ក្រុមឃ្លាំមើលដំណើរការប្រជាធិបតេយ្យ និងគណបក្សនយោបាយមួយចំនួន បានជំរុញឲ្យមានការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋានប្រកបដោយភាពអព្យាក្រឹត្យឥតលំអៀង។
ដោយ តាំង សារ៉ាដា
2013-05-24
RFA

អគ្គលេខាធិការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា (RFA/Sok Serey)
ពួកគេនិយាយថា ដើម្បីឲ្យយន្តការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយការជឿទុកចិត្តបាន លុះត្រាតែ គ.ជ.ប មិនស្ថិតក្រោមឥទ្ធិពលបក្សកាន់អំណាច ហើយសមាសភាពរបស់ គ.ជ.ប ត្រូវមានតុល្យភាពរវាងគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា។
នៅសល់តែពីរខែទៀតប៉ុណ្ណោះ សង្វៀនប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ បេក្ខជនដែលចូលប្រឡូកក្នុងកីឡាបោះឆ្នោតសម្រាប់នីតិកាលទី៥ លើកនេះ ទាមទារឲ្យអាជ្ញាកណ្ដាលរបស់ខ្លួន គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពន្យារពេលការបោះឆ្នោត ដើម្បីយកពេលកែសម្រួលយន្តការឯករាជ្យ ដើម្បីឲ្យគូប្រកួតទាំងសងខាងអាចទទួលយកបានដោយពេញចិត្ត។
ក្រុមអ្នកឃ្លាំមើលអំពីដំណើរការបោះឆ្នោតនៅកម្ពុជា វាយតម្លៃថា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយភាពយុត្តិធម៌នោះបាន លុះត្រាតែ គ.ជ.ប បង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី ដោយសារបញ្ជីឈ្មោះបោះឆ្នោតចាស់បានធ្វើឲ្យបាត់ឈ្មោះអ្នកមានសិទ្ធិទៅបោះឆ្នោត រហូតដល់ជាង ១លាននាក់ នៅទូទាំងប្រទេស។
ក្រុមអ្នកសង្កេតការណ៍រកឃើញថា មានឈ្មោះស្ទួន ឬឈ្មោះដដែលៗក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ម្យ៉ាងទៀត ឈ្មោះអ្នកដែលធ្លាប់ទៅបោះឆ្នោត ត្រូវគេលុបបាត់ចេញពីបញ្ជីតែម្តង ហើយដាក់ជំនួសមកវិញនូវឈ្មោះខ្មោច ជាឈ្មោះដែលគេប្រឌិតសម្រាប់បំប៉ោងតួលេខ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោត។ បន្ថែមពីលើនេះ ក៏នៅមានបញ្ហាមួយចំនួនទៀតដែរ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប នៅមិនទាន់បានបង្កភាពងាយស្រួលដល់ពលរដ្ឋ ដើម្បីពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត នៅតាមភូមិ ឃុំ និងនៅមិនទាន់ជ្រើសរើសមន្ត្រីការិយាល័យរៀបចំការបោះឆ្នោតនៅតាមមូលដ្ឋាននោះនៅឡើយទេ៖ «ដំណើរការដែលនៅសល់ពេលដ៏កៀកខាងមុខនេះ គឺសង្គមស៊ីវិលមានអនុសាសន៍ពីរចំណុច ដែល គ.ជ.ប អាចទទួលយកបាន។ ទីមួយ គឺការស្នើសុំឲ្យ គ.ជ.ប ហ្នឹង បិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅតាមភូមិ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យប្រជាពលរដ្ឋលោកមានឱកាសអាចមើលឈ្មោះនៅតាមភូមិ ហើយមានឱកាសអាចកែសម្រួលអក្ខរាវិរុទ្ធ ជាមួយឯកសារពាក់ព័ន្ធផ្សេងទៀតតាមដែលអាចធ្វើទៅបាន។ ហើយ ទីពីរ ការបង្កើតគណៈកម្មការក្នុងការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោត និងមន្ត្រីឃុំសង្កាត់រៀបចំការបោះឆ្នោត»។
វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក (NDI) បានធ្វើសវនកម្មបញ្ជីបោះឆ្នោត រកឃើញថា អ្នកមានសិទ្ធិបោះឆ្នោតជិត ១១% ដែលគេគិតថា បានចុះឈ្មោះរួចហើយ តែបែរជាគ្មានឈ្មោះបោះឆ្នោតលើបញ្ជីបោះឆ្នោត ហើយអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (Comfrel) រកឃើញថា មានអ្នកបោះឆ្នោតជាង ១៣% បាត់ឈ្មោះ បន្ទាប់ពីគេបានចុះឈ្មោះបោះឆ្នោតរួចហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រី គ.ជ.ប បដិសេធមិនទទួលស្គាល់ចំពោះការស្រាវជ្រាវនេះ។
នៅក្រោមការចាត់ចែងរបស់ គ.ជ.ប កម្ពុជា បានរៀបចំដំណើរការបោះឆ្នោតដោយខ្លួនឯង ចាប់តាំងពីឆ្នាំ១៩៩៨។ នៅពេលមានពាក្យបណ្ដឹងរបស់បក្សប្រឆាំង ទាក់ទងនឹងភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត គេសង្កេតឃើញថា គ.ជ.ប មិនសូវបានចាត់វិធានការដោះស្រាយប្រកបដោយតម្លាភាព និងប្រសិទ្ធភាពឡើយ។ បញ្ហាផ្សេងទៀត គឺ គ.ជ.ប តែងខកខានមិនបានជម្រះឈ្មោះស្ទួនចេញពីបញ្ជីបោះឆ្នោត ហើយសមាជិករបស់ គ.ជ.ប តាមឃុំសង្កាត់ ភាគច្រើនតែងរើសចេញពីខាងគណបក្សកាន់អំណាចប៉ុណ្ណោះ។
ជាមួយគ្នានេះផងដែរ ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយវិញ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចកំពុងមានប្រៀបលើគណបក្សដទៃទៀត ដោយបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រើប្រាស់ធនធានរដ្ឋ មានថវិកា និងសម្ភារៈ គ្រឹះស្ថានសាធារណៈ ទីធ្លាសាធារណៈ និងមធ្យោបាយធ្វើដំណើររបស់រដ្ឋ។ លោកថា បញ្ហាអស់ទាំងនេះហើយដែល គ.ជ.ប ត្រូវត្រួតពិនិត្យមើល និងចាត់វិធានការអោយមានភាពយុត្តិធម៌សម្រាប់គណបក្សនយោបាយផ្សេងទៀត៖ «គឺនៅប្រទេសណាក៏ដូចជាប្រទេសណាដែរ។ គណបក្សណាដែលមានលុយជួលប្រព័ន្ធផ្សព្វផ្សាយ ឬត្រួតត្រាប្រព័ន្ធផ្សព្វផ្សាយបាន គឺតែងតែមានប្រៀបបាទ។ អាហ្នឹងដែលជាលក្ខណៈអយុត្តិធម៌ ហើយចំណុចមួយនេះធំណាស់។ ហើយគណបក្សកាន់អំណាចអាចត្រួតត្រា ឬប្រើប្រាស់មន្ត្រីរាជការយ៉ាងច្រើនតាំងពីលើរហូតដល់ភូមិ។ ព្រោះថា អ្នកទាំងនោះភាគច្រើនលើសលប់ហើយជាបក្សប្រជាជន ហើយកំពុងធ្វើសកម្មភាពឲ្យបក្សកំពុងដើរ»។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា សមាសភាពរបស់ គ.ជ.ប ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន គឺមានតែមន្ត្រីពីខាងគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានន័យថា គណបក្សកាន់អំណាចបានដាក់សមាសភាពរបស់ខ្លួនផ្តាច់មុខតែម្តង។ លោកទាមទារឲ្យ គ.ជ.ប ត្រូវតែធ្វើការជ្រើសសមាសភាពរបស់ខ្លួនប្រកបដោយតម្លាភាព និងឥតលំអៀង៖ «គេតែងតាំងតែពួកគណបក្សប្រជាជននៅក្នុងគណៈកម្មការរៀបចំការបោះឆ្នោតឃុំ និងខេត្ត។ គេដាក់សុទ្ធតែគណបក្សប្រជាជនទាំងអស់។ អ៊ីចឹង គេអាចកេងបន្លំ គេអាចបំភិតបំភ័យ គេអាចធ្វើភាពមិនប្រក្រតី នៅក្នុងការិយាល័យបោះឆ្នោតតាមតែអំពើចិត្ត។ ដូច្នេះ យើងត្រូវតែមើលសមាសភាពទាំងអស់ហ្នឹង ថាត្រូវធ្វើម៉េចឲ្យសមាសភាពទាំងអស់ហ្នឹងរើសឲ្យមានតម្លាភាព ហើយរើសកុំឲ្យមានការលំអៀងបក្ស។ ត្រូវធ្វើជាមនុស្សដែលមានអព្យាក្រឹត្យភាពនៅក្នុងការធ្វើសេចក្តីសម្រេចទៅតាមជាន់ថ្នាក់នៃគណៈកម្មាធិការនីមួយៗ»។
