​អ្នកតាមដាន​សង្គម​៖ ​ការប្តឹង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ទៅ​តុលាការ​យោធា​គឺ​ខុសច្បាប់​​

ដោយ៖​ ថុល ស្រី​លក្ខណ៍ និង អ៊ឹង ប៊ុនថន​​
ថ្ងៃអង្គារ៍ ទី3 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ដាំ សិដ្ឋ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ​(រូបភាពពី​ ki-media.blogspot.com)

លោក ដាំ សិដ្ឋ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ​(រូបភាពពី​ ki-media.blogspot.com)

​ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​យល់ថា ការព្រមាន​ប្តឹងទៅ​តុលាការ​យោធា​របស់​មន្ត្រី​រដ្ឋាភិបាល​លើ​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​ចល័ត​ទ័ព​នៅ​ថ្ងៃ​បោះឆ្នោត​នោះ គឺ​ខុសច្បាប់។​

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការគ្រោង​ប្តឹងចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ទៅ​តុល​ការ​យោធា​នេះ គឺ​ផ្ទុយទៅនឹង​ច្បាប់​។ លោក​ថា ប្រសិនបើ​កាសែត​នេះ បាន​ដកស្រង់​ប្រសាសន៍​លោក កឹម សុខា មែន​នោះ គួរ​សិក្សា​ទៅលើ​សម្តីរបស់​ប្រភព​វិញ  ថា​តើជាម​រតិ​ផ្ទាល់ខ្លួន ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ពិតឬ​យ៉ាងណា​? “​ប៉ុន្តែ​បើ​លោក កឹម សុខា និយាយ​អញ្ជឹង​មែន ករណី​នេះ​ត្រូវ​ទាក់ទង​ជាមួយ​ផ្ទេរ​ទៅ​លោក កឹម សុខា វិញ​ទេ មិនមែន​អ្នកកាសែត​នោះទេ មិនមែន​លោក ដាំ សិទ្ធិ​នោះ​ទេ ប៉ុន្តែ​ប្រសិនជា​ក្នុង​ករណី​លោក កឹម សុខា លោក​មានប្រសាសន៍​អញ្ជឹង​មែន គាត់​និយាយ​អញ្ជឹង​មែន ត្រូវ​មាន​កត្តា​ពីរ សំណួរ​សួរថា​តើ​លោក កឹម សុខា និយាយ​នេះ​ដឹង​ថា​រឿង​នេះ​មិន​ពិត​ឬក៏​យ៉ាងម៉េច​? ឬ​មួយ​ក៏​និយាយ​ជា​មតិ​ទេ​? និយាយ​ជា​រឿង​ពិត​ឬ​មួយ​មិន​ពិត​? អ្វីមួយ​ដែល​មិន​កើត​ឡើង​គ្រាន់តែ​បញ្ចេញ ឬ​យោបល់​មិនអាច​ជា​បទ​បរិហារកេរ្តិ៍​បានទេ​”​។​

ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ  មានប្រសាសន៍ថា ស្ថាប័ន​សារព័ត៌មាន​ស្វាគមន៍​ចំពោះ​ការទាមទារ​ឲ្យ​បកស្រាយការ​ផ្សាយ​ពី​ព័ត៌មាន​ណាមួយ តែ​លោក​មិន​គាំទ្រ​ឲ្យ​ប្តឹង​អ្នកសារព័ត៌មាន​នោះទេ​។ លោក​ថា បើ​កាសែត​មនសិការ​ខ្មែរ​ផ្ញើ​សំឡេង លោក កឹម សុខា ទៅ​រដ្ឋាភិបាល​ហើយ​នោះ គឺ​គ្រប់គ្រាន់​ហើយ​ ៖ “​ជាធម្មតា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ យើង​ប្រើ​វេតិកា​សារព័ត៌មាន ដើម្បី​ធ្វើ​ការបកស្រាយ​និង​ដេញដោល​មតិ​ទៅវិញទៅមក ប្រសិន​ជា​ខាង​រដ្ឋាភិបាល​គាត់​យល់​ឃើញ​ថា អ្វី​ដែល​ចុះផ្សាយ​នោះ អ្វី​ដែល​នយោបាយ​ភាគី​ម្ខាង​ទៀត គាត់​និយាយ​ទៅ​ខុសឆ្គង ឬក៏​មាន​ការរំលោភបំពាន​ណាមួយ គឺ​យើង​មាន​មធ្យោបាយ​និង​ឱកាស​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការបកស្រាយ នោះ​វិញ តាមរយៈ​ការសរសេរ​ជា​លិខិត​មិន​ទៅកាន់​កាសែត​នោះ ដើម្បី​បំភ្លឺ ឬក៏​ប្រសិន​ករណីនេះ​ជា​ករណី​ដែល​ធំ ដែល​ធ្ងន់ធ្ងរ ខាង​រដ្ឋាភិបាល​ក៏​អាច​ធ្វើ​ជា​សន្និសីទកាសែត ដើម្បី​ធ្វើ​ការបកស្រាយ ឲ្យ​សាធារណៈជន​បាន​យល់​”​។​

