សមត្ថកិច្ច​ចាប់​អ្នក​មាន​បញ្ហា​ដីធ្លី​៣​នាក់​បញ្ជូន​ទៅ​តុលាការ

សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី ៣​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ ការ​ចាប់​ខ្លួន​នោះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ​ទាំង​បី​នាក់​ចូល​ខ្លួន​បំភ្លឺ​នៅ​នាយកដ្ឋាន​កណ្ដាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ តាម​ពាក្យ​ប្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន។

 

ដោយ វណ្ណ វិចារ
2013-06-26
RFA

អ្នក​ភូមិ​បឹងកក់​១ ៦១០

ពលរដ្ឋ​រស់នៅ​សង្កាត់​បឹងកក់១ លោក លី ស្រ៊ាខេង (ឆ្វេង) យំ​ឱប​កូន​ស្រី​ពេល​ដែល​តុលាការ​សម្រេច​ដោះលែង​ជា​បណ្ដោះ​អាសន្ន នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៣។ RFA/Vann Vichar

 

បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​អស់​រយៈពេល​ជាង ៥​ម៉ោង​រួច​មក ប្រជាពលរដ្ឋ ៣​នាក់​រស់​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ក្នុង​បណ្ដឹង​របស់​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន។

ហេតុការណ៍​ប្ដឹងផ្ដល់​នោះ​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន ឃុន សៀ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា បាន​មក​យក​ទីតាំង​សង្កាត់​ចាស់​នោះ​តាម​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ដែល​ពលរដ្ឋ​អះអាង​ថា មាន​ទំហំ​ទឹក​ប្រាក់ ៣​លាន​ដុល្លារ។

ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​បឹង​កក់​១ ចំនួន ៤​គ្រួសារ បាន​ព្រមព្រៀង​ចាក​ចេញ តែ​បី​គ្រួសារ​ទៀត មិន​ព្រម​ចេញ​ទេ ដោយ​ទារ​សំណង​បន្ថែម។ ពេល​ក្រុមហ៊ុន​ចុះ​រុះរើ​ទីតាំង​នោះ ក៏​មាន​ការ​ប្រទាក់ប្រទង​គ្នា​ខ្លះ​តែម្ដង​ទៅ ហើយ​ពលរដ្ឋ​ទាំង​បី​នាក់ មាន​ឈ្មោះ លី ស្រ៊ាខេង អាយុ ៧០​ឆ្នាំ លី ប៊ុនហៀង អាយុ ១៦​ឆ្នាំ ឈ្មោះ ហ៊ីង ចាន់ អាយុ ២៤​ឆ្នាំ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះ​របង​លើ​ដី​គាត់​ធ្លាប់​រស់​នៅ​ទេ។ ហេតុការណ៍​នេះ​ហើយ​ដែល​ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពលរដ្ឋ​ទាំង​បី​នាក់​នោះ។

រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ទាំង​នោះ​ជួប​ប្រទះ​ហេតុការណ៍​ជា​ច្រើន​មក​ហើយ ដូចជា​ករណី​បំពុល​ឆ្កែ​បួន​ក្បាល​ឲ្យ​ងាប់ ករណី​ជន​មិន​ស្គាល់​មុខ​យក​ទឹក​នោម ទឹក​លូ និង​ទឹក​លាមក​ជះ​លើ​ដំបូល​ផ្ទះ​អ្នក​ភូមិ។

អ្នក​ភូមិ​ឈ្មោះ កញ្ញា លី សៀវម៉ី ដែល​ត្រូវ​ជា​កូន និង​ជា​បង​ស្រី​របស់​បុរស ២​នាក់ ក្នុង​ចំណោម ៣​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ ក៏​ធ្លាប់​ទូរស័ព្ទ​មក​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី ទាំង​កណ្ដាល​យប់​ដែរ ថា​មាន​ក្រុម​មនុស្ស​ទំនង​ជា​ញៀន​ថ្នាំ ៤ ទៅ ៥​នាក់ មក​បំផ្លាញ​ដើម​ឈើ​ពួកគាត់។ ក្រុម​អ្នក​ភូមិ​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ដែរ តែ​មិន​មាន​សមត្ថកិច្ច​ណា​អន្តរាគមន៍​ទេ។

កញ្ញា លី សៀវម៉ី ក៏​ត្រូវ​គេ​កាប់​ជា​ច្រើន​ពូថៅ​ទៀត។ ទង្វើ​ទាំង​នោះ ត្រូវ​បាន​អ្នក​ភូមិ​ប្រាប់​ថា ជា​ការ​បង្ខំ​ឲ្យ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

 

 

What Next?

