ខេមរៈ សេរីមន្ត ឲ្យ​កាំមីនកូ ចេញ​មុខ​សង​ប្រាក់

Friday, 27 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131227_21a

ភ្នំពេញៈ តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​លោក ខេមរៈ សេរីមន្ត បាន​សម្តែង​ការ​ខឹងសម្បា​អួលណែន​ដើម​ទ្រូង​ចំពោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង ដ៏​ធំ​មួយ​គឺ កាំមីនកូ ដែល​ក្រុមហ៊ុន​មួយ​នេះ បាន​គេចវេះ​មិន​ព្រម​សង​ប្រាក់​ចំពោះ​រូប​ខ្លួន និង​ជន​រងគ្រោះ​មួយ​ចំនួន​ទៀត តាម​ដីកា​សម្រេច​របស់​តុលាការ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវ​ជាតិ​លេខ ៤។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ តារាចម្រៀង ខេមរៈ សេរីមន្ត រួម​ជាមួយ​នឹង​ក្រុម​ការងារ ៨ នាក់(​រួម​មាន​ក្មេង​ម្នាក់​) បាន​ធ្វើ​ដំណើរ តាម​រថយន្ត Tundra ពណ៌​ស​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅក្នុង​ការ​ប្រគំតន្ត្រី​មួយ​ហើយ​ក៏​ជួប​គ្រោះថ្នាក់ ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ ២១១-២១២ ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញ​ទំហឹង​ទៅលើ​រថយន្ត Tundra របស់​ខេមរៈ សេរីមន្ត បណ្តាល​ឲ្យ​ក្រុម​ការងារ​របស់​ពួកគេ​ស្លាប់ ៤ នាក់​ភ្លាមៗ ក្នុង​នោះ​មាន​កូនប្រុស​តារា កំប្លែង​ល្បី​ឈ្មោះ​នាយ កុយ ម្នាក់ និង​កូនប្រុស​តារាចម្រៀង​អាយ៉ៃ​យាយ ណាង ម្នាក់​ផង​ដែរ​។

បន្ទាប់ពី សវនាការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​ធ្ងន់ធ្ងរ​លើ​ក្រុម តារាចម្រៀង ខេមរៈ សេរីមន្ត ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ក៏​បាន​ប្រកាស​សាលក្រម​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​សាលក្រម​តុលាការ​បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន SK (ឈឹម សូកន) ដែល​ជា​អ្នក​បង្កហេតុ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង កាំមីនកូ រួម​គ្នា​សង​សំណង​ដល់​ជន​រងគ្រោះ​សរុប​ជាង ១៣ ម៉ឺន​ដុល្លារអាមេរិក និង​បាន​សម្រេច​ផ្តន្ទាទោស​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​ដាក់​ពន្ធនា គារ ចំនួន ៣ ឆ្នាំ។


ជាមួយ​គ្នា​នោះ សាលក្រម​ចុះ​ថ្ងៃ​ទី​១៥ កក្កដា បាន​បង្គាប់​ឲ្យ​ក្រុមហ៊ុន SK សង​សំណង​លើ​តារាចម្រៀង ខេមរៈ សេរីមន្ត ចំនួន ៨៥ ០០០ ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាបរង​កាំមីនកូ ត្រូវ​ជួយ​ចេញ​សង ៥០០០ ដុល្លារ​។ សង​សំណង​ដល់​តារាកំប្លែង​យាយ ណយ សំណាង ចំនួន ២៥ ០០០ ដុល្លារ ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ ត្រូវ​ជួយ​សង ៥០០០ ដុល្លារ។ រីឯ​សង​សំណង​ដល់​តារាកំប្លែង​នាយកុយ និង​ជនរងគ្រោះ​ផ្សេង​ទៀត​ក្នុង​ម្នាក់​ចំនួន ២៣ ០០០ ដុល្លារ​អាមេរិក​ផង​ដែរ។

តាមរយៈ​ដីកា​សម្រេច​របស់​តុលាការ​ក្រុង​ព្រះសីហនុ​នេះ ក្រុមហ៊ុន SK (ឈឹម សូកន) បាន​ធ្វើការ​ប្តឹង​ឡើង​ឧទ្ធរណ៍​ដោយសារ​គេ​យល់​ថា ការ​សម្រេច​របស់​តុលាការ​ព្រះសីហនុ ឲ្យ​សង​សំណង​មិន​យុត្តិធម៌​។ ដោយឡែក​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ បាន​សម្រេច​យក​ការ​សម្រេច និង​យល់ព្រម​សង​ប្រាក់ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន​ធានារ៉ាប់​រង​មួយ​នេះ​មិន​បាន​ចេញ​មុខ​មក​សង​ប្រាក់​ក្នុង ទំនួល​ខុស​ត្រូវ​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​ទេ។

