មាស សម្ផស្ស ហៅ​ពេទ្យ​តៃវ៉ាន់​មក​កែច្រមុះ​ដល់​ផ្ទះ

Friday, 27 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131227_22a

មាស សម្ផស្ស និង​សង្សារ​​។ រូបថត សេត គឹមសឿន

ភ្នំពេញ : ក្រៅពី​ទទួល​បាន​ភាព​កក់ក្តៅ​ល្អូកល្អិន​ជាមួយ​សង្សារ​ថ្មី​ជា​កូន​អ្នក ទ្រព្យ​ស្តុក​នៅ​ទឹកដី​អាមេរិក និង​បាន​បើក​ហាង​ចូល​ហ៊ុន​គ្នា​ផង​នោះ​នាង មាស សម្ផស្ស ទាំង​សាច់​ទាំង​ឈាម និង​សម្រស់​ក៏​កាន់​តែ​រីក​ស្រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​បុរស​សង្សារ ថ្មី​នេះ​បាន​កុម្ម៉ង់​គ្រូពេទ្យ​ឯកទេស​កែសម្ផស្ស​ពី​ប្រទេស​តៃវ៉ាន់ មក​កែ​សម្ផស្ស​ដល់​កន្លែង​ដេក​តែ​ម្តង​។

ក្រោយពី​បង្ហាញ​អត្តសញ្ញាណ គូស្នេហ៍​ថ្មី ដែល​ទើប​នឹង​ទាក់ទង​គ្នា​នៅ​មិន​ទាន់​បាន​មួយ​ឆ្នាំ​នោះ តារាសម្តែង​សាច់​សខ្ចី​មាន​មន្ត​ស្នេហ៍ ដែល​រមែង​បរាជ័យ​លើ​ផ្លូវ​ស្នេហា នាង មាស សម្ផស្ស បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​រឿង​អាថ៌កំបាំង​ផ្ទាល់​ខ្លួន​មួយ​ទៀត ដែល​រឿង​បែប​នេះ តារាៗ​ជាច្រើន​តែង​ព្យាយាម​លាក់បាំង បើ​ទោះ​ជា​ខ្លួន​ត្រូវ​បាន​មហាជន និង​អ្នក​ជំនាញ​ផ្នែក​សម្ផស្ស​ដឹង​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​ក៏​ដោយ​។

ក្នុង សម្ដី​ដ៏​សឿង​នាង មាស សម្ផស្ស ថ្លែង​ត្រង់ៗ​ថា៖ «​ខ្ញុំ​ទើប​កែច្រមុះ​កាលពី​៨​ខែ​មុន​»។ នាង​បាន​អះអាង​ទៀត​ថា៖ «​ខ្ញុំ​មិន​បាន​ហោះហើរ​ឆ្លង​ប្រទេស​ទេ ខ្ញុំ​បាន​អញ្ជើញ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កែសម្ផស្ស​នៅ​ប្រទេស​តៃវ៉ាន់​មក ព្យាបាល​នៅ​ប្រទេស​កម្ពុជា​តែ​ម្តង​»។

ស្រីស្រស់​ដែល​មុន​នេះ​តែង រងគ្រោះ​ផ្លូវចិត្ត ព្រោះ​តែ​សម្រស់​ខ្លួនឯង នាង​មាស សម្ផស្ស អះអាង​ដោយ​ទំនុក​ចិត្ត​ទៀត​ថា៖ «​ការ​កែច្រមុះ​របស់​ខ្ញុំ​គឺ​មិន​មាន​ផលប៉ះពាល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ នោះ​ទេ ដ្បិតអី​ខ្ញុំ​បាន​វះ​ចៀរ​យក ឆ្អឹង​ត្រចៀក​មក​ដាក់​ដើម្បី​លើក​ខ្ទង់​ច្រមុះ»។

យ៉ាង​ណា​ការ​កែសម្ផស្ស នេះ​ត្រូវ​បាន​នាង មាស សម្ផស្ស អះអាង​ថា មិនមាន​បំណង​ផ្គាប់​ចិត្ត​សង្សារ​ថ្មី​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​នាង​បាន​បញ្ជាក់​ថា ការ​កែសម្ផស្ស​នេះ​គឺ​ពិតជា​កើតឡើង​ក្រោយ​នាង​បាន​ជួប​សង្សារ​ថ្មី នេះ​មែន។