Recent Articles

8 Responses to "សមត្ថកិច្ច​ចាប់​អ្នក​មាន​បញ្ហា​ដីធ្លី​៣​នាក់​បញ្ជូន​ទៅ​តុលាការ"

  1. Poor People says:

    សមត្ថកិច្ចស្រុកខ្ញុំខ្លាំងរឿងចាប់អ្នកក្រខ្សត់ ស្លូតត្រង់ ទន់ខ្សោយ,,,,,៕ ខ្ញុំស្អប់ណាស់របបនេះ!

  2. Strey Khmer says:

    This is the Human Rights Abuse by an authority of the Cambodia.
    The Company is trying to invade people’s property, and an authority arrested them.
    So it started from the company who is the invader onto their property.
    However, an authority had arrested the victims instead of the invader.
    Other wise, when the human rights has report about the cruelly government
    in Cambodia, and the government get angry about its truth reporters.

  3. Khmerkid says:

    អាជ្ញាធរសម័យដែកជោរ គឺជីកស្មៅត្រូវជីកទាំងប្ញស ព្រោះអតីតខ្មែរក្រហម
    តាមយួនបង្គាប់ មិនយូរទេ ចាំតែមើលទៅ ដូចប្រទេសឡាវសព្វថ្ងៃ មានតែឈ្មោះគរឿងក្នុងយួនសុទ្ធ
    បរាជ័យcop!!!!
    សូមបងប្អូនបោះឆ្នោះឱ្យគណ:បក្សសង្រោះជាតិ! រួមគ្នាឡើងបណ្តេញពួកយួនចេញឱ្យអស់ សត្រូវជួរជាតិរបស់ខ្មែរ

  4. សំឡាញ់! says:

    អស្ចារ្យ !មហាអស្ចារ្យ!សមត្ថកិច្ចកម្ពុជា ពូកែណាស់រឿងចាប់ចងអ្នកស្លូតត្រង់ ចុះជនល្មើសដែល
    កាប់កញ្ញា សៀវម៉ីនោះ តើលោកសមត្ថកិច្ចរកឃើញ និងចាប់បានមកផ្តន្ទាទោសទេ ???

  5. កូនខ្មែរសុទ្ធសាធ says:

    អស្ចារ្យមហាអស្ចារ្យហើយសមត្ថកិច្ចស្រុកខ្មែរ គ្រាន់តែប្រជាជនមិនអោយអ្នកមានលុយ
    មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះ​របង​លើ​ដី​គាត់​ធ្លាប់​រស់​នៅ​ បែរជាទៅចាប់ពួកគាត់ថាបំផ្លាញទ្រព្យ
    សម្បត្តិឯកជនទៅវិញ ដែលវាជារឿងមួយគួរអោយអស់សំនើច និង ជារឿងមួយបញ្ជាក់យ៉ាងច្បាស់
    ថា សមត្ថកិច្ច និង តុលាការ​ស្រុកខ្មែរ ជាជំពូកមនុស្សដែលបំរើ និង ទ្រគូថលិទបាតជើងពួកអ្នកមាន
    លុយមានអំណាចតែប៉ុណ្ណោះ។នៅពេលឃើញការ ជិះជាន់ រំលោភបំពាន ពុករលួយសម័យនេះ
    ខ្ញុំបែរជាចង់សរសើរសម័យ ប៉ុល ពត ទៅវិញព្រោះថាសម័យនោះប្រជាជនមានសិទ្ធិស្មើរភាពគ្នា
    មិនមានការជិះជាន់រវាងអ្នកមាននិងអ្នកក្រ ប៉ុន្តែទាស់ម្យ៉ាងសម័យនោះសំលាប់មនុស្សច្រើនពេក។

