សួន លីនដា ឪពុក​តាម​ឃ្វាល​

Friday, 03 January 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

140103_28

តារាចម្រៀង សួន លីនដា។ រូបថត សេត គឹមសឿន

ភ្នំពេញៈ ស្រប​ពេល​ដែល​សន្ទុះ​កេរ្តិ៍ឈ្មោះ​កំពុង​ហក់​ឡើង​ស្របាល​គ្នា​នឹង​តារាចម្រៀង​ជើងចាស់​នៅ​សាន់ដេ ស្រាប់តែ​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ផ្ទុះ ឡើង​ថា តារាចម្រៀង​ដែល​ចូលចិត្ត​អួត​សម្រស់​ធម្មជាតិ​ជាង​ការ​កែសម្ផស្ស​នាង សួន លីនដា ត្រូវ​ឪពុក​ដើរ​តាម​ឃ្វាល​តាម​ខេត្ត​មិន​ដែល​ដាច់​ឡើយ។

ផ្តើម ចេញ​ពី​បទ «​មាន​សង្សារ​ជា​ព្រាននារី» ដែល​ធ្វើឲ្យ​ទស្សនិកជន​កាន់​តែ​ស្គាល់​នាង​កាន់តែ​ច្រើន​ក្រោយ​តារា រូប​នេះ​បាន​ផ្លាស់​ពី​ផលិតកម្ម​ស្វាង​តារា​មក​ផលិតកម្ម​សាន់ដេ​នោះ នៅពេល​ថ្មីៗ​ចុងក្រោយ​នេះ សួន លីនដា ក៏​ហាក់​មាន​សន្ទុះ​ខ្លាំង​ឡើង​ជាង​មុន​ទ្វេឡើង ពិសេស​តាមរយៈ​បទ​ថ្មីៗ​របស់​នាង ដូចជា​បទ «​ហ៊ា​ចេះ​តែ​ចោទ» «​បង​ពិតជា​អាក្រក់​ដូច​គេ​ថា» និង​បទញាក់ «​Honey I hate you» ជាដើម​។

តាមរយៈ​ទឹកដម​សំនៀង និង​ការ​ចាប់ផ្តើម​លេង​ស្ទីល​ថ្មីៗ​ប្លែកៗ រួម​នឹង​ការ​ឡើង​ឆាក​រាំ​បទ​ញាក់​គ្រលែង​ចង្កេះ​នា​ពេល​ថ្មីៗ​ផង​នោះ ទស្សនិកជន​មួយ​ចំនួន​ធំ​បាន​ធ្វើការ​វាយតម្លៃ​ថា សួន លីនដា អាច​នឹង​ក្លាយ​ជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​គ្រាប់​នៅ​ផលិតកម្ម សាន់ដេ ខណៈ​ដែល​វត្តមាន​របស់​នាង​នៅ​សាន់ដេ​ទើប​តែ​ជាង​មួយ​ឆ្នាំ​សោះ តែ​ប្រជាប្រិយភាព​របស់​នាង​បាន​ស្ទុះ​ឡើង​ស្របាល​គ្នា​នឹង​នាង អ៊ីវ៉ា ទៅ​ហើយ។

ស្រប​គ្នា​នឹង​ការ​ឡើង​កូដ​ចំពោះ​ការងារ​នៅ​ផលិតកម្ម ដោយឡែក​រឿងរ៉ាវ​ស្នេហា​វិញ ប្រភព​នៅក្នុង​សិល្បៈ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សួន លីនដា ក៏​កំពុង​មាន​ហ្វូង​កន្លង់​មិន​តិច​តាម​សុំស្នេហ៍​នោះ​ដែរ រហូត​ប្រភព​មួយ​បាន​បង្ហើប​ឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា មាន​បុរស​ខ្លះ​ហ៊ាន​ដាក់​ទុន​ទ្រព្យសម្បត្តិ​រាប់​ម៉ឺន​ដុល្លារ​ទៀត​ផង ឲ្យ​តែ​នាង​ព្រម​ទទួល​យក​ស្នេហា​របស់​គេ​ដាក់​ក្នុង​បេះដូង​នោះ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ធ្វើឲ្យ​ឪពុក​បង្កើត​របស់​នាង​ដើរ​តាម​ឃ្វាល​រហូត នោះ​។


