​កុមារ​នៅ​កម្ពុជា​ស្លាប់​អស់​២​ពាន់​នាក់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ការ​ខ្វះ​អនាម័យ​

ដោយ៖​ ​ពៅ មេត្តា​
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​អង្គការ​យូ​នី​សេ​ហ្វេ រកឃើញថា កុមារ​នៅ​កម្ពុជា​ប្រមាណ​២​ពាន់​នាក់​ស្លាប់​ជារៀងរាល់ឆ្នាំ ដោយ​ជំងឺ​ផ្សេងៗ ដែល​បង្ក​មក​ពី​ការខ្វះ​អនាម័យ សម្រាប់​ម្ហូបអាហារ និងអនាម័យ​ក្នុងការ រស់នៅ​។​

របាយការណ៍​របស់​អង្គការ​យូ​នី​សេ​ហ្វ ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ​ខែ​តុលា​នេះ បានឲ្យដឹងថា កុមារ​នៅ​កម្ពុជា​អាយុ​ក្រោម​៥​ឆ្នាំ ប្រមាណ​២​ពាន់​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារ​ជំងឺរាករូ​ស ដែល​បណ្តាល​មក​ពី​កង្វះ​ទឹក​ស្អាត ម្ហូបអាហារ ​និងការរស់នៅ​មិនមាន​អនាម័យ​។

​យោងតាម​របាយការណ៍​របស់​អង្ក​ការ​យូ​នី​សេ​ហ្វ រោគ​រាករូស នៅតែ​ជា​មូលហេតុ​ធំ​នៃ ការសម្លាប់​ជីវិត​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ទូទាំង​ពិភពលោក​។ កុមារ​៦​សែន​នាក់ បាត់បង់​ជីវិត ជា​រៀងរាល់ឆ្នាំ  និង​កើតរោគ​រាករូស​លើ​កុមារ​ជាង​១​លាន​៧​សែន ដែល​បណ្តាល​ឲ្យ​កុមារ ក្រិន (​កុមារ​មិន​គ្រប់​ទម្ងន់​តាម​អាយុ និង លូតលាស់​មិនបាន​ពេញលេញ​ទៅតាម​វ័យ)​។
​របាយការណ៍ បង្ហាញ​ទៀត​ថា នៅ​ពេល​ថ្មីៗ​នេះ កុមារ​នៅ​កម្ពុជា​អាយុ​តិចជាង​៥​ឆ្នាំ​ប្រមាណ​៤០% មាន​រោគ​ក្រិន ដែល​ជា​អត្រា​ខ្ពស់​ជាងគេ​ក្នុង​តំបន់​នេះ​៕

សូមសរសេរមកកាន់លោក ពៅ មេត្តា​ តាមរយៈ minpov@vodhotnews.com

 


What Next?

Recent Articles

2 Responses to "​កុមារ​នៅ​កម្ពុជា​ស្លាប់​អស់​២​ពាន់​នាក់​ជា​រៀងរាល់ឆ្នាំ​ដោយសារ​ការ​ខ្វះ​អនាម័យ​"

  1. ប្រជាពលរដ្ឋ says:

    កុមារ ស្លាប់ អី ស្លាប់ ទៅ អញគឹត តែពីតោង កៅអី អំណាច អោយបាន យូរ !

    អោយ តែ បក្សពួក គ្រួសារ អញ គេងប្រវ័ញ សម្បត្តិជាតិ លុយជាតិ យក

    ទៅ ធ្វើមានបាន សល់ម្នាក់ ៗ រាប់ពាន់លាន ដុល្លារ !

  2. រាជនី says:

    ពួកអាឆ្កែ​ ស៊ី​ ភី​ ភី អស់និងគិតតែពីអំណាចរបស់បក្សពូកវាទេ ប្រជាជន ងាប់​ អី ងាប់ទៅ ពួកអាឆ្កែអស់និង វាមិនដែលយកខួរ ឆ្កែរបស់​វាទៅគិត​ទេ