សឿ សុធារ៉ា បង្ហោះ​រូបថត​ជុំស្វាមី និង​កូនស្រី​ដើម្បី​បន្សាប​ព័ត៌មាន​លែង​ប្តី

Thursday, 02 January 2014 (11:25)
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140102_17a

អ្នកនាង សឿ សុធារ៉ា និង​លោក សាពូន មីដាដា​​។ អ្នកនាង សឿ សុធារ៉ា ​ស្វាមី និង​កូន​ស្​រី​ថត​រូប​បង្ហោះ​កាល​ពី​ថ្មីៗ​នេះ។

ភ្នំពេញ : រនាំង​ខ្មៅ​ដែល​មហាជន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​ទន្ទឹង​ចង់​ដឹង​ការពិត​នៃ​ជីវិត​ស្នេហា​តារាសិល្បៈ​មួយ​គូ អ្នកនាង សឿ សុធារ៉ា និង​លោក សាពូន មីដាដា ដែល​ល្បី​ដើរ​ដល់​ផ្លូវ​បំបែក និង​លែងលះ​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​ភាព​ស្ងាត់ឈឹង​នោះ បាន​ស្រាយ​យ៉ាង​ច្បាស់​ដូច​ព្រះខែ​នា​យប់​ថ្ងៃ​ពេញបូរមី នៅ​ដើម​ឆ្នាំ​២០១៤​នេះ ខណៈ​ក្នុង​ទំព័រ​ហ្វេសប៊ុក​អ្នកនាង សឿ សុធារ៉ា ស្រាប់​តែ​លេច​ចេញ​រូបថត​ជុំ​គ្នា​ប្តី និង​កូន​ចំនួន​ពីរ​សន្លឹក​យ៉ាង​ផ្អែមល្ហែម បង្ហាញ​ជា​សាធារណៈ​តែ​ម្ដង។

គេ​នៅ​ចាំ​បាន​ថា គូស្វាមី​ភរិយា របស់​តារាសម្តែង អ្នកនាង សឿ សុធារ៉ា និង​តារាចម្រៀង លោក សាពូន មីដាដា បាន​ដឹកដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ រយៈពេល ២​យប់ ២​ថ្ងៃ ដោយ​នៅក្នុង​ពិធី​មង្គលការ​របស់​ពួកគេ ត្រូវ​បាន​មហាជន​ចាត់​ទុក​ថា ជា​អាពាហ៍ពិពាហ៍​គំរូ​មួយ ក្នុង​ចំណោម​មង្គលការ​របស់​អ្នក​សិល្បៈ​ដទៃ​។ មិន​តែ​ប៉ុណ្ណោះ តាមរយៈ​អាពាហ៍ពិពាហ៍​នេះ ក៏​បាន​ស្តែង​ឲ្យ​ទស្សនិកជន​ឃើញ​និង​មាន​ភាព​ជឿជាក់​ដែល​ថា ចំណង​ស្នេហា​របស់​ពួកគេ​នឹង​អាច​ថែរក្សា​បាន​ស្ថិតស្ថេរ យូរអង្វែង​ទៀត​។

ប៉ុន្តែ អ្វី​ដែល​គេ​ខំ​រំពឹង​នោះ​បែរ​ជា​ត្រូវ​រលាយ​ប្រៀប​ដូចជា​អំបិល​ត្រូវ​ទឹក ក្រោយពី​ជីវិត​ស្វាមី​ភរិយា​មួយ​គូ​នេះ ក្រោយពី​រួមរស់​ជាមួយ​គ្នា​បាន​ជិត​កន្លះ​ទសវត្សរ៍​និង​បង្កើត​បាន​តំណក់ ឈាម​រួម​ខ្នើយ​កូនស្រី​មួយ​ហើយ បែរ​ជា​លេចឮ​នូវ​ភាព​រង្គោះរង្គើ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយសារ​តែ​បញ្ហា បំណុល​ធនាគារ​បាន​ធ្វើឲ្យ​ស្នេហា​ដែល​ធ្លាប់​តែ​ផ្អែម ប្រែ​ជា​ល្វីង​ចត់ជូរ មើល​មុខ​គ្នា​មិន​ចំ​រហូត​ដល់​ត្រូវ​សម្រេច​ចិត្ត​លែង​គ្នា​ស្ងាត់ៗ (ក្រៅ​ប្រព័ន្ធ​តុលាការ​) ថែម​ទៀត​ផង ។

ដំណើរ​ដ៏​គួរ​ឲ្យ​សោកស្តាយ​នេះ ហាក់​ផ្ទុះ​ឡើង​ខ្លាំង​ស្ទើរ​ពេញ​មួយ​ឆ្នាំ កន្លង​មក ព័ត៌មាន​បាន​លេចឮ​ជាច្រើន​លើក​ច្រើនសា​ពី​បញ្ហា​រកាំរកូស ក្នុង​ជីវិត​ស្នេហា ប្តីប្រពន្ធ​ជា​អ្នក​សិល្បៈ ដូចគ្នា​គឺ​តារាសម្ដែង​អ្នកនាង សឿ សុធារ៉ា និង​តារាចម្រៀង សាពូន មីដាដា ថា ចំណង​ស្នេហា​របស់​ពួកគេ បាន​ឈាន​ទៅ​ដល់​ការ​កាត់ផ្តាច់​ទំនាក់ទំនង​ជា​ប្តីប្រពន្ធ​ក្រោយពី​ពួកគេ​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ផ្លូវ​លែងលះ​គ្នា ស្ងាត់ៗ​បាត់​ទៅ​ហើយ។