ការ​មិន​ទទួល​ខុស ត្រូវ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​កាំមីនកូ​នេះ​ហើយ ដែល​ធ្វើឲ្យ​តារាចម្រៀង ខេមរៈ សេរីមន្ត នាយ កុយ និង​គ្រួសារ​អ្នក​រងគ្រោះ​ជាច្រើន​ទៀត​បាន​សម្តែង​ការ​ខឹងសម្បា​យ៉ាង ខ្លាំង និង​បាន​សម្រេច​ចេញ​មុខ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​កាំមីនកូ ចេញ​មុខ​មក​ដោះស្រាយ និង​សង​ប្រាក់​តាម​ការ​សម្រេច​របស់​តុលាការ​។

តារាចម្រៀង ខេមរៈ សេរីមន្ត ដែល​ជា​តំណាង​ជន​រងគ្រោះ​ក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​បាន​និយាយ​ថា៖ «​ខ្ញុំ​មាន​អារម្មណ៍​តឹងថប់​នៅក្នុង​ចិត្ត​អស់​រយៈពេល​ជាច្រើន​ខែ ជិត​មួយ​ឆ្នាំ​ហើយ រហូត​មក​ទល់​នឹង​ពេល​នេះ យើង​មិន​ទាន់​ទទួល​បាន​សំណង​អ្វី​ទាំងអស់ ទោះ​បី​ជា​តុលាការ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន SK(ឈឹម សូកន) និង​កាំមីនកូ រួម​គ្នា​សង​ក៏ដោយ​»។

លោក​បាន​បន្ត​ថា៖​«​តុលាការ​បាន​សម្រេច និង​បញ្ចូន​ដីកា​បង្គាប់​ឲ្យ​កាំមីនកូ សង តែ​គាត់​អត់​ចេញ​មុខ​សង ដូច្នេះ​ខ្ញុំ​អត់​ដឹង​ថា​គាត់​កំពុង​គិត​អ្វី ចង់​ធ្វើអ្វី​នោះ​ទេ ព្រោះ​តុលាការ​បាន​ធ្វើ​តាម​ផ្លូវ​ច្បាប់​អស់​ហើយ នៅ​តែ​ក្រុមហ៊ុន​កាំមីនកូ ដែល​មិន​គោរព​ច្បាប់។ សម្តេច​តេជោ លោក​បាន​មាន​ប្រសាសន៍​ថា «គ្មាន​ខ្នង​គ្មាន​ខ្សែ​ឯណា ធំ​ជាង​ច្បាប់​ទៀត​ទេ»។ ឥឡូវ​ច្បាប់​បាន​ធ្វើ​អស់​ហើយ នៅ​តែ​ក្រុមហ៊ុន កាំមីនកូ ក្រុមហ៊ុន​ធានារ៉ាប់រង​ធំ ដែល​ប្រជាជន​ទុក​ចិត្ត តែ​នៅពេល​នេះ គាត់​មិន​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​នោះ​ទេ ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង ពេល​មាន​គ្រោះថ្នាក់​បែរ​ជា​គាត់​មិន​ទទួល​ខុស​ត្រូវ មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​នាម​គាត់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ ទេ»។

លោក​បាន​បញ្ជាក់​ថា៖​«តាម​ពិត​ទៅ ខ្ញុំ​មិន​ចង់​ធ្វើ​សន្និសីទ​កាសែត​ទេ តែ​ដោយសារ​តឹងថប់​ក្នុង​ទ្រូង​ខ្លាំង​ពេក ទើប​ធ្វើ​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ថា ពួក​យើង​មិន​ទាន់​ទទួល​បាន​សំណង​អ្វី​ទាំងអស់ ឲ្យ​ជួយ​ដឹង​ឮ ឲ្យ​ជួយ​ជា​សាក្សី ឲ្យ​ជួយ​ចាំ​មើល​ក្រុមហ៊ុន​កាំមីនកូ ទាំងអស់​គ្នា ថា គាត់​កំពុង​ដើរ​ផ្លូវ​ណា ហើយ​កំពុង​ធ្វើ​អ្វី​។ ខ្ញុំ​ចេះ​តែ​រង់​ចាំ​កន្លង​មក ព្រោះ​ខ្ញុំ​គិត​ថា គាត់​កំពុង​ធ្វើការ តែ​អស់​រយៈពេល​ជាច្រើន​ខែ គាត់​គ្មាន​ចម្លើយ»។