សមាសភាពសមាជិកថ្នាក់ជាតិរបស់ គ.ជ.ប សម្រាប់នីតិកាលទី៤ មានចំនួន ៩រូប។ សមាជិក ៥រូបពីខាងគណបក្សប្រជាជនកម្ពុជា ២រូបពីខាងគណបក្ស សម រង្ស៊ី និង ២រូបទៀតពីខាងគណបក្សហ៊្វុនស៊ិនប៉ិច។ សមាសភាពទាំងនេះត្រូវបានជ្រើសរើសឡើងដោយក្រសួងមហាផ្ទៃ ហើយអនុម័តដោយរដ្ឋសភា។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់ផ្តល់អនុសាសន៍ថា កម្ពុជា ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ គ.ជ.ប តាមរយៈការធ្វើឲ្យមានភាពឯករាជ្យនៃប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយត្រូវតែបញ្ចូលតំណាងមកពីគ្រប់គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីឲ្យការបោះឆ្នោតនោះអាចទទួលយកបាន។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៧ ខែឧសភា កន្លងទៅនេះ លោកមានប្រសាសន៍ថា គ.ជ.ប បានអនុវត្តតាមអនុសាសន៍មួយចំនួនរបស់លោក សុរិយា ស៊ូប៊ែឌី នោះហើយ។ ចំណុចដែលនៅសេសសល់ គឺជាបញ្ហាដែលមិនមែនជាតួនាទីរបស់ គ.ជ.ប នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តរតនគិរី លោក រិន កញ្ញា ដែលឃ្លាំមើលយ៉ាងប្រកិតអំពីដំណើរការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន អះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ខេត្ត និងឃុំ នៅតែមិនបានអនុញ្ញាតឲ្យមានសមាសភាពពីគ្រប់គណបក្សនោះទេ៖ «សម្រាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោត តាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត យើងសង្កេតឃើញថា រចនាសម្ព័ន្ធមានការរៀបចំដោយមានការលាក់បាំងនូវសមាសភាព ដែលមិនបានឲ្យមានការចូលរួមនូវសមាសភាពពីគ្រប់គណបក្ស។ ដូចគណបក្សសង្គ្រោះជាតិ ជាដើម យើងមិនបានអនុញ្ញាតឲ្យចូលរួមក្នុងគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត និងឃុំសង្កាត់ទេ។ ដូច្នេះ សមាសភាពនេះយើងឃើញមានតែពីខាងគណបក្សកាន់អំណាច ដែលមានរចនាសម្ព័ន្ធនៅតាមឃុំ និងខេត្តតែងតែបានចូលរួម»។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល ធ្លាប់បានផ្តល់អនុសាសន៍ថា ដើម្បីឲ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ប្រកបទៅដោយស្តង់ដារខ្ពស់ទៅបាន លុះត្រាតែកម្ពុជា រៀបចំគណៈកម្មការជ្រើសរើសសមាសភាពរបស់ គ.ជ.ប ចេញពីគណបក្សនយោបាយចម្រុះ ហើយបើកចំហក្នុងការដាក់ពាក្យ។ បេក្ខជនទាំងឡាយមិនត្រូវជាសមាជិករបស់គណបក្សនយោបាយ ក្នុងរយៈពេលពី ២ ទៅ ៣ឆ្នាំ មានបទពិសោធន៍ការងារដែលគេចាត់ទុក និងជឿជាក់ថាជាមនុស្សសុចរិត អព្យាក្រឹត្យ មានសុភវិនិច្ឆ័យ និងជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ មុននឹងដាក់ពាក្យប្រឡងចូលជាសមាជិក គ.ជ.ប។