តែ​ពាក្យ​ចចាមអារ៉ាម​លែងលះ​ដែល​រឹត​តែ​ស្ថិត​ក្នុង ចម្ងល់​មហាជន​បំផុត​ក៏​អាច​ជា​ការ​ពិត​ដែរ ដោយសារ​តែ​កន្លង​មក​សារព័ត៌មាន​ចុះ​ផ្សាយ​តែ​ពី​សម្ដី​បកស្រាយ​របស់​លោក សាពូន មីដាដា ជា​ប្តី​ម្ខាង​ប៉ុណ្ណោះ​នោះ ខណៈ​ដែល​អ្នកនាង សឿ សុធារ៉ា តែង​គេចវេះ​មិន​បកស្រាយ​ឡើយ​ពី​ការ​ចោទសួរ​របស់​បណ្តា​អ្នក​សារព័ត៌មាន ជុំវិញ​ព័ត៌មាន​លេចឮ​នោះ​និង​តែងតែ​បង្ហាញ​ពី​សញ្ញាណ​បែកបាក់​ជា​រឿយៗ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​នាង​។

ទន្ទឹម​នឹង​នោះ គេ​ក៏​កម្រ​នឹង​ឃើញ​គូស្នេហ៍​តារា​ពីរ​ដួង​នេះ​បណ្តើរ​គ្នា​ទៅ ណា​មក​ណា​ដូច​មុន​ដែរ​។ ស្រប​គ្នា​នោះ​ទៀត​ក៏​មាន​ប្រភព​ពី​មិត្តភក្តិ​ជា​សិល្បៈ​មួយ​ចំនួន ខ្សឹបខ្សៀវ​ថា៖ «អាច​ជា​ដើមហេតុ​ពី​បំណុល​ធនាគារ ទើប​បណ្តាល​ឲ្យ​ជីវិត​ប្តី​ប្រពន្ធ មីដាដា និង សុធារ៉ា មាន​ភាព​រកាំរកូស​នឹង​គ្នា និង​ឈាន​ដល់​ការ​បែកបាក់​នោះ»។

ឆ្នាំ​២០១៤ ឆ្នាំ​ថ្មី គ្រោះ​កាចចង្រៃ​ញាំញី​ពី​ឆ្នាំ​ចាស់​នឹង​ប្រាសចាក​ចេញ​ឆ្ងាយ លាភសំណាង​ថ្មី​ចូល​មក​ជំនួស។ ដូច​គ្នា​នោះ​មែន​អ្នកនាង សឿ សុធារ៉ា ឆ្នាំ​ថ្មី​មិន​ទាន់​ឈាន​ដល់​ស្រួលបួល​ផង​នាង​បាន​បង្ហាញ​សញ្ញា​ថ្មី​ឲ្យ មហាជន​ភ្ញាក់ផ្អើល​នោះ​គឺ​សញ្ញា​ថ្មី​លើ​ព័ត៌មាន​ចាស់​ដែល​បក់បោក​មក ជីវិត​គ្រួសារ​នាង​ពេញ​មួយ​ឆ្នាំ​កន្លង​មក​ដែល​ថា​នាង​បែក​គ្នា​ពី​ប្តី​។

តារាស្រី​សម្បុរស​កូន​មួយ អ្នកនាង សឿ សុធារ៉ា បាន​រំលេច​រូបថត គ្រួសារ​ដោយ​នាង​បាន​បណ្តើរ​ស្វាមី និង​កូន​ទៅ​ញ៉ាំ​ស៊ុប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ នៅ​ហាង​មួយ​កន្លែង​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ ហើយ​មិន​តែ​ប៉ុណ្ណោះ នាង​ថែម​ទាំង​បាន​ផ្តិត​យក​រូបថត​ជាច្រើន យក​មក​បង្ហោះ​ជា​សាធារណៈ ហើយ​តាមរយៈ​រូបថត​ទាំងអស់​នេះ នាង​សង្ឃឹម​ថា​នឹង​អាច​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ក្នុង​គ្រួសារ របស់​នាង​យ៉ាង​ច្បាស់​ពី​ការ​ខំប្រឹង​បកស្រាយ​នា​ពេល​កន្លង​មក​របស់​នាង និង​ស្វាមី​៕


What Next?

Recent Articles

4 Responses to "សឿ សុធារ៉ា បង្ហោះ​រូបថត​ជុំស្វាមី និង​កូនស្រី​ដើម្បី​បន្សាប​ព័ត៌មាន​លែង​ប្តី"

  1. I,Khmer says:

    Sapoon & Sotheara your happiness are faked…..everybody know it. Get real , and do it like ChonChan & Thanny and over with it!

  2. Assert says:

    The country had no pease ,who care about you if you want to slit or divorce it deosn’t matter you had a lot of money .

  3. Anonymous says:

    When she’s hungry , she show off the picture like ok with ex-husband.
    Ha.ha. second dick better than first. She’ll try many more dick and she’ll compare all dicks
    the skin cover and no skin cover head , which are better and make her feelling.
    Some old or young guys can suck her clitoris by mouth make her see paradise all time.

  4. Anonymous says:

    ពពួកតារាវាតែប៉ុណ្ណឹង