  6. Khmer Family says:

    ភ្នំពេញ៖ កាសែតអាម៉េរិកាំង International Herald Tribune បានចាប់អារម្មណ៍ សមិទ្ធផលនានា ដែលអ្នកប្រជាធិប តេយ្យ អន្តរជាតិនិយម កណ្តាល អាស៊ីប៉ាស៊ីហ្វិក-Centrist Asia-Pacific Democrats International ហៅកាត់ថា CAPDI បានសម្រេចបាន នូវសមិ្ធផលរបស់ខ្លួន ដែលនៅក្នុង CAPDI ក៏មានវត្តមាន មេដឹកនាំកម្ពុជា ដ៏មានឥទ្ធិពល ម្នាក់ផងដែរ នោះ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ។

    អ្វីដែលជាការចាប់អារម្មណ៍ របស់អត្ថបទកាសែត ដែលចេញផ្សាយ នាថ្ងៃទី ១៩-២២ ខែឧសភា ឆ្នាំ២០១៣ គឺបាន ប្រសិទ្ធ ភាពនាម សម្តេចតេជោសែន ថា ជា“បិតារដ្ឋកម្ពុជាទំនើប”។ ហេតុអ្វីបានកាសែតដ៏ធំ របស់អាម៉េរិក ប្រសិទ្ធភាព នាម យ៉ាងដូច្នេះ សូមមើលការចាប់អារម្មណ៍របស់កាសែតនេះ។

    «គំរូកម្ពុជា»

    ចាប់តាំងពីថ្ងៃរំដោះរបស់ខ្លួននៅក្នុងឆ្នាំ ១៩៧៩ ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ដ៏ឃោរឃៅ ដែលបាន សម្លាប់ប្រជាជនកម្ពុជាជាង ២លាននាក់ មកប្រទេសកម្ពុជាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ប្រកាន់យកវិធីសាស្ត្រចំនួនពីរដែលឈរលើមូលដ្ឋានជំរុញសន្តិភាព ការផ្សះផ្សា និងការកាត់បន្ថយភាពក្រីក្រ។ ជោគ ជ័យនៅ ក្នុងយុទ្ធសាស្ត្រទាំងពីរនោះ បានជំរុញឲ្យមានចំណាប់អារម្មណ៍ កាន់តែកើនឡើងនៅក្នុងអ្វី ដែលឥឡូវនេះ ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជា “គំរូកម្ពុជា”។

    សន្តិភាព និងការផ្សះផ្សាដ៏ពិតប្រាកដបានបណ្តេញ និងបានបញ្ចប់របបខ្មែរក្រហម ហើយនិងបានជួយធ្វើ សមាហរណកម្ម សមាជិកដែលនៅសេសសល់របស់ពួកគេ ឲ្យចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធ និងដំណើរការ នយោបាយ កម្ពុជាតែមួយ ដែលបណ្តាលឲ្យកើតចេញជាសង្គមអត់ឱនគ្នាមួយ រួបរួមគ្នា និងពហុនិយម។ នៅក្នុងបរិបទ នេះ តួនាទីរបស់បិតាឯករាជ្យជាតិកម្ពុជា គឺអតីតព្រះមហាក្សត្រដ៏ល្បីល្បាញព្រះ នរោត្តម សីហនុ គឺមានសារៈសំខាន់ ណាស់ ហើយសមនឹងទទួលនូវការគោរព និងសរសើរជាពិសេសទៅទៀត។

    ដោយកប់ចោលនូវរឿង អតីតកាលដ៏ឃោរឃៅនោះ ការគោរពនិងកោតសរសើរ មួយទៀតត្រូវតែមាន ចំពោះជំនាញ ដ៏ប៉ិនប្រសប់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកាត់បន្ថយ ភាពក្រីក្រយ៉ាងលឿនមកនៅត្រឹមតិចជាងចំនួន ១៩% នៅពេលបច្ចុប្បន្ននេះ ដែលចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជន ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយគឺចាប់ពីពេល មួយនោះដែលគេរាប់ឃើញមានមនុស្សត្រឹមតែ ៧០ នាក់ប៉ុណ្ណោះនៅក្នុងទីក្រុងភ្នំពេញ។

    ទោះបីជាមានវិបត្តិសេដ្ឋកិច្ចនៅទ្វីបអាស៊ីក៏ដោយ ប្រទេសកម្ពុជានៅតែរក្សាកំណើនចំនួន ២ ខ្ទង់ក្នុងអំឡុងពេលឆ្នាំ ២០០៣-២០០៨ ហើយក៏បានរក្សាអត្រាកំណើនចំនួន ៧,៣% នៅក្នុងឆ្នាំ ២០១២ ដែរ។

