កែវ រំ​ចង់ បើក​ប្រវត្តិសាស្ត្រ​ចាញ់​ដៃគូ​ក្នុងស្រុក​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃសៅរ៍ ទី9 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​កីឡាករ​បង្គោល​ក្រហម កែវ រំ​ចង់ និង​បង្គោល​ខៀវ វង្ស ណ​យ

​កីឡាករ​បង្គោល​ក្រហម កែវ រំ​ចង់ និង​បង្គោល​ខៀវ វង្ស ណ​យ

​ជា​យូរ​មក​ហើយ ដែល​កីឡាករ​ជើង​ខ្លាំង​កែវ រំ​ចង់ មក​ពី​ក្លឹប​កងពលតូច​អន្តរាគមន៍​លេខ​៨ ភ្នំ​ទ្រព្យ មិន​ដែល​ចាញ់​កីឡាករ​ជើង​ខ្លាំង​ក្នុង​ស្រុក​ទាល់តែសោះ នៅលើ​សង្វៀន​ទូរទស្សន៍​បាយ័ន​។ អញ្ចឹង​ហើយ ទើប​លទ្ធផល​ចាញ់​កីឡាករ​វង្ស ណ​យ មក​ពី​ក្លឹបកងពលតូច​លេខ​៣១ ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​របស់​កីឡាករ​រូបនេះ កាលពី​ថ្ងៃ​សុក្រ​ទី​៨ វិច្ឆិកា នៅក្នុង​ស្ថាប័ន​ទូរទស្សន៍​ដដែល បាន​ធ្វើឲ្យ​មហាជន​ភ្ញាក់ផ្អើល​ហួសប្រមាណ​។

​ការប្រកួត​រវាង​ជើង​ខ្លាំង​ទាំងពីរ​នេះ ត្រូវ​គេ​ចាប់​អារម្មណ៍​ថា មាន​សន្ទុះ​គាំទ្រ លប់​ជាង​ការប្រកួត​រវាង​គូ​ខ្មែរ និង​បរទេស​ទៅទៀត ចាប់តាំងពី​ដើម​ទឹក​រហូត​ដល់​ទីបញ្ចប់​។ ក្រុម​អ្នកទស្សនា​ស្រែក​កញ្ជ្រៀវ​យ៉ាង​កងរំពង​តែម្ដង បន្ទាប់ពី​ឃើញ​វង្ស ណ​យ មានឱកាស​វាយ​កែង បំបុក​ត្រូវ​កីឡាក​រកែវ រំ​ចង់ ដែល​អ្នក​ណា​ក៏​ចាត់ទុកថា ជា​ស្ដេចត្រាញ់​ក្នុង​ប្រភេទ​ទម្ងន់​៦៩ និង​៧០​គីឡូក្រាម នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងអំឡុង​ទឹក​ដំបូង កែវ រំ​ចង់ បង្គោល​ក្រហម ត្រូវ​គេ​មើលឃើញ​ថា មានប្រៀប​ខ្លះៗ ប៉ុន្តែ​ឈានដល់​ទឹក​ទី​៣ កីឡាករ​វង្ស ណ​យ បែរ​ជា​សង្គ្រប់​លប់​ទាំង​កែង និង​ជង្គង់​ទៅវិញ ធ្វើ​ឲ្យ​អ្នកណាក៏​ហើប​គូទពី​កៅអី ជាមួយ​លទ្ធផល​នេះ​។ កាល​មិនទាន់​ឡើង​គីឡូ មក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​នេះ វង្ស ណ​យ ធ្វើឲ្យ​ខ្លួន​គេ​បាត់បង់​ប្រជា​ប្រិយ​ភាព​ច្រើនណាស់ ជាមួយ​នឹង​លទ្ធផល​ចាញ់​ជាប់​រហូត​ជាមួយនឹង​ដៃគូ​។ ការសម្រេចចិត្ត​ដំឡើង​ទម្ងន់​របស់​គេ មាន​មនុស្ស​ច្រើនណាស់​អន្ទះសារ​ចាំ​មើល​ពី​លទ្ធផល ថា​ត្រូវ​ប្រែប្រួល ឬ​ត្រូវ​ចាញ់​ច្រើនជាង​ឈ្នះ​ម្ដងទៀត​។ អញ្ចឹង​ហើយ ទើប​ម្នាក់ៗ​ប្រហោង​ពោះ​គ្រប់គ្នា បន្ទាប់ពី​ដឹង​ថា វង្ស ណ​យ ក្លាហាន​ហ៊ាន​ប្រកួត​ជា​មួយ​កីឡាករ​កែវ រំ​ចង់ ដែល​មិន​ធ្លាប់​ចាញ់​សោះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។

