អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ដៃគូ​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី

ថ្ងៃ ពុធ 09 តុលា 2013
ដោយ សួង សុភារី
RFI

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ព្រឹក​ថ្ងៃពុធនេះ បាន​សហការ​ជាមួយ​អង្គការ​តម្លាភាព​កម្ពុជា រៀបចំ​សិក្ខាសាលាមួយស្តី​ពី​ការ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ​លើកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធប្រឆាំងអំពើ​ពុករលួយ។ តាម​គម្រោង​សិក្ខាសាលានេះ នឹង​រៀបចំ​រយៈពេល​ ២ថ្ងៃ ដោយ​មាន​ការ​ចែក​រំលែក​បទពិសោធន៍ ពាក់​ព័ន្ធ​នឹង​ការងារ​ប្រឆាំងអំពើពុករលួយ ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចូល​រួម​ជា​វាគ្មិន​ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣។ @rfi/ siv channa

សេចក្តីរាយការណ៍របស់ សួង សុខភារី

(01:39)

​សិក្ខា​សាលា​រួម​គ្នា​ដែល​បើក​ធ្វើនៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ បាន​ផ្តោត​សំខាន់​លើ​ការ​វាយ​តម្លៃ និង​ត្រួត​ពិនិត្យ​ពី​កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​។ អ្នក​រៀបចំ​កម្មវិធី បាន​ឲ្យ​ដឹង​ថា​សិក្ខាសាលា​នេះ គោល​បំណងនៃ​ការ​រៀបចំ​សិក្ខា​សាលា​រយៈ​ពេល​២ថ្ងៃ​នេះ គឺដើម្បី​បង្ហាញ​ពី​បទ​ពិសោធន៍​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​កម្រិត​តំបន់ និង​អន្តរជាតិ។

 
វាគ្មិន​ចូល​រួម​នឹង​ពិភាក្សា​អំ​ពី​យុទ្ធសាស្ត្រ​ និង​គោលការណ៍​សំខាន់ៗ សម្រាប់​វាយ​តម្លៃ​ ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។ ​ជា​ពិ​សេស គឺ​បង្ហាញ​ពី​វិធី​សាស្ត្រ​ក្នុង​ការ​វាយ​តម្លៃ​សម្រាប់​កិច្ច​អន្តរាគមន៍ និង​បង្កើន​ការ​យោគយល់​ សម្រប​សម្រួល រវាង​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯក​ជន និង​តំណាង​សារ​ព័ត៌​មាន​ ជុំ​វិញ​ការ​ប្រឆាំងអំពើ​ពុក​រលួយ​នៅ​កម្ពុជា។
 
សូមរម្លឹក​ថា កន្លង​មក​រដ្ឋាភិបាល​អណ្តត្តិទី៥ ក្រោម​ការ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានលើក​យក​ការប្រឆាំងអំពើ​ពុករលួយ​ ថា​ជា​បញ្ហា​សំខាន់ ដែល​រដ្ឋ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជា​ចម្បង។
 
លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​និយាយ​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ភ្ជាប់ជា​មួយ​សិក្ខា​សាលា​នោះ​ថា នៅ​ពេល​ថ្មីៗ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន​មន្ត្រី​ពន្ធដារ​ម្នាក់ ដែល​បម្រើ​ការ​នៅ​អគ្គនាយកដ្ឋាន​​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុងការ​ប្រើល្បិច​គាប​ជំរិត ប្រធាន​ក្រុមហ៊ុន​មួយ យកប្រាក់​​ច្រើន​ម៉ឺន​ដុ​លា្ល​រ។
 
លោក​ ឱម យ៉ិន​ទៀង​ បាន​បន្ត​ថា មន្ត្រី​ពន្ធដារ​រូបនោះ បន្ទាប់ពី​ចាប់ខ្លួន ត្រូវបាន​អង្គភាព​ប្រឆាំង​​អំពើពុករលួយ បញ្ជូន​ទៅកាន់​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការស៊ើប​អង្កេត និង​ផ្តន្ទាទោស​តាមច្បាប់​។
 
តាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នេះ បាន​បញ្ជាក់​យ៉ាងមុត​មាំ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​ស្ថិ​តនៅ​ក្រោម​ការ​ត្រួត​ត្រា​ពី​រដ្ឋាភិបាល​ឡើយ ដូច្នេះលោក​ជឿថា អំពើ​ពុករលួយ​នៅ​កម្ពុជា នឹង​ត្រូវ​លុប​បំបាត់​ពី​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗខាងមុខ៕

 


ទាក់ទងនឹងប្រធានបទនេះ​ដែរ :

What Next?

Recent Articles

11 Responses to "អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ដៃគូ​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី"

  1. Oposition says:

    អង្គភាពប្រឆាំងអំពើពុករលួយបង្កើតបានប៉ុន្មានឆ្នាំហើយ? តើឆាប់ៗនឹងមានប៉ុន្មានអណត្តិទៀត? គិតត្រួសៗបួនអណត្តិហើយ។​

  2. មាតុភូមិខ្ញុំ says:

    យកមន្រ្តីពុករលួយទៅកាន់ការងារអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​??វារឹតតែពុកផុយទៀតហើយ!!

  3. សិស្សធនញ្ជ័យ says:

    ចង់លុបបំបាត់អំពើពុករលួយបាន ត្រូវប្រើប្រាស់មនុស្សអោយអស់លទ្ធភាព បានន័យថាបង្កើន
    ការងារ នៅតាមជនបទ បង្កើនវិនិយោគ ហើយក៏បង្កើនការងារ ត្រូវបង្កើនប្រាក់ខែដែរ។
    ពេលទឹកជំនាន់វាតែងតែ ពុករលួយដំណាំ ពុករលួយសំណង់ផ្លូវនានា តើអាចបំបាត់បានទេ?
    គឺប្រាកដជាមិនអាចយកឈ្នះជាមួយធម្មជាតិ ដូច្នេះ ការលុបបំបាត់អំពើពុករលួយក៏មិនខុសពីគ្នាដែរ!
    តែបើអ្នកដឹកនាំដើរតួរជាឪពុកម្តាយ ឧស្សាហ៍ចុះជួបកូនចៅតាមក្រសួងមន្ទីរ ទទួលយកសំណូមពរទៅដោះស្រាយ រកវិធីដោះស្រាយបញ្ហា នឹងរួមចិត្តរួមគំនិត ប្រឹងជួយបំពេញ
    ការងារក្នុងគោលដៅ តាមភូមិ តាមឃុំ តាមស្រុក អោយមានសកម្មភាពរស់រវើក កុំនិយមការងារ
    តែក្នុងបន្ទប់ ប៊ុយរ៉ូ ការកាត់បន្ថយ ឫ លុបបំបាត់អាចមានលទ្ធផល ស្របគ្នា ហើយមានផ្លែផ្កា
    ខាងសេដ្ឋកិច្ចទៀតផង ។ សូម្បីសត្វក្នុងព្រៃក៏វាស៊ីតាមជំនាញដែរ ឯត្រីឆ្តោក៏វាស៊ីកូនវាដើម្បីរស់
    ។ឯមនុស្សសំខាន់ត្រូវបង្រៀនគ្នាអោយឆ្លាតជាងមុន ជួយគ្នារួមគ្នា ធ្វើកាងារអោយព្រមគ្នា រិះគន់គ្នា
    កែលំអរគ្នា ។ចង់បានមិនពុករលួយសោះ មានតែនាំគ្នាមិនធ្វើអ្វីសោះ អង្គុយ តែមើលមុខគ្នា រងចាំ
    ចាប់កំហុសគ្នា ។សំខាន់បង្រៀនច្បាប់ អោយអនុវត្តច្បាប់ ដេញគៀងអោយចូលគន្លងច្បាប់និយាយមិនស្តាប់ចាប់ដាក់ទ្រុងសិន ។

