អ្នក​បឹងកក់​២​នាក់​សន្លប់​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស

ប៉ូលិស​បាន​បង្ក្រាប​អ្នក​ភូមិ​បឹងកក់ ដែល​នាំ​គ្នា​ទៅ​មុខ​ព្រះបរមរាជវាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៣ ដើម្បី​ទៅ​រក​អន្តរាគមន៍​ពី​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ដើម្បី​សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ពេល​ដែល​សម្ដេច​ព្រះ​មហាក្សត្រី​ចម្រើន​ព្រះជន្ម។

 

ដោយ មុំ សុផុន
2013-06-18
RFA

ប៉ូលិស​បង្ក្រាប​អ្នក​បឹងកក់ ៦១០

ប៉ូលិស​បង្ក្រាប​អ្នក​ភូមិ​បឹងកក់ ដែល​នាំគ្នា​រក​អន្តរាគមន៍​ពី​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា នា​មុខ​ព្រះបរមរាជវាំង នៅ​ល្ងាច​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Mom Sophon

 

នៅ​ពេល​ដែល​ក្រុម​សមត្ថកិច្ច នឹង​សន្តិសុខ​ខណ្ឌ​ដូនពេញ រុញ​ក្រុម​អ្នក​ភូមិ​បឹងកក់​នោះ គឺ​បណ្ដាល​ឲ្យ​ស្ត្រី​ពីរ​នាក់​ដួលសន្លប់ និង​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​រង​របួស​ដៃ។ តំណាង​អ្នក​ភូមិ​បឹងកក់ បាន​ថ្លែង​ថា គោល​បំណង​ដែល​ពួក​គាត់​មក​មុខ​ព្រះបរមរាជវាំង​នេះ ដើម្បី​ថ្វាយ​លិខិត​ដល់​ព្រះ​មហាក្សត្រី ជួយ​អន្តរាគមន៍​ដល់​អ្នក​ភូមិ​បឹងកក់ គឺ​មិន​មែន​មក​ឲ្យ​សមត្ថកិច្ច​ប្រើ​ហិង្សា​នោះ​ឡើយ។

ក្រោយ​ពេល​ដែល​ក្រុម​សមត្ថកិច្ច និង​ពលរដ្ឋ​រដ្ឋ​តំបន់​បឹងកក់ ប្រឈម​មុខដាក់​​គ្នា​បង្ក​ឲ្យ​មាន​របួស​ហើយ​នោះ ក្រុម​មន្ត្រី​ព្រះ​បរម​រាជវាំង​បាន​ចេញ​មក​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជវាំង ហើយ​សុំ​ឲ្យ​អ្នក​ភូមិ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។

បើ​ទោះ​បី​ជា​យ៉ាង​ណា​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) បាន​ថ្លែង​ថា សមត្ថកិច្ច​គួរ​តែ​សម្រប​សម្រួល និង​ដោះ​ស្រាយ​ជា​មួយ​ពលរដ្ឋ​ដោយ​សន្តិវិធី មិន​គួរ​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​នោះ​ឡើយ។

ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ព្យាយាម​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា ឲ្យ​មាន​សេរីភាព​វិញ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ឲ្យ​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

7 Responses to "អ្នក​បឹងកក់​២​នាក់​សន្លប់​ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស"

  1. Strey Khmer says:

    Hun Sen giving your land to the rich and let you woe for lost their home.
    However, you still votes for Hun Sen who is selling your homeland.
    You must votes for the Seven Heaven #7
    that is the stage of your happiness.
    All four # 4
    It means your knees, feed, and hands, are on
    the ground, to bag for lives on your homeland.

  2. Anonymous says:

    Nice, Strey Khmer!

  3. Srey Khmer says:

    Ah lop Katoeuy Strey Khmer (USA), Kem Sokha is now in trouble and down-graded. Most people hate HIM, so they will vote for #4! The CPP will win a landslide and your #7 សាងគ្រោះជាតិ may have only a few seats at the NA. Hahahahah…..Lalalalalalal…….

  4. ហ៊ីង ប៊ុនហៀង says:

    មហាសែនសប្បាយចិត្តរបស់ក្រុមអ្នកបំផ្លាញជាតិពេលឃើញប្រជាជនត្រូវពួកវាធ្វើបាប។

    អ្នកដឹកនាំល្អគឺជួប និងធ្វើតែបញ្ហាដល់ប្រជាជនក្រីក្ររាល់ថ្ងៃរាល់ខែនិងរាល់ឆ្នាំ។ ប្រជាជនរងកម្ម

    រាល់វិនាទី​ ដោយសាស្នាដៃអ្នកដឹកនាំដ៏ប្រពៃនៃប្រទេសតូចមួយនេះ។

    គួរឲ្យសោកស្ដាយណាស់!!! ខកចិត្តអស់!!!

  5. ~ says:

    Ar Cheaty, people will votes for # 7
    Most of people hate Hun Sen, he is losing his mind now and talk like crazy man.
    CPP will go to hell by stealing the ballot of the voters.

  6. Young generation says:

    my families will choose Sangkrouscheat because we need to change. We knew CPP is going well but Sangkrouscheat party is better than CPP.

    From mine change

  7. ស្តាយខ្មែរឆ្កែយួន says:

    នេះមែនទេ ដែលអស់លោកថាជួយរាស្រ្ត ធ្វើដើម្បីរាស្រ្ត ឬក៏ថា សុខទុក្ខរបស់រាស្ត្រគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំគណៈបក្សជួយយួ​ន?ពិតជាអស្ចារ្យមែនស្រុកខ្មែរឥឡូវនេះ! តើមានបងប្អូនប៉ុន្មាននាក់ទៀតដែលចូលចិត្តសង្គមបែបនេះ?