ដោយ៖ តាំង វីដា និង ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល កាលពីកន្លងទៅ/ជន ស្រីណុច
មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា កិច្ចប្រជុំកំពូលរវាងគណបក្សជាប់ឆ្នោតទាំងពីរ ដែលគ្រោងយកថ្ងៃទី២ ខែមករា ត្រូវបានលើកពេល តាមការស្នើសុំរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ ប្រាប់VODយ៉ាងខ្លីថា គម្រោងជំនួបកំពូលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានកំណត់យកថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ ត្រូវបានលើកពេល តាមសំណើរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ លោកបន្តថា កាលបរិច្ឆេទថ្មី សម្រាប់ជំនួបកំពូល ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយនេះ គឺមិនបានស្ថិតក្នុងការពិចារណានៅឡើយ ដោយគណបក្សប្រជាជនកម្ពុជា រង់ចាំចម្លើយពីគណបក្សសង្គ្រោះជាតិ ៖
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្ស នៅតែរក្សាជំហរ ចង់ឲ្យមានការចរចាក្រោមគំនិតថ្មី របៀបវារៈឆ្លើយតបនឹងការទាមទាររបស់បាតុករ គឺ ការកែទម្រង់ប្រព័ន្ធបោះឆ្នោត ការទាមទារបោះឆ្នោតឡើងវិញ និងការដំឡើងប្រាក់ឈ្នួលដល់កម្មករ។ លោកគូសបញ្ជាក់ថា ការដោះស្រាយបញ្ហានយោបាយគឺជាកត្តាចម្បង ដែលអាចឈានដល់ការដំឡើងប្រាក់ឈ្នួលដល់កម្មករ ៖
កាលពីថ្ងៃចន្ទ លោក ខៀវ កាញារីទ្ធ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកនាយករដ្ឋមន្ត្រី បានយល់ព្រមឲ្យមានការជួបជុំគ្នាហើយ នៅថ្ងៃទី២ ខែមករានេះ ប៉ុន្តែ លោកសមរង្ស៊ី ស្នើឲ្យមានការលើកពិភាក្សាពីបញ្ហាប្រាក់ឈ្នួលកម្មករ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការជជែគ្នាតែបញ្ហាការកែទម្រង់គណៈកម្មាធិការនៃការបោះឆ្នោត និងការបោះឆ្នោត។
សម្រាប់អ្នកវិភាគនយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា នេះជាពេលសមល្មមដែលគណបក្សទាំងពីរ ត្រូវតែដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ តែលោកយល់ថា ការលើកយកបញ្ហាប្រាក់ឈ្នួលរបស់កម្មករ មកពិភាក្សា គឺមានផលវិបាក ហើយដំណោះស្រាយ ដែលសមរម្យ គឺត្រូវបញ្ចុះតម្លៃទំនិញលើទីផ្សារ ក្រោមការយកពន្ធគយ ក្នុងកម្រិតសមរម្យ មិនមែនប្រើប្រាស់យន្តការកែទម្រង់ដាច់ខាត ដែលនាំឲ្យពលរដ្ឋកម្ពុជា ជាពិសេសកម្មកររងផលប៉ះពាល់នោះទេ ៖
កាលពីថ្ងៃទី១៤ ខែកញ្ញា ព្រះមហាក្សត្រ បានកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ជួបចរចាគ្នា លើកដំបូង បន្ទាប់ពីបោះឆ្នោតហើយ ក្រោយរាជាធិបតីភាពរបស់ព្រះអង្គ តែជំនួបនោះ ត្រូវបានរិះគន់ថា មិនមានលទ្ធផលណាមួយ ដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិពេញចិត្ត ដោយគ្រាន់តែព្រះមហាក្សត្រ បានប្រគល់លិខិតកោះអញ្ជើញទៅគណបក្សទាំងពីរ ដើម្បីហៅតំណាងរាស្ត្រទាំងអស់ ចូលរួមប្រជុំសភាតែប៉ុណ្ណោះ។
ក្រោយមក នៅថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកសម រង្ស៊ី លោក កឹម សុខា បានដឹកនាំប្រតិភូបក្ស ជួបគ្នាម្តងទៀត នៅវិមានរដ្ឋសភា ដោយបានព្រមព្រៀងលើការកំណែទម្រង់ប្រព័ន្ធបោះឆ្នោតស៊ីជម្រៅ និងស្ថាប័នសំខាន់ៗមួយចំនួន៕
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com
Great H.E. now is very old! Most of the 1979 leaders are over 60 years old. They will die soon because of ilness or aging!!!
