ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​នឹង​កោះ​អញ្ជើញ​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥ ទាំង ១២៣​រូប ដើម្បី​ចូល​រួម​ប្រជុំ​រដ្ឋ​សភា​ជា​លើក​ដំបូង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។

ដោយ វិទ្យុ​អាស៊ីសេរី
2013-09-10

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ធម្មិកោ សុខ ទូច ៦១០
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ (កណ្ដាល) គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​លេខាធិការ​ផ្ទាល់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច (ស្ដាំ) សកលវិទ្យាធិការ​សាកលវិទ្យាល័យ ខេមរៈ និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០១៣។ Photo: RFA

ថ្វី​ត្បិត​តែ​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រប់គ្រង​រាជ​សម្បត្តិ និង​មិន​កាន់​អំណាច​ក្ដី ប៉ុន្តែ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយ​ជីវិត និង​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​មួយ​ចំនួន ដូចជា​ព្រះអង្គ​ជា​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ពិសេស​ទៅ​ទៀត​នោះ នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយ ព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈ ពីព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​អង្គារ ទី​១០ កញ្ញា ពិភាក្សា​អំពី​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​មាន​លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​លេខាធិការ​ផ្ទាល់​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ចូល​រួម​បកស្រាយ។ កិច្ច​ពិភាក្សា​នេះ​សម្រប​សម្រួល​ដោយ​លោក ជុន ច័ន្ទបុត្រ។

ស្ដាប់​ផ្ទាល់៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 


អត្ថបទ​ដែល​ទាក់ទង

 


What Next?

Recent Articles

10 Responses to "ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ"

  1. Khmer Family says:

    ឡា ឡា ឡា ឡា ឆ្កែចេះតែព្រុស រទេះចេះតែទៅមុខ ឡា ឡា ឡា ឡា នាំគ្នាលួចទៅកាត់ខោអាវសភា ហាស ហាស ហាស ហាស

  2. mission impossible says:

    tomico, was not king father advisor, he was servant to king father, don’t get confused by him
    ——
    he got nowhere to go, except barking around to get famous,, high rated

  3. Anonymous says:

    លោក​បណ្ឌិត សុខទូ និយាយ​បានល្អ សមជាអ្នកវិភាគឯករាជ្យ

  4. Right says:

    ពេលបានស្តាប់បន្ទូលរបស់ ថូមិកូ អំពីការគំរាមរបស់លោក ហ៊ុន​សែន ពេលត្រឡប់ពីប្រជុំជាមួយយួនក្នុងឆ្នាំ ២០០៥ ថា បើព្រះមហាក្សត្រមិនឡាយព្រះហស្ថលើសន្ធិសញ្ញាបន្ថែមទាក់ទងនិងព្រុំដែនជាមួយយួនទេនិងត្រូវផ្លាស់ប្តូររបបរាជានិយមទៅសាធារណរដ្ធវិញ ហើយពេលនោះព្រះកូណាក៍សុខចិត្តឡាយព្រះហស្ថលេខាទទួលស្គាល់សន្ធិសញ្ញានោះទៅដើម្បីរក្សារាជបាលង័្គ។ ត្រង់ចំនុចនេះយើងអាចយល់បានយ៉ាងងាយថា គ្រាន់តែដើម្បីបាលង័្គគង់វង់សុខចិត្តកាត់ទឹកដីអោយយួនមិនឈប់ឈរ មិនខ្វល់ពីសុខទុក្ខរាស្រ្ត ពិតជាអាត្មានិយមមែនទែន តើសាកសម្យជាវិរក្សត្រទេ? មើលទៅកម្មករ កសិករ​ គាត់ហ៊ានក្រោកឈរប្រឆាំងតវានិងអំបើអយុត្តិធម៌សង្គមនិងពួកមេដឹនាំផ្តាច់ការរាល់ថ្ងៃនេះ ចុព្រះអង្គវិញ? បើមិនមានអ្វីអោយរាស្រ្តយកជាគំរូ ព្រះអង្គគប្បីយករាស្រ្តធ្វើជាគំរូវិញទៅ!! ម្យ៉ាងទៀតយើងក៍អាចវិភាគបានដែរថា នេះជាក្រុមល្ចោនមួយវង់ដែលកំពង់លេងបោករាស្រ្តខ្មែរ ដោយព្រះអង្គមិនចង់អោយគេមើលឃើញថាព្រះអង្គជាជនសកម្មក្នុងរឿងកាត់ទឹកដីអោយយួនក៍យល់ព្រមបើកព្រះហស្ថអោយ ហ៊ុន សែន ថ្លែងគំរាមរួចពុធជាខ្លាច​ ហើយឡាយព្រះហស្ថលេខាទទួលស្គាល់សន្ធិសញ្ញានោះដោយត្រេកអរទេដឹង?

