Tuesday, 18 June 2013
ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិកម្ពុជាបានចាប់ផ្តើមយុទ្ធនាការដ៏ធំដើម្បីប្រមូលអ្នកគាំទ្ររបស់ខ្លួន ដោយប្រមូលស្នាមមេដៃដាក់ជូនប្រធានរដ្ឋសភា ទាមទារឲ្យទទួលយកតំណាងរាស្រ្តដែលត្រូវបានបណ្តេញចេញពីតំណែងឲ្យចូលធ្វើការវិញ។ នេះបើយោងតាមមន្រ្តីគណបក្សបានឲ្យដឹងកាលពីម្សិលមិញ។
សេចក្តីប្រកាសនេះបានធ្វើឡើងខណៈដែលតំណាងរាស្រ្តគណបក្សប្រឆាំង ១៣ រូបបានចុះហត្ថលេខាលើលិខិតមួយដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ អំពាវនាវឲ្យផ្តល់តំណែងតំណាងរាស្រ្តដល់ពួកគេឡើងវិញហើយអំពាវនាវឲ្យក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីសម្រេចថា ការបណ្តេញសមាជិកតំណាងរាស្រ្តចំនួន២៩រូបកាលពីថ្ងៃទី៥ ខែមិថុនា គឺជាសេចក្តីសម្រេចធ្វើឡើងដោយខុសច្បាប់។
ពីមុនមកគណបក្សបានអះអាងថា ការបណ្តេញអ្នកតំណាងរាស្រ្តនេះ គឺខុសរដ្ឋធម្មនុញ្ញ ខណៈដែលអ្នកវិភាគច្បាប់បានថ្លែងថា វាមិនគោរពតាមស្មារតីនៃច្បាប់មួយចំនួនដែលគេចោទថា តំណាងរាស្រ្តបានរំលោភបំពាននោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា យុទ្នាការនេះ កំពុងប្រមូលមេដៃរាប់ពាន់ពីសមាជិកក្រុមប្រឹក្សាថ្នាក់ ភូមិ-ឃុំ សង្កាត់ ស្រុក-ខណ្ឌ និងខេត្តនៅទូទាំងប្រទេសក្នុងបំណងប្រមូលឲ្យបាន២ម៉ឺននាក់ចុងសប្តាហ៍នេះ។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា៖ «យើងបានសម្រេចចិត្តប្រមូលស្នាមមេដៃពីសមាជិកក្រុមប្រឹក្សានៅមូលដ្ឋាន ព្រោះយើងពុំមានពេលគ្រប់គ្រាន់ ដើម្បីធ្វើទេមុនពេលយុទ្ធនាការបោះឆ្នោតចាប់ផ្តើម»។ លោកបានបន្តថា ស្នាមមេដៃចំនួន៣ពាន់ត្រូវបានប្រមូលរួចហើយក្នុងខេត្តកំពង់ស្ពឺ។
យោងតាមច្បាប់ចម្លងនៃញត្តិដែលបានផ្ញើចេញទៅប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ហត្ថលេខីប្រកាសថា បាតុកម្មដ៏ធំនឹងធ្វើឡើងនៅទូទាំងប្រទេស ប្រសិនបើរដ្ឋសភាខកខានមិនផ្តល់តំណែងឲ្យតំណាងរាស្រ្តវិញទេនោះ។
ញត្តិនោះបញ្ជាក់ថា៖«បច្ចុប្បន្នរដ្ឋសភាពុំមានសុពលភាពនោះទេ ដូច្នេះត្រូវតែមានដំណោះស្រាយជាបន្ទាន់ដើម្បីផ្តល់សុពលភាពដល់រដ្ឋសភា»។
នៅពេលសង្កត់សួរថា តើគណបក្សសង្គ្រោះជាតិកំពុងតម្រង់រកសមាជិករបស់ខ្លួនឬយ៉ាង ណា? ព្រោះសាធារណជននឹងភ័យខ្លាចដែលមានឈ្មោះលើញតិ្តនោះ លោក យឹម សុវណ្ណ បានទទូចថា ពេលវេលាជាកត្តាសំខាន់។
លោកបានថ្លែងថា ៖ «ប្រសិនបើយើងប្រមូលពីប្រជាជនសាមញ្ញ យើងនឹងមានស្នាមមេដៃរាប់ពាន់រាប់ម៉ឺន ប៉ុន្តែយើងគ្មានពេលវេលាទេ»។ លោកបន្តថា ទោះជាយ៉ាងណាតំណាងគណបក្សនៅមូលដ្ឋាននឹងតំណាងឆន្ទៈប្រជាជនដោយសរសេរឈ្មោះរបស់ពួកគេ។
