តំណាង​​រោង​ចក្រ​​ស្បែក​ជើង ចេញ​មុខ​​ទទួល​ខុស​ត្រូវ ​ទូទាត់​​សំណង​​ដល់​ ​អ្នក​ស្លាប់​ និង​ របួស​

ក្រុម​អ្នកតំណាង​រោងចក្រ​ស្បែកជើង វី​ង ស្តារ ស៊ូ​ស (Wing Star shose) ដែល​ជួប​ហេតុ​ការ​ណ៏​អាក្រក់​បាក់​ប្លង់​សេ ឡៅតឿ បណ្ដាល​ឲ្យ​កម្មករ​យ៉ាងហោចណាស់​៣​នាក់​ស្លាប់​និង​ជាង​ដប់​នាក់​ទៀត​រងរបួស​កាល​ពី​ព្រឹក​ម្សិលមិញ​នោះ បាន​បង្ហាញមុខ​នៅក្នុង​សន្និសីទកាសែត​ឯ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ សុក្រ ទី ១៧ នេះ ដោយ​អះអាង​ពី​ការទទួលខុសត្រូវ​ចំពោះ​សំណង​នានា សម្រាប់​ជនរងគ្រោះ ទាំង​អ្នកស្លាប់ និង អ្នករងរបួស​។​

 

Friday 17 May 2013
The Free Press Magazine


លោក អ៊ិត សំហេង ក្នុងពិធីបុណ្យសព ដោយការបាក់ ប្លង់ឡៅតឿ កាលពីម្សិលមិញ

លោក អ៊ិត សំហេង ក្នុងពិធីបុណ្យសព ដោយការបាក់ ប្លង់ឡៅតឿ កាលពីម្សិលមិញ

សន្និសីទកាសែត​នេះ គឺជា​ការបញ្ជាក់​បន្ថែម​ទៀត​ដែលមាន​លក្ខណ​ផ្លូវការ ខណៈ​កាលពី​ម្សិលមិញ​អ្នកតំណាង​ម្នាក់​នៃ​រោងចក្រ​នេះ បាន​អះអាងថា អ្នកស្លាប់​ម្នាក់​ទទួល​ប្រាក់ឧបត្ថម្ភ ពី​រោងចក្រ​ចំនួន ៦.០០០​ដុល្លារ និង អ្នករបួស ១៥០០​ដុល្លារ​នោះ ។​

​ប្លង់​សេ​ឡៅតឿ​នៃ​រោងចក្រ​ស្បែកជើង វី​ង​ស្តារ​ស៊ូ​ស ដែលមាន​អ្នកបំរើ​ការងារ​សរុប ៧៨០០​នាក់ និង មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ អង្គ​សុគន្ធា ឃុំ មហា​ប្ញ​ស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ បាន​បាក់​រលំ​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ម្សិលមិញ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ភ្លាមៗ​២​នាក់ ក្រោយមក ១​នាក់​ទៀត នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ សរុប​៣​នាក់ និង របួស​ជាង​ដប់​នាក់ ។​

​លោក អ៊ឹ​ត សំហេង រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ថ្លែង​ភ្លាមៗ​ក្រោយ​ហេតុ​ការ​ណ៏​នោះ​ថា ប្លង់​សេ​ដែល​បាក់​គឺ​បណ្ដាលមកពី​សំណង់​គ្មាន​មូលដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ និង លួច​សាងសង់​ខុសច្បាប់ ។​

​គួរ​បញ្ជាក់ថា ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​បន្ទាប់​គ្នា ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នៃ​ការបាក់​អគារ​កាត់ដេរ កំពស់​៨​ជាន់​នៅ​ប្រទេស​បង់​ក្លាស​ដែ​ស ដែល​បង្ករ​ឲ្យ​មាន​អ្នកស្លាប់​ជាង​១​ពាន់​នាក់ ។​អ្នកទទួលខុសត្រូវ​ជា​ច្រើន​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ក្រោយមក​ច្បាប់​របស់​ប្រទេស​បង់​ក្លា​ដែ​ស បាន​តម្រូវ​ឲ្យ​កាត់ទោស​ប្រហារជីវិត ពួកគេ ៕

 

What Next?