សូមប្រាប់ថានេះជាមុខមាត់អ្នកចូលរួមបំផ្លិចបំផ្លាញជាតិចាប់តាំងពីក្រោយថ្ងៃរំដោះអារបប
បាតដៃប្រឡាក់ឈាមមក។ សាសនានិងវប្បធម៌ត្រូវបានសាបរលាបដោយសារមុខលេងស្រី
មិនរើសមុខមួយនេះ!
=================
មិនបាច់ធ្វើការចរចារស្អី ទៀតទេ! វាល្មមគ្រប់គ្រាន់ដែលប្រជាជនទូទាំងប្រទេសត្រូវតែ
ក្រោកពួតដៃគ្នាទំលាក់អ្នកដឹកនាំបំផ្លាញប្រទេសជាតិនិងសម្លាប់ប្រជាជនតាមបែបប្រយោល
និងចំៗនេះចេញតែម្តងទៅ។ សម្បត្តធម្មជាតិដ៏សំបូរបែបដែលមានតាំងពីដូនតាកេរ្តិដំណែល
ដូនតាបានបន្សល់ទុកឲ្យកូនខ្មែររាប់រយពាន់តំណមកបានត្រូវរលាយដោយសារស្នាដៃលោក
ហ៊ុនសែន ដូចជាព្រៃឈើដ៏សន្ធឹកសន្ធាប់ពេញទៅដោយឈើល្អប្រណិតៗ។ ហ៊ុនសែនមិនបាន
ខ្វល់ ពីការហិនហោច បែរជាមានវិធានការឈ្នះៗបំផ្លាញព្រៃឈើឲ្យអស់កុំឲ្យមានអ្នកប្រឆាំងងើប
ឡើងរត់ជូលព្រៃដូចរបបរាជានិយមនិងខ្មែរក្រហមទៀត។ មិនតែបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះ
ទេថែមទាំងប្រើអំពើរំលោភសិទ្ធិមនុស្សដើម្បីគំរាមប្រជាពលរដ្ឋគ្រប់រូបភាពតាំងពីលើដល់ក្រោម
និងជនបទ។ បង្កើតក្រុមអណាធិបតេយ្យដូចជាចោរហារយ តាមផ្លូវ តាមជនបទ តាមព្រៃតាម
ពួនស្ទាក់ការរកស៊ីរបស់ប្រជន។ បង្កើតក្រុមផលិតថ្នាំញៀន រួចហើយដើរគំរាមគេតាមការបន្លំនិង
ចោតប្រកាន់តាមតែចិត្តនិកឃើញ។ បង្កើតក្រុមតាមចាប់ជំរិតគេ។ ផ្ដល់ឪកាស់ឲ្យអ្នកមានដែល
ជាឧកញ្ញា ប្រព្រិត្តបទល្មើសតាមអំពើចិត្ត។ បង្កើតក្រុមតុលាការចាប់ជំរិតនិងចោតប្រកាន់
ចាប់ដាក់គុកជនស្លូតត្រង់តាមតែចិត្តនិកចង់ធ្វើ។ បង្ករឲ្យមានភាពរំលោភដីធ្លីរបស់ប្រជា
ពលរដ្ឋ។ បង្កើតឲ្យមានអំពើគ្រួសារនិយម បក្សពួកនិយម ពុករលួយជិះជាន់ប្រជាជនស្លូតត្រង់។
បង្កើតឲ្យមានវប្បធម៌ពាលាហូរចូលស្រុកខ្មែរនិងមិនខ្វល់អំពីការស្រុតនិងបាត់វប្បធម៌របស់ជាតិ
បង្កើតឲ្យមានការចុះថយជាលំដាប់នូវវិស័យអប់រំ វិស័យសុខមាលភាព វិស័យបរិស្ថាន
វិស័យទទួលបានពត៌មាន វិស័យការពារជាតិនិងប្រទេសជាតិ វិស័យធនធានរ៉ែ វិស័យសាសនា
វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម ។ល។ ទាំងអស់នេះហើយដែលលោកគតិបណ្ឌិតដឹកនាំតាំងពី
ប្រទេសសម្បូរណ័បែបរហូតក្រជំពាក់លុយគេវាល់លានដូល្លា ប្រជាជនពីមានមកក្ររត់ចោល
ស្រុក និងប្រជាជនជាម្ចាស់ស្រុកបានត្រូវគេដេញ បណ្ដេញចេញនិងចាប់ដាក់គុកតាមចិត្ត។
តើបងបង្អូនសុខចិត្តទ្រាំវេទនាដល់ណាទៀត??? តើបងប្អូននៅស្ដាប់អាបក្សប្រជាជនជាបក្ស
