ប្រជាពលរដ្ឋមួយចំនួននៅតែឆ្លងព្រំដែនខេត្តឧត្តរមានជ័យ ចូលទៅក្នុងទឹកដីថៃ ខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងមកលក់ឱ្យក្រុមឈ្មួញ បើទោះបីជាចំនួនអ្នកស្លាប់ និងរងរបួសដោយសារទាហានថៃ បាញ់កើតមានជាញឹកញាប់ក៏ដោយ។
ដោយ ហង្ស សាវយុត
2013-05-26
RFA

១៩-កុម្ភៈ-២០១៣៖ ច្រកទ្វារព្រំដែនជាំសាងុំា ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនថៃ។ RFA/Den Ayuthea
នៅតាមបន្ទាត់ព្រំដែនទាំងអស់មានកងការពារព្រំដែនខ្មែរ រឹតបន្តឹងគ្រប់ច្រក ក៏ប៉ុន្តែ អ្នកភូមិខ្លះបានឱ្យដឹងថា ពួកគេនៅតែអាចឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ បាន ដោយសារតែគេបង់លុយទៅឱ្យកងការពារព្រំដែនខ្លះដែលនៅលើខ្នងភ្នំដងរែក ប្រហែលជា ១០ម៉ឺនរៀល ក្នុងពេលឆ្លងដែនម្ដងៗ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកភូមិខ្មែរ ២នាក់ ត្រូវទាហានការពារព្រំដែនថៃ នៃស្រុកឃុនហាន ខេត្តស៊ីសាកេត ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៣ ខែឧសភា កន្លងទៅ។
បុរសម្នាក់ជាអ្នកភូមិអូរស្វាយ ដែលសុំមិនបញ្ចេញឈ្មោះ គាត់បានមានប្រសាសន៍កាលពីយប់ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ថា អ្នកភូមិខ្មែរ ២នាក់ ដែលទាហានថៃ ចាប់ខ្លួននោះ គឺនៅក្នុងចំណោមអ្នកភូមិខ្មែរចំនួន ១៤នាក់ផ្សេងទៀត ដែលនាំគ្នាចូលទៅរកកាប់ឈើគ្រញូង។
បុរសដដែល បានឱ្យដឹងថា គាត់ក៏ជាមនុស្សក្នុងចំណោមប្រជាពលរដ្ឋដែលចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងនោះដែរ។ ទាហានថៃ បានចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ ២នាក់ កាលពីវេលាម៉ោងប្រហែល ៦ល្ងាច ថ្ងៃទី២៣ ខែឧសភា កន្លងទៅ នៅម្ដុំភូមិសាស្ត្រថ្នល់ក្រហម ចម្ងាយប្រមាណ ១គីឡូម៉ែត្រពីព្រំដែនខ្មែរ នៃច្រកចំបក់កោង នាទឹកដីឃុំអូរស្វាយ៖ «ខ្ញុំទៅជាមួយគ្នា គេដើរមុនខ្ញុំ! ខ្ញុំដើរកណ្ដាលពីរនាក់បងប្អូន។ ខ្ញុំធុំក្លិនក្រអូប ខ្ញុំថាអាអូនអត់ស្រួលទេ។ ដល់ខ្ញុំថយក្រោយ ខ្ញុំទម្លាក់ឈើ វាស្រែកហ្វូងហ្វាងៗ គ្នាច្រើនណាស់។ វាចាប់បណ្ដោយ ខ្ញុំលូនតែឯងទៅសម្ងំក្នុងព្រៃតែឯង។ ចាប់បាន ២ហ្នឹងតែម្ដង ឃើញផ្ទាល់ភ្នែកហើយ»។
ទោះយ៉ាងណា មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានឆ្លើយតបថា គេពុំទាន់បានទទួលព័ត៌មានអំពីរឿងនោះនៅឡើយទេ។
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកជាំសាង៉ាំ ស្រុកអន្លង់វែង គឺលោក តូច រ៉ា បានមានប្រសាសន៍ថា អាជ្ញាធរខេត្តឧត្តរមានជ័យ ក៏បានសួរលោកអំពីរឿងនេះ កាលពីព្រឹកថ្ងៃអាទិត្យ ដែរ ក៏ប៉ុន្តែ ទោះយ៉ាងណាលោកមិនទាន់ឃើញមានគ្រួសារខ្មែរណាមួយបានមកទាក់ទងជុំវិញរឿងទាហានថៃ ចាប់ខ្លួននោះនៅឡើយទេ។