លោកបន្ថែមថា៖ «សាធារណជនមិនភ័យខ្លាចទាល់តែសោះ ពួកគេមានសេចក្តីក្លាហាន ព្រោះពួកគេបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ»។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ជំហរខ្លួនកាលពីម្សិលមិញ ដោយលោក ជាម យៀប តំណាងរាស្រ្តជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានអះអាងថា តំណាងរាស្រ្តនៃគណបក្សប្រឆាំងទាំង២៧ រូបដែលបានបណ្តេញនោះបានល្មើសនឹងច្បាប់។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ពួកគេអាចធ្វើអ្វីក៏បាន តាមដែលពួកគេចង់ធ្វើ ប៉ុន្តែអ្វីដែលយើងធ្វើគឺផ្អែកលើច្បាប់។ ពួកគេបានចាកចេញពីគណបក្សដើម …ទៅចូលរួមគណបក្សសង្គ្រោះជាតិជាគណបក្សដែលពុំមានសិទិ្ធក្នុងរដ្ឋសភាអាណតិ្តទី៤ទេ»។
លោកបន្ថែមថា តំណាងរាស្រ្តហក់លោតគណបក្សនេះបានរំលោភច្បាប់ជាច្រើន រាប់ទាំងមាត្រានៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោតនិងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោកបញ្ជាក់ថា៖ «អ្វីដែលពួកគេកំពុងធ្វើពុំធ្វើឲ្យរដ្ឋសភាភ័យខ្លាចឡើយ។ ក្រុមប្រឹក្សាធម្មនុញ្ញគាំទ្រអ្វីដែលរដ្ឋសភាបានធ្វើចំពោះតំណាងរាស្រ្តទាំងនោះ។ ពួកគេជាអ្នកអនុវត្តច្បាប់ ប៉ុន្តែពួកគេដើរលើច្បាប់»។
ប៉ុន្តែ លោក យឹម សុវណ្ណ បានបន្ថែមថា បើទោះជាគណបក្សសង្គ្រោះជាតិកម្ពុជាខិតខំដើម្បីវិលត្រឡប់ចូលក្នុងរដ្ឋសភាវិញ មុនចាប់ផ្តើមយុទ្ធនាការបោះឆ្នោតក៏ក្រុមប្រឹក្សាធម្មនុញ្ញមិន សម្រេចឲ្យខាងយើងឈ្នះទេ។
លោកបន្តថា៖ «ខ្ញុំគិតថា ប្រសិនបើពួកគេគោរពច្បាប់ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញពិតជាឯករាជ្យ ហើយអព្យាក្រឹត យើងនឹងមានការបោះឆ្នោតដោយយុតិ្តធម៌។ ប៉ុន្តែ កន្លងមកយើងពុំដែលទទួលបានការបោះឆ្នោតដោយយុតិ្តធម៌ទាល់តែសោះ»។
បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ ២០០៨ គណបក្សសម រង្ស៊ី បានចូលរួមនឹងគណបក្សសិទិ្ធមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះ ជាតិនោះ បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជី។
ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលពាក្យបណ្តឹងនោះជាអ្វីដែលគណបក្សសម រង្ស៊ី បានអះអាងថា ជាសេចក្តីសម្រេចខាងនយោបាយ។
លោក យឹម សុវណ្ណ ថ្លែងថា៖« មានជម្រើសនៅចំហអំពីការបោះឆ្នោត។ គណបក្សសង្គ្រោះជាតិកំពុងពិចារណាលើជម្រើសជាច្រើន ដោយផ្លាស់ប្តូរពីមួយម៉ោងទៅមួយម៉ោង»។ លោកបន្ថែមថា គណបក្សនឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២០ ខែមិថុនាដើម្បីថ្លែងអំពីសេចក្តីសម្រេចចុងក្រោយរបស់ខ្លួនថា តើចូលរួមបោះឆ្នោតឬយ៉ាងណា? TK
រាយការណ៍បន្ថែមដោយ ABBY SIEFF និង KEVIN PONNIAH
សូមអស់ លោក ពិចារណា ថា តើអ្នក ណាខុស អ្នកណាត្រូវ? អ្នកដែល ចេញពី កន្លែង មួយ រឺ ក្រុម ហ៊ុន មួយ ដោយ កន្លែងនោះ ក្រុម ហ៊ុននោះ មិនចាត់តាំងទៅ តើ កន្លែង ចាស់ នៅផ្តល់ ប្រាក់ខែអោយទៀតទេ?