លោក​បាន​បញ្ជាក់​បន្ថែម ថា៖ «​ខ្ញុំ​ធ្វើ​សន្និសីទ នៅ​ថ្ងៃ​នេះ ចង់​ឲ្យ​គាត់​ដឹង​ថា តើ​ទឹកចិត្ត​ជនរងគ្រោះ​មាន​ការ​តឹងថប់​យ៉ាង​ណា? មិនមែន​ទុក​យូរ​ទៅៗ​រសាយ​ទេ ទុក​យូរ​ទៅៗ កាន់​តែ​ណែន​ឡើងៗ ដូច្នេះ​សូម​ឲ្យ​គាត់​ប្តូរ​ឥរិយាបថ ចេញ​មុខ​មក​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់»។

ចំណែក​លោក ជួង ជី ហៅ កុយ ដែល​កូនប្រុស​ម្នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នោះ បាន​និយាយ​ថា៖ «​ក្រុមហ៊ុន SK និង​កាំមីនកូ ហាក់​ព្រងើយ​កន្តើយ​មិន​ទទួល​ខុសត្រូវ។ គាត់​មិន​ដឹង​ថា គ្រួសារ​សព​រងទុក្ខ​ប៉ុន​ណា​ទេ។ ប្រជាជន​ជាច្រើន​យល់​ថា យើង​បាន​សំណង​ហើយ តែ​សូម​ឯកឧត្តម​លោក​ជំទាវ​បងប្អូន​ទាំងអស់ ពិសេស​សម្តេចតេជោ និង​លោកជំទាវ​ជ្រាប​ថា ពួក​យើង​មិន​ទាន់​បាន​សំណង​អ្វី​ទាំងអស់​»។

ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឌួង វិបុល នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​កាំមីនកូ បាន​ទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

ចំណែក​លោក អ៊ូ ប៊ុនរ៉ា តំណាង​មេធាវី​ក្រុមហ៊ុន SK បាន​ឲ្យ​ដឹង​កាល​ពេល​មុន​ថា ក្រុមហ៊ុន​របស់​លោក​បាន​ដាក់​ពាក្យបណ្តឹង​ឡើង​ឧទ្ធរណ៍​ហើយ គឺ​ប្តឹង​ជំទាស់​នឹង​សាលក្រម​ទាំងមូល​របស់​តុលាការ​ដំបូង​ក្រុង​ព្រះសីហនុ​តែ​ម្តង​។

ប៉ុន្តែ​តារាចម្រៀង​ដែល​ស្រេកឃ្លាន​យុត្តិធម៌ ខេមរៈ សេរីមន្ត បាន​សម្តែង​ការ​សោកស្តាយ នៅពេល​លោក​ទើប​តែ​ដឹង​ថា សំណុំ​រឿង​នៅ​សាលាឧទ្ធរណ៍​នោះ​ទើប​តែ​ធ្លាក់​ដល់​ដៃ​ចៅក្រម ខណៈ​សំណុំ​រឿង​នេះ​រំលង​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​នោះ៕


What Next?

Recent Articles

13 Responses to "ខេមរៈ សេរីមន្ត ឲ្យ​កាំមីនកូ ចេញ​មុខ​សង​ប្រាក់"

  1. សំឡាញ់! says:

    ខេមរៈ​​ អើយ ស្រុកអច្ឆរិយៈ គឺវាអញ្ចឹងហើយ !!

  2. អ្នកតាមមើល says:

    〉《,,, ពួក ហៃ អើ ហៃ អើ អាជ័យធ្លាក់ ទឹក ខ្លាចណាស់ ជួបណាស់ ! ការ ងារ ប្រទេសជាតិ

    អំ ពើ អយុត្តិ ធម៍ ក្នុង សង្គម មិនដែល ហ៊ាន បញ្ចេញ មតិ អី បន្តិច សោះ ឡើយ !!!!!

  3. rachkar says:

    តើពួកវាហ្នឹងសំខាន់ណាស់ឬុ?​បើបានងាប់ពេលគ្រោះថ្នាក់ទៅវាក័គ្មានអីអស្ចារ្យដែរ។

  4. Good bye! says:

    You driving drunk, you die …and you ask them to pay you!?? You so pathetic …

  5. phors says:

    People died need to pay money a lob . If yr family died in the accident like that, so you not need they pay? Fuck man talk crazy.

