ដោយ៖ ជន ស្រីណុច
ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013
http://vodhotnews.com
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃចន្ទនេះ ស្នើឲ្យរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់លើលោកនាយក និងនាយិការងវិទ្យាល័យទាចំរ៉ាត់ ខេត្តពោធិ៍សាត់ ពីបទពុករលួយទារលុយបង់សាលាពីសិស្ស។
លិខិតរបស់ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុន ឈុន ផ្ញើជូនរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ឲ្យដឹងថា អ្នកគ្រូ ផាត់ ម៉ាលីន លើកទ្បើងថា នាយកវិទ្យាល័យ លោក ប៊ូ សុវណ្ណ និងនាយិការង អ្នកស្រី ឈុំ ប៉ុន្ថា បានតម្រូវឲ្យសិស្សម្នាក់ៗបង់ថ្លៃសាលាចំនួន ៥០០០រៀល។ លិខិត បន្តថា សិស្សផ្ទេរចូលមកវិទ្យាល័យ ត្រូវបានតម្រូវឲ្យបង់ ៨០ ០០០ម៉ឺនរៀលក្នុងម្នាក់ៗ។
លិខិត ឲ្យដឹងដែរថា លើសពីនេះ អ្នកទាំងពីរ បានកំណត់ឲ្យសិស្សបង់លុយ ១ ០០០រៀល ទើបឲ្យខ្ចីសៀវភៅ ហើយបើសិស្សណាគ្មានលុយបង់ទេ សិស្សនោះមិនបានសៀវភៅយកទៅរៀនឡើយ។
VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ និងនាយកវិទ្យាល័យទាចំរ៉ាត់បាននៅទ្បើយទេ។ ប៉ុន្តែ នាយិការងវិទ្យាល័យ លោកស្រី ឈុំ ប៉ុន្ថា បដិសេធមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ លោកស្រីអះអាងាថា វិទ្យាល័យគ្រាន់តែអំពាវនាវឲ្យមាតា-បិតាសិស្សចូលរួមវិភាគទានដល់សាលាតែប៉ុណ្ណោះ៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com

Well done Mr. Rang Chhun,
Please continue to seek more transparency, to enable better and effective education.