ទោះបីយ៉ាងណា មន្ត្រីដដែលបានទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋខ្មែរខ្លះនៅតែនាំគ្នាឆ្លងដែនខុសច្បាប់ ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើជាបន្តបន្ទាប់ បើទោះបីជាសមត្ថកិច្ចនៅតាមព្រំដែនខ្មែរ រឹតបន្តឹងយ៉ាងណាក៏ដោយ៖ «មានការឃាត់ឃាំង មានការចាប់មិនឱ្យឡើង ទប់ស្កាត់ដែរ ប៉ុន្តែបងប្អូននៅតែលួចឡើង អត់ឈប់សោះ។ វិធានការមកដល់ថ្ងៃនេះ វាមានច្រើនណាស់ហើយ តែមិនដឹងធ្វើយ៉ាងម៉េច បើគាត់នៅតែចចេស នៅតែរឹងរូសមិនព្រមឈប់»។
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ មន្ត្រីយោធាខ្មែរតាមព្រំដែន ធ្លាប់បង្ហាញតួលេខថា ចាប់តាំងពីខែមករា រហូតដល់ថ្ងៃទី២៨ ខែមេសា ទាហានថៃ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត បានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅកាប់ឈើនោះចំនួន ១៥នាក់។
ប្រភពពីប្រជាពលរដ្ឋនៅភូមិអូរស្វាយ បានឱ្យដឹងថា បុរសខ្មែរ ២នាក់ ដែលទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា នោះ ម្នាក់ឈ្មោះ និត និងម្នាក់ទៀតឈ្មោះ សំ អ៊ីន។
បុរសម្នាក់ដែលរត់រួចពីការចាប់ខ្លួនរបស់ទាហានថៃ បានឱ្យដឹងថា មូលហេតុដែលប្រជាពលរដ្ឋខ្លះនៅតែប្ដូរជីវិត ចូលទៅក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូងមកលក់ឱ្យឈ្មួញ គឺដោយសារតែពួកគាត់គ្មានមុខរបរ។ ឯឈើគ្រញូងនោះ ក៏គេហ៊ានទិញក្នុងតម្លៃថ្លៃ។ បុរសដដែលបញ្ជាក់ថា ឈើគ្រញូងដែលល្អ គឺឈ្មួញហ៊ានទិញតម្លៃពី ៥ ទៅ ១០ដុល្លារអាមេរិក ក្នុង ១គីឡូក្រាម ហើយម្នាក់ៗដែលទៅរកឈើគ្រញូងនោះ គឺយ៉ាងហោចណាស់ក៏អាចស្ពាយបានពី ៥០ ទៅ ៧០គីឡូក្រាមដែរ ក្នុងមួយជើងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
យើងក៏សូមចូលរួមថ្កោលទោសលោក កឹម សុខា ដែលបានប្រមាថជីវិតជនរងគ្រោះក្នុងគុកទួលស្លែង យើងក៏មានប៉ារបស់យើងដែលខ្មែរក្រហមបានសំលាប់នៅទីនោះដែរ បើមិនសុំទោសទេ យើងនឹងដឹកនាំធ្វើកូនបាតុកម្មដែលមានអ្នកចូលរួមចំនួន ១០០.០០០នាក់ ទាមទារអោយលោក កឹម សុខា ទៅសុំទោសជនរងគ្រោះនៅគុកទួលស្លែងជាបន្ទាន់!
……………………………………………………………………………………………………………………………….សូមកុំចោទថា ជាបញ្ហានយោបាយអោយសោះ! សូមកុំយល់ច្រឡំ! វាមិនពាក់ពន័្ធនឹងនយោបាយនោះទេ គឺវាពាក់ពន័្ធនឹងកតិ្តយសក្រុមគ្រួសារជនរងគ្រោះ ដែលមានញាតិសណ្តានត្រូវបានខ្មែរក្រហមយកមកធ្វើទារុណកម្ម និងសំលាប់ចោលយ៉ាងសាហាវព្រៃផ្សៃប៉ុណ្ណោះ មិនត្រឹមតែប្រមាថជីវិតជនរងគ្រោះទេ តែថែមទាំងប្រមាថដល់អង្គការសហប្រជាជាតិដែលបានចំណាយថវិការអស់រាប់រយលានដុល្លាសំរាប់គុកទួលស្លែងនេះទៀតផង
Khmer Family មើលអត្ថបទច្រលំទេដឹង ????
គេសង្កេតឃើញមានចលនាចង់រំលំរបបរាជានិយមទៅជារបបសាធារណៈរដ្ឋ តាមរយៈសកម្មភាពចូលរួមវេទិការសាធារណៈរបស់លោក សុន ឆ័យ ជាមួយលោក ម៉ម សូណង់ដូរ និងលោក សួនសេរីរដ្ឋា នៅសហរដ្ឋអាមេរិច ជាមូយនឹងការប្រើប្រាស់ទង់ជាតិសាធារណៈរដ្ឋ ដែលមិនមែនជាទង់ជាតិផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយ ការប្រមាថ អតីតព្រះមហាក្សត្រ អង្គសម្តេចឪ គឹមានន័យស្មើនឹងរដ្ឋប្រហារដើម្បីផ្លាស់ប្តូររបបរាជានិយមហើយ