កាតុ ប្រឹង​ទាំង​ពោះ​ធំ លុះ​ដល់​ថ្ងៃ​សម្រាល​ឮ​សូរ​ភូស!

Tuesday, 31 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131231_28

នាយ ខ្យង និង​នាង កាតុ បណ្តើរ​គ្នា​ចូល​រួម​ពិធី​មង្គល​ការ​។ រូបថត សេត គឹមសឿន

ភ្នំពេញៈ តារាកំប្លែង​ដែល​អរ​ស្ទើរ​ស្រក់​ទឹកភ្នែក នៅពេល​ដឹង​ខ្លួន​ថា មាន​ផ្ទៃពោះ​នាង សុខ ច័ន្ទធីតា ហៅ​កាតុ បាន​ប្រកាស​ទាំង​ពោះ​ធំ​ថា នាង​នឹង​ប្រឹង​ធ្វើការ​លុះ​ថ្ងៃ​បែកធ្លាយ​ឮ​សូរ​តែ​ភូស! ទើប​ឈប់​សម្រាក។

ក្រោយ ចេញ​ទៅ​សម្តែង​ច្រៀង​នៅលើ​ទឹកដី​អាមេរិក​អស់​រយៈពេល​ជាច្រើន​ខែ ពេល​វិល​ត្រឡប់​វិញ តារាកំប្លែង​នាង សុខ ច័ន្ទធីតា ហៅ កាតុ ដែល​រៀបការ​អស់​រយៈពេល​៨​ឆ្នាំ មិន​អាច​មាន​កូន​បាន​នោះ បាន​ប្រកាស​ទាំង​ភ្ញាក់ផ្អើល​ថា នាង​កំពុង​ពពោះ​កូនស្រី​ម្នាក់។ ការ​សម្រេច​បំណង​ដ៏​ធំ​ក្នុង​ជីវិត​នេះ ក៏​នាំ​ឲ្យ​មាន​ចម្ងល់​នៅពេល​នេះ​ថា តើ​នាង​ធ្វើអ្វី​ខ្លះ​នៅ​អាមេរិក ទើប​មក​វិញ​អាច​មាន​កូន​បាន​?

តារាកំប្លែង​ដែល​ឆក់​បាន​ទីផ្សារ​កាន់​តែ​ខ្ពស់​នៅក្នុង​អាជីព​សិល្បៈ​នាង សុខ ច័ន្ទធីតា បាន​ឲ្យ​ដឹង​វិញ​ភ្លាមៗ​ថា រូប​នាង​មិន​បាន​ទៅ​ធ្វើអ្វី​ទាំងអស់​នៅលើ​ដី​អាមេរិក​នោះ ពោល​គឺ​ការ​មាន​ផ្ទៃពោះ​របស់​នាង នៅពេល​នេះ គឺ​មាន​ដោយ​ធម្មជាតិ​ទាំង​ស្រុង។

នាង សុខ ច័ន្ទធីតា ហៅ​កាតុ បាន​រៀបការ​ជាមួយ​នឹង​តន្ត្រីករ​ម្នាក់​ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា ខ្យង អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ តែ​អ្នក​ទាំង​ពីរ​មាន​បញ្ហា​នៅពេល​ចង់​បាន​កូន ដែល​នាំឲ្យ​គេ​គិត​ថា ប្តីប្រពន្ធ​មួយ​គូ​នេះ ប្រាកដ​ជា​មាន​ម្នាក់​អារ​មិន​ខាន។ ទាំង​នាង​កាតុ និង​ប្តី បាន​ស្វែងរក​ការ​ប្រឹក្សាយោបល់​ពី​ពេទ្យ​មិន​តិច​ទេ តែ​នៅ​តែ​អត់ប្រយោជន៍​ដដែល រហូត​នាង​មាន​បំណង​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​ពេទ្យ​ក្រៅ​ប្រទេស​ទៀត​ផង ដូចជា​ពេទ្យ​ជប៉ុន​ជាដើម។


