ដោយ៖ ញឹម សុខន
ថ្ងៃអាទិត្យ ទី27 ខែតុលា ឆ្នាំ2013
http://vodhotnews.com
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងនៅថ្ងៃអាទិត្យនេះថា ការយឺតយ៉ាវ តាមចាប់ខ្លួនជនជាប់ចោទបាញ់កម្មរ ឈូក បណ្ឌិត មកផ្តន្ទាទោស ដោយសារកម្លាំងសមត្ថកិច្ចជាប់រវល់ការពារសណ្តាប់ធ្នាប់សារធារណៈ ក្រោយការបោះឆ្នោត។
លោក ស ខេង ឲ្យ VOD ដឹង នៅព្រឹកថ្ងៃទី២៧ខែតុលានេះថា ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចរបស់លោក ជាប់រវល់ការពារសន្តិសុខសណ្តាបធ្នាប់ ជាពិសេសការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យសមត្ថកិច្ចមានភាពមមាញឹក មិនសូវមានពេលតាមចាប់ខ្លួនលោក ឈូក បណ្ឌិត មកផ្តន្ទាទោស ។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនោះ បន្តថា ទោះជាយ៉ាងណា សមត្ថកិច្ចនឹងមិនបណ្តោយឲ្យជនជាប់ចោទឈូក បណ្ឌិត នៅក្រៅសំណាញ់ច្បាប់ទេ ។
សាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ បានប្រកាសសាលក្រមផ្តន្ទាទោសលោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ១៨ខែ ពីបទបង្ករបួសស្នាមដោយអចេតនា ទាក់ទិននឹងការបាញ់កម្មការិនី៣នាក់ឲ្យរងរបួស នៅខេត្តស្វាយរៀង កាលពីខែកុម្ភៈ ឆ្នាំ២០១២។
សំណុំរឿងបាញ់កម្មករនៅក្រុងបាវិត ត្រូវជនជាប់ចោទលោក ឈូក បណ្ឌិត ប្តឹងទាស់មកសាលាឧទ្ធរណ៍ ហើយតុលាការគ្រោង បើកសវនាការសំនុំរឿង នៅថ្ងៃទី៣១ខែតុលានេះ។
មន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួន ធ្លាប់រិះគន់ថា ជនជាប់ចោទជាអតីតមន្ត្រីមានអំណាចរូបនោះ ទំនងជាមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនៅពីក្រោយខ្នង ទើបសមត្ថកិច្ចមិនហ៊ានចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់។
ក្រោយមានព្រឹត្តិការណ៍បាញ់កម្មករឲ្យរងរបួស៣នាក់ នៅក្រុងបាវិត លោក លោក ស ខេង ទំលាយ ឲ្យអ្នកសារព័ត៌ដឹងថា ខ្មាន់កាំភ្លើងគឺ លោក ឈូក បណ្ឌិត និងធ្លាប់ចេញបញ្ជាឲ្យ សមត្ថកិច្ចតាមចាប់ខ្លួន ជនជាប់ចោទមកផ្តន្ទាទោស ប៉ុន្តែ មកដល់ពេលនេះ ឈូក បណ្ឌិ តកំពុង បន្តមានសេរីភាពនៅឡើយ ។
Catch him and prove it that you have an ability to stop the crime!!!!!!
Otherwise, you words will not effective as a Minister of Interior!!!!!
you rather let a criminal go free, that show how weak your administrations are. He is just one of your people, that is why, up till now there is no arrest yet.
How many police do u need to catch the person?
សំណាញ់នោះវារហែកទើបអាគាត់ជ្រូកបណ្ឌឹតចេះតែរួច…។
Mr Sar Kheng, how many policemen you will need to arrest Chhuok Bundet? 1000 policemen? 2000 policemen? You just say Bla Bla Bla on your mouth.
អាឈូកបណ្ឌិតរត់រួចពីសំណាញ់ច្បាប់ តែវាកំពុងជាប់នៅក្នុងខោស្លីបមីម៉ែន សំអនហើយតើ!
ទៅយកវាចុះបើខ្ញុំថាខុស ហ៊ានយកក្បាល អាKhemr Familly អា Cheath និងងា JMl មកធានាសង ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងនៅថ្ងៃអាទិត្យនេះថា ការយឺតយ៉ាវ តាមចាប់ខ្លួនជនជាប់ចោទបាញ់កម្មរ ឈូក បណ្ឌិត មកផ្តន្ទាទោស ដោយសារឈូក បណ្ឌិត វាធំជាងគុក និងចេះកំបាំង ខ្លួនពីក្រុមសមត្ថកិច្ចមាន់ស្ងោ ទេដឹង????