ថ្ងៃ ចន្ទ 28 តុលា 2013
RFI

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅកាន់តុប្រជុំចរចាស្វែងរកដំណោះស្រាយលើជម្លោះព្រំដែនកម្ពុជា-ថៃ (© លី ម៉េងហួរ)
ក្រុមការងារកម្ពុជា-ថៃ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ នឹងជួបប្រជុំគ្នា នៅព្រឹកថ្ងៃចន្ទ ទី២៨តុលានេះ នៅទីក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃ។ ជាកិច្ចប្រជុំ ដែលក្រសួងការបរទេសប្រកាសថា ដើម្បីពិភាក្សាអំពីការបើកច្រកព្រំដែនថ្មីមួយចំនួនទៀត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចរាចរណ៍ទំនិញ និងប្រជាជននៅតាមព្រំដែន ក្នុងតំបន់ទាំងនោះ។ កិច្ចប្រជុំ ក៏នឹងពិភាក្សាពីការរក្សាអោយបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផងដែរ។ ជាការកត់សម្គាល់ កិច្ចប្រជុំនៃក្រុមការងារដឹកនាំដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ នៅព្រឹកថ្ងៃចន្ទនេះ ធ្វើឡើង ខណៈតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ គ្រោងនឹងចេញសេចក្តីសម្រេច ទាក់ទងបណ្តឹងកម្ពុជា ដែលស្នើអោយបកស្រាយសាលក្រមឆ្នាំ១៩៦២ លើសំណុំរឿងប្រាសាទព្រះវិហារ នៅថ្ងៃទី១១ខែវិច្ឆិកា ខាងមុខនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ នៅតាមព្រំដែន បើទោះបីជាសេចក្តីសម្រចនោះ មានលក្ខណៈបែបណាក៏ដោយ៕

H5h criminal crezy man pity khmer people