ប៉ុន្តែ​ក្រោយ​អស់​សង្ឃឹម​ថា​នឹង​បាន​កូនចៅ​បន្ត​ពូជ​នឹង​គេ​នោះ ស្រាប់​តែ​ស្ងាត់ៗ សុខ ច័ន្ទធីតា បាន​ប្រកាស​ថា នៅពេល​នេះ​នាង​ពពោះ​កូនស្រី​៦​ខែ​ហើយ​។ ការ​ពពោះ​កូន​នេះ​បាន​កើតឡើង​ក្រោយពេល​នាង​ចេញ​ទៅ​សម្តែង​ច្រៀង​នៅលើ ឆាកតន្ត្រី​នៅ​សហរដ្ឋអាមេរិក ដែល​នាំឲ្យ​ទស្សនិកជន ពិសេស​អ្នក​រៀបការ​ហើយ​មិន​ទាន់​មាន​កូន មាន​ចម្ងល់ និង​ចោទ​សួរ​ថា តើ​នាង​ធ្វើអ្វី​ខ្លះ​នៅ​អាមេរិក បាន​ជា​មក​ខ្មែរ​វិញ​មាន​កូន​នោះ​?

នាង កាតុ ដែល​កាក់កប​នឹង​អាជីព​ជា​គណៈកម្មការ​កម្មវិធី​កម្សាន្ត បាន​និយាយ​ថា៖ «​ការ​ចេញ​ទៅ​សម្តែង​កាលពី​ប៉ុន្មាន​ខែ​មុន​នៅលើ​ទឹកដី​អាមេរិក​នោះ ខ្ញុំ​អត់​មាន​ការ​ជួប​ពេទ្យ ឬ​ក៏​អ្នក​ជំនាញ​អ្វី​ទាំងអស់។ កូន​របស់​ខ្ញុំ​គឺ​មាន​ដោយ​ធម្មជាតិ គឺ​ខ្ញុំ​មាន​ផ្ទៃពោះ​នៅ​ក្រោយ​ពេល​ខ្ញុំ​ត្រឡប់​មក​ដល់​កម្ពុជា​ប្រហែល មួយ​ខែ។ ពេទ្យ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ហត់​នឿយ និង​ស្រេ្តស​ខ្លាំង​ពេក អ៊ីចឹង​ហើយ ទើប​ធ្វើឲ្យ​មាន​បញ្ហា​ក្នុង​ការ​បង្ក​កំណើត តែ​នៅ​រយៈពេល​ខ្ញុំ​ទៅ​នៅ​អាមេរិក​៣​ខែ ខ្ញុំ​មាន​ពេល​សម្រាក​ច្រើន ហើយ​បរិយាកាស​ក៏​ល្អ​ដែល​ធ្វើឲ្យ​ការ​បង្កកំណើត​ខ្ញុំ​ប្រសើរ​ឡើង​វិញ។ អ៊ីចឹង​ហើយ ពេល​មក​ដល់​ខ្មែរ​បាន​ប្រហែល​១​ខែ វា​ក៏​ចាប់ផ្តើម​មាន​តែ​ម្តង​»។

ទោះ​បី​ជា​ពេល​នេះ ពោះ​កាន់​តែ​ធំ​ក្តី អ្នកនាង កាតុ មិន​ត្រឹម​តែ​មិន​ឈប់​សម្រាក​ដើម្បី​ថែរក្សា​គភ៌​កូន​ដំបូង​មាន​តម្លៃ ស្មើ​កែវភ្នែក​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​កាន់​តែ​បង្កើន​ការងារ​ច្រើន​ឡើងៗ​ស្ទើរគ្រប់ ប៉ុស្តិ៍។ តារា​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នាង​នឹង​មិន​ឈប់​សម្រាក​ជា​ដាច់​ខាត ព្រោះ​ពេល​នេះ នាង​កំពុង​តែ​ទទួល​បាន​ការងារ​កាន់​តែ​ច្រើន​ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ​ខ្លួន​។