ក្នុង ករណី សមាជិសភា ដែល មកពី គណៈបក្ស សម រស្ស៊ី និង សិទ្ធិមនុស្ស បានចាកចេញ ពី បក្សចាស់ ដែល មានឈ្មោះ ក្នុង រដ្ឋសភា ទៅ ចូលរួម ក្នុង បក្សថ្មី ដែល មិនមានឈ្មោះ ក្នុង រដ្ឋសភា តើរដ្ឋសភា គួតែផ្តល់ប្រាក់ខែ អោយទេ? មិនគួអោយទេ កុំអោយ ខុសច្បាប់ និង ជាទំលាប់។ ក្នុង ករណី ដែល សមាជិក ដែល ជាតំណាង រាស្រ្ត បក្ស សម រស្ស៊ី និង សិទ្ធមុស្ស ចេញពី បក្ស ដើម ទៅ ចូលរួម បក្ស ថ្មី ដែលមិនមានឈ្មោះ ក្នុង រដ្ឋសភា ហើយ មានប្រាក់ខែ បើក ដោយ សំអាង ថា ពួកកាត់ ជាសមាជិកសភាចាស់ នោះ អ្នកតំណាងរាស្រ្តបក្ស ផ្សេង ដែលចុះឈ្មោះ ប្រគួតប្រជេង នៅថ្ងៃខាមុន នេះ គឺ ត្រូវមានប្រាក់ខែបើកដែ ព្រោះ ជាបក្សដែល អត់ មានឈ្មោះក្នុង សភាដូចគ្នា នឹង មានឈ្មោះ ប្រជេងក្នុង ការបោះឆ្នោត ដូចគណៈបក្ស សង្គ្រោះជាតិ ដែលទើបនិង បង្កើតដែរ ដូច្នេះ បើអស់ លោក ទាមទា សូមទាម ទាអោយបក្ស ដែល អត់មានឈ្មោះ ក្នុង រដ្ឋសភាបានបើក ប្រាក់ខែរ ផង ។
បើការផ្តឹតមេដៃ ពី មេឃុំ មេភូមិ របស់ បក្សប្រឆាំង គាំទ្រ អោយ អ្នកតំណាងរាស្រ្ត ជាង ២០នាក់ ដែលចាកចេញពី បក្ស ដើម ចូលរួម បក្ស ថ្មី ដែលគ្មានឈ្មោះ ក្នុង រដ្ឋសភា បានបើក ប្រាក់ខែវិញ ដូច្នេះ តើច្បាប់ ទុកនៅត្រង់ណា? ហើយ ម្យ៉ាងទៀតនោះ អ្នកផ្សេង ក៏អាចធ្វើដូច្នេះបានដែរ គេអាច សុំផ្តឹតមេដៃ ពី បក្ស របស់ គេ គាំទ្រ រឺ ប្រឆាំងនូវ សកម្មភាព រឺទង្វើណាមួយ ក៏បានដែរ ។
បើតាមគុំនឹត របស់ ខ្ញុំដែល ជាអ្នកកសិករ ធ្វើស្រែចំការ ខ្ញុំ សូម អោយ បញ្ហានេះ អនុវត្តន៏ តាម ច្បាប់ ជាអតិភាព ចំពោះការផ្តឹតមេដៃ គាំទ្រ គឺ គ្រាន់តែ ពិចារណា ត្រឹម ត្រូវ អាចទទួលយកបាន រឺ អត់? តែបើតាម គុំនឹតខ្ញុំមួយទៀត ការសុំផ្តឹតមេដៃ គាំទ្រ របស់ បក្ស ប្រឆាំង ដែលធ្វើសុំការគាំទ្រ នេះ គឺ គ្រាន់តែ ចង់ដឹងថា ស្មារតី អ្នកគាំទ្រ អ្នកដែល ជាតំណាង អោយប្រជាជន បក្សរបស់ ខ្លួន មានប៉ុន្មាន ហ៊ានប្រឈម នឹងទទួលខុសត្រូវ បញ្ហាផ្សេងៗដែរ រឺ រ៉េតាម ខ្យល់ ព្រោះ រយៈពេលនៃការបោះឆ្នោត ខឹត ជិត មកដល់ហើយ បើយ៉ាងណាយ៉ាងណា កុំអោយ អត់ ឈ្មោះសមាជិកសភា ក្រោយពេលបោះឆ្នោត ។
ចេញទៅអាតិរិច្ឆាន មិនមែនអត់អ្ហែងគេបោះឆ្នោតមិនបាននោះទេ
ពួកអាសតិតិរិច្ឆាន គឺអញ្ចឹង ស្រែកដដែលៗង៉េសៗ ដូចឆ្កែ ! ហាស ហាស
Ar cheaty, you are the traitor of Cambodia.
You are the dog of yourn, Yourn will slay you for cook curry soon.
លោកហៅគេថាតិរិច្ឆានៗជាប់មាត់មិនដាច់ តើលោកមានមើលមកខ្លួនឯងខ្លះទេ ?ខ្ញុំយល់ថាភាសាដែលលោកប្រើមិនសមជាភាសាមនុស្សបន្តិចសោះឡើយ។ប្រសិនលោកនៅមានសតិជាមនុស្ស សូមបញ្ឈប់ការប្រើភាសាគ្រោតគ្រាតបែបនេះតទៅទៀត។ព្រោះភាសាបែបនេះមិនមែនសម្រាប់មនុស្សប្រើទេ គឺសម្រាប់តិរិច្ឆានប្រើ។
we have neutral body in our kingdom ” Cambodian Monarchy” . All those 10 million Cambodian should turn out to cast theirs vote in July 28th. Cambodian must vote freely for any political party their like, and the party that protects Khmer’s interests. Cambodian Election law punish those NEC official that cost any trouble for Khmer voters from access to their poll. the election law should be made more easy for Khmer voters to get access to their vote with out wast to much of their times for voting before any election day. Khmer voters from 18 yr old up should be access to vote more freely in their home town with out losing much of their times. their should be voting anywhere they wanted in their home province without spending times of travel to theirs polling station so they can cast their vote any station in their province.
