ហេតុផល ៦ យ៉ាងដែលនាងឈប់ចង់រួមភេទ

Written by ភ្នំពេញដេលីញូវ
Thursday, 23 May 2013

អ្នកមានទំនាក់ទំនង ស្នេហាជា មួយនឹងគូស្នេហ៍ របស់អ្នកមួយ រយៈ មកហើយ ហើយអ្វីៗសព្វ បែបយ៉ាង ដំណើរការ យ៉ាងល្អ ប្រសើរ ប៉ុន្តែនៅ ពេលថ្មីៗ ចុងក្រោយនេះ នាងមិនដែល មានអារម្មណ៍ ចង់ឡើងគ្រែ ជាមួយអ្នក ទាល់តែសោះ ។
អ្នកបានព្យាយាម ធ្វើរឿងរ៉ាវ ជាច្រើនដើម្បី ផ្គាប់ចិត្តនាង ប៉ុន្តែហាក់បី ដូចជាមិន បានប្រយោជន៍ អ្វីឡើយ ។
មូលហេតុដែល នាងគ្មាន អារម្មណ៍ ផ្លូវភេទ អាចបណ្តាល មកពី ស្ថានភាព សុខភាព របស់នាង ប៉ុន្តែ បើមិនដូច្នេះទេ វាជាទូទៅ កើតឡើងដោយ សារបញ្ហា ទំនាក់ទំនង យ៉ាងពិតប្រាកដ មានន័យថា ការបដិសេធ ឬ ភាពគ្មាន ចំណង់ រួមភេទរបស់ នាងជាសញ្ញា ប្រាប់អ្នកថា ចំណងស្នេហ៍ នៃអ្នកទាំងពីរ កំពុងតែមាន បញ្ហាធ្ងន់ធ្ងរ ឬ អាចដល់ទី បញ្ចប់ក៏ថាបាន ។
ខាងក្រោមគឺជាហេតុផល ៦ យ៉ាងសំខាន់ៗដែលធ្វើឱ្យស្ត្រីទាំងឡាយឈប់ធ្វើការរួមភេទជាមួយដៃគូរបស់នាង ។ ស្របគ្នានេះដែរ យើងសូមភ្ជាប់ជាគំនិតខ្លះៗសម្រាប់ដោះស្រាយនូវបញ្ហានីមួយៗ ៈ
* ហេតុផលទី ១ នាងខឹងនឹងអ្នក
ស្ត្រីភាគច្រើន មិនអាចមាន អារម្មណ៍ផ្លូវភេទ ជាមួយបុរស ដែលនាង ខឹងឡើយ ហើយបើវា កើតឡើង ចំលើរូប អ្នកនោះ ប្រាកដជា ស៊យធំហើយ ។
អ្នកគួរដឹងថា ស្ត្រីច្រើនតែ លាក់បាំងនូវ ការតូចចិត្ត ឬ ខឹងសម្បា របស់ខ្លួន ពោលគឺនាង ប្រហែលជា មិននិយាយប្រាប់ អ្នកថា នាងខឹងនឹងអ្នកទេ ប៉ុន្តែការ ព្រងើយកន្តើយ ជាពិសេស មិនព្រម រួមភេទ ជាមួយអ្នក អាចជា តំរួយមួយ ប្រាប់អ្នកថា អ្នកបានធ្វើ នូវអ្វីម៉្យាង ដែលនាំ ឱ្យនាងខឹង ។
* គំនិតស្រាយបញ្ហា ចូរអ្នកនិយាយជាមួយនាង ហើយសួរនាងស្ងាត់ៗថា តើអ្នកបានធ្វើអ្វីមួយខុសចំពោះនាង ឬ កាលពីពេលថ្មីៗនេះ ? ប្រសិនបើនាងឆ្លើយភ្លាមថា “ទេ ! ហើយព្យាយាម និយាយពី រឿងផ្សេង អ្នកត្រូវសួរនាង ម្តងទៀត ហើយជំរុញ្ញ លើកទឹកចិត្ត នាងឱ្យ និយាយត្រង់ៗ ជាមួយអ្នក ។ ប្រសិនបើនាង បញ្ចោញ្ញនូវអ្វី ដែលអ្នកបាន ធ្វើឱ្យនាងខឹង ពីទ្រូងហើយនោះ អ្នកប្រហែលជា អាចមានឱកាស ឡើងឋានសួគ៌ ជាមួយនាង ។
