ម៉ានីកា ប្រកាស​ចង់​រៀបការ​ឆ្នាំ​នេះ

Friday, 03 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

140103_20a

តារា​សម្តែង និង​ម៉ូដែល​ នាង ម៉ានីកា នៅ​ពេល​ចូល​រួម​កម្ម​វិធី​សិល្បៈ​។ រូបថត ស្រីនាង

ភ្នំពេញៈ ខណៈ​ឆ្នាំ​ថ្មី​២០១៤ រំកិល​ចូល​ទើប​តែ​បាន​ប៉ុន្មាន​ម៉ោង ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នឹង​ស្ងើចសរសើរ​ពី​តារាសម្តែង និង​ម៉ូដែល ដែល​ចាប់​ភព​ក្នុង​សិល្បៈ​តាមរយៈ​ការ​ប្រឡងចម្រៀង​ជា​ក្រុម ក្នុង​កម្មវិធី​តារាមាស​តន្រ្តី នាង ម៉ានីកា បាន​ប្រកាស​ដោយ​ពាក្យសម្ដី​ប្រាកដប្រជា​ថា ឆ្នាំ​២០១៤​នេះ​វ័យ​នាង​៣០​ឆ្នាំ សមល្មម​នឹង​គិតគូរ​ពី​រឿង​គូជីវិត​ហើយ​។

កាលពី​ឆ្នាំ​២០១៣​មុន​នេះ បន្ទាប់ពី​គេ​សង្កេត​ឃើញ ម៉ានីកា និង​លោក ប៉ែន ចំរ៉ុង ហាក់​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា​ខុស​ពី​ធម្មតា និង​ឧស្សាហ៍​បណ្តើរ​គា្ន​ផង​នោះ ក៏​នាំឲ្យ​មាន​ព័ត៌មាន​ផ្ទុះ​ចេញ​ពី​ចង្កោម​អ្នក​សិល្បៈ ខ្សឹបខ្សៀវ​ចំៗ​ឈ្មោះ​ថា ស្រីស្រអែម​ស្រស់​មាន​មន្តស្នេហ៍ ម៉ានីកា បាន​លួច​បង្កាត់​ភ្លើងស្នេហ៍​ជាមួយ​តារាប្រុស​រាងសង្ហា សម្តី​ប៉ប៉ាច់ប៉ប៉ោច លោក ប៉ែន ចំរ៉ុង។ ប៉ុន្តែ​ជុំវិញ​ព័ត៌មាន​ស្នេហ៍​ដ៏​រសើប​ស្ថិត​នៅលើ​បង្គង​សិល្បៈ​ដូចគ្នា​នោះ ត្រូវ​បាន​តារាសម្តែង និង​បង្ហាញម៉ូដែល រាងស្វែល តែង​រំលេច​ថត​សិចស៊ី​ជាមួយ​សម្លៀកបំពាក់​ប៊ីគីនី​បែប​នារី​សិល្បៈ អឺរ៉ុប កញ្ញា ម៉ានីកា ចេញ​មុខ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា នាង និង​លោក ប៉ែន ចំរ៉ុង រាប់អាន​គ្នា​ក្នុង​នាម​ជា​អ្នក​សិល្បៈ​រួម​អាជីព​ប៉ុណ្ណោះ គ្មាន​រឿង​អ្វី​លើស​ពី​នេះ​ទេ។