ប៉ុន្តែ លោក ជាម យៀប តំណាងរាស្ត្រពីខាងគណបក្សកាន់អំណាច ធ្លាប់អះអាងថា ការទាមទារឲ្យ គ.ជ.ប ឯករាជ្យ គ្រាន់តែទស្សនៈរិះគន់ប៉ុណ្ណោះ។ លោកថ្លែងថា កម្ពុជា មិនមានឧបករណ៍សម្រាប់វាស់ស្ទង់មនុស្សឯករាជ្យ ឬមិនឯករាជ្យនោះឡើយ៖ «អ៊ីចឹងទេ យើងមិនដឹងអ្នកណាមានជញ្ជីង និងមានម៉ែត្រសម្រាប់វាស់ថា ជនណាមួយដែលមានខួរក្បាលឯករាជ្យដែលមិនប្រកាន់គណបក្សណាកាន់ជើងគណបក្សណានោះ យើងអត់មានទេ។ នៅប្រទេសណាក៏ដោយ សូម្បីតែគេរីកចម្រើនជឿនលឿនកប់ពពកនោះ ក៏ពិបាករកអ្នកឯករាជ្យ ឬអព្យាក្រឹត្យនោះដែរ គឺថាមនុស្សដែលទេវតាចាត់តាំងមក គឺជាមនុស្សរបស់ទេវតា»។
ក្រុមអ្នកឃ្លាំមើលដំណើរការបោះឆ្នោតនិយាយថា ប្រសិនបើកម្ពុជា មានគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន គ្រប់គណបក្សនយោបាយទាំងអស់ រួមទាំងពលរដ្ឋកម្ពុជា ផងដែរ នឹងមានភាពជឿជាក់លើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា។ ជាលទ្ធផល កម្ពុជា នឹងមានស្ថិរភាពនយោបាយ ហើយដំណើរសាបព្រោះប្រជាធិបតេយ្យ នឹងមានការរីកចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
គ ជ ប ប៉ៃឡប់ ប៉ៃឡ…
បើគ្មានភ្លើងខៀវពីចៅហ្វាយយួនហាណូយទេ កុំស្មានឲ្យសោះថានឹងអាចប្ដូរប្រព័ន្វបាន គជប នេះ
មិនមែនហើយក៍មិនដែលជាស្ថាប័នរដ្ឋពេលណាម្ដងឡើយ គឺជាស្ថាប័នដែលបំរើបក្សផ្ដាច់មុខ
ដូចជាស្ថាប័នផ្សេងៗទៀតដែលបក្សប្រជាជនកំពុងតែគ្រប់គ្រងអញ្ចឹង។
បើ គ ជ ប ពិតជាត្រឹមត្រូវមែន ម្តេចខ្លាចអីនឹងកែទំរង់ ម៉ោពីខ្លួនប្រព្រឹត្តខុស បានជាក្រាញមិនកែ។ កែទៅ បើយើងល្អ វានូវតែល្អណឹង៕
ក្នុងនាមជាយុវជនខ្មែរមួយរូបខ្ញុំមានសំនូរចង់ឲ្យ គ ជ ប ជួយពន្យល់។
១ តើហេតុអ្វីក៏ គ ជ ប បដិសេធ សំនើររបស់មតិអន្តរជាតិនិងអង្គការផ្សេងដែលតំរូវឲ្យកម្ពុជា ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ គ.ជ.ប តាមរយៈការធ្វើឲ្យមានភាពឯករាជ្យនៃប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយត្រូវតែបញ្ចូលតំណាងមកពីគ្រប់គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីឲ្យការបោះឆ្នោតនោះអាចទទួលយកបាន។
២ បើសិន គ ជ ប ធ្វើតាមសំនើរតើមានផលប៉ះពាល់អ្វីខ្លះ?
៣ ហេតុអ្វីក៏ គ ជ ប និងអ្នកដាក់សំនើរឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតបើឲ្យមានកិច្ចពិភាក្សាគ្នាថាតើរបាយការណ៍អ្នកណាខុសអ្នកណាត្រូវ ហើយបកស្រាយជាសាធារណៈ?
ក្នុងនាមជាយុវជនខ្មែរមួយរូបខ្ញុំមានសំនូរចង់ឲ្យ គ ជ ប ជួយពន្យល់។
១ តើហេតុអ្វីក៏ គ ជ ប បដិសេធ សំនើររបស់មតិអន្តរជាតិនិងអង្គការផ្សេងដែលតំរូវឲ្យកម្ពុជា ចាំបាច់ត្រូវតែធ្វើកំណែទម្រង់ គ.ជ.ប តាមរយៈការធ្វើឲ្យមានភាពឯករាជ្យនៃប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយត្រូវតែបញ្ចូលតំណាងមកពីគ្រប់គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីឲ្យការបោះឆ្នោតនោះអាចទទួលយកបាន។
២ បើសិន គ ជ ប ធ្វើតាមសំនើរតើមានផលប៉ះពាល់អ្វីខ្លះ?
៣ ហេតុអ្វីក៏ គ ជ ប និងអ្នកដាក់សំនើរឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោតបើឲ្យមានកិច្ចពិភាក្សាគ្នាថាតើរបាយការណ៍អ្នកណាខុសអ្នកណាត្រូវ ហើយបកស្រាយជាសាធារណៈ?
