ពលរដ្ឋ​ជីកដី​ឃើញ​ព្រះ​កេស​បដិមា​ថ្ម​មួយ​នៅ​ស្រុក​ស្វាយចេក

Friday, 27 December 2013
គឹម សា​រុំ
ភ្នំពេញ ប៉ុស្តិ៍

statue

បន្ទាយមានជ័យៈ ព្រះ​កេស​បដិមា​ធ្វើ​អំពី​ថ្ម​មួយ​ព្រះអង្គ​ត្រឹម​ក​ត្រូវ​ពលរដ្ឋ​នៅ​ស្រុក​ស្វាយ​ចេក​ជីក​ដី​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ពុធ​និង​ប្រគល់​ឲ្យ​ស្នងការ​ខេត្ត​ហើយ​សមត្ថកិច្ច​យក​ប្រគល់​បន្ត​ទៅ​ឲ្យ​មន្ទីរ​វប្បធម៌​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល។

លោក សំ ជិត ស្នង​ការ​រង​ខេត្ត​បន្ទាយ​មាន​ឲ្យ​ដឹង​ថា ព្រះ​កេស​បដិមា​ដែល​ពលរដ្ឋ​ប្រគល់​ឲ្យ​នោះ​គាត់​មិន​ដឹង​ថា ជា​បដិមា​ឈ្មោះ​អី​ទេ​តែ​ព្រះ​កេស​នោះ​ធ្វើ​ពី​ថ្ម​ច្នៃ​នៅ​សម័យ​ក្រោយ​និង​មាន​ស្នាម​គេ​យក​ស៊ីម៉ងត៍​ប៉ះ​ត្រង់​ព្រះ​កេស​បន្តិច​និង​មាន​ទំហំ​តូច​ល្មម​ទេ។

លោក​ប្រាប់​ថា ព្រះ​កេស​បដិមា​នោះ​ត្រូវ​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ​ឈឺ ន ង៉ា ភេទ​ប្រុស រស់នៅ​ភូមិ​ចក់​ពួក​ឃុំ​ស្លរ​ក្រាម ស្រុក​ស្វាយ​ចេក​បាន​ជីក​ដី​ដាំ​ចេក​ហើយ​ប្រទះ​ឃើញ​ព្រះ​កេស​ព្រះ ពុទ្ធ​រូប​ ១ ​អង្គ​ហើយ​បាន​ប្រគល់​ឲ្យ ប៉ុស្តិ៍​នគរបាល​នៃ​វរសេនា​តូច​ការពារ​ព្រំដែន គោក​លេខ​៩១១ ហើយ​គាត់​បាន​ប្រគល់​បន្ត​ទៅ​មន្ទីរ​វប្បធម៌​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​ប្រាប់​បន្តថា៖ « ខ្ញុំ​មិនដឹង​ព្រះ​កេស​នោះ​ឈ្មោះ​អី​ទេ តែ​ជា​ប្រភេទ​ថ្ម​ច្នៃ​ហើយ​មន្ត្រី​មន្ទីរ​វប្បធម៌​ប្រាប់​ខ្ញុំ​ថា​ធ្វើ​នៅ​សម័យ​ក្រោយ។ ខ្ញុំ​មើល​ទៅ​ព្រះ​កេស​នោះ​បើ​លក់​គ្មាន​តម្លៃ​ប៉ុន្មាន​ទេ » ។

លោក សូ ចាន់ណា​រី មន្ត្រី​នគរបាល​ការពារ​ព្រំដែន ៩១១​ស្រុក​ស្វាយ​ចេក​ប្រាប់​ថា លោក សំ ជិត ស្នង​ការ​រង ទទួល​បន្ទុក​ការងារ​ព្រំដែន និង​លោក សួន បូរ៉ា មេ​បញ្ជា​ការ​រង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១ ក៏​បាន​នាំ​យក​នូវ​ព្រះ​កេស​ព្រះ​ពុទ្ធរូប​បដិមាករ​នេះ​មក​ប្រគល់​ទៅ​ឲ្យ​លោក ស៊ីវ សា​រួន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បី​រក្សា​ទុក​ក្នុង​សារមន្ទីរ​ខេត្ត។

