ឱក សុគន្ធកញ្ញា ឲ្យ​សញ្ញា​ចង់​រៀបការ​នឹង​បុរស​កូន​អ្នកមាន​?

Tuesday, 31 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131231_23

តារា​ចម្រៀង​ល្បីប្រចាំ​ផលិតកម្មហង្ស​មាស កញ្ញា ឱក សុគន្ធកញ្ញា។ រូបថត សេត គឹមសឿន

ភ្នំពេញ : តារាចម្រៀង​ស្រី​ល្បីឈ្មោះ​របស់​ផលិតកម្ម​រស្មី​ហង្សមាស​កញ្ញា ឱក សុគន្ធកញ្ញា បាន​ព្រលយ​ពាក្យ​ដ៏​អាថ៌កំបាំង​ពី​ជីវិត​ឯកជន​របស់​នាង​នា​រដូវរំហើយ ឆ្នាំ​នេះ​ថា នាង​មាន​អារម្មណ៍​រងា និង​ចង់​បាន​គូគ្រង​ឆាប់ៗ​នឹង​គេ​ដែរ។ កន្លង​មក​តារាចម្រៀង​យុវវ័យ​ឈរ​លេខរៀង​លំដាប់​ជួរ​មុខ​រូប​នេះ ធ្លាប់​តែ​បដិសេធ​មិន​ចង់​គិត​ពី​រឿង​ស្នេហា​ទាល់​តែ​សោះ ហេតុអ្វី​ស្រាប់​តែ​ពេល​នេះ នាង​បាន​សម្រេច​ទម្លាយ​អាថ៌កំបាំង​ក្នុង​បេះដូង​ខ្លួន​យ៉ាង​នេះ?

ការ​សម្រេច​ទម្លាយ​ចំណុច​អាថ៌កំបាំង​របស់​តារាចម្រៀង​នេះ​វា​ហាក់​ស្រប នឹង​ដំណឹង​ចុងក្រោយ ដែល​ថា​នាង​កំពុង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​កូន​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​ជាប់​សែស្រឡាយ​ចិន​វ័យ​ស្របាល​នឹង​រូបនាង​។

កាលពី​ថ្ងៃ​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ នៅលើ​ឆាក​ប្រគំតន្ត្រី​ក្នុង​កម្មវិធី Christmas Party នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នា​ឱកាស បុណ្យ​ណូអែល​តារាចម្រៀង​មាន​ភាព​លេចធ្លោ​របស់​ផលិតកម្ម​ហង្សមាស ឱក សុគន្ធកញ្ញា បាន​ធ្វើឲ្យ​ទស្សនិកជន​នៅ​ទស្សនា​ផ្ទាល់ និង​ប្រិយមិត្ត​តាម​កញ្ចក់​ទូរទស្សន៍​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ បន្ទាប់ពី​លើក​យក​ចម្រៀង​ពី​ដើម​មក​ស្រាយ ដែល​បទ​នោះ​មាន​ចំណង​ជើង​ថា «ឆ្នាំ​អូន​៣១​» ហើយ​ច្រៀង​ចប់​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​នាង​សំណូមពរ​ឲ្យ​នាង បកស្រាយ​បទចម្រៀង​មួយ​ឃ្លាប​ន្ថែម​ទៀត​នោះ នាង​បាន​ទទួល​តាម​សំណូមពរ​។ ស្ថិត​នៅក្នុង​បរិយា​សកាស​សប្បាយ​រីករាយ សាទរ​នឹង​សំឡេង ហ៊ោកញ្ជ្រៀវ​ខ្លាំងៗ ធ្វើឲ្យ​អារម្មណ៍ និង​ទឹកមុខ​របស់​នាង ញញឹម​បិទ​មាត់​មិន​ជិត​។ គ្រា​នោះ ឱក សុគន្ធកញ្ញា ក៏​បាន​បន្លឺ​ពាក្យ​សម្ដី​យ៉ាង​ស្រួយស្រែស​មួយ​ឃ្លា​ថា​៖ «ថ្ងៃ​នេះ​រាង​រងា មិន​សូវ​រមាស់​ខ្នង​ទេ តែ​ចង់​បាន​ប្តី​វិញ ខ្ញុំ​ចង់​បាន​ប្តី ធ្វើ​ម៉េច​ទៅ​?» ។