ជ័យជម្នះ​របស់​វង្ស ណ​យ បាន​ធ្វើឲ្យ​កក្រើក​ពេញរេញ​អ្នកប្រដាល់​តែម្ដង ដែល​វា​មិន​ត្រឹមតែ​ជា​ប្រវត្តិសាស្ត្រ​ដែល​កែវ រំ​ចង់ បាក់មុខ​ជា​លើកដំបូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រឿង​រសើប​មួយ ចំពោះ កីឡាករ​ជើង​ខ្លាំង​ផ្សេងទៀត ដែល​ធ្លាប់​ចាញ់​កែវ រំ​ចង់ កន្លង​មក​ផង​ដែរ​។  កែវ រំ​ចង់ បាន​ស្ដែងចេញ​ប្រតិកម្ម​ភ្លាមៗ ចំពោះ​ការ​កាត់សេចក្ដី​ដែល​ខ្លួន​មិនដែល​ប្រទះ បន្ទាប់​ពី​ឈរជើង​ក្នុងនាម​ជា​កីឡាករ​កុងត្រា​ប្រចាំ​នៅ​ក្នុង​ទូរទស្សន៍​បាយ័ន ទើប​គេ​ឡើង​ប្រកាស​សុំ​ប្រកួត​សងសឹក​ភ្លាមៗ ក្រោយ​ពេល​ប្រកាស​ឲ្យ​ចាញ់ ។  យោង​តាម​ការប្រកួត​កន្លងមក បើ​ត្រឹម​មិន​ធ្វើឲ្យ​គេ​សន្លប់​បែបនេះ យ៉ាងច្រើន កែវ រំ​ចង់ បាន​ត្រឹម​គេ​ឲ្យ​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ នៅលើ​សង្វៀន​ទូរទស្សន៍​បាយ័ន ទើប​ប្រវត្តិសាស្ត្រ​ថ្មី ដែល​កីឡាករ​វង្ស ណ​យ បានឈ្នះ កំពុង​ធ្វើឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ដំបូង ដែល កែវ រំ​ចង់ ស្គាល់​ចាញ់​ជា​លើកដំបូង ក្នុង​ការប្រកួត​គ្រប់​លើក​នៅ​លើ​សង្វៀន​បាយ័ន​។ ការកំណត់​នេះ បង្ហាញ​ពេញលេញ​នូវ​យុត្តិធម៌ ដើម្បី​បញ្ចៀស​ការរិះគន់​នានា ដែល​ធ្លាប់​កើតមាន​នៅ​គ្រប់​ការ​ប្រដាល់​របស់ កែវ រំ​ចង់  ជាមួយ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​កន្លងមក​។ កីឡាករ​វង្ស ណ​យ សើច​ផង លោត​កញ្ជ្រោល​ផង ខណៈ​ដែល​លទ្ធផល​នេះ ក្រៅពី​ការចង់បាន​របស់​គេ​ផ្ទាល់ ក៏​ជា​លទ្ធផល​ស្រប​តាម​ការចង់បានរ​បស់​មហាជន​ទូទាំងប្រទេស​។ ម្នាក់ៗ​និយាយថា ប៉ុស្តិ៍​បាយ័ន ទំនង​ជា​ឈប់​លម្អៀង​លើ កែវ រំ​ចង់ ទៀតហើយ ទើប​សម្រេច​ប្រគល់​លទ្ធផល​ឈ្នះ ពិន្ទុ ឲ្យ​កីឡាករ​វង្ស ណ​យ មិន​ដូច​កាលពី​ជ័យ កុសល ប្រកួត​មុនៗ ដែល​ទោះ​វាយ​ដោយ​មាន​ប្រៀប​ជាង​ប៉ុណ្ណា ក៏​បាន​ត្រឹម​ស្មើ​ពិន្ទុ​។

​នៅលើ​សង្វៀន​នោះដែរ កីឡាករ​ឈិន ក្វាន់​ង៉ុយ មក​ពី​ក្លឹបប​ម្កុដ​រាជសីហ៍ ដែល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​សេងហុង​ហេង ជាមួយ​កីឡាករ​កែវ វិរៈ មក​ពី​ក្លឹប​គុជ​សារ​កីឡា បាន​ក្លាយជា​អ្នក​ផ្ដួល​កីឡាករ​កែវ វិរៈ​ដូច​ការគ្រោងទុក ហើយ​ទទួលបាន​ប្រាក់​លាន​៦,៥​លាន​រៀល និង​ខ្សែក្រវ៉ាត់​ជើងឯក​មួយ​។ ក្នុងនោះ​កីឡាករ​ថៃ ប៊ុន​ហាន មក​ពី​ក្លិប​បូរី​នាគរាជ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​វាយ​ឈ្នះ​កីឡាករ​នូវ ស៊ីថា មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ផងដែរ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ​vongsomalin@yahoo.com



What Next?

Recent Articles

3 Responses to "កែវ រំ​ចង់ បើក​ប្រវត្តិសាស្ត្រ​ចាញ់​ដៃគូ​ក្នុងស្រុក​"

  1. Anonymous says:

    They were good fighters , both were good, I’m proud of them,
    But vong nuy fight little bite better ,

  2. Mission impossible says:

    They were good fighters, both we’re good, I’m proud of them,
    But Vong Nuy, fight little bite better,
    ———
    However, Vong Nuy made me disappointed last week fought with Thai (lost) ,
    It was silly lost, for last round #5 , so stupid n dumb made by Vong Nuy