លី ម៉ារីណា ចូលរោងការនៅថ្ងៃទី២៧ ឧសភា

Written by ភ្នំពេញដេលីញូវ
Friday, 24 May 2013

អតីតារាសម្តែង និងបង្ហាញម៉ូត សាច់ សម៉ដ្ឋខៃ នាងលី ម៉ារីណា បានប្រកាស ជំហរដ៏គួ ឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ២៤ ខែឧសភានេះ ថា នាងនឹង ចូលរោងការ មែនទែន ហើយនៅថ្ងៃ ទី២៧ ខែ ឧសភានេះ ។ នាងបាន និយាយ បែបនេះនៅក្នុង ពីធីមួយក សម្ភោធ រឿង កុមារីវ័យ 25 ឆ្នាំវគ្គ2 ។ នៅព្រឹកថ្ងៃ ទី២៤នេះ ដែលនាង កំពុងតែនៅ ជាមួយលោក ចាន់ថន ខ្មែរនៅអាមេរិក ហើយដែលជា គូដណ្តឹង។
នេះជាការ ប្រកាស ជំហរដ៏គួឲ្យ ភ្ញាក់ផ្អើលមួយ សម្រាប់តារា សម្តែងរាង ខ្ពស់ស្រឡះ រូបនេះ បន្ទាប់ពីនាង បានសំងំ លាក់ខ្លួន មួយរយៈក្រោមរឿង អាស្រូវដែល មានទំនាក់ ទំនងស្នេហា ជាមួយមន្ត្រី ថ្នាក់ធំម្នាក់ ហើយទំនាក់ ទំនង លាក់កំបាំងនេះ បានគំរាម កំហែងដល់ អាយុជីវិត របស់នាង ថែមទៀតផង ។ នៅក្នុងពេល ជាមួយគ្នានេះ នាងបានចែក ធៀបការ អោយមិត្តភ័ក្ត្រ ដែលមាន វត្តមាន នៅព្រឹកថ្ងៃ ទី២៤នេះ ។ នៅពេលដែល អ្នកកាសែត សួរ នាងអំពី ថ្ងៃរៀបការ នាងបាន និយាយថា នាងរៀបការ តូចតាចទេ នៅ ភោជនីយដ្ឋានមួយ នៅក្បែរ វត្តភ្នំ ។ នាងបាន បញ្ជាក់ថាគឺ យើងរៀបចំ តែ២៥តុ ប៉ុណ្ណោះ ។ យើងហៅតែ បងប្អូន នឹងមិត្តភ័ត្រ្ត ក្នុងសិល្បះ។

លី ម៉ារីណា បានវិលមកវិញ បណ្តើរជាមួយ គូដណ្តឹង របស់នាង គឺលោកសាត ចាន់ថន ក្រោយពេល ដែលមាន ដំណឹង លេចលឺថា នាងត្រូវបាន ទទួលការ លើកលែង ត្រាប្រណីពី នារីម្នាក់ ដែលតាំងខ្លួន ជា ជំទាវ និងធ្លាប់ គម្រាមផ្តាច់ជីវិត របស់នាង នោះ។

លីម៉ារីណា បានប្រាប់ថា នាង​រៀបការ ហើយ នាង​វិលទៅរស់នៅ អាមេរិកជាមួយ ប្តីនាង ​ហើយ​ឈប់ពី សិល្បហើយ។

 

What Next?

Recent Articles