ប៉ុន្តែ​នៅពេល​និយាយ​ដល់​រឿងរ៉ាវ​ស្នេហា​នេះ តារាចម្រៀង​ចំណូល​ថ្មី​របស់​សាន់ដេ​វ័យ​២២​ឆ្នាំ​នាង សួន លីនដា បាន​បញ្ចេញ​ស្នាមញញឹម រួច​បាន​ឲ្យ​ដឹង​ថា សម្រាប់​រូបនាង​ផ្ទាល់ នាង​មិន​ទាន់​បាន​ត្រៀម​ចិត្ត​ទទួល​យក​ស្នេហា​របស់​បុរស​ណា​ម្នាក់​ឡើយ អ្វី​ដែល​នាង​គិត​នា​ពេល​នេះ គឺជា​ការងារ​សិល្បៈ​ដែល​កំពុង​ហុចផល​ឲ្យ​នាង​។ ស្រប​គ្នា​នោះ នាង​បាន​បញ្ជាក់​ថា នៅពេល​នេះ បេះដូង​របស់​នាង​គឺ​នៅ​ទំនេរ​ស្អាត មិន​មាន​ប្រឡូកប្រឡាក់​ដោយ​ឥទ្ធិពល​នៃ​ទឹកប្រាក់​របស់​បុរស​ណា​ម្នាក់ នោះ​ទេ​។

តារាចម្រៀង​មាឌ​ត្រឡោក​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា៖ «​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​អត់​ទាន់​មាន​គូ​ស្នេហ៍ ឬ​ក៏​ម្ចាស់​បេះដូង​អី​នោះ​ទេ ថ្វី​ថា​មាន​អ្នក​លឹបល ច្រើន​ក៏ដោយ​។ និយាយ​ទៅ​នៅពេល​នេះ ខ្ញុំ​អត់​ទាន់​ចង់​គិត​រឿង​ចំណង​ស្នេហ៍​អី​ដែរ គឺ​ខ្ញុំ​ចង់​គិត​រឿង​សិល្បៈ​ខ្ញុំ​ច្រើន​ជាង ព្រោះ​វ័យ​២២​ឆ្នាំ ក៏​មិន​ទាន់​យឺត​ពេល​នោះ​ដែរ ចាំ​៣​ទៅ​៤​ឆ្នាំ​ទៀត​ចុះ​»។

នៅពេល​ដែល តារា​រូប​នេះ​លើក​ឡើង​ពី​បេះដូង​គ្មាន​ស្រមោល​ស្នេហា​បែប​នេះ​នាំឲ្យ​មាន ចម្ងល់​ថា ចុះ​រឿង​មួយ​ដែល​គេ​លើក​ឡើង​ថា មាន​បុរស​ម្នាក់​តាម​រូប​នាង​ឲ្យ​ស្អិត ហើយ​ហ៊ាន​ប្រគល់​ទ្រព្យសម្បត្តិ​ឲ្យ​នាង​យ៉ាង​ក្រាស់ក្រែល បើ​នាង​ព្រម​ទទួល​យក​ស្នេហា​នោះ ជា​រឿង​បែប​ណា​ទៅ​វិញ​នោះ​?

ការ តាម​ស្អិត​នោះ​ហើយ ទើប​ធ្វើឲ្យ​ឪពុក​នាង​មិន​ទុក​ចិត្ត​ក៏​ចេះ​តែ​ដើរ​តាម​គ្រប់​ច្រកល្ហក ពិសេស​នៅពេល​ដើរ​ច្រៀង​តាម​ខេត្ត​។ តែ​ទោះ​ជា​យ៉ាង​ណា តារា​ដែល​មាន​កំណើត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នាង សួន លីនដា បាន​ឲ្យ​ដឹង​ថា នោះ​មិនមែន​ជា​រឿង​ពិត​ទេ។

តារា​ដែល​រំលេច​ដោយ​សម្រស់ ធម្មជាតិ​រូប​នេះ​និយាយ​ថា៖​«​ចំពោះ​ការ​លើក​ឡើង​ថា មាន​អ្នក​មាន​ទ្រព្យ​ហូរហៀរ​ស្ម័គ្រ​ចិត្ត​ចង់​ឧបត្ថម្ភ​ទ្រព្យសម្បត្តិ លុយ ឡាន ឲ្យ​ខ្ញុំ​នោះ វា​មិន​ពិត​ទេ នោះ​គ្រាន់តែ​ជា​ការ​លេចឮ​ពី​ម្នាក់​ទៅ​ម្នាក់​ប៉ុណ្ណោះ។ ការពិត​គឺ​នៅ​តែ​ជា​ការពិត បើ​ជា​មាន​គេ​ទាក់ទង​សុំស្នេហ៍​អ៊ីចឹង​មែន ក៏​ខ្ញុំ​អត់​អាច​ទៅ​រួច​ដែរ​»។