លោក សូ​ចាន់ណា​រី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​វរសេនា​តូច​លេខ​៩១១​ស្រុក​ស្វាយ​ចេក​ថា: រូប​បដិមាករ​ព្រះ​កេស​ព្រះពុទ្ធ​នេះ​ជាវ​ត្ថុ​សិល្បៈ​ចម្លាក់​ដែល​គេ​ចម្លង ថ្មី​ពី​វត្ថុ​ធាតុ​ដើម​ជា​ប្រភេទ​ថ្មភ្នំ​ហើយ​ត្រូវ​គេ​យក​ទៅ​កប់​ដី​ដើម្បី​ទុក​លក់។

ទាក់ទង​ព្រះ​កេស​នេះ​មិនអាច​សុំ​ការ​ពន្យល់​ពី​លោក លោក ស៊ីវ សា​រួន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត បន្ទាយ​មាន​ជ័យ​បានទេ​ពី​ម្សិលមិញ តែ​លោក​ស្នងការរង​សំ​ជិត​ប្រាប់​តាម​សម្តី​លោក ស៊ីវ សា​រួន នោះ​ថា​រូប​បដិមាករ​ព្រះ​កេស​ព្រះពុទ្ធ​នេះ​ជាវ​ត្ថុ​សិល្បៈ​ចម្លាក់​ដែល​គេ​ចម្លង ថ្មី​ពី​ថ្មភ្នំ​ហើយ​បាន​យក​លាក់​ទុក​ដើម្បី​បន្លំ យក​ទៅ​លក់​នៅ​ប្រទេស​ថៃ៕


What Next?

Recent Articles

5 Responses to "ពលរដ្ឋ​ជីកដី​ឃើញ​ព្រះ​កេស​បដិមា​ថ្ម​មួយ​នៅ​ស្រុក​ស្វាយចេក"

  1. Anonymous says:

    ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និង សាស្ត្រាចារ្យមិនគួរបង់ពន្ធលើប្រាក់ខែនោះទេ។ ហើយមិនទាន់ដល់ពេលយកពន្ធលើផ្ទះសំបែងនោះទេ។ CNRPអាចធ្វើបានប្រជារាស្ត្រនៅទី ប្រជុំជនគាំទ្រពេញទំហឹងជាពិសេសក្រុងភ្នំពេញ។

  2. សុខា says:

    ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និង សាស្ត្រាចារ្យមិនគួរបង់ពន្ធលើប្រាក់ខែនោះទេ។ ហើយមិនទាន់ដល់ពេលយកពន្ធលើផ្ទះសំបែងនោះទេ។ CNRPអាចធ្វើបានប្រជារាស្ត្រនៅទី ប្រជុំជនគាំទ្រពេញទំហឹងជាពិសេសក្រុងភ្នំពេញ។

  3. គ្រូប្រពន្ធល្អ says:

    ១. គ្រូប្រពន្ធល្អ: ប្រជារាស្ត្រអបអរសាទរបើអ្នកនយោបាយចេះឈ្លោះគ្នា តែរក្សានៅការរូបរួមជាតិ និងប្រជាធិបតេយ្យ។
    ២. គោរពព្រះមហាក្សត្រអោយមានព្រះរាជតំរះ ដើម្បីសន្តិភាព និងឯកភាពជាតិ។
    ៣.គោរពព្រះសង្ឈដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាតិថ្កុមថ្កើនត្រូវលើកកម្ពស់វិស័យអប់រំ គ្រូបង្រៀន បុគ្គលិកសិក្សាមានជីវភាពធូរធាយបន្តិច ជៀសវាងការប្រព្រិត្តិអំពើពុករលួយ បាត់បង់សេចក្តីថ្លៃថ្នូ។ ប្រទេសកំពុងអភិវឌ្ឈន៍មិនសមយកពន្ធលើប្រាក់ខែ គ្រូបង្រៀន ប្រយ័តគ្រូបបះបោធ្វើបាតុកម្មបបួលដោយទំាងសិស្ស និស្សិត អណាព្យាបាលក្រែងពិបាកទប់ទល់។

  4. សុមាវុត្តិ says:

    ដើម្បីគុណភាព គ្រូបង្រៀនការជីវាភាពសមរម្យ លោកឈុន ជាវរៈជនក្នុងបេះដួងគ្រូបង្រៀនជានិច្ច។