នាង​ប្រាប់​ថា៖ «​កាលពី​ខែ​មីនា ឆ្នាំ​២០១៣​ក្រោយពី​ខ្ញុំ​មាន​ទំនាក់ទំនង និង​ស្រឡាញ់​គ្នា​ជាមួយ​សង្សារ​ថ្មី​របស់​ខ្ញុំ គឺ​លោក ឌី មក ខ្ញុំ​ក៏​បាន​កែច្រមុះ​លើក​សម្រស់​មួយ​កម្រិត​ទៀត។ ប៉ុន្តែ​ដោយ​ឡែក​ក្នុង​តួ​ខ្លួន​មិន​មាន​កន្លែង​ណា​កែកុន​លើស​ពី​ធម្មជាតិ ឡើយ គឺ​នៅ​ភាព​ដើម​មួយរយ​ភាគរយ​»។

នាង​បាន​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​បាន​អញ្ជើញ​គ្រូពេទ្យ​ឯកទេស​កែសម្ផស្ស​មកពី​ប្រទេស​តៃវ៉ាន់ ឲ្យ​មក​ព្យាបាល​នៅ​ស្រុក​ខ្មែរ ហើយ​ខ្ញុំ​ក៏​បាន​ប្រមូល​មនុស្សស្រី មួយ​ចំនួន​ទៀត​ប្រហែល​៧-៨​នាក់​ដើម្បី​កែ​សម្រស់​លើ​ខ្លួន​ពួកគេ​ដែល​ចង់​កែ»។

ថ្លែង បែប​លើក​តម្លៃ​ទឹក​ដៃ​គ្រូពេទ្យ​ដែល​ខ្លួន​ជួល​មក​នោះ នាង មាស សម្ផស្ស បាន​អះអាង​ថា៖ «គ្រូពេទ្យ​បាន​វះកាត់​យក​ឆ្អឹង​ត្រចៀក​មក​ប៉ះ​លើក​ខ្ទង់ច្រមុះ ដោយ​មិនមាន​ដាក់​ជ័រ ឬ​វត្ថុ​អ្វី​ផ្សេង​ដូច​ការ​កែ​ច្រមុះ​គេ​ផ្សេង​នោះ​ទេ។ ពេទ្យ​បាន​ប្រាប់​ថា ការ​ដាក់​ឆ្អឹង​ខ្លួន​ឯង​នេះ គឺ​វា​មិនមាន​ផលប៉ះពាល់​អ្វី​នោះ​ទេ ហើយ​គ្រូពេទ្យ​បាន​ធានា​មួយ​រយ​ភាគរយ​ចំពោះ​ផល​អវិជ្ជមាន​ទៅ​ថ្ងៃ​ក្រោយ​។ ការ​ចំណាយ អស់​ប្រាក់​ចំនួន​២៥០០​ដុល្លារ​ប៉ុន​ហ្នឹង​»។

នាង មាស សម្ផស្ស ដែល​បាន​បោះទុន​បើក​ហាង Red Star ជាមួយ​ម្ចាស់​ស្នេហ៍​វ័យក្មេង​មកពី​ទឹកដី​អាមេរិក​រូប​នេះ បាន​អះអាង​ថា៖ «បន្ទាប់ពី​ជំពប់​ស្នេហ៍​ជាមួយ​លោក ឌី ដែល​មាន​ជំនាញ​ខាង​ក្រឡុក​ស្រា​ផង និង​មាន​ឯកទេស​ខាង​ផ្នែក​កែ​សម្ផស្ស​ផង​នោះ​គាត់​បាន​ប្រាប់​ពី​របៀប​ថែ សម្រស់​ច្រើន ទើប​ពេល​នេះ​រូបរាង​ខ្ញុំ​ហាក់​ឡើង​សម្រស់​មួយ​កម្រិត​ទៀត​ហ្នឹង​»៕


What Next?

Recent Articles

3 Responses to "មាស សម្ផស្ស ហៅ​ពេទ្យ​តៃវ៉ាន់​មក​កែច្រមុះ​ដល់​ផ្ទះ"

  1. Chourn says:

    មិនដឹងស្អាតមកពីត្រង់ណាទេចាញ់ក្មេងស្រីក្វៀលក្របីនៅស្រុកស្រែផង។

  2. Tor says:

    កែអានោះទេដឹង។អោយតូច ចង្អៀតផ្តល់សុខមាភាពដល់អាទំពែកអុកញ៉ា។

  3. ម៉ែយ៉ែម says:

    មុខដូចមុខវាំង ស្អាតត្រង់ណាទៅម្ចាស់ថ្លៃអ្ហើយ?។