ចោរនិងបំផ្លាញជាតិដល់ណាទៀត??? បងប្អូនគ្រប់ទីកន្លែងធ្លាប់ឮនិងដឹងឬបានទទួលការឈើ
ចាប់មកជាយូរមកហើយតើនៅទ្រាំវេទនាតទៅទៀតឬយ៉ាងណា? ល្បិចមនុស្សពាលមានច្រើន
ណាស់។ គេបានប្រកាស់ថាឲ្យបងប្អូនដែលជាកងកម្លាំងទាំងអស់ត្រូវតែចុះបង្ក្រាបក្រុមបាតុករ
ឲ្យបានជាដាច់ខាត! ឬអនុវត្តយ៉ាងម៉ើងម៉ាត់តាមបទបញ្ជារ! ពាក្យនេះស្ដាប់ទៅហាក់ដូចជាពួក
គេនេះមានសិទ្ធិមានអំណាចខ្លាំងណាស់ ព្រៀបបានបងប្អូនជាខ្ញុំទាសកររបស់ពួកគេ។
នេះជាភាសាខ្មែរក្រហម ភាសាក្រុមប៉ុលពតដែលវាតែងតែបញ្ជារឲ្យកូនសម្លាប់ម្ដាយឪពុកខ្លួន
ឯងនិងបងប្អូនសាច់ញាតិរបស់ឯង។ ដូចនេះសូមបងបង្អូនដែលជាកងទព័និងកងកម្លាំងគ្រប់
ប្រភេទគួរតែធ្វើការពិចារណារឲ្យច្បាស់ថាប្រទេសខ្មែរកុំពុងស្ថិតនៅត្រង់មាត់ខ្លាពីទឹសខាងកើត
ហើយ។ តើកូនចៅជំនាន់ក្រោយៗរបស់យើងនឹងត្រូវរងការលំបាកប៉ិណ្ណាប្រសិនបើប្រទេសនេះ
ត្រូវបានស្ថិតនៅក្រោមអាណានិគមគេដូចប្រទេសឡាវសព្វថ្ងៃនេះ? ដូចនេះប្រទេសខ្មែរបាត់
បង់និងមិនសាបសូន្យគឺវាស្ថិតនៅក្នុងរង្វង់ដៃរបស់បងប្អូនដែលជាកងកម្លាំងទាំងអស់នេះហើយ!
សូមបងប្អូនពិចារណាថាប្រសិនបើគណៈបក្សសង្គ្រោះជាអ្នកដឹកនាំប្រទេសវិញ ហើយប្រទេស
មិនមានភាពរីកចំរើននិងបាត់បង់ធនធានធម្មជាតិ សួរថាតើយើងពិបាកនឹងធ្វើការទម្លាក់ចេញពី
តំណែងឬយ៉ាងណា??? យើងយល់ថាវាងាយណាស់ក្នុងការផ្លាស់ប្តូរភ្លាមៗ។ ព្រោះគណៈបក្សនេះ
គ្មានអង្គរក្សរញេររញៃនិងការប្រើអំណាច ជាពិសេស សម្រាប់គេអ្នកចេះដឹងគឺគេប្រកដជាមិនចេះ
ក្រាញនរនាលឡាំប៉ាដណ្ដើមអំណាចដូចកូនក្មេងបៀមដៃនោះទេ ព្រោះគេគិតប្រយោជន៍ជាតិជា
ធំ។ យើងនិយាយនេះគឺមិនមែនបានន័យថាយើងប្រកាន់គណៈបក្សសង្រ្គោះជាតិនោះទេ អ្វីដែល
យើងនិយាយគឺយើងចង់ឲ្យមានការផ្លាស់ប្ដូរ បើមិនដូចឆ្នេះទេ ប្រទេសខ្មែរនឹងក្លាយជានគរចំប៉ា
ហើយបងប្អូន!!! ព្រោះយើងឃើញហានិភ័យនៅចំពោះមុខយើងស្រាប់ហើយ។
ស្នើសុំជួបចចារ ពេលគេព្រមបែរជាសុំលើកពេលទៅវិញ
កំរិតអស់លោកមកនិយាយបាតដៃខ្នងដៃអញ្ចឹង
ខ្ញុំគិតថាបក្សប្រឆាំងមកដល់ពេលនេះក៍គេប្រយត្ន័ប្រយែងក្នុងការលើកពីប្រធានបទចរចាររបស់គេ ដែលព្រោះគេខ្លាចអ្នកគាំទ្ររបស់គេមានការអាក់អន់ចិត្តហើយឈប់គាំទ្របន្តរទៀត។ បើតាមខ្ញុំឮគឺ បក្សសង្គ្រោះជាតិនៅតែទាមទាមានការបោះឆ្នោតឡើងវិញនិងការចុះចេញពីអំណាចរបស់នាយក រដ្ឋមន្ត្រី។ ហើយការបោះឆ្នោតសារជាថ្មីគឺមិនអូសបន្លាយយូរនោះទេគឺអា៣ឬ៤ខែខាងមុខតែប៉ុណ្ណោះ។