***********************************************************
លេខរៀងគណបក្សនយោបាយ ដែលទទួលបាន
សម្រាប់ការបោះឆ្នោត ២៨កក្កដា២០១៣
*********************************************************
ទំនាយបូរាណបានចារទុក – ចាប់លេខផ្សងនឹកជោគជតា
ឡើងចុះខ្ពស់ទាបក្នុងពេលា- ថ្ងៃឈមជែងគ្នាយកសំណាង ។
២៨កក្កដាគឺជាថ្ងៃ – ប្រជែងជោគជ័យតាមកំណត់
ចាប់ផ្សងលេខគាប់ទេវតាកត់ – ស្តាប់កុំរន្ធត់តាមទំនាយ ។
លេខ១ទាយថាទន់ខ្សោយណាស់- ចង់ប្រឹងយកឈ្នះមិនងាយទេ
ព្រោះកម្លាំងទ្រស្តួចស្តើងទ្វេរ-តែបើធ្វើល្អបានផលខ្លះ ។
លេខ២ ជាលេខមិនសូវគាប់ – ខ្ញុំទាយមិនស្អប់ច្បាស់ទើបថា
កម្មនៅចងជាប់រឹតអង្គា -តែមានលេខជាជួយទ្រទ្រង់ ។
លេខជាប្រៀបបានឪពុកម្តាយ-ជួយថ្នមរូបកាយអោយផូរផង់
ច្នេះត្រូវស្គាល់គុណកុំលះបង់-ពេលខ្លួនឈរត្រង់តម្រង់ចិត្ត ។
ផ្ចង់កាយវាចារតាំងសម្មាធិ – ផ្តាច់ចោលកិលេសល្មើសលោភលន់
នោះថ្ងៃក្រោយល្អថ្លាត្រចង់ – ក្នុងវង់គ្រប់គ្រងលេខផ្តល់ជោគ ។
លេខ៣ប្រាប់ច្បាស់លេខអ្នកតា- ពួកអឺរ៉ុបរអារខ្លាចគ្រប់គ្នា
ពេលជួបលេខនេះកោរពានា-ក្រម៉ាវន្ទារព្រះទើបសុខ ។
លេខ៤ច្បាប់ក្បួនលោកបានចែង – លេខល្អក្រៃលែងល្បីនាមា
ជាលេខអវតាឋានសួគ៌ា- ចារក្នុងគម្ពីរពិភទ្ទកប្ប ។
លេខ៥ផ្តាំទុកមិនទាន់ល្អ – ប្រាប់ដោយយ៉ៗនូវអត្ថន័យ
ប៉ងជោគឆ្ងាយណាស់កុំប៉ងអី- តិថីលេខជោគនៅលើសូន្យ ។
លេខ៦លេខព្រួយខ្លាចរឿងក្រ – ជាលេខមិនល្អត្រដរខ្យល់
ឈប់ក្រតែមាត់កាយសោតសល់- នៅយល់តែក្រត្រដររស់ ។
លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតដូចលេខ៣
ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
លេខ៨គួរសមរណ្តំគ្នា -និងលេខ២ដែរតែកុំភ្លេច
ច្បាប់ប្រុសធ្លាប់ប្រាប់ចាំអោយស្រេច – បុណ្យឡើងរំលេចព្រោះប្រណិប័ត ៕
មិនជឿកាយទាយទេ
សែន ឌឺសែនឆ្ងល់ថា ក្បួនហោរា៉សាស្រ្តខាងលើនេះមានប្រភពពីប្រទេសឥណ្ឌា ឬ ចិន ឬ អាមេរិកាំង….បារាំង អង្លេស ឬក៏ រុស្សី បានជាសែន ឆោតម្លេះ? អូសូមទោស សែន ឆុតម្លេះ? ហើយប្រកបដោយគតិបណ្ឌិតទៀតផង..! សែន ឌឺខ្ញុំខំរើកកាយខ្ទេចរើខ្ទីអស់ជិតមួយចំហៀងពិភពលោកនៅតែរកពុំឃើញក្បួនហោរា៉ដ៏មហិមានេះសោះ…ប៉ុន្តែសែន ឌឺមិនទាន់អស់សង្ឃឹមក្នុងការុករកទេព្រោះនៅមួយកន្លែងទៀតពុំទាន់បានទៅគឺស្រុកយួន…ព្រោះរវល់តែជក់តាមដានរឿង គុជ វេង ជាប់ចោទពីបទឆរបោកនៅពោធិសាត់ សែន ព្រួយ…
NEC is an important client of the ruling party, chosen by CPP and working in favor of CPP.
ពួកអាគជបនេះបើកនៅស្រុកអាមេរិក គេចាប់ដាក់គុកយូណាស់មកហើយ ហេងស៊ូយគេបាញ់ងាប់ពីព្រោះជាជនក្បត់ជាតិ។