ទស្សនះលោកកសិករ ពិតជាត្រឹមត្រូវ ១០០% តែខ្ញុំសូមថែមបន្តិច ស្នាមមេដៃ ២ ម៉ីននាក់ មិនទាន់
គ្រប់គ្រាន់ទេ (ត្រូវរកឲ្យបាន ៥០ បូក ១ ) ទើបគេថាខ្លាំង ។ តែខ្លាចរកមិនបាន
(សមាជិកបក្សមិនគ្រប់) បូកចូលគ្នាបាន ២ លានបន្តិច នៃអ្នកបោះឆ្នោត ជិត ១០ លាននាក់ ។
លោកឆ្កែ ស្តាយខ្មែរឆ្កែយួន លោកពូជតិរិច្ឆាន
គ្រាន់ឈ្មោះលោកឆ្កែអ្ហែងហ្នឹង ជាឈ្មោះសត្វតិរិច្ឆានបាត់ទៅហើយ
លោកឆ្កែ ស្តាយខ្មែរឆ្កែយួន លោកពូជតិរិច្ឆានឯង មកប្រដៅអញផង ?
មានមើលខ្លួនឯងទេ ស្គាល់ខ្លួនលោកឆ្កែ ស្តាយខ្មែរឆ្កែយួន ច្បាស់នៅ បើគ្រាន់តែឈ្មោះឆ្កែបាត់ហើយហ្នឹង ?
គ្រោះកាចលេខ ៧
**************************************************
លេខ៧លេខទីភូមិឧត្បាត – ទំនាយប្រាប់លាតធ្លាក់តិថី (តិថី=ផ្លូវ)
ត្រូវនិមន្តលោកលើករាសី -មិនលើកចង្រៃនិងរុលរុក ។
ច្បាស់សុំលិទ្ធគូថមនុស្សគ្រប់គ្នា – ព្រោះកម្មវេរាជាន់ពន្លិច
អោយបាត់សតិឃ្លានតែអាចម៏- កម្មចងមិនភ្លេចរឿងភរភូត ។
ខ្ញុំសុំប្រាប់ច្បាស់-បងប្អូនក្មេងចាស់-សូមចាំកុំភ្លេច
លេខ៧ចង្រៃ-ទំនាយទាយស្រេច-គ្រោះចងជានិច្ច
ពេលពេញ២ខែ ។
ពីមិថុនា-ដល់ដាច់កក្កដា-ជឿមិនល្អទេ
លេខ៧និងនាំ-អោយរងទុក្ខទ្វេរ-ជឿកូនព្រាត់ម៉ែ
ប្តីព្រាត់ប្រពន្ធ ។
ទ្រព្យធនក្នុងផ្ទះ-ត្រូវរលាយអស់-ខ្លួនត្រូវនិរាស
ប្រាសព្រាត់ខ្ចាត់ខ្ចាយ-ញាតិចាប់ផ្តើមឃ្លាត-ស៊ីរួមម្តងទៀត
ដូចខ្មែរក្រហាម។
បាត់អស់សាលា- បាត់អស់សាសនា- បាត់អស់ប្រាក់ចាយ
បាត់អស់មាសពេជ្រ-ឡានក៏បាត់កាយ-ដីស្រែទាំងឡាយ
ត្រូវគេរឹបអូស។
សង្គ្រាមផ្តើមកើត-បាញ់កាប់ងាប់ព្រាត-ឈាមហូរក្រាលដី
ព្រោះកើតប៉ុលពត- មានសារជាថ្មី-នៅលើទឹកដី
កម្ពុជាយើងនេះ ។
ព្រោះថាអ្នកស្លូតគ្រោះគ្រប់គ្រង- អ្នកមានខ្នាយស្មងគេមិនអោន
អោយប៉ុលពតថ្មីចាប់សំពង-ក្តាប់អាវុធច្រូងចេញតស៊ូ ។
នេះមកពីអ្វី-ស្តាប់ហើយត្រូវលៃ-បែងចែកត្រូវខុស
ជឿលេខបីសាច-និងខ្លោចចង្រុស-ខ្ញុំប្រាប់មិនខុស
មើលតាមការគួរ។
ជនចិត្តបិសាចកម្លាចសង្គម–រៀងរាល់ប្រាំឆ្នាំ កៀកពេលបោះឆ្នោត
បង្កើតភ្លៀងផ្គរ វាយពាងវាយប៉ោត–កម្លាចបញ្ឆោត ភូតភរបោកប្រាស់ ។
ហ្នឹងហើយចរិតនៃពួកបិសាច–ស្រេកឃ្លានអំណាច រង្សី-សុខា
ក្រយៅថោកពិត ចរឹតដូចស្វា–តិរិច្ឆានជាគ្នាខួរអន់ជាងឆ្កែ ។
កូនខ្មែរត្រូវតែ ប្រើស្មារតី–ទើបបានទឹកដីយើងសុខសន្តិភាព
កុំជឿពាក្យភរអាតិរិច្ឆានចោលម្សៀត–អាតិរិច្ឆានអស់ស្នៀតរង្សី-សុខា។
ដើម្បីប្រទេសជាតិយើងអភិវឌ្ឍន៏–យើងត្រូវរួមពិតជាមួយរដ្ឋា
ហ៊ុនសែនដឹកនាំអង់អាចភ្លឺថ្លា–ផ្តល់ជោគវាសនាជាតិខ្មែររុងរឿង ។
បក្សសង្គ្រោះជាតិចាញ់ឆ្នោត ជាតិខ្មែរយើងសុខ–ទាំងសកលលោកអបអរសាទរ
បក្សសង្គ្រោះជាតិឈ្នះឆ្នោតជាតិខ្មែរវឹកវរ–ដី-កេរ្តិ៏អាករវាប្រមូលអស់ ។
នយោបាយពួកវាដូចខ្មែរក្រហម–មិនទាន់ឈ្នះផងប្រកាសសម្លាប់
កាត់ទោសដាក់គុកតាមចងតាមចាប់–អ្នកដែលមិនត្រាប់ជឿតាមពួកវា។
នេះហើយនយោបាយបក្សជនបីសាច–ឈ្មោះបក្សង្គ្រោះជាតិដែលមានអារង្សី
អាសុខាដឹកនាំជាតិនឹងខ្ទេចខ្ទីរ–ជាតិនិងប្រជារលាយសូន្យបង់ ។
មេក្រមីនៃអយុត្តិធម៌–កើតមកពីណា -តើអ្នកដឹងទេ?