​សមាជិក​ក្រុមប្រឹក្សា​អ្នកឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណី​នេះ​ជា​រឿង​នយោបាយ មិនគួរ​ប្តឹង​លើ​អ្នក​សារព័ត៌​នោះទេ​។ លោក​ថា ការផ្សាយ​របស់​កាសែត​នេះ បាន​ដកស្រង់​សម្តី​ប្រភព ហើយ​វា​ជា​ការពិត​ដែល​នៅពេលនោះ រដ្ឋាភិបាល បាន​ចល័ត​ទ័ព​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ​ធ្វើឲ្យ​ប្រជាជន​ទូទៅ​ភ័យខ្លាច​។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ការ​ដែល​រដ្ឋាភិបាល​គ្រោង​ប្តឹង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ​ទៅ​តុលាការ​យោធា​នោះ ដោយសារ ពាក់ព័ន្ធ​ការ​ចល័ត​ទ័ព តែ​លោក​ថា ករណីនេះ​ស្ថិត​ក្នុង​ការពិភាក្សា​ជាមួយ​មេធាវី​នៅ​ឡើយ​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ឲ្យ កាសែត​នេះ បកស្រាយ​ជា​លាយលក្ខណ៍អក្សរ ចំពោះ​ចំណងជើង​អត្ថបទ​របស់​ខ្លួន ៖ “​ខ្ញុំ​មិន​ចាត់ទុក​នេះ​ជា​សេចក្តី​ឆ្លើយតប អ្វី​ដែល​ចង់​បាន​ទេ ខ្ញុំ​ចង់​បាន​ជា​សំបុត្រ​ជា​លាយលក្ខណ៍អក្សរ​មួយ ខ្ញុំ​យល់ព្រម ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​របស់​ខ្ញុំ​ឲ្យ ដូច្នេះ​គេ​គួរតែ​គោរព​នូវ​អ្វី​ដែល​ខ្ញុំ​ចង់បាន ដែល​ជា​សិទ្ធិ​ត្រូវ​ដឹង ក៏ប៉ុន្តែ​កាលណា​ក៏​រំលោភ​លើ​សិទ្ធិ​ដែល​ត្រូវ​ដឹង ខ្ញុំ​ត្រូវ​ស្វែងរក​ក្រុមទី​៣ ដែល​ទទួល​ភារកិច្ច​ក្នុង​កិច្ចការ​ថែរក្សា​សិទ្ធិ​ត្រូវ​ដឹង​នេះ​”​។​

​អត្ថបទ​របស់​កាសែត​មនសិការ​ខ្មែរ ចេញផ្សាយ​ថ្ងៃ​ពុធ​ទី​១៣ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៣ បាន​សរសេរចំណងជើង​ថា «​កឹម​សុខាៈ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការបន្លំ​លទ្ធផល​បោះឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យជំនះ​ប្រជារាស្ត្រ​ខ្មែរ​»​។​    ​

រដ្ឋាភិបាល​បាន​ដាក់​កំណត់​ឲ្យ​កាសែត​នេះ ​ឆ្លើយបំភ្លឺ​ចំពោះ​អត្ថបទ​នោះ​អោយបាន​មុន​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​។​ ប៉ុន្តែ​ចាងហ្វាង​កាសែត​មនសិកា​ខ្មែរ​លោក ដាំ សិទ្ធ ដែល​ជា​តំណាង​ជាប់ឆ្នោត​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ អះអាងថា លោក​បាន​បំភ្លឺៗ​តាម​អ៊ី​ម៉ែ​ល ដោយ​មាន​ភ្ជាប់​វីដេអូ ដែល​លោក កឹម សុខា មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ​នោះ​រួច​ហើយ​។​

​ទោះជា​យ៉ាងណា លោក កឹម សុខា បដិសេធថា លោក​មិន​បាន​និយាយ​ចំៗ ​ដូច​កាសែត​នោះ​ចុះផ្សាយ​ទេ​៕

សូមសរសេរមកកាន់កញ្ញា ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com


What Next?