តារា រូប​នេះ​បាន​និយាយ​ថា៖​«​ដូច​ដឹង​ហើយ​ថា គ្រួសារ​យើង​វា​មិន​មាន​ដូច​គេ​ទេ អ៊ីចឹង​ហើយ​ពេល​មាន​ការងារ​ធ្វើ ក៏​ខំប្រឹង​ទៅ ព្រោះ​ដឹង​ហើយ​ថា ពេល​សម្រាល​កូន​ម្តងៗ​អស់​ប្រាក់​ប៉ុន្មាន ច្រើន​ណាស់។ អ៊ីចឹង​ពេល នេះ​ទាន់​មាន​កម្លាំង ចេះ​តែ​ប្រឹង​ទៅ​!»។ កាតុ បាន​បញ្ជាក់​ថា៖ «​សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​បន្ត​ធ្វើការ​ទាំង​ពោះ​ធំ រហូត​ដល់​ថ្ងៃ​កើត​ឮសូរ​ភូស​ទើប​ឈប់​សម្រាក»។

ជាមួយ​នឹង​ការ​ត្រេកអរ​បាន កូន​បន្ត​ត្រកូល សុខ ច័ន្ទធីតា ក៏​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​នឹង​កូនមាស​កូនទ្រព្យ​របស់​នាង​ផង ដែរ។ តារា​រូប​នេះ​បាន​បន្ត​ថា៖ «​កូន​ខ្ញុំ​នេះ មិន​ត្រឹម​តែ​មិន​ធ្វើ​ទុក្ខ​នោះ​ទេ ថែម​ទាំង​ធ្វើឲ្យ​ខ្ញុំ​ទទួល​បាន​ការងារ​កាន់​តែ​ច្រើន​ទៀត​ផង។ ពេល​ខ្ញុំ​មាន​ផ្ទៃពោះ​នេះ គឺ​ការងារ​ចូល​មក​កាន់​តែ​ច្រើន​ធ្វើ​អត់​មាន​ពេល​សម្រាក​ទេ គឺ​កូនមាស​កូនពេជ្រ​តែ​ម្តង​»។

អ្នក​សិល្បៈ​ជាច្រើន​តែង​ព្យាយាម លាក់បាំង​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ ឬ​ក៏​មាន​រឿង​អ្វី​មួយ​កើតឡើង​នោះ តែ​អ្នកនាង សុខ ច័ន្ទធីតា បែរ​ជា​មិន​ខ្លាច​នឹង​លាតត្រដាង​ទៅ​វិញ។ ត្រង់​ចំណុច​នេះ​នាង​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​អត់​ដូច​គេ​ទេ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​គេ​ឯង​បាន​ដឹង ព្រោះ​ខ្ញុំ​មាន​ប្តី​ត្រឹមត្រូវ និង​បាន​រៀបការ​ជាមួយ​គ្នា​ពេញ​ច្បាប់ មិន​ខ្លាច​នឹង​ប្រាប់​គេ​ឯង​នោះ​ទេ»៕


What Next?

Recent Articles

4 Responses to "កាតុ ប្រឹង​ទាំង​ពោះ​ធំ លុះ​ដល់​ថ្ងៃ​សម្រាល​ឮ​សូរ​ភូស!"

  1. Anonymous says:

    She came and played in oversea after came back to own country got pregnant.
    Ha.ha. She ate a lot of hot dogs and she didn’t remember which state hot dog.

  2. អាឡេវ says:

    ហ៊តដក់ អាកាំង ធំជាងហ៊តដក់ស្រុកខ្មែរទៀត កោតតែ កាតុលេបរួច ហា​ ហា!

  3. Siren says:

    I gree with all. Additionally, she’s a Dara of Sach like most Daras!

  4. កូនខ្មែរ says:

    ហេតុ អីក៏មនុស្សយើងម្នាក់ៗចូលចិត្តរិះគន់គេម្លេច គេមានផ្ទៃពោះជារឿងរបស់គេ

    គេមានជាមួយអ្នកណាជារឿងរបស់គ្រួសារគេ ចុះហេតុអីម្នាក់ដឹងរឿងគេថាគេមានអ្នកក្រៅ

    ឬមួយក៏អ្នកធ្លាប់ធ្វើបែបនេះដែរបានជាអ្នកដឹងច្បាស់យ៉ាងនេះ ។ បើជាខ្មែរសូមចេះពិចារណាផង អ្វីគួរ

    អ្វីមិនគួរ ។ ឬមួយក៏អ្នកច្រណែននិងគេ ។ ខ្មែរអើយកុំឃើញគេលូតលាស់បន្តិចបន្តួច

    លូកដៃកាត់ពេក​ ។​