    ក្នុងឋានៈជាប្រធាន កិច្ចប្រជុំកំពូលអាស៊ានកាលពីនៅក្នុងឆ្នាំ២០១២ ដែលប្រធានាធិបតី Barack Obama ក៏បានចូលរួម ផងដែរនោះ ហើយបច្ចុប្បន្ននេះធ្វើជាម្ចាស់ផ្ទះក្នុងសម័យប្រជុំលើកទី ៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលមានរដ្ឋជាសមាជិកចំនួន ១៩០ ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន នៅក្នុង ទីក្រុងភ្នំពេញ បានបង្ហាញជាភស្តុតាងអំពីប្រទេសមួយដែលធ្លាប់គេស្គាល់ថា ជា “វាលពិឃាត” ទៅជាអ្វីដែលឥឡូវនេះ គេស្គាល់ថា ជា “គំរូកម្ពុជា”។

    កាសែត បានសរសេរថា “លោក ហ៊ុន សែន សមនឹងប្រសិទ្ធនាមថាជា “បិតារដ្ឋកម្ពុជាទំនើប” (Father of Modern Cambodia) “។

    CAPDI គឺជាអង្គការអាស៊ីប៉ាស៊ីហ្វិកដំបូងមួយ ដែលប្រមូលផ្តុំជាផ្លូវការនូវគណបក្ស នយោបាយ និងសង្គមស៊ីវិលយ៉ាង ច្រើនដែលជារឿយៗមានទំនាក់ទំនងមិនល្អជាមួយគ្នា ឲ្យស្ថិត នៅក្រោមដំបូលផ្ទះតែមួយ។

    CAPDI គឺជាសាខាមួយនៃ ICAPP (សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី- International Conference of Asian Political Parties) ។ បង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០០០ នៅក្រុងម៉ានីល បច្ចុប្បន្ន ICAPP មានសមាជិកជា គណបក្សនយោបាយចំនួនជាង ៣៤០ ទាំង គណបក្សកាន់អំណាច និងគណបក្សប្រឆាំងមកពីរដ្ឋចំនួន ៥២។

    CAPDI ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយជាន់ខ្ពស់អាស៊ីកាលពីឆ្នាំ២០០៦ ដើម្បីតភ្ជាប់គម្លាតរវាង គណបក្ស នយោបាយ និងក្រុមសង្គមស៊ីវិលដែលធ្វើការដើម្បីសន្តិភាព កំណែទម្រង់ និងការអភិវឌ្ឍនៅ តាមបណ្តារដ្ឋដែល កំពុង ងើបឡើងនៅអាស៊ី។

    តាមរយៈភាពជំនាញក្នុងការ ប្រើប្រាស់អំណាចនៃ មតិសាធារណៈ CAPDI ត្រូវបានរៀបចំ ឡើងដើម្បីឲ្យពួកគេ អាច ធ្វើការជាមួយគ្នា ដើម្បីរដ្ឋាភិបាលល្អ ប្រយុទ្ធប្រឆាំងភាពក្រីក្រ និងអំពើ ពុករលួយផ្តល់សិទ្ធិអំណាចដល់ស្រ្តី យុវជន និងក្រុមជនជាតិភាគតិច និងការការពារបរិស្ថាន។ មេដឹកនាំធុរកិច្ចរបស់ប្រទេសអាស៊ីមួយចំនួនធ្វើការរួមគ្នាជាមួយ CAPDI បង្កើនប្រសិទ្ធិភាពក្នុង កិច្ចប្រឹងប្រែងរបស់ប្រជាពលរដ្ឋ និងកិច្ចការទូត Track II Diplomacy។

    CAPDI ស្វែងរកការផ្សះផ្សាគ្នានៅក្នុងតំបន់ជម្លោះនៅអាស៊ីដោយជំរុញឲ្យមានការចរចាគ្នា ដើម្បីដោះស្រាយជម្លោះ និង តាមរយៈការជួយ រដ្ឋាភិបាលនានាក្រោយ មានជម្លោះផ្ទៃក្នុង ៕

  7. Strey Khmer says:

    Khmer Family,
    Why are you posting your comments in the wrong subject?
    Are you drink or drug addiction?
    It is annoying to much, you talk in the same words as the alcoholic or drug addicted person.

  8. ​​Crazy Man says:

    Out of subject is the best way they do, and always do and continue doing,