* ហេតុផលទី ២ ៈ នាងមមាញ្ញឹកនឹងរឿងរ៉ាវផ្សេងៗច្រើនពេក
អាចនិយាយថាគូស្នេហ៍ របស់អ្នក មិនចាប់អារម្មណ៍ នឹងរឿងផ្លូវភេទ ដោយសារ នាងវីវក់ ខ្លាំងពេក ជាមួយនឹង កាតព្វកិច្ច ផ្សេងៗ ដូចជា មមាញ្ញឹកនៅកន្លែងធ្វើការ, ត្រូវរៀននៅ ពេលយប់ អស់កម្លាំង, រវល់ចូលរួម ពិធីផ្សេងៗ ជាមួយ មិត្តភក្តិ, ហត់នឿយ ក្នុងការ សម្អាតផ្ទះ ឬ ចម្អិនអាហារ ។ បញ្ហាទាំងអស់នេះ សុទ្ធតែអាច ធ្វើឱ្យនាង អស់ចំណង់ ផ្លូវភេទ ។
* គំនិតស្រាយបញ្ហា ៈ ពេលដែលនាង មកដល់ផ្ទះយប់នេះ ចូរអ្នកជួយការងារដល់នាងខ្លះ ដូចជា ចម្អិនិអាហារ ឱ្យនាង និង លាងចានក្បាន ជាដើម ហើយប្រាប់ នាងថា អ្នកមិនឱ្យនាង ធ្វើអ្វីទាំងអស់ នៅយប់នេះ ក្រៅពីទទួល ទានស្រា ទំពាំងបាយជូរ និង សម្រាកសន្សំ កម្លាំង ។ យើងសូមធានាថា នាងនឹង មានអារម្មណ៍ ស្រឡាញ្ញ់ អ្នកខ្លាំង ហើយកោត សរសើរចំពោះ អ្នក មិនតែប៉ុណ្ណោះ នាងនឹង ធ្វើអ្វីមួយ ដើម្បីតបស្នង ដល់អ្នកវិញ្ញ ដែលនោះគឺ …. ។
* ហេតុផលទី ៤ ៈ នាងគ្មានបញ្ហារួមភេទ
វាជារឿងមួយសាមញ្ញណាស់ នៅពេលដែលគូស្នេហ៍របស់អ្នកគ្មានអារម្មណ៍រួមភេទ នាងនឹងមិនចង់ រួមភេទ ជាមួយ អ្នកទេ ។
បញ្ហាដែលនាងគ្មានអារម្មណ៍រួមភេទ អាចបណ្តាលមកពីនាងឡើងទម្ងន់ (ធាត់ជ្រុល), ហត់នឿយខ្លាំងពេក ឬ នរណាម្នាក់មើលងាយនាងជាដើម ។
* គំនិតស្រាយបញ្ហា ៈ ដំណោះស្រាយ សម្រាប់បញ្ហានេះ គឺអ្នកត្រូវលើក ទឹកចិត្តនាង ឱ្យចំណាយ ពេលខ្លះ ដើម្បីថែទាំ ខ្លួន ឬ នាំនាងទៅ ផ្ថា ជាដើម ព្រោះវាអាចធ្វើឱ្យ នាងមាន អារម្មណ៍ ធូរស្រាលខ្លះ ។ ល្អជាងនេះ ទៀតនោះ អ្នកគួរតែម៉ាស្សា ឱ្យនាងដោយ ផ្ទាល់ដៃ ក្នុងរយៈ ពេលមួយយូរ ។ ពេលខ្លះទៀត អ្នកគ្រាន់តែ ធ្វើរឿង សាមញ្ញដូចជា សរសើរនាង អាចនាំនាងឱ្យ នឹកឃើញ្ញថា នាងមានភាព ទាក់ទាញ្ញ ខ្លាំងចំពោះអ្នក ដូច្នេះធ្វើឱ្យ នាងមាន អារម្មណ៍ចង់ ឡើងឋានសួគ៌ ជាមួយអ្នក ។

