- ចុងចប់អាត្មាត្រូវគេវ៉ៃ ។
    រីអាតូចតាចចក់អាចែម- មិនល្មមសុទ្ធតែមនុស្សបាតផ្សារ
    មិនខំរកស៊ីសុទ្ធពារលា- ស្កាត់រកជួបគ្នាក្នុងបក្សពាល ។
    លក់ដីលក់ស្រែផ្ទះសម្បែង- ក្តាប់លុយមិនលែងទៅសូកប៉ាន់
    យកសក្តិស្រមោលភ្លេចចង្ហាន់- ប្រពន្ធកូនឃ្លាននៅឯផ្ទះ ។
    អាខ្លះអត់លុយប្រថុយយក- ប្រពន្ធដាក់ស្ពកអោយគេចុយ
    ប្រាថ្នាលោភលន់ទាំងមុខស្អុយ -ចុយចុះប្រពន្ធតែសុំសក្តិ ។
    សក្តិខ្យល់សក្តិវល់សក្តិស្រមោល- ច្រើនឆ្នាំទ្រីលទ្រលជួបតែស្កន់
    ធ្លាក់ខ្លួនតោកយ៉ាកតែបំភ័ន្ត- ស្រែកយករួចខ្លួនកម្លារចិត្ត ។
    ពួកអាអស់នេះខួរក្បាលទា- ម៉្ងៃៗវេទនារត់ឆ្លេឆ្លារ
    ដង្ហក់ដង្ហោយព្រុសឡូឡារ- ហត់ជក់កញ្ឆាប៉ូវកម្លាំង ។
    វាស្រែកហឺហារថាសង្គ្រោះ- ស្តាប់ហើយឈឺពោះចង់រាគអាចម៏
    សង្គ្រោះអ្នកណាអាប្រកាច់- សម័យហ៊ុនសែនសុទ្ធផ្ទះធំ ។
    ដីស្រែម្នាក់ៗរាប់ហិតា – គោយន្តចាត់ការមិនមែនគោ
    ដឹកជីទៅស្រែឡានហ៊ីណូ- រីឯម៉ូតូមានពីរ បី ។
    អញឆ្ងល់អ្ហែងដែរពួកប្រឆាំង- ដែលអ្ហែងស្រែកច្បាំងតែរាល់ថ្ងៃ
    អ្ហែងចង់សង្គ្រោះៗស្អី ? – ឫុអ្ហែងឃ្លានក្រៃអំណាចដឹង ? ។
    ពួកអ្ហែងអស់នេះគ្មានផ្លូវទេ- កុំមកតែវែឈរច្រេមច្រុំ
    ស្រែកថ្ងូរង៉េសៗដូចឆ្កែយំ- ពោលពាក្យច្រំៗថាសង្រ្គោះ ។
    តើសង្គ្រោះស្អី ?- អត់មានខោថ្មី- តែស្រែកអួតហួស
    សន្យាខ្យល់ខ្ចប់- អប់ដាក់ធ្មេញជួស- ធ្វើខ្ចៅយន្តហោះ
    អាចធ្វើអ្នកមាន ? ។
    អួតទាំងខ្វល់ខ្វាយ- អួតទាំងអត់បាយ-ព្រោះខ្ចីបុលហួស
    ស្រូវស៊ីមិនគ្រប់- កង់ក៏គ្មានជិះ- ខ្លួនវិញសំគិះ
    តែអួតហួសឃ្លាន ។
    គួរអោយសើចដែរ- វាស្រែកឡែៗ -តាប៉ែរាល់ថ្ងៃ
    ថាចង់សង្គ្រោះ- តើសង្គ្រោះស្អី?- ប្រពន្ធជេរចាស់ដៃ
    ជេរ ព្រោះអត់ស៊ី ។
    អួតនេះអាខា -បងប្អូនដឹងទេ- វាអួតរាល់ថ្ងៃ
    អួតប្រូបោកប្រាស់- អួតអត់តម្លៃ-ឥឡូវវាច្នៃ
    ញឹងប្រពន្ធចូល ។
    កុំអោយគេថា- ប្រពន្ធវាជេរ- វាអួតសុខណាស់
    ទោះមានស្រីចុង- ប្រពន្ធអត់ឆ្នាស់- តែពេលដល់ផ្ទះ
    ត្រូវក្បាលវែកឆា ។
    ពិតណាស់អាខាវាកំសត់- ក្បាលគ្របសំពត់ក៏មានដែរ
    ក្បាលនិងកន្ថោរបូកអត់ល្ហែរ- អាខាតែវែឆ្កួតខ្លាចផ្ទះ ។
    ប្រទេសបានសុខ ប្រជាស្រណុក ទាំងកាយវាចារ
    សុខទាំងផ្លូវចិត្ត មានទ្រព្យហ៊ឺហារ ចុះអ្ហែងស្រែកឡា
    ចង់សង្គ្រោះស្អី ? ។
    ខ្លួនថោកសំគិះឆ្កួតតែវែ ហាឡើងខុសគេចង់ចាប់ថ្ងៃ
    មកចងអោយជាប់កាប់ឆា. ខ្វៃ សម្តីអត់ន័យ អួតអត់ខ្នាត ។
    ខ្លួនក្រកើតស្រែងសំញែងអេះ ខ្លួនកំជិលផេះតែប្រដៅ
    អោយគេអ្នកស្អាតតាមខ្លួនទៅ គ្មានផ្លូវអេះស្រែងតែឯងចុះ ។

  12. Strey Khmer says:

    ***
    You should go to the fields, and someday you’ll learn that our countryside is the best, our women the most beautiful, and I am the ordinary woman of our nation living in the U.S.
    I love our countryside, beautiful Khmer people, freedom of speech, and respectful to our conservative tradition. So we have to join together to protect our countryside as well.