តារា​រូប​នេះ​បញ្ជាក់​ថា៖​«​ជា​ការពិត នៅ​ចុង​ឆ្នាំ​២០១៣ ដើម​ឆ្នាំ​២០១៤​នេះ ខ្ញុំ​បាន​ទទួល​ការងារ​ច្រៀង​តាម​ខេត្ត​ច្រើន​គួរសម ហើយ​នៅពេល​ទៅ​ណា​មក​ណា ប៉ា​ខ្ញុំ​តែង​ជូន​ខ្ញុំ​ទៅ​ជានិច្ច ទោះ​បី​ជិត​ក្តី ឆ្ងាយ​ក្តី ព្រោះ​ខ្ញុំ​ជា​ស្រី​មិន​អាច​ទៅ​ណា​មក​ណា​តែ​ម្នាក់​ឯង​អត់​គ្នា​នោះ​ទេ។ ម៉ាក់​ខ្ញុំ​គាត់​អត់​សូវ​ដឹង​ពី​សិល្បៈ​ទេ ហើយ​បងប្អូន​សុទ្ធតែ​មាន​គ្រួសារ និង​ជាប់​រកស៊ី អ៊ីចឹង​ហើយ​គឺ​មាន​តែ​ប៉ា​ម្នាក់​ប៉ុណ្ណោះ​អាច​ទៅ​ណា​មក​ណា​ជាមួយ​ខ្ញុំ បាន តែ​មិនមែន​គាត់​តាម​ហួងហែង​ទេ»៕


What Next?

Recent Articles

6 Responses to "សួន លីនដា ឪពុក​តាម​ឃ្វាល​"

  1. សំឡាញ់! says:

    សួន លីនដា ឪពុក​ដើរ​ឃ្វាល​តាម​ខេត្តព្រោះខ្លាចដាច់ទៅស៊ីស្រូវគេឬយ៉ាងណា?

  2. pingpong says:

    ១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
    ២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
    ៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!

  3. bol says:

    ការ តាម​ស្អិត​នោះ​ហើយ ទើប​ធ្វើឲ្យ​ឪពុក​នាង​មិន​ទុក​ចិត្ត​ក៏​ចេះ​តែ​ដើរ​តាម​គ្រប់​ច្រកល្ហក ពិសេស​នៅពេល​ដើរ​ច្រៀង​តាម​ខេត្ត​។ តែ​ទោះ​ជា​យ៉ាង​ណា តារា​ដែល​មាន​កំណើត​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នាង សួន លីនដា បាន​ឲ្យ​ដឹង​ថា នោះ​មិនមែន​ជា​រឿង​ពិត​ទេ។

    តារា​ដែល​រំលេច​ដោយ​សម្រស់ ធម្មជាតិ​រូប​នេះ​និយាយ​ថា៖​«​ចំពោះ​ការ​លើក​ឡើង​ថា មាន​អ្នក​មាន​ទ្រព្យ​ហូរហៀរ​ស្ម័គ្រ​ចិត្ត​ចង់​ឧបត្ថម្ភ​ទ្រព្យសម្បត្តិ លុយ ឡាន ឲ្យ​ខ្ញុំ​នោះ វា​មិន​ពិត​ទេ នោះ​គ្រាន់តែ​ជា​ការ​លេចឮ​ពី​ម្នាក់​ទៅ​ម្នាក់​ប៉ុណ្ណោះ។ ការពិត​គឺ​នៅ​តែ​ជា​ការពិត បើ​ជា​មាន​គេ​ទាក់ទង​សុំស្នេហ៍​អ៊ីចឹង​មែន ក៏​ខ្ញុំ​អត់​អាច​ទៅ​រួច​ដែរ​»។
    ________________
    រឿងស្អីក៏ដោយ ក៏វាស្រេចលើនាងទេ។ បើកសោរ បិទសោរវាមិនមែនលើឪពុកនោះទេ។ តែដល់ឪពុកដើរតាមនោះ វាមានន័យថា ឪពុកនាងអត់ធ្វើការអីទេ គឺរស់ដោយសារឃ្វាលនាងហើយ។ យើងមិនគួរប៉ះពាល់រឿងគ្រសារនាងឡើយ។ តែសុំប្រាប់ថា ធ្វើអ្វីក៏ធ្វើទៅ កុំភ័យពីមាត់អ្នកក្រៅ។ ឲ្យតែនាងមាន Range Rover Toyota 570 ឬ BMW ជិះទៅ កុំទៅភ័យ។ មិនបាច់អួត តែក៏មិនបាច់លាក់ខ្លួនធ្វើអ្វី! រកស៊ីតាមធម្មតា បើមានឡានទំនើបជិះ បើមានវីឡាននៅ នឹកឃើញ Bol ផង៕

  4. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"

  5. Zharat says:

    “សួន លីនដា ឪពុក​តាម​ឃ្វាល​” គេជាសត្វធាតុរឺ?????!
    ខ្ញុំបាទសូមអំពាវនាវ ដល់បងប្អូនសារពត៏មាន សូមអ្នកទាំងអស់មេត្តាប្រើពាក្យសំដី ក្នុងការសសេអត្ថបទ អោយបានត្រឹមត្រួវបន្តិច!!!! ព្យាយាមធ្វើការប្រកបដោយក្រមសិលធម៌វិជ្ជាជីវផង៕

  6. HIV says:

    Soun Linda, you bitch…whose the fuck care about you???………5 poor innocent factory workers die over here ….stop smiling you fucking whore!?! Come over and help…..