បើ​ទោះ​បី​នោះ​ជា​ឃ្លា​មួយ ក្នុង​បទចម្រៀង​ក៏​ដោយ ប៉ុន្តែ​វា​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍ និង​ភ្ជាប់​ពាក្យ​សម្ដី​អាថ៌កំបាំង​នោះ​ទៅ​នឹង​ព័ត៌មាន​ដែល​លេចធ្លាយ​ថា​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​កូនប្រុស​អ្នកមាន ទ្រព្យស្តុក ដែល​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ស្ងាត់​កំបាំង​ជាមួយ​គ្នា​តាំងពី​ឆ្នាំ ២០១១​មក​ម្ល៉េះ​។

មនុស្ស​មួយ​ចំនួន​បាន​លាន់​មាត់​ថា៖ «អីយ៉ា ទើប​តែ​លើក​ទី​មួយ​ទេ ដែល​បាន​ឮ​តារាចម្រៀង​ល្បី​កញ្ញា ឱក សុគន្ធកញ្ញា បង្ហើប​ចង់​បាន​ប្តី តិច​មិន​ផុត​ពី​ឆ្នាំ​២០១៤​នេះ​ទៅ នាង​ចូល​រោងការ​ជាមួយ​បុរស​កូន​អ្នកមាន​ទ្រព្យ​ដែល​ល្បី​ថា​ជា​គូស្នេហ៍ ស្ងាត់​កំបាំង​នោះ​»។

កន្លង​មក សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្គូផ្គង តារាចម្រៀង​ស្រី​វ័យ​២៦​ឆ្នាំ​នាង ឱក សុគន្ធកញ្ញា ជាមួយ​តន្ត្រីករ​លោក រ៉េតធី ដូណា ថា​ជា​គូស្នេហ៍ បើ​ទោះ​ជា​ចំណង​ស្នេហ៍​នេះ​គ្មាន​ការ​ទទួល​ស្គាល់​ពី ឱក សុគន្ធកញ្ញា ហើយ​សូម្បី​ម្ដាយ​របស់​នាង​ក៏​ប្រឆាំង​ដាច់​ខាត​ថា​នាង​គ្មាន​ទំនាក់ទំនង ស្នេហា​ជាមួយ លោក រ៉េតធី ដូណា ក៏ដោយ។ ប៉ុន្តែ​ប្រភព​ចេញ​ពី​អ្នក​ជិតដិត​បំផុត​របស់​នាង​ចុងក្រោយ​បាន​បង្ហើប ថា អ្នក​ទាំង​ពីរ​នេះ រាប់អាន​គ្នា​ប្រៀប​បី​ដូច​បងប្អូន​បង្កើត តែ​សម្រាប់​លោក រ៉េតធី ដូណា ប្រហែល អាច​មាន​ចិត្ត​ស្រឡាញ់​លើ ឱក សុគន្ធកញ្ញា ដែល​ជា​ស្រីស្អាត ខណៈ​រូបនាង​វិញ​គឺ​មិន​មាន​ចិត្ត​ស្នេហា​លោក​ទាល់​តែ​សោះ ។

ប្រភព​នោះ បាន​បញ្ជាក់​ថា៖ «គូស្នេហ៍​ពិតប្រាកដ​របស់ ឱក សុគន្ធកញ្ញា គឺ​កូនប្រុស​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ម្នាក់ ដែល​មាន​សែស្រឡាយ​កូនកាត់​ចិន វ័យ​ស្របក់ស្របាល​នឹង​នាង ឱក សុគន្ធកញ្ញា។ ពួកគេ​ស្រឡាញ់​គ្នា តាំងពី​ដើម​ឆ្នាំ​២០១១​មក​ម្ល៉េះ៕


What Next?

Recent Articles

4 Responses to "ឱក សុគន្ធកញ្ញា ឲ្យ​សញ្ញា​ចង់​រៀបការ​នឹង​បុរស​កូន​អ្នកមាន​?"

  1. ANONYMOUS says:

    Mi Os Sach, you should depend on your money rather than depend on someone $ that you need to sell your Ponbatdai to……………………………………….

  2. មី says:

    តារាខ្មែរ ភាគច្រើនដើរតាមគន្លងតែមួយនេះ គឺខំតែងខ្លួនអោយស្អាត​ហើយសម្លឹងមើលអ្នកមានទ្រព្យ
    មិនសូវចាបអារម្មពីការស្វែងយល់ នឹងបណ្ដុុះបណ្ដាលឧត្តមគតិជាសាកលទេ
    លុយ លុយ លុយជាចម្បង

  3. Anonymous says:

    Pussy exchange with money……ha.ha. one way to go for khmer stars.

  4. Sen-Gaddafi says:

    ពួកតារាអស់នេះមិនមានការសង្ស័យនោះទេដែលថា ទីបំផុតនិងបង្ហាញថា (បានសុីក៍ព្រោះតែគូទ មិនបានសុីក៍ព្រោះតែ គូទ)។