ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃចន្ទ ទី7 ខែតុលា ឆ្នាំ2013
http://vodhotnews.com

(រូបថតដោយ ឧត្ដម)

(រូបថតដោយ ឧត្ដម)

​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ហៅ​ការ​ប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ជា​ការចង់​ឈ្នះ​ដោយ មិន​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី​តុមូល​របស់​VOD នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ជាម យៀប ​សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា លើក​ឡើង​ថា ការ​ធ្វើ​សមាជ​មហា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សង្គម​បាត់បង់​សន្តិសុខ សណ្តា​ប់​ធ្នា​ប់ ឈានទៅរក​សង្គម​ដែល​មិន​គោរព​ច្បាប់​។ លោក​បន្តថា ការស្វែងរក​ដំណោះ​ស្រាយ បញ្ហា​នយោបាយ​មាន​វិធីសាស្ត្រ​ច្រើន​ហើយ​មិនចាំបាច់​ជ្រើសរើស​យក​ការប្រមូលផ្តុំ​នោះទេ​។

​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំ​អ្នកគាំទ្រ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​បញ្ហា​ក់​ពី​គោលជំហរ​របស់​គណបក្ស​។​

​លោក សម រង្ស៊ី និង​លោក កឹម សុខា ធ្លាប់​លើក​ឡើង​ជា​ញឹកញាប់​ថា ការប្រមូល​ផ្តុំ​អ្នកគាំទ្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គោរព​ច្បាប់ និង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ទាម​ទារ​ផលប្រយោជន៍​ជាតិ​ទាំងមូល​។​

​ការធ្វើ​បាតុកម្ម​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៥​ ដល់​១៧​ ខែ​កញ្ញា គណបក្ស​នេះ​បាន​ចេញ​វិធានការ​១៧​ចំណុច​ដល់​អ្នកគាំទ្ររ​បស់​ខ្លួន​ដើម្បី​បញ្ចៀស​ហិង្សា និង ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អ្នក​ដទៃ​។​

​លោក ​ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ដឹកនាំ​គណប្រតិភូ ជួបចរចា​គ្នា​ពីរលើក រួចមកហើយ​កាលពី​ថ្ងៃ​ទី​១៦ និង​១៧​ ខែ​កញ្ញា តែ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ​។ បន្ទាប់​ពី សមាជ​​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​មហា​បាតុកម្ម​ជា ថ្មី​ទៀត​នៅ ថ្ងៃទី​២៣ ​ខែ​តុលា​នេះ​៕

សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com


What Next?

Recent Articles

12 Responses to "ជាម យៀប​៖ ការជួបជុំ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ជា​ការចង់​ឈ្នះ​ដោយ​មិន​គោរព​ច្បាប់​​"

  1. Lyseanteur says:

    មិនយល់អ្វីដែលចៀម យៀបនិយាយ។⁣⁣ តែការទាមទារណាមួយដែលត្រូវបានផ្តល់ដោយបក្សប្រជាជនដោយងាយស្រួលនោះ ?

  2. កូនខ្មែរ says:

    បក្សគេទាមទាសុទ្វតែខុសច្បាប់តែបើបក្សរបស់ខ្លួនធ្វើសុទ្វតែត្រូវទាំងអស់

  3. ROTH says:

    ចុះអ្នកនិយាយនិងមានបានធ្វើអ្វីខ្លះដើម្បីប្រជាជន​ និងប្រទេសជាតិទេ​ រាល់ថ្ងៃ ដើរនិយាយពីអានេះចេះ អានេះចុះ មិនគិតខំប្រឹងកសាងជាតិ​គិតែ ឈ្លោះគ្នា យាប់អីយាប់យាងនេះអា

  4. XDFGFHGF says:

    មានអណ្តាតចេះតែគ្រលាស់ម៉ង​​បើមិននិយាយ​គ្មានគទែ!!!!​យ៉ាប់ដល់កំពូលហើយ!!!

