ខាត់ សុឃីម គ្រងតំណែងពិធីការិនីនៅ CTN

ថ្ងៃទី 27 មិថុនា 2013
ដោយ: ពិទូរ្យ
CEN

 

ភ្នំពេញ: តារា​កំប្លែង​រាង​សិច​ស៊ី អ្នកនាង ខាត់ សុ​ឃីម នឹង​បង្ហាញមុខ​ក្នុង​កម្មវិធី​ថ្មី​របស់​ទូរទស្សន៍ CTN ក្នុងនាម​ជា​ពិធី​ការិនី​ដោយបាន​ចាប់​ដៃគូ​ជាមួយនឹង​រ៉ូ​លីន​។

​បន្ទាប់ពី​អាពាហ៍ពិពាហ៍​ដ៏​គគ្រឹក​គ្រេង​ជាមួយ​លោក អ៊ិន សុ​បញ្ញា ហៅ ផា​ណូ អ្នកនាង​ខាត់ សុ​ឃីម​ត្រូវបាន​គេ​មើលឃើញថា កាន់តែ​សម្រុក​រកស៊ី​កាន់តែខ្លាំង​ជាមុន​ទៅទៀត បន្ថែម​ពី​នោះ នាង​នឹង​លេចមុខ​តាម​កញ្ចក់​ទូរទស្សន៍ ក្នុង​កម្មវិធី​ធ្វើ​ម្ហូប​របស់​ស្ថានីយទូរទស្សន៍ CTN​។​
​ 

   ​
​​ទោះបីជា​យ៉ាងណាក្តី តារា​ដែលមាន​ហុងស៊ុយ​តាម​រោងការ​រូបនេះ ហាក់​មិន​ច្បាស់លាស់ សម្រាប់​តំណែង​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី ធ្វើ​ម្ហូប នៅក្នុង​ជំនួប​តាម​ទូរស័ព្ទ អ្នកនាង ខាត់ សុ​ឃីម បាន​ឲ្យ​ដឹងថា “ ខ្ញុំ​ពិតជា​ទទួលបាន​ការងា​រ​ថ្មី​មួយ​គឺ​ធ្វើជា​ពិធី​ការិនី​ក្នុង​កម្មវិធី​ធ្វើ​ម្ហូប របស់​ស្ថានីយ៍ ទូរទស្សន៍ CTN ប៉ុន្តែ​មិនទាន់​ច្បាស់លាស់​នៅឡើយ ខាង​ក្រុមហ៊ុន​គេ​ចង់​សាកល្បង​សិន គេ​មិនទាន់​សម្រេច​យ៉ាងណា​នោះទេ តែ​នៅ​ថ្ងៃទី​០៤ ទី​០៥ (​មិថុនា ២០១៣ នេះ យើង​នឹងត្រូវ​ថត​សាកល្បង​ហើយ “​។​

​គ្រង​តំណែង​ជា​តារា​កំប្លែង​អាជីព ជិត​ពីរ​ទស្សវត្សរ៍​រូបនេះ បាន​បន្ថែមថា សម្រាប់​ការងារ​សិល្បៈ សព្វថ្ងៃ​នៅតែមាន​ជា​ហូរហែរ​ទោះបីជា រដូវ​ទោះបីជា​រដូវវស្សា​ជិត​ខិតចូល​មកដល់​ក្តី​។​

​នេះ​ជាការ​ងា​បន្ថែម​ថ្មី​មួយទៀត​សម្រាប់​តារា​កំប្លែង​ស្ងួត ដែលមាន​វោហា​ស័ព្ទ​ប្រៀបបាន​នឹង​សារិកាកែវ ព្រោះ​តារា​សម្បូរ​ទៅដោយ​ពហុ​ជំនាញ នាង ខាត់ សុ​ឃីម គឺជា​តារា​កំប្លែង​ម្នាក់ ដែលមាន​ជំនាញ​ផ្នែក​សិល្បៈ​បុរាណ​។ សព្វថ្ងៃ នាង ខាត់ សុ​ឃីម មានមុខ​របរ ក្រៅពី​អាជីព​ជា​អ្នកកំប្លែង និង​ចម្រៀង បាន​ពង្រីក​មុខរបរ​បន្ថែមទៀត ដូចជា អាជីវកម្ម​សំអាងការ ថតរូប និង​អ៊ុតសក់​របស់​នាង ដែល​កំពុងដំណើរការ​បច្ចុប្បន្ន​៕​

 

What Next?

Recent Articles

3 Responses to "ខាត់ សុឃីម គ្រងតំណែងពិធីការិនីនៅ CTN"

  1. បែកគំនិត says:

    ម្នឹះអាឡាក់អាឡើកសំដីអាសអាភាសមកធើ្វពិធីករទៅកើតដែរ?

  2. និយាយត្រូវ ! អាឡាក់អាឡើកសំដីអាសអាភាស! មាត់អត់គំរប!

  3. /// says:

    ពិធីករ ឬ ពិធីការិនី គួរគប្បីមានចរិយាសុភាព ថ្លៃថ្នូរ ព្រោះជាអ្នកបង្ហាញមុខតំណាងឲ្យទូរទស្សឈ្មោះ ………… ។
    បើមនុស្សមានសំដីមិនល្អ គួរម្ចាស់ទូរទស្សធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវផង…………………………។