វាបានកើតមកពីពួកអាមាយាទឆ្កែ–អារង្សី-សុខាពូជចោរជញ្ជក់ឈាម ។
មេក្រមីនៃអយុត្តិធម៌–កើតពេញជំហរ ព្រួសឈាមបាចសាច
កុហកបោកប្រាស់ស្តាប់គួរអោយខ្លាច-វាសាងក្តីខ្លាចញុះញង់អុចអាល។
ពួកមេក្រមីអារង្សី-សុខា–អួតខ្លួនវាថ្កើង តែខ្វះក្តីល្អ
ហ្នឹងឯង! មេរោគបំផ្លាញធ្ងន់ធ្ងរ–ដែលនាំនគរ ដល់ក្តីវិនាស។
មេក្រមីពួកវាមេរោគអាក្រក់–ដូចពួកប៉ុលពតសម្លាប់ប្រជា
ស្រែកប្រមូលគ្រប់ទាំងមិនទាន់វា–ឈ្នះឆ្នោតផងណាប៉ងសម្លាប់ខ្មែរ ។
មេក្រមីពួកវាទារតែបំផ្លាញ–ទ្រព្យធនយើងមានវានឹងប្លន់យក
អោយរស់ខ្ចាត់ព្រាត់ជាទាសករទៀត–ដូចកាលរបបខ្មែរក្រហមប្រល័យ ។
មេក្រមីពួកវានិងអោយស៊ីរួម–ពេលឈឺកុំស៊ាំត្រូវយកប្រល័យ
ទុកមិនចំណេញនៅនាំខាតស្អី–ងាប់ច្រើនស្រាលដីងាយវាគ្រប់គ្រង ។
ក្រោកឡើងមូលមិត្រ កំចាត់មេរោគ–អាតិរិច្ឆានស្មោគគ្រោករង្សី-សុខា
មានវាប្រជានឹងអស់សង្ខារ–ព្រោះវាស្រែកហើយថាសម្លាប់ទាំងអស់។
អ្នកមិនជឿវាសុទ្ធតែជាយួន-បោះឆ្នោតអោយហ៊ុនសែនសុទ្ធតែជាខ្មាំង
វាចងប្រយោគរាល់ថ្ងៃស្រែកច្បាំង -ទុកខ្មែរជាខ្មាំងព្រោះជឿហ៊ុនសែន ៕
តើវាជា បាបកម្ម ឬក៏ត្រូវបណ្តាសារ ?