គ្រា​នោះ​ដែរ តារាសម្តែង និង​ម៉ូដែល ស្រីស្រស់​សម្រស់​មាន​មន្តស្នេហ៍ ដែល​ចូលចិត្ត​បញ្ចេញ​រូបរាង​ដ៏​ស្រលូន ធ្លាប់ធ្លាយ​រូប​មិន​ធម្មតា​ជាមួយ​អ្នកចម្រៀង​រ៉េប ពូឃ្លាំង កាលពី​ពីរ​ឆ្នាំ​មុន កញ្ញា ម៉ានីកា ក៏​បាន​អះអាង​ដែរ​ថា ជីវិត​គូស្រករ សម្រាប់​នាង​នៅពេល​នេះ ដ្បិត​ថា​វ័យ​ច្រើន​គួរសម​ហើយ​ក៏ដោយ ប៉ុន្តែ​នៅ​មិន​ទាន់​ជា​ពេលវេលា​សមស្រប ក្នុង​ការ​គិតគូរ​ពី​រឿង​នេះ​ឡើយ អ្វី​ដែល​ត្រូវ​គិត​ហើយ​មិនអាច​ធ្វេសប្រហែស​បាន​នោះ​គឺ​ការងារ​សិល្បៈ ខណៈ​អាជីព​នេះ​ក៏​នៅ​មិន​ទាន់​ដល់​គោលដៅ​នៅ​ឡើយ។

ម៉ានីកា ដែល​មាន​ឈ្មោះ​ដើម ស័ត សុខវិច្ឆិកា បាន​ទទួល​ឱកាស​បញ្ចេញ​សមត្ថភាព​សិល្បៈ​នៅ​ឆ្នាំ​២០០៤ ដែល​ពេល​នោះ​នាង​បាន​ជាប់​ការ​ប្រឡង​ចម្រៀង​ជា​ក្រុម​ក្នុង​កម្មវិធី​តារាមាសតន្រ្តី​របស់​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​។ ប៉ុន្តែ​បច្ចុប្បន្ន នាង​ចាប់​អាជីពជា​តារាសម្តែង ម៉ូដែល និង​ធ្វើ​ជា​គ្រូបង្ហាត់​ដើរ​ម៉ូដ​។ បើ​ទោះ​យ៉ាង​ណា​សម្រាប់​ភាព​ល្បី​លើ​ឆាក​សិល្បៈ​របស់ ម៉ានីកា នៅ​មិន​ទាន់​លេចធ្លោ​ខ្លាំង​ដូច​ការ​រំពឹង​នោះ​ឡើយ ក្រៅពី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ពី​ភាព​ក្លាហាន និង​ការ​ថតរូប​សិចស៊ី ចំហ​ដើមទ្រូង​ច្រើន និង​រឿង​អាស្រូវ​ស្នេហ៍​របស់​នាង​នា​ពេល​កន្លង​មក​។

ប៉ុន្តែ​ដែល​បង្ក​ការ ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល សម្រាប់​ចំណង​ដៃ​ដើម​ឆ្នាំ​២០១៤​នេះ គឺ ម៉ានីកា ហាក់​បង្ហាញ​សញ្ញាវិជ្ជមាន​មួយ ផ្ទុយ​ពី​ការ​អះអាង​ពី​ឆ្នាំ​ចាស់​ទាំង​ស្រុង ដែល​ថា​មិន​ទាន់​ចង់​គិត​ឡើយ​រឿង​ស្នេហា ដោយ​នាង​បែរ​ជា​និយាយ​យ៉ាង​ដូច្នេះ​ថា៖​«ឆ្នាំ​ថ្មី​វ័យ​ជិត​៣០​ឆ្នាំ​ហើយ ដែល​ជា​វ័យ​មួយ​សមល្មម​នឹង​មាន​គូគ្រង​ផង​ដែរ បើ​ទោះ​ជា​អាជីព​សិល្បៈ​នៅ​មិន​ទាន់​មាន​ភាព​ល្បីល្បាញ​យ៉ាង​ណា​ក្តី ក៏​មិន​អាច​បណ្តោយ​ពេលវេលា​ឲ្យ​វែង​ឆ្ងាយ​តទៅ​ទៀត​នោះ​ទេ ចំពោះ​រឿង​គូស្រករ»។ ដ្បិតតែ​ស្រីស្រស់​ល្បី​មាន​មន្តស្នេហ៍​បង្ហាញ​ពី​ភាព​អន្ទះសា