  13. Khmer Family says:

    បុរសអនាថា ខ្ចាត់ព្រាត់ម្នាក់នេះ(ថូមីកូ) គ្មានតំលៃអ្វី សូម្បីប៉ុនសសៃសក់ សំរាប់អោយពលរដ្ឋខ្មែរមកចាប់អារម្មណ៏ ឬ យកមកពិចារណាអ្វីឡើយ ពលរដ្ឋភាគច្រើនលើសលប់មិនបានចាប់អារម្មណ៏ឬក៏ស្គាល់ឈ្មោះនេះឡើយ​ ពោលគឺកេរ្តិ៏ឈ្មោះរបស់គាត់​ មិនស្មើនឹង គណបក្សប្រឆាំងមួយចំនួនផង

    .

  14. Boengkok Victims says:

    So why not leave Thomico alone then ? Just shut the fuck up Ah slave Hun Xen and ah Not Khmer Family.

  15. Khmer Family says:

    ១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំង​និង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ

  16. 18 Mars says:

    គេជួយមករដ្ឋាភិបាលកម្ពុជាសំរាប់កសាងប្រទេស ទេមិនសំដៅលើគណៈបក្សទេ គេជួយព្រោះបណ្តា ប្រទេសលើលោកគេប្រើកុំព្យូទ័រតែកម្ពុជានៅប្រើអង្គុលីលេខ។ គេជួយព្រោះគេឃើញប្រជាជនកម្ពុជា វេទនាឯរឿងតម្លាភាពឬស្អាតស្អំមិនស្អាតស្អំនោះលោកKhmer Familyយល់នឹងបានឃើញច្បាស់ណាស់ ប៉ុន្តែលោកចូលចិត្តនិយាយកុហកតែប៉ុណ្ណោះ ពាក្យចាស់លោកថាភូតច្រើនច្រើនចាញ់អាត្មា។

  17. 18 Mars says:

    មិនមែមនមានតែហ៊ុនសែននិងគណៈបក្សប្រជាជនទើបកម្ពុជាមានរបបរាជានិយមនោះទេ គណៈបក្ស​ណា​​​ក៏អាចទ្រទ្រង់របបរាជានិយមបានដែរ។ របបលោកហ៊ុនសែនមានស្តេចមែនតែស្តចខ្មែរមិនហ៊ានទាំង ក្អកផង។ លោកKhmer Family បើព្រះអង្គម្ចាស់ធម្មិកោគ្មានតំលៃប៉ុនសរសៃសក់ហេតុម៉េចក៏មេរបស់​លោកហាក់ដូចជាព្រួយបារម្ភនឹងទ្រង់ធម្មិកោចូលរួមជាមួយបក្សសង្រ្គោះជាតិ?

  18. 18 Mars says:

    លោកយឹមសុវណ្ណនិយាយដូចជាត្រូវដែរ ៖ «គ្មាន​អ្នក​ណា​មក​នៅ​ក្នុង​បក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រឆាំង​ក៏​មិនមាន​ជន​នោះ​នៅ​ដែរ។ ហើយ​ជន​នោះ​ចង់​ផ្ដួល​តាម​របៀប​អំពើ​ហិង្សា។ មិន​ចាំបាច់​ផ្ដួល​តាម​អំពើ​ហិង្សា​ទេ ធ្វើ​ម៉េច​ឲ្យ​តែ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ទៅ។ គ.ជ.ប ហ្នឹង​អព្យាក្រឹត្យ​ទៅ ឯករាជ្យ​ទៅ កុំ​ឲ្យ​លួច​បន្លំ​សន្លឹក​ឆ្នោត កុំ​ឲ្យ​គំរាម​កំហែង ឲ្យ​គណបក្ស​នយោបាយ​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ បញ្ជូន​សារ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទៅ គឺ​គណបក្ស​ប្រជាជន​ដួល​ឯង​ហើយ មិន​ចាំបាច់​ធ្វើ​សង្គ្រាម​ទេ»។
    ដូចជាសមដែរព្រោះសព្វង៉ៃអាចឹងមេនហ្នឹងណ៎ា………ខំបិទប៉ុណ្ណឹងហើយនៅចង់យ៉ាប់ទំរាំបើកឲ្យបក្ស ប្រឆាំងមានប្រព័ន្ធឃោសនាស្មើភាពទៀតនោះពិតជារលំតូង…………….

  19. BaBaBoo says:

    សេរីភាពនៃការចូលរួមបក្សនយោបាយ សម្តេចមិនគួរឈឺឆ្អាលហាលងៀតពេកទេ កុំឱ្យបក្សប្រឆាំងគិតថា លោក

    ជាវីរបុរស់មាត់ដាច ។ ថាឲ្យគេបាន ដល់គេថាអោយវិញយំននៀលដីក៏មិនល្អដែរ… ។