  4. ម៉ែនសូក says:

    តាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​នេះ បាន​បញ្ជាក់​យ៉ាងមុត​មាំ​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ មិន​ស្ថិ​តនៅ​ក្រោម​ការ​ត្រួត​ត្រា​ពី​រដ្ឋាភិបាល​ឡើយ ដូច្នេះលោក​ជឿថា អំពើ​ពុករលួយ​នៅ​កម្ពុជា នឹង​ត្រូវ​លុប​បំបាត់​ពី​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗខាងមុខ៕
    ********************************
    វាមិនអាចម៍ទេពួកអាអាចម៍កន្លះខោ ហាស់! ហាស់! ហាស់! ហាស់!

  5. Anonymous says:

  6. Anonymous says:

    អាឆ្កួត

  7. ធីតា says:

    ធ្វើបានជាមួយអ្នកតូច គ្មានអំំណាច

  8. Kmeng Peal says:

    ចាប់ហ៊ុនសែនជាគំរូសិនទើបគេជឿ។មើលទៅបែបមិហ៊ានទេ បានតែនិយាយអត់ប្រយោជន៍។

  9. Kmeng Peal says:

    ចាប់ហ៊ុនសែនជាគំរូសិនទើបគេជឿ។មើលទៅបែបមិហ៊ានទេ បានតែនិយាយអត់ប្រយោជន៍។

  10. ក្មេងវត្តត្រឡែងកែង(លង្វែក) says:

    អាសត្វឆ្កែ ! បើចង់ចាប់ៗ សំអាចម៏ហ្អែងមុនគេទៅ ព្រោះវាជាមេក្លោង និងធ្លាប់សាភាពថាធ្លាប់ជួយ

    ការពារពួកអាមុីអាថោងកាលពីអាណត្តទី៤ ! តែសំដីឥតប្រយោជន៍របស់ម្សៀរទំពែក១នេះ

    វាគ្រាន់តែជាសំដីគីង្គក់លក់ថ្នាំស្រែងតែប៉ុណ្ណោះ !

  11. ភ្នែកទោល says:

    ហ្អើយអា…អាចម៍យិនទៀង វាមិនខ្មោចទេ ពួកហ្អែងនិយាយឲ្យតែល្អស្ដាប់និងសំរាប់បោកពលរដ្ឋទេ
    បើនិយាយដើម្បីឲ្យពលរដ្ឋងាកមកគាំទ្រ CPP នោះវាគ្មានផ្លូវទេខាតតែពេលទេហ្អា! ពួកហ្អែងនេះមិន
    មែនទើបតែបោកប្រាស់រាស្ដ្រឯណា! វាជិត៣០ឆ្នាំហើយ ពលរដ្ឋស្គាល់ក្រយ៉ៅពួកហ្អែងច្បាស់ណាស់ ពួកហ្អែងកុំស្មានថាខ្មែរឥឡូវនេះស្រួលបោកប្រាស់ដូច
    មុនទៀតកុំច្រឡំឲ្យសោះ ពលរដ្ឋខ្មែរឆ្អែតនិងពួកហ្អែងជាទីបំផុត បោះឆ្នោតអាណត្តិនេះ បើសិនជាបោះដោយសេរីនិងយុត្តិធម៌ដូចនៅស្រុកគេ(ស្រុកថៃ)ជាឧទាហរណ៍ ពួកហ្អែងហ្នឹង២០
    កៅអីមិនដឹងជាបានមិនបានផង មកប្លន់សន្លឹកឆ្នោតរាស្ដ្រទាំងរស់ហើយអួតក្អេងក្អាងទៀត ពួកហ្អែងនេះបើកុំតែបានយួននៅជួយទប់អំណាចឲ្យ ម្លេះវាធ្លាក់ពីអំណាចយូរណាស់ទៅហើយ ពួកអាអ្នកដែលពុករលួយខ្លាំងជាងគេមិនបាច់ទៅរកឯណាឆ្ងាយទេ គឺពួកហ្អែងហ្នឹងហើយ។