Recent Articles

4 Responses to "តំណាង​​រោង​ចក្រ​​ស្បែក​ជើង ចេញ​មុខ​​ទទួល​ខុស​ត្រូវ ​ទូទាត់​​សំណង​​ដល់​ ​អ្នក​ស្លាប់​ និង​ របួស​"

  1. Khmer Family says:

    សងគេហើយមិនទាន់រួចខ្លួនទេ! ត្រូវចាប់ខ្លួនថៅកែ អ្នកម៉ៅការសាងសង់ ជំនាញសូរិយោដី គ្រប់លំដាប់ថ្នាក់ មន្រ្តី សង្កាត់ ខណ្ឌ័ និង សាលារាជធានីភ្នំពេញ​ យកមកឡើងតុលាការផ្តន្ទាទោសដាក់គុកទទួលខុសត្រូវចំពោះមុខច្បាប់ នេះជារឿងព្រហ្មទន្តមិនអាចលើកលែងអោយបានឡើយ បើគ្មានការឃុបឃិតគ្នាទេ សំណង់ខុសច្បាប់គ្មានគុណភាពនេះក៏មិនអាចកើតឡើងបានឡើយ

  2. BaBaBoo says:

    កម្ពុជាត្រូវតែបង្កើតច្បាប់សាងសង់រោងចក្រ «ឈប់ឲ្យសង់ពីជាន់» ។ ធម្មតារោងចក្រផ្ទុកចំណុះច្រើនបណ្តាលមកនូវ

    ទម្ងន់កើនបាក់ធ្លាក់ ។ ម្យ៉ាងទៀត គុណភាពនៃការសាងសង់ ត្រូវតែមានកំរិតអន្តរជាតិ មិនមែនជាងជជុះនាយអាយ

    ចាប់ដាក់គ្នាឯងតាមចញ្ចើមថ្នល់នោះទេ ។

  3. Anonymous says:

    Are your sure that the falling down of the building and kill the garment factory is the experience for the authority for the future??? what do you think is this situation happen with your family?

  4. Khmer Family says:

    ១..ជប៉ុនផ្តល់ជំនួយឥណទាន សម្បទាន ចំនួន ៩០.៤៧លានដុល្លា ដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់សាងសង់ផ្លូវជាតិលេខ ៥ ។២. អូស្រ្តាលី ផ្តល់ជំនួយ ចំនួន ជាង ៩៦.១លានដុល្លា ដល់កម្ពុជា នេះសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានប្រើប្រាស់លុយដែលបានមកពីជំនួយពីបណ្តាប្រទេសនានា ប្រកបដោយតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ ស្អាតស្អំ និងចំទិសដៅ ធ្វើអោយមានការទុកចិត្តពីម្ចាស់ជំនួយ ថែមទាំងផ្តល់ជំនួយបន្ថែមជាច្រើនទៀតដល់រាជរដ្ឋាភិបាលទៀតផង មិនដូចការចោទប្រកាន់ទាំងអគតិ របស់បក្សប្រឆាំង​និង សង្គមស៊ីវិលមួយចំនួននោះទេ ដែលខិតខំបំប៉ោងបំភ្លៃការពិត ភូតភរកុហកបោកប្រាស់មតិជាតិ អន្តរជាតិ ឥឡូវជាក់ស្តែងឃើញស្រាប់ហើយ បើរដ្ឋាភិបាលប្រើប្រាស់លុយជំនួយមិនបានត្រឹមត្រូវ ប្រាកដជាគ្មានម្ចាស់ជំនួយណាផ្តល់មកអោយរដ្ឋាភិបាលកម្ពុជាទៀតនោះទេ