———————————————–
តម្លៃខ្លួន របស់មេបក្សនយោបាយប្រឆាំង ១ រូប គឺ កឹម សុខា បច្ចុប្បន្ននេះ បានចុះមកនៅត្រឹមប្រមាណក្រោម ៣ ភាគរយតែប៉ុណ្ណោះ ឬអាចបន្តធ្លាក់ចុះជាងនេះទៀត នៃការគាំទ្ររបស់ប្រជាជនកម្ពុជា នេះបើពិនិត្យមើលអំពីទិដ្ឋភាពជាក់ស្តែង នៃជីវិតនយោបាយរបស់មេបក្សស្តីទីរូបនេះក្នុងដំណាក់កាលចុងក្រោយ ។
ការសន្មត់សំឡេងគាំទ្រ ចំពោះ កឹម សុខា ក្នុងកម្រិតក្រោម ៣ ភាគរយនេះ វាជារបៀបដ៏សាមញ្ញ បំផុត និងងាយយល់ សម្រាប់ការវិភាគរបស់ប្រជាពលរដ្ឋខ្មែរ ហើយវាក៏ជាតួលេខថ្មី ដែលគួរត្រូវបានដាក់បញ្ចូលក្នុងការស្ទង់មតិរបស់ IRI ផងដែរ ពីព្រោះវាជាស្ថានការណ៍ពិតនៅកម្ពុជា ប៉ុន្តែ វាពិតជាខុសចិត្តទាំងស្រុងទៅនឹងការស្ទង់មតិរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំង មានទម្លាប់លើកជើង បញ្ចើចបញ្ចើ និងតែងតែធ្វើរបាយការណ៍ភូតកុហក ។
បញ្ហាធំៗយ៉ាងតិចចំនួនបួន ដែលបង្ហាញថា « ការព្យាករណ៍ចុងក្រោយនេះ មានភាពច្បាស់លាស់ » ពីព្រោះវាបានផ្អែកលើហេតុផលជាក់ស្តែងដ៏រឹងមាំ និងបានកើតឡើងក្នុងពេលតែមួយ ចំពោះអ្វីដែល កឹម សុខា បានប្រព្រឹត្ត ជាប់ពាក់ព័ន្ធ និងទាមទារឱ្យ កឹម សុខា ត្រូវប្រឈមមុខដោះស្រាយ ។ ប៉ុន្តែ បញ្ហាទាំងអស់នោះ គ្មានវិធីណាមួយដែលអាចនឹងជួយសម្រាល ដោះស្រាយ ឬជួសជុលឱ្យល្អប្រសើរឡើងវិញបានឡើយ គឺវាប្រៀបបានទៅនឹង កឹម សុខា កំពុងជួបនូវពហុគ្រោះ បាបកម្ម ឬក៏ដល់ថ្ងៃត្រូវបណ្តាសារ ដូច្នោះដែរ ។
បញ្ហាទី១ គឺការធ្វើសកម្មភាពនយោបាយបោកប្រាស់ នៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋធុញទ្រាន់ មិនចង់ឮ មិនចង់ស្តាប់ ហើយវាក៏បានរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋនោះគឺ ការសន្យាខ្យល់ច្រើនរាប់មិនអស់ នៅពីក្រោយអ្វីដែល កឹម សុខា និងបក្ខពួក បញ្ឆោតប្រជាពលរដ្ឋថា បក្សប្រឆាំងនឹងឈ្នះឆ្នោតនៅពេលខាងមុខ ក្នុងខណៈពួកគេកំពុងខ្សោះខ្យល់ បែកបាក់ផ្ទៃក្នុង ប្រេះស្រាំ ខ្ទេចខ្ទាំ និងជួបនូវវិបត្តិដ៏ធ្ងន់ធ្ងរ គឺ « បក្សមានតែខ្លួនអត់ក្បាល » ហើយដងខ្លួននោះទៀតសោត ត្រូវបានកាត់ផ្តាច់សរសៃ។ អ្នកកាត់ផ្តាច់សរសៃបក្សនោះ គឺ សម រង្ស៊ី និង កឹម សុខា នេះតែម្តង ដែលអតីតជាគូសត្រូវឈ្លោះប្រកែកគ្នាដ៏ខ្លាំងក្លា បាន និងកំពុងប្រើល្បិចកលបោកប្រាស់គ្នាដើម្បីផលប្រយោជន៍នយោបាយរៀងៗខ្លួន គឺអ្នកទាំងពីរនេះហើយ ជាអ្នកបង្កបង្កើតបញ្ហាដោយខ្លួនឯង ហើយរកលេសទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលថា ជាអ្នកបំបែកបំបាក់ផ្ទៃក្នុងរបស់ពួកគេទៅវិញ ។
បញ្ហាទី២ ការបន្លំប្រជាពលរដ្ឋ តាមរយៈសកម្មភាពឃោសនា នៅតាមមូលដ្ឋាន ដែលមានតែពាក្យភូតកុហកដ៏សម្បូរបែប ដូចជា សន្យាដាក់ធ្មេញមាសឱ្យចាស់ៗ សន្យាដំឡើងប្រាក់បៀវត្សរ៍ សន្យារកប្តីឱ្យស្រ្តីមេម៉ាយនៅទូទាំងប្រទេស……។ ស្តាប់ទៅ វាជារឿងគួរឱ្យអស់សំណើច និងមិនអាចជឿបាន ហើយដែលពុំគួរគប្បីគណបក្សប្រឆាំងជ្រើសរើស យកមកធ្វើជាល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋឡើយ ។