លោក ហ៊ុន សែន តែងតែសន្យាខ្យល់លើកកម្ពស់ជីវភាព គ្រូបង្រៀនលុបបំបាត់អំពើពុករលួយ កាន់អំណាចជិត៣០ឆ្នាំ ឃើញតែក្រុមគ្រួសារគាត់ បក្សពួកនិយម ឬ អ្វីៗដើម្បីតែពង្រីងគណបក្ស។ កំណែស៊ីជំរៅ ចតុកោណអស់ប្រសិទ្ធិឥទ្ធិពល។
អ្នកនាំពាក្យរដ្ឋាភីបាលនិយាយដូចកូនក្មេង ម្តងថាអីចេះ ម្តងថាអីចោះ របឿបនៃការដឹកនាំប្រទេសតែរបៀបហ្នឹង ប្រទេសនឹងអន្តរាយន៍ឆាប់ៗមិនខានឡើយ
ជនអស់នេះ បង្កើតឱ្យមានអំពើអយុត្តឹធម៌សង្គមច្រើនណាស់ ។ សូមព្រះពុទ្ធជាអម្ចាស់ ប្រទានទោសទៅពពួកអស់នេះទៅ
Hun sen=CPP=CorruPtion Party……!!
បើចចាមិនបានផល ចចាធើអី?
Demands of Cambodians who are participating in demonstration should be put on table for both parties for resolutions. RGC and opposition at any circumstances ought to come to term with serving Cambodians rather than exerting power which is perceived as childish behavior. 28 years in power, RGC must now focus on tasks for its maturity.
Now, it is time for RGC proves to citizens that it has genuine concerns over welfare of own people.
With political will, resolution to any problems RGC face will be sorted out.
ការចរចាររបស់លោកសមរង្ស៊ីតែងតែលើកយកចំណុចដែលមិនអាចធ្វើបានទៅនិយាយដើម្បីឆ្លៀត យកឱកាសទះតុសម្ដែងរិទ្ធធ្វើជាលេសរួចហើយបង្កើនភាពវឹកវរដល់សង្គមជាតិតែប៉ុណ្ណោះ។ វាគ្មានបានផលប្រយោជន៍អ្វីដើម្បីសន្តិសុខសណ្ដាប់ធ្នាប់សង្គមទេ។ប្រជាភិថុតិអះអាងសន្យាហួស មាឌម្ដេចមិនដោះស្រាយខ្លួនឯងទៅ???ដាក់បន្ទុកលើអ្នកដទៃធ្វើអ្វី???អស់សង្ឃឹមហើយខ្ញុំ!!! កាលណាទៅទើបចប់រឿង????
No need to negociate any more.Fighting is the first choice.
អ្នកណាជឿលោកសមរង្សី ល្ងើសុទ្ឋ
hun-sen and sam ransy should talk now for the sake of the country for the sakeof people ,cambodia still the big gapes between poor and rich,all official working for gorvenment all way rich by corruptedway ,ordenry people very poor ,30years now the national roads should have the fence on the middle protech people lifebut where all money gone? evryday gorvenment tell the world cambodia economuy up up but where money gone? maybe gone to veitname or hun sen group who know