ដេវិដ ឆាណាវ៉ា ប្តឹង​សុំ​ដូរ​លោក​ស្រី​ចៅក្រម​ជំនុំ​ជម្រះ ចាំង ស៊ីណាត

ភ្នំពេញៈ លោកស្រី ចាំង ស៊ីណាត ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ទី ២០ ខែ​ឧសាភា ឆ្នាំ ២០១៣​នេះ បាន​លើក​ពេល​សវនាការ​សំណុំ​រឿ​របស់​លោក​ដេវិដ ឆាណាវ៉ា អាយុ ៤១ ឆ្នាំ អតីត​ជា​មេធវី ទី​ប្រឹក្សា​ព្រឹទ្ធ​សភា​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋលេខាធិការ និង​ជា​វិនិយោគទុន, លោក​យាន ស៊ីណា អាយុ ៤៤ ឆ្នាំ អតីត​រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌ និង​ឈ្មោះ​ប្រាក់ អ៊ូហ្វី ភេទ​ប្រុស​អាយុ ២០ ឆ្នាំ ពី​បទ​ហឹង្សា​ដោយ​ចេតនា​ទៅ​ថ្ងៃ​ក្រោយ​ដោយ​គ្មាន​កាល​បរិច្ឆេទ​ច្បាស់លាស់ ដោយសារ​អវត្តមាន ភាគី​ដើម​ចោទ និង សាក្សី ។

 

Monday, 20 May 2013
ប៊ុត រស្មីគង្គា
ភ្នំពេញ ប៉ុស្តិ៍

ដេវិដ ឆាណាវ៉ា ពេលនាំឡើងមកសាកសួរនៅតុលាការ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។ រូបថត ផា លីណា

ដេវិដ ឆាណាវ៉ា ពេលនាំឡើងមកសាកសួរនៅតុលាការ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។ រូបថត ផា លីណា

មូល​ហេតុ​ដ៏​ចម្បង​នៃ​ការ​លើក​ពេល​សវនាការ គឺ​ដោយសារ​តែ​លោក​ដេវិដ ឆាណាវ៉ា បាន​ប្តឹង​សុំ​ដូរ ចៅក្រម​ជំនុំ​ជម្រះ​ដោយ​អះអាង​ថា​លោក​ស្រី ចាំង ស៊ីណាត មិន​អព្យា​ក្រិត មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​គាត់​បាន។

យោង​តាម​ឯកសារ​របស់​តុលាការ បាន​ឲ្យ​ដឹង​ថា ឈ្មោះ ដេវិដ ឆាណាវ៉ា យាន ស៊ីណា និង ប្រាក់ អ៊ូហ្វី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហឹង្សាដោយ​ចេតនា​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វា​យ​អ្នក​សារព័ត៌មាន​ចំនួន​៥​នាក់ ឲ្យ​រង​របួស ប្រព្រឹត្ក​កាល​ពី​អធ្រាត្រ​ថ្ងៃ​ទី​១៨ ខែ​មីនា ២០១៣ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែ​មីនា ២០១៣ នៅ​សង្កាត់ បឹង​រាំង ខណ្ទ​ដូន​ពេញ រាជធានី​ភ្នំពេញ។

ឈ្មោះ​ដេវិដ ឆាណាវ៉ា និង ប្រាក់ អ៊ូហ្វី ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ២០១៣ ហើយ​សព្វថ្ងៃ​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ពន្ធនាគារ​ព្រៃ​ស។

 

What Next?

Recent Articles