បញ្ហាទី៣ មហាបាតុកម្មអហិង្សា ដឹកនាំដោយលោក ជុំ ម៉ី និងប្រជាពលរដ្ឋគាំទ្របាតុកម្មនៅ ទូទាំងប្រទេស វាដូចជាខ្យល់កំបុតត្បូង ឬរលកយក្សស៊ូណាមិ បក់រុញផ្ទប់អ្នកនយោបាយរូបនេះបោកទៅនឹងផ្ទាំងថ្ម។ វាជាកំហឹងរបស់ជនរងគ្រោះកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលឈឺចាប់នូវពាក្យសម្តីប្រមាថកាតទាន ចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ និងជនរងគ្រោះដែលនៅរស់រានមានជីវិត ឆ្លើយតបទៅនឹងការគេចវេសមិនទទួលខុសត្រូវរបស់ កឹម សុខា ដែលបាននិយាយថា «គុកទួលស្លែង ជាកន្លែងសប្បនិម្មិត»។ កម្លាំងមហាបាតុកម្មកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ក៏អាចថា ជាសារមួយផងដែរ បង្ហាញអំពីទឹកចិត្តរបស់ប្រជាពលរដ្ឋ ដែលស្អប់ខ្ពើមអ្នកនយោបាយក្រឡិចក្រឡុច ប្រជាភិថុតិ បែបបុគ្គល កឹម សុខា ក៏ដូចជាអ្នកនយោបាយប្រឆាំងដទៃទៀតដែលនិយមបោកប្រាស់ និងកែកាឡៃប្រវត្តិសាស្ត្រ ។
និងបញ្ហាទី៤ ដែលជាចំណោទសម្រាប់ កឹម សុខា ត្រូវដោះស្រាយជាបន្ទាន់នោះ គឺ ការលេចមុខប្រពន្ធចុងទី២ របស់ កឹម សុខា និងម្តាយក្មេក ក្នុងហ្វូងបាតុកម្មមហាជនប្រឆាំង កឹម សុខា និងទាមទារឱ្យ កឹម សុខា ទទួលខុសត្រូវជួយចិញ្ចឹមកូនតូចៗ២នាក់ក្នុងបន្ទុក ម្នាក់ជាកូនស្រីអាយុ ៨ឆ្នាំ និងម្នាក់ទៀតជាកូនប្រុសរបស់ កឹម សុខា អាយុ៦ឆ្នាំ ។ ជាពិសេសទៅទៀតនោះ កឹម សុខា ត្រូវតែជាអ្នកធានាទទួលខុសត្រូវក្នុងការព្យាបាលជំងឺរបស់ប្រពន្ធដែលមានការវះកាត់បេះដូង និងរបួសបាក់ដៃ កំពុងរស់នៅយ៉ាងវេទនា។ ប្រសិនបើបញ្ហាក្នុងរង្វង់គ្រួសារផ្ទាល់ខ្លួន កឹម សុខា មិនមានសមត្ថភាពដោះស្រាយបានទេនោះ ឬក៏គេចវេសពីការទទួលខុសត្រូវ បានន័យថា ការសន្យាឧបត្ថម្ភថវិកាដល់ចាស់ៗ និងការសន្យាផ្សេងៗទៀត សុទ្ធតែជានយោបាយភូតកុហកទាំងស្រុង ។
បញ្ហា ២ ចំពោះមុខ ក្នុងចំណោមបញ្ហាជាអាទិភាពទាំង ៤ ដូចបានជម្រាបជូន សាធារណជន ដោយមិនរាប់បញ្ចូលផង នូវការចេញមុខបកស្រាយ អំពីនយោបាយភូតកុហករបស់ កឹម សុខា ដោយប្អូនប្រុសបង្កើតរបស់កឹមសុខា គឺ លោក កឹម សុខុន នាពេលថ្មីៗនេះ គឺបានទាញទម្លាក់ប្រជាប្រិយភាពរបស់ កឹម សុខា ធ្លាក់ចុះដល់កម្រិតមួយដ៏អាក្រក់បំផុត ដែលវាគឺកើតចេញពីការថ្លោះធ្លោយគំនិតផ្ទាល់របស់ កឹម សុខា ប្រៀបបាននឹង កឹម សុខា សម្រេចចិត្តហែកបំផ្លាញសន្លឹកឆ្នោតចោលដោយខ្លួនឯង ។
ការបន្ទាបបន្ថោកតម្លៃកិត្តយស សេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយខ្លួនឯង បាននាំឱ្យលោក កឹម សុខា យល់ខុសអំពីអ្វីទៅហៅថា «ខ្លឹម»ក្នុងអត្តភាពជាអ្នកនយោបាយ ដែលគួរត្រូវតែជាអ្នកមានការទទួលខុសត្រូវកម្រិតខ្ពស់បំផុត ។
ការដកសេចក្តីទុកចិត្ត របស់អ្នកគាំទ្រចំពោះបុគ្គល កឹម សុខា ដែលមានតែពាក្យភូតកុហកបោកប្រាស់ ដើម្បីធ្វើជាមធ្យោបាយ ក្នុងការប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល គឺជារឿងមួយដ៏ពិបាកជាទីបំផុត ដែលពុំគួរគប្បីក្រុមប្រឆាំងមានសុទិដ្ឋិនិយមជ្រុលពេកនោះទេ។
ម៉្យាងវិញទៀត បក្សប្រឆាំងរិតតែពុំគួរគប្បីទៅទៀត ក្នុងការយកភាពក្មេងខ្ចីនៃនយោបាយរបស់ក្រុមខ្លួនមកសម្តែងឬទ្ធិរំលោភលើភាពចាស់ទុំ នៃការចាក់ឬសដ៏ជ្រៅ និងរឹងមាំរបស់គណបក្សប្រជា ជនកម្ពុជា ដែលសម្បូរទៅដោយធនធានមនុស្ស ។