Recent Articles

6 Responses to "​អ្នកតាមដាន​សង្គម​៖ ​ការប្តឹង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ទៅ​តុលាការ​យោធា​គឺ​ខុសច្បាប់​​"

  1. eclipse says:

    នាំគ្នាទៅនេសាទ ចាប់ត្រី ដោយប្រើឧបករណ៏ ស្ន ជាដែកស្រួចមានដងវែងដើមឫស្សី ស ចាក់ត្រី

    ចាក់ដកៗ ស្មានព្រាវៗ នៅក្នុងទឹក ស្បុកចំកណ្តាលសំបុកត្រីឆ្តោធំៗ ក៏ផ្អើលបែកសំបុករត់ប្រសេក

    ប្រសាច ទៅរកទីកន្លែងនៅធ្លាកណ្តាលទឹក។ ក្នុងរឿងនេះ ពួកបក្សខាងរដ្ឋាភិបាលផ្តាច់ការឯកបក្ស

    ពិសេសមេបក្សកំពូលកំពុងរំជើបរំជួល រសើបភ័យស្លន់ស្លោខ្លាចពិភពលោកស្អប់ខ្ពើមខ្លាំងណាស់។

  2. Anonymous says:

    ១. ក្នុងកាលៈទេសៈពួកប្រឆាំងកំពុងពូនផ្តុំយ៉ាងសកម្ម ដោយមានប្រជារាស្រ្តទូទៅ គាំទ្រទស្សនៈប្រឆាំងនឹងបក្ខពួកគ្រួសារហ៊ុនសែន ដែលបានប្រព្រឹត្តអំពើអយុតិ្តធម៌ក្នុងសង្គម ប្លន់ដីរាស្រ្ត បំផ្លាញធនធានធម្ម អោយយួននៅពាសវាលពាសកាល បក្ខពួកនិយម គ្រួសារនិយម ជាពិសេសប្រជារាស្រ្តទូទៅមិនចូលចិត្តចរិកអវិជ្ជារបស់ខូចវិទូហ៊ុនសែននេះ តែម្តង ចុះហេតុអ្វីបក្ខពួកខូចវិទូហ៊ុនសែនហ៊ានប្តឹងពួកប្រឆាំង គឺអ្នកចង់សាកល្បងថា៖ តើកំលាំងប្រឆាំងនេះពិតឬមិនពិតឬ???
    ២. បក្ខពួកហ៊ុន សែនបាននាំក្បួនយោធាផ្អើលពេញក្រុងភ្នំពេញ នៅយប់ថ្ងៃនោះ!! តើការនាំទ័ពនោះមកដើម្បីអ្វ??? ឬនោះជាភារកិច្ចពិសេស???
    ៣. ក្នុងកាលៈទេសៈនេះ តើបក្ខពួកហ៊ុនសែនត្រូវការប្រយុទ្ធ ឬត្រូវការដំណោះស្រាយ????? ប្រជារាស្រ្តក្រីក្រគ្មានខ្លាចអ្វីទេ ចំណែកបក្ចពួកហ៊ុនសែនមានលុយរាប់លាន មានផ្ទះរាប់ភ្លេច ស៊ីស្រួលដេកស្រួល!!! បក្ខពួកហ៊ុនសែនជាអ្នកជ្រើសរើសមុនចុះ!!!

  3. ប្រជាពលរដ្ឋ says:

    សំណួរ សួរថា = ពេលនោះ កងកម្លាំង ប្រដាប់អាវុធ កងរថពាសដែក

    ចូលមកក្រុងភ្នំពេញ ច្បាំងជាមួយអ្នកណា . ?

    …. សូមជួយ ពិចារណារ !

  4. KH says:

    នែ!អាផៃស៊ីផោម ហ្អែងគួរតែចេះធ្វើឲ្យគេអាណិតខ្លះទៅអាគំរក់ជួរជាតិ ព្រោះថ្ងៃអន្សាពួកហ្អែងកាន់
    តែខិតជិតមកដល់ហើយណា ប្រយ័ត្នឲ្យមែនទេន ពលរដ្ឋខ្មែរកាន់ស្អប់ពួកហ្អែងខ្លាំងណាស់ណា អ្វីដែលកាសែតបានចុះផ្សាយវាជាការពិត១០០% គ្មានការបំភ្លើសទេ ខ្មែរណាក៍បានឃើញនិងដឹងដែរថាវាមានដាក់ទាហ៊ានរថក្រោះ,ឡានពាសដែកពេញទីក្រុងភ្នំពេញ,
    អ្នកដែលបំភ្លើសមិនទទួលស្គាល់ការពិតមានតែពួកអាគំរក់ឯងទេ សូម្បីតែបាញ់គេស្លាប់ផងក៍មិនដែលទទួលស្គាល់និងទទួលកំហុសម្ដងណាឡើយ ពលរដ្ឋខ្មែរសព្វថ្ងៃគេមិនមែនភ្លើដូចពួកហ្អែងយល់ទេណា! កុំច្រឡំ គេដឹងថាអ្វីសអ្វីខ្មៅ,អ្វីត្រូវអ្វីខុស
    មិនមែនដូចពួកហ្អែងមួយៗអួតសុទ្ធតែបណ្ឌិតនិយាយចេញមកច្រងេងច្រង៉ាងមិនដឹងថាអ្វីខុសអ្វីត្រូវ
    អ្វីសអ្វីខ្មៅ វាផ្ទុយពីគេជានិច្ច។

  5. ដល់ពេលរុញដាក់គ្នាហើយ

  6. La Rosa says:

    It was just a policical matter! Do not persecute HIM!!!