  6. Good bye! says:

    You let your drunk bodyguard drive your car… You will die like that. Stupid rich Khmer in Cambodia alway sit in the back seat and act like some body important and trust the driver whose tall and big from the farm never finish high school and never pass traffic school with no driving license !?? ……………….Drive it yourself, you idiot….you might live longer!!!

  7. Chourn says:

    មុនបោះឆ្នោតដូចជាសន្ធឹកណាស់គាំទ្រសម្តេចចុះឥឡូវមានរឿងដែលម៉េចក៍មិនទៅពឹងសម្តេចទៅ ក្រែងបានឆាប់។ ខ្ញុំមិនគឹតថាលោកនិងមានស្ថានភាពដូចប្រជាជននៅបឹងកក់នោះទេព្រោះលោក មានទំនាក់ទំនងជិទ្ធស្និទ្ធនិងសម្តេច។

  8. anonymous says:

    talking about justic in cambodia ha ha funny.phi c phorm told you already king dum of cambodia you have money you win,you dont have money you loose.decho no way he never know you .you just small shit for them only democracy country can have justic for you not under dictator hun-sen

  9. Sen-Gaddafi says:

    ពួកអាឆ្កែរម៉េចបំរើគេរួចហើយគេធាក់ក្បាលចោលហើយឬ?​ មុនបោះឆ្នោតដូចជាអាកុយ និងអ្នកសិល្បះ​ផ្សេងៗទៀត សុទ្ធតែប្តេជ្ញារគាំទ្របក្សប្រជាជនឥតងាករេហើយចុះម្តេចក៍ បបួលគ្នាមកសំកុករង់ចាំ រកយុត្តិធម៌ដូឆ្កែអត់អីសុីអញ្ចឹង? ម្តេចមិនរត់ទៅរកសម្តេចឲ្យជួយទៅពួកអាស្វា ពូកែរណាស់រួមដៃជើងជាមួយពួក អាបំផ្លាញជាតិនិងគាំទ្រយួន ឥឡូវយ៉ាងមេចហើយអាវ៉ា??????

  10. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    មិនត្រឹមតែសាលាដំពូងទេ ត្រូវដល់ឧទរហ៏ឬគំពូលទៀត។
    គ្រោះថ្នាក់នេះមិនច្បាស់ថារថយន្តសូ កនខុសទាំងស្រុងទេ។ពពួកតារាប្រើសុទ្ធទេទូនដ្រាបើកហ្វាខុសប្រក្រតីយ៉ាងនេះ!!!!!!
    គួរពិនិត្តឡើងវិញ!!!សាលាឧទរហ៏ឬដល់គំពូល!!

    កុំឲ្យតារាបើកបរព្រហើនពេក!!!!!
    ឧតារាអាយ!!!
    ស្មានថាអសាច្ចរ្យណាស់ត្រឹមសម្ប្ត្តិតារា ភាគច្រើនលក់តែកេរ្តិ៏សោះ!!!!

  11. បែណ្ឌីតអុកញ៉ាអាចរ្យក្នុយ says:

    មិនត្រឹមតែសាលាដំបូងទេ ត្រូវដល់ឧទរហ៏ឬកំពូលទៀត។
    គ្រោះថ្នាក់នេះមិនច្បាស់ថារថយន្តសូ កនខុសទាំងស្រុងទេ។ពពួកតារាប្រើសុទ្ធទូនដ្រាបើកហ្វាខុសប្រក្រតីយ៉ាងនេះហើយល្បឿនដូចហោះទៀត !!!!!!
    គួរពិនិត្តឡើងវិញ!!!សាលាឧទរហ៏ឬដល់គំពូល!!

    កុំឲ្យតារាបើកបរព្រហើនពេក!!!!!
    ឧតារាអាយ!!!
    ស្មានថាអសាច្ចរ្យណាស់សម្បត្តិត្រឹមតារា ភាគច្រើនលក់តែកេរ្តិ៏សោះ!!!!

  12. killer says:

    សមមុខឆ្កែហ៊ុន សែន

  13. Anonymous says:

    សម្លេងអន់ជាងឆ្កែអាប៊ែកហ្ស៊េរបស់អញវាព្រូសផង…..
    បើកបរបើកហ្វាដាក់បញ្ចាំងលើគេគឺហ្អែងខុស១០០% តើអាហ្អែងដឹងខ្លួនខុសទេអាសម្អក!!!
    បើមិនដឹងច្បាប់បើកបរ គួរទៅរៀនឲ្យចេះច្បាស់សិន ……….. នៅឆៅឆៅគឺវាគ្រោះថ្នាក់ដល់គេឯង ដឹងទេអាស្វា?