កម្ពុជាបច្ចុប្បន្ន បាន និងកំពុងរស់នៅក្នុងសង្គមប្រជាធិបតេយ្យ សេរីពហុបក្ស និងការបើកសិទ្ធិសេរីភាពដ៏ទូលាយ ហើយសិទ្ធិសេរីភាពនេះ ត្រូវបានបក្សប្រឆាំង កំពុងប្រើប្រាស់យ៉ាងពេញទំហឹង។ វាគ្រាន់តែជាការបង្ហាញ នូវភាពប៉ិនប្រសប់ក្នុងល្បែងលាបពណ៌ និងចោទប្រកាន់ដ៏ហួសសម័យ ក្នុងភាសាដដែលៗ និងគ្មានការទទួលខុសត្រូវរបស់អ្នកនយោបាយបក្សប្រឆាំងតែប៉ុណ្ណោះ ដែលទន្ទេញចាំមាត់ នូវរបៀបជេរដ៏ស្ទាត់ជំនាញ ដើម្បីប៉ុនប៉ងផ្តួលរំលំគណបក្សកាន់អំណាច តាមរយៈការលើកឡើងពីបញ្ហាព្រំដែន ការចោទដ៏គ្រោតគ្រាតថា មានការដឹកនាំតាមរបៀបកុម្មុយនីស្តផ្តាច់ការ និងចោទថា បក្សប្រជាជនកម្ពុជា ជាអាយ៉ងរបស់ប្រទេសវៀតណាមជាដើម ។ល។ ប៉ុន្តែ ការឃោសនាទាំងអស់នេះ វាមិនអាចទទួលបាន នូវលទ្ធផលល្អត្រឡប់មកវិញឡើយ នៅពេលដែលបញ្ហាព្រំដែនជាមួយប្រទេសថៃ វៀតណាម និងឡាវ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បក ស្រាយពន្យល់យ៉ាងច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ផែនទី កត្តាប្រវត្តិសាស្ត្រនិងការរស់នៅជាក់ស្តែង របស់ប្រជាពលរដ្ឋ គឺបាននាំឱ្យបក្សប្រឆាំងអស់ឥទ្ធិពលដោយងាយបំផុត ។
ដូច្នេះ គ្មានអ្វីដែលជាគ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ ដូចជាការទូងស្គររបស់បក្សប្រឆាំង ដែលមានចេតនារុញច្រានប្រជាពលរដ្ឋ ឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងដំណាក់កាលនេះទេ។ បច្ចុប្បន្ន ពលរដ្ឋកម្ពុជាកំពុងរស់នៅ និងសាទរជាមួយសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍រីកចំរើនគ្រប់វិស័យ ដែលសមិទ្ធផលទាំងនេះ ពិតជាកើតចេញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ជាអ្នកបានធ្វើ កំពុងធ្វើ និងបន្តធ្វើទៅអនាគត ដើម្បីបំរើប្រជាពលរដ្ឋខ្មែរដោយឥតងាករេ។
ផ្ទុយទៅវិញ ការធ្វើនយោបាយប្រជាភិថុតិ បោកប្រាស់ បំភ្លៃប្រវត្តិសាស្ត្រ ដូចបុគ្គល កឹម សុខា ដែលពលរដ្ឋខ្មែរគ្រប់រូបបានដឹង បានឮ និងឃើញដោយផ្ទាល់ភ្នែក វាស័ក្តិសមបំផុតដែលគួរត្រូវបានថ្កោលទោសពីមហាជន ប្រសិនបើអ្នកនយោបាយ ហ៊ាននិយាយ ហ៊ានបោកប្រាស់ប្រជាពលរដ្ឋដើម្បីកេងចំណេញនយោបាយរបស់ខ្លួន ប៉ុន្តែ ពុំមានសេចក្តីក្លាហានហ៊ានសុំទោស ។
បើលោក កឹម សុខា នៅតែបន្តរឹងរូស មិនទៅអុជធូបសុំទោស នៅគុកទួលស្លែង និងមិនមានសេចក្តីក្លាហាន ចេញមុខទទួលខុសត្រូវលើការប្រព្រឹត្តបំពានចំពោះស្ត្រីភេទ ដែលជាប្រពន្ធចុងទី២ និងកូន ២នាក់ទេនោះ គឺ កឹម សុខា គេចមិនផុតពីភាពបរាជ័យចំពោះមុខឡើយ ។ ម៉្យាងវិញទៀត គេនៅចាំបានថា ការឃោសនានៅតាមទីកន្លែងមួយចំនួនកន្លងមក កឹម សុខា បានជេរប្រមាថមកលើគណបក្សប្រជាជនកម្ពុជា ក្នុងពាក្យដ៏អសុរោះបំផុតថា បក្សប្រជាជនកម្ពុជា ជាបក្ស «យក្ខិនីលើកជើង» ដែលការប្រមាថទៅលើរូបទេវតាបែបនេះ ជាប្រផ្នូលអាក្រក់បំផុតសម្រាប់ជីវិតនយោបាយរបស់ កឹម សុខា។ គ្រោះថ្នាក់ដែល កឹម សុខា បាន និងកំពុងជួបប្រទះ និងប្រឈមមុខនេះ តើវាជា បាបកម្ម ឬក៏ត្រូវបណ្តាសារ ? ៕
Ar cheaty eats shit and drinks yourn’s shits with Hun Sen everyday.