  5. Chourn says:

    ឥឡូវគឺដល់ផ្លូវបំបែករបស់បក្សប្រជាជនហើយថាតើត្រូវតែជ្រើសរើសខាងសេរីពិតប្រាកដឬក៍ជ្រើស ខាងកុំម្មុយនីស្ត៍នៅទីបំផុតនោះ។ តែយ៉ាងណាក៍ដោយបក្សប្រជាជននៅពេលនេះបើចង់សម្រេចទៅ ខាងណាមួយក៍មិនបានព្រោះតែរនាំងកុំម្មុយនីស្ត៍និងរនាំងសេរីកំពុងតែកៀបករមិនឲ្យរើរួច។ សព្វថ្ងៃ បើនិយាយថាបក្សប្រជាជនធ្វើកិច្ចការអ្វីៗយកតែម៉ាឈ្នះដោយប្រើអំណាចជាធំទើបត្រូវជាង ព្រោះ ច្បាប់ដែលលោកជៀមយៀបនិយាយនោះគឺធ្វើឡើងសម្រាប់តែអ្នកទន់ខ្សោយនិងក្រីក្រគោរពតែ ប៉ុណ្ណោះគឺមិនធ្វើសម្រាប់មនុស្សទាំងអស់គ្នានោះទេជាពិសេសមិនសម្រាប់បក្សប្រជាជនគោរពនោះ ទេ។ និយាយពីច្បាប់ចាំមាត់ដូចសេកតែខ្លួនតែងតែរំលោភច្បាប់និងធ្វើអ្វីៗតាមតែអារម្មណ៍និងអំ ណាចរបស់ខ្លួន។ ហេតុអីបានជាអ្នកធំសម័យនេះពូកែរតែខាងបំភណ្ឌ័និងបន្លំប្រជាពលរដ្ឋដូចនេះ ម្តេច ក៍ខ្លាចការពិតម្លេះ ខ្ញុំគិតថាប្រសិនបើអ្នកធំបច្ចុប្បន្នទាំងនោះបានអំណាចដោយសារតែចំណេះដឹងនោះ មិននិយាយបែបរបៀបដូចកូនក្មេងយ៉ាងនេះនោះទេ។

  6. chamreun roath says:

    វាមិនខុសទេ តែវាក៏មិនគួរប្រឹងពេកទេ បើសិនជាយើងរកវិធីនិយាយគ្នាយ៉ាងណា កុំឲ្យពិបាកដល់សង្គម។

  7. nara says:

    ហេតុការណ៍កើតឡើងពីព្រោះមានភាពមិនប្រក្រតីពីការបោះឆ្នោត

    កន្លងមកធ្វើឲ្យប្រជាជនដែលជាម្ចាស់បោះឆ្នោតត្រូវចេញជួបប្រជុំគ្នា៕

  8. ប្រជាពលរដ្ឋទូទៅ says:

    បើបក្ស​ប្រជាជន​កម្ពុជា ​គិត​ពី​ច្បាប់​ និង​ផលប្រយោជន៍​ជាតិ​ មេ្តចមិនហ៊ានបង្កើតគណកម្មាធិការ​

    ឯករាជ្យពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោតនោះទៅវាចប់បាត់ទៅហើយ។​​ នេះបើតាមមតិរបស់

    ​ប្រជាពលរដ្ឋទូទៅ ហើយបើ​គណបក្ស​សង្គ្រោះ​ជាតិ​តវាទៀតនោះ​ ។​ រួចទុកឲ្យប្រជាជនជាអ្នកវិនិច្ឆ័យ​

    នៅ​អាណតិក្រោយ ។

  9. CHEA says:

    ACCORDING TO OUR RECORDS. CPP STILL PREVIOUSLY BROUGHT THEIR POWER WITHOUT APPROPRIATED LEGAL ACTION.IT IS NOT FULLY FOLLOWING INSTITUTION OF THIS COUNTRY.THEY ALLWAY CHANGING INSTITUTION TO MAKING ANY LEGGAL ACTION TO THIS RULLING PARTY.IT JUST MAKE PPLE CONFOUSING AND THINKING THAT THEY FOLLOWING INSTITUTION.PLEASE STOP PLYING THIS GAM AND TRY MAKING PEACE FOR OUR PPLE. IN THIS EXSTREAM SITUATION CPP CAN NOT WORKING WITHOUT CNRP. TAKE YOUR CONSIDERATION HOW WILL INTERNATIONAL REACTIO TO THIS MATTERS. I DO NOT WANT TO SEE CAMBODIA ISOLATE FROM INTERNATIONAL COMUNITY. PEACE FOR ALL

  10. BaBaBoo says:

    This is a turnaround policy tired between Vietnam, China, and Cambodia against the WESTEN ideology. CPP and CNRP become another world oder of puppet which reverse back its main commender by its main master. Vietnam and China are the main reason to Cambodia’s conflicts as what had been seen these days.

  11. នាតា says:

    តំណាងរាស្រ្តក្បត់ប្រជាជន​

  12. dd says:

    Anh som auy arch kador ah chamruen roath neng ah jeam yab sea leng