* មូលហេតុទី ៥ ៈ នាងគិតថា ផ្លូវភេទជារឿងធុញ្ញទ្រាន់
ហេតុផលមួយដែល ប្រហែលជាធ្វើឱ្យ នាងលែងចង់ រួមភេទជាមួយ អ្នកតទៅទៀតនោះ គឺដោយសារតែ ការរួមភេទ នោះបានក្លាយជា រឿងមួយតូច និង សាមញ្ញ សម្រាប់នាង ។ ប្រសិនបើអ្នក ឃើញ្ញនាងស្ងាប នៅក្នុងអំឡុង ពេលនៃការ រួមភេទ ឬ សកម្មភាព ផ្សេងយ៉ាប់ ជាងនេះ ទៀតនោះ អ្នកគួរតែមើល ទូរទស្សន៍វិញ្ញ ល្អជាង ហើយនេះឯង គឺជាបញ្ហា ។
. គំនិតស្រាយបញ្ហា ៈ ចូរអ្នកសាកល្បងរួមភេទនៅកន្លែងផ្សេង ដូចជា នៅទីតាំងខាងក្រៅដ៏ស្ងប់ស្ងាត់មួយ ឬ នៅក្នុងសណ្ឋាគារក៏បាន ។ លើសពីនេះទៀតអ្នកអាចបន្ថែមរសជាតិលើគ្រែដូចជាប្រើប្រាស់ទឹកកក ឬ សូកូឡារាវក៏បាន ។
* មូលហេតុទី ៦ ៈ នាងលែងចាប់អារម្មណ៍នឹងអ្នកទៀតហើយ
បើទោះបីជានាងមិន និយាយនៅ ចំពោះមុខអ្នក ក៏ដោយ ក៏នាង ប្រហែលជា គ្មានអារម្មណ៍ រួមភេទ ដោយសារតែ ហេតុផល ធម្មតាមួយនោះ គឺនាងលែង ចាប់អារម្មណ៍ នឹងអ្នក ទៀតហើយ ប្រសិនបើយ៉ាង ដូច្នេះមែន ទោះជាអ្នក ខំប្រឹង បបោសអង្អែល ពេញ្ញរាងកាយ របស់ នាងក៏ដោយ ក៏អ្នកមិនអាច ធ្វើឱ្យនាងមាន ចំណង់រួមភេទ ជាមួយអ្នកដែរ ។
* គំនិតស្រាយបញ្ហា ៈ ហេតុផលដែលធ្វើ ឱ្យនាងលែង ចាប់អារម្មណ៍លើអ្នក ប្រហែលមិនមែន បណ្តាលមក ពីរូបអ្នក ឡើយ ប៉ុន្តែវាអាចមក ពីនាងកំពុង បាក់ចិត្ត លើអ្នកផ្សេង ។ តើពេលថ្មីៗនេះ នាងព្រងើយ កន្តើយនឹងអ្នក ដែរឬទេ ? តើនាង ចាប់អារម្មណ៍ ចង់ទៅកន្លែង នានា ឬ ធ្វើរឿង ទាំងឡាយ ដែលនាង មិនធ្លាប់អើពើ កាលពីមុន ដែរឬទេ ? ប្រសិនបើចម្លើយគឺ “មែន” នោះនាង កំពុងតែផ្តោត អារម្មណ៍លើ អ្នកដទៃហើយ ។
ក្នុងករណីបែបនេះ ជាហេតុផលនាំឱ្យ អ្នកខ្វះនូវ ការរួមភេទ នៅពេលថ្មីៗ ចុងក្រោយនេះ យើងខ្លាច មិនមាន អ្វីច្រើន សម្រាប់កែច្នៃ ដើម្បីដោះ ស្រាយបញ្ហា នេះទេ ក្រៅពីនិយាយគ្នា ត្រង់ទៅ ត្រង់មក តែម្តង ។
* ការសន្និដ្ឋានរួម
ជាការពិតណាស់ ដែលថា អាចមាន ហេតុផល ផ្សេងទៀត ដែលធ្វើឱ្យ គូស្នេហ៍របស់អ្នក បដិសេធមិន រួមភេទ ជាមួយអ្នក ប៉ុន្តែហេតុផល ខាងលើ កើតឡើង ច្រើនជាងគេ ។
ក្នុងចំណោម បញ្ហាទាំង ៦ ខាងលើ មានខ្លះងាយ ដោះស្រាយ ហើយខ្លះទៀត ក៏ពិបាក ។ ពេលខ្លះអ្វីដែល អ្នកត្រូវធ្វើ គឺការនិយាយគ្នា ដោយការបើកចំហ ដើម្បីឱ្យយល់គ្នាកាន់តែច្រើន ។ ប៉ុន្តែពេលខ្លះទៀត ទីបញ្ចប់នៃ ចំណង់ ផ្លូវភេទ គឺជាទីបញ្ចប់ នៃទំនាក់ទំនង តែម្តង ៕

What Next?

Recent Articles