បុរស​ស្កប់ស្កល់​នឹង​សិច​ជាង​ស្ត្រី​ពេល​រួមភេទ​រាត់រាយ

Wednesday, 20 November 2013
ភ្នំពេញប៉ុស្តិ៍

131120_22b

ក្រុងញូវយ៉កៈ ការ​សិក្សា​ថ្មី​រក​ឃើញ​ថា ការ​រួមភេទ​ជាមួយ​ដៃគូ​លេងសើច​ ធ្វើឲ្យ​បុរស​មាន​ក្ដីសុខ​ជាង​ភាគី​នារី​។

អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​អ៊ីនឌីយ៉ាណា បាន​សម្ភាស​និស្សិត​ជាង​៦០០​នាក់​ពី​ជីវិត​សិច​របស់​ពួកគេ។

ការ​សិក្សា​ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ចាស្ទីន ក្រាស្យា បាន​រក​ឃើញ​ថា ស្ត្រី​ងាយ​នឹង​ដល់​ចំណុច​កំពូល​ពេល​រួមភេទ​ជាមួយ​សង្សារ​ពិតប្រាកដ ជា​ជាង​ជាមួយ​ដៃគូ​លេងសើច​បណ្ដោះអាសន្ន។ បើ​រួមភេទ​ជាមួយ​ដៃគូ​ប្ដូរផ្ដាច់​វិញ ស្ត្រី​៧៥​ភាគរយ​អាច​ត្រេកត្រអាល​ឡើង​ដល់​ឋានសួគ៌​បាន។

ការ​សិក្សា​មុនៗ ​ដែល​ធ្វើការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ញូវយ៉ក​ក៏​បាន​បង្ហាញ​លទ្ធផល​ដូច​គ្នា។ ការ​តាមដាន​និស្សិត​២៤០០០​នាក់​អស់​រយៈពេល​៥​ឆ្នាំ​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ស្ត្រី​ដែល​រួមភេទ​ជាមួយ​ដៃគូ​រាត់រាយ មាន​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល។ រីឯ​បុរស​ដែល​រួមភេទ​រាត់រាយ​មាន​ដល់​ទៅ​៨០​ភាគរយ​ឯណោះ​ដែល​ទទួល​បាន​ អារម្មណ៍​ស្កប់ស្កល់​ដល់​ឋានសួគ៌។

អ្នកស្រី ដេប្រា ហឺប៊ឺនិក នៃ​សាកលវិទ្យាល័យ​អ៊ីនឌីយ៉ាណា​បាន​ពន្យល់​ថា នារី​រួមភេទ​ជាមួយ​ដៃគូ​រាត់រាយ បី​ដូចជា​ការ​ទៅ​ញ៉ាំបាយ​ផ្ទះ​មិត្តភក្តិ​អ៊ីចឹង។ ពួកគេ​មិន​អាច​កុម្ម៉ង់​ម្ហូប​តាម​ចិត្ត​ឡើយ។ ពោល​គឺ​បើ​ម្ចាស់​ផ្ទះ​ចម្អិន​ម្ហូប​អ្វី គេ​ត្រូវ​តែ​បង្ខំ​ចិត្ត​ញ៉ាំ​ម្ហូប​នោះ៕ PR


What Next?

Recent Articles

One Response to "បុរស​ស្កប់ស្កល់​នឹង​សិច​ជាង​ស្ត្រី​ពេល​រួមភេទ​រាត់រាយ"

  1. Anonymous says:

    ប្រុសត្រូវយល់អារម្មណ៍របស់ស្រី គឺនាងមានតម្រេកយឺត ដូច្នេះត្រូវប្រើអោយចំ ចំណុចស្រើបស្រាលរបស់នាងគឺបឺតជញ្ជក់” ឆ្ដេញ”អោយបានយូរ…