Written by ភ្នំពេញដេលីញូវ
Thursday, 23 May 2013
សំណួរ
មានបញ្ហាទាក់ ទងនឹងប្រដាប់ភេទ ដែលនាងខ្ញុំ ចង់លើក មកជម្រាបសួរ ។ បញ្ហាគឺថា នាងខ្ញុំធ្លាប់ មាន អីៗ ជាមួយ សង្សាររយៈ ពេល ជិតកន្លះ ឆ្នាំហើយ ។ ចម្ងល់នាងខ្ញុំ នៅត្រង់ថា ហេតុអ្វីពេល បត់ជើង តូចម្តងៗ ដូចជាមាន អារម្មណ៍ថា ឈឺថ្ងាស ភេទខ្ទកៗ មានអារម្មណ៍ ហួលៗ និង ផ្សាផងដែរ នៅពេល បត់ជើងតូចរួច ។ តើអាការ ដែលបាន រៀបរាប់ ខាងលើនេះ បណ្តាលមកពីអ្វី ? ព្រោះនាងខ្ញុំ មានអារម្មណ៍ អៀនខ្មាស បើសិនជា ទៅជួបពេទ្យ ?
ចម្លើយ
អាការបែបនេះអាចជា រោគសញ្ញាមួយ ដែលបង្ហាញថា រលាកផ្លោកនោម ។ បារាំងគេ តែងតែហៅ អ្នកកើត រោគនេះ តាមបែប កំប្លែងថា កើតរោគ (ន្ហៀយេមៀនៀ) ព្រោះថារោគ បែបនេះ ច្រើនតែកើត ពីការរួមភេទ ច្រើនពេក ។ ចំពោះករណី របស់អ្នក គឺអ្នកទើបតែ ចាប់ ផ្តើមរួមភេទ ជាមួយគ្នា មិនទាំងដល់ មួយឆ្នាំផង ដូច្នេះអាច ចាត់ទុកថាវា មិនច្រើន ប៉ុន្មានទេ ប៉ុន្តែ ប្រហែលជា អ្នកការរួមភេទ ញ្ញឹកញ្ញាប់ពេក ទើបលេចជា បញ្ហានេះ កើតឡើង ។ មូលហេតុ មួយទៀត ដែលបង្ក ឱ្យមាន អាការបែបនេះ ដែរគឺមេរោគ បាក់តេរី ម៉្យាងឈ្មោះ ែ ជៀលិ ។ មេរោគបាក់តេរីនេះ អាចធ្វើដំណើរ ចូលមកកាន់ ទ្វារមាស បានតាមទ្វារធំ ។ ដូច្នេះនៅពេល អ្នកបត់ជើងតូច រួចរាល់លើក អ្នកត្រូវយក ក្រដាសជូត ពីមុខទៅក្រោយ ដើម្បីសុវត្ថិភាព ហើយបើ យកល្អមែនទែន ត្រូវប្រើក្រាស ជូតមាត់ (ទិសសុេ) ពណ៌សដែល គ្មានក្លិនិ ។ ត្រូវព្យាយាម បត់ជើងតូច រាល់លើក មុននិងក្រោយ ការរួមភេទ ។ ម៉្យាងវិញទៀត អ្នកត្រូវប្រាប់ សង្សារអ្នក ឱ្យសម្អាត ប្រដាប់ភេទ របស់គេឱ្យបាន ស្អាតជាមុនសិន មុននឹងរួមភេទ ។ នៅពេលអ្នក មានអាការ រលាកប្លោកនោម បែបនេះហើយ អ្នកត្រូវទៅ ពិគ្រោះ ជាមួយ គ្រូពេទ្យ ភ្លាមៗ កុំអៀនខ្មាស ធ្វើអ្វី ។ គ្រូពេទ្យសម្ពព ដែលជាស្ត្រី ឥឡូវនេះ ក៏មានច្រើន ដូច្នេះសូមពិភាក្សា ជាមួយ គ្រូពេទ្យសិន កុំទៅទិញថ្នាំ មកលេប ខ្លួនឯង ។
សំណួរ
ស្វាមីរបស់នាងខ្ញុំ តែងតែនិយាយ បែបលេងៗថា ចង់ឃើញខ្ញុំ រាំបែបសិចស៊ី មួយនោះ នឹងធ្វើឱ្យ គាត់មាន អារម្មណ៍ខ្លាំង ។ ប៉ុន្តែនាងខ្ញុំ ចេះតែអៀនៗ មិនដឹងថាត្រូវ បំពេញតាមការ ចង់បានរបស់ គាត់យ៉ាង ដូចម្តេច ?