  5. Reak says:

    លោកបណ្ឌិត សុខ ទូច ពិតជាបកស្រាយស្មារតីនៃរដ្ឋធម្មនុញ្ញ បានល្អវិសេសណាស់ !!! ខ្ញុំបាទសូមគាំទ្រ និង កោតសរសើរ ។ ជាពិសេស តួរនាទីនៃអង្គព្រះមហាក្សត្រ ដែលគ្មាន អ្នកណាអាចរំលោបបំពានបាន តួរនាទីជាព្រះប្រមុខរដ្ឋ ជានិមិត្តរូបនៃឯកភាពជាតិ បង្រួបបង្រួមជាតិ និងជា អជ្ញាកណ្តាលដោះស្រាយវិវាទ ថ្នាក់ជាតិ ។ វាជាពេលដែលព្រះមហាក្សត្រ ត្រូវសំដែងរិទ្ធិ និងអំណាច តាមស្មារតីរដ្ឋធម្មនុញ្ញ ជាធរមាន វាក៏ជាវិញ្ញាសារដ៏លំបាកបំផុតរបស់ព្រះអង្គ ជាភាពស្មុគស្មាញដ៏ជ្រៅបំផុត និងក៏ជាឧិកាសលើកទីមួយ នៃការ បញ្ចេញសមត្ថភាពរបស់ ព្រះអង្គក្នុង ការគ្រងរាជលើទឹកដីអង្គរ អច្ជរិយដ៏បវរនៃយើង អោយសាកសមនឹង ពាក្យស្លោក របស់អតីតព្រះមហាក្សត្រខ្មែរនានាសម័យអង្គរ ដែលតែតែ ពោលថា ទុក្ខរបស់រាស្រ្ត ជាទុក្ខរបស់ ក្សត្រ ៕

  6. 23 October says:

    I am fully to support Right what he/she said. that is why our land has always lost and smaller and smaller for years ago. And also many thanks to Dr. Sok Touch who is the best independent analyst. In my opinion Cambodian people always need the strong king, other why Cambodia will face the same problem in the past.

  7. Arun Reah says:

    Great analysis!! Thank you Mr. Sok Tuoch and Prince Thomico!

    Khmer people and students who seek to understand the law and the real situation of our country should listen to them and consider their analysis. Our country will develop well if all of us can distinguish right from wrong. Don’t be biased to any one. we must be neutral, then we shall see good things.

    According to my point of views, i see that CPP is facing:
    - Being accused by the people for the electoral fraud
    - Act of threatening the monarch institution
    - Across-the-country demonstration of the voters who want justice
    - Deadlock in creating a lawful national assembly
    - Suppression of major international community, especially from U.S.A, Japan… etc . CPP is losing face on the international arena.

  8. Chourn says:

    ទុក្ខរបស់រាស្ត្រគឺជាទុក្ខរបស់ស្តេចដូច្នេះហើយខ្ញុំនៅតែមានជំនឿរថាព្រះអង្គនិងមានការពិចារណាជាថ្មី នៅការសម្រេចព្រះទ័យក្នុងការបើកប្រជុំសភាដំបូងនៅពេលដែលភាពចំរូងចំរាស់នៃការដោះស្រាយនូវ ភាពមិនប្រក្រតិនៃការបោះឆ្នោតមិនទាន់បានដោះស្រាយជ្រះស្រឡះជាមុននោះទេ។ ខ្ញុំនៅតែមានជំ នឿរយ៉ាងមុតមាំុថាព្រះអង្គពិតជាគិតគូរដល់រាស្ត្រឲ្យដូចដែលព្រះអង្គគិតពីខ្លួនឯងដែរ។ ការយក រួចខ្លួនដើម្បីបានរស់ស្រួលតែឯងមិនមែនជាដំណោះស្រាយដ៍ល្អនោះទេត្រូវតែខ្វល់ក្វាយពីគ្នាទៅ វិញទៅមកទើបហៅថាសង្គមដែលមានការឯកភាពជាតិនិងរស់នៅដោយសង្គមសុខដុំរមនា។

  9. ក្មេង៩៣ says:

    សុុខ ទូច រៀនដល់បណ្ឌិត បែជានិយាយថាមិនចេះភាសាស្តេច?

  10. PP says:

    you are right kmeng 93