ចម្លើយ
រសនិយម ឬ ចំណង់ខាងផ្លូវភេទ របស់មនុស្ស ម្នាក់ៗ មានច្រើនបែប និង មានច្រើន ទិដ្ឋភាពណាស់ ។ ជាពិសេស គូស្វាមី ភរិយាដែល រួមរស់ ជាមួយគ្នា រាល់ថ្ងៃ ត្រូវដឹងពី តម្រូវការ ផ្លូវភេទនេះ ឱ្យបានច្បាស់ ថាតើម្នាក់ៗ ត្រូវការ បែបណា ? ដូចក្នុងករណី របស់អ្នក ឃើញថា ស្វាមីរបស់អ្នក ចង់ឃើញ ទិដ្ឋភាព រាំសិចស៊ីមួយ ទើបបណ្តាលឱ្យ អារម្មណ៍របស់គេ ពុះកញ្ជ្រោល ខ្លាំង នេះជាការ ចង់បានដែល យើងងាយស្រួល បំពេញ ឱ្យជាទីបំផុត ដោយដំបូង អ្នកត្រូវរក ចង្វាក់ភ្លេងណា ឱ្យទាក់ទាញចិត្ត របស់អ្នក ជាមុនសិន អាចជាភ្លេង ញ្ញាក់កន្ត្រាក់ អារម្មណ៍ ឬ ភ្លេងស៊្លូយឺត បែបសិចស៊ី ដែលអ្នក ចូលចិត្ត ។ កាលណារក ភ្លេងបាន ហើយ អ្នកត្រូវហាត់សម នៅពីមុខកញ្ចក់ ឱ្យស៊ាំសិន ។ កិច្ចការនេះ បើអ្នក ស្លៀកពាក់ អាវទ្រនាប់ និង ខោទ្រនាប់ ដ៏សិចស៊ី ក៏អាច ជួយបានច្រើន កត្តាសំខាន់ អ្នកត្រូវមាន អារម្មណ៍ល្អ ចំពោះខ្លួន ឯង និង មិនអៀនខ្មាស ។ អ្នកអាចធ្វើ បានដោយ មិនបាច់ ខ្មាសអៀន អ្វីឡើយ ព្រោះគ្មាននរណា ឃើញយើង ក្រៅពីស្វាមី យើងឡើយ ។
សំណួរ
តើបុរស ឬ ស្ត្រីដែលមាន អាយុច្រើនអាច សម្រេចចំណង់ ដោយខ្លួនឯង បានឬទេ ?
ចម្លើយ
បាន វាជារឿងធម្មតា ហើយការសម្រេច ចំណង់ដោយខ្លួនឯង ក៏ជារឿងសាមញ្ញា សម្រាប់បុថុជ្ជន ទាំងឡាយដែរ ។
សំណួរ
ក្នុងចន្លោះពេលដែលយើង កំពុងតែសម្រេច ចំណង់ដោយខ្លួន តើពេលនោះ ទឹកនោមនិង ទឹកអសុចិហូរ មកលាយគ្នា បានទេ ?
ចម្លើយ
ទឹកនោម និង ទឹកអសុចិមិនអាច ហូរមកលាយឡំគ្នា បានទេ ក្នុងចន្លោះពេល ដែលអ្នកកំពុងតែ សម្រេចចំណង់ ដោយ ខ្លួនឯងនោះ ព្រោះថាមាន យន្តការ បើកបិទមួយ ក្នុងរាងកាយ របស់ដែល ការពារកុំឱ្យ ទាកនោម ហូរចេញមក ខណៈពេល ដែល មានការ ជំរុញខាងផ្លូវ ភេទ ដើម្បីទប់ស្កាត់ ទឹកអសុចិ និង ទឹកកាម កុំឱ្យលាយ ឡំចូលគ្នា ។ នៅពេល អារម្មណ៍ ផ្លូវភេទថយចុះ ពេលនោះ ទឹកនោម ក៏អាចហូរ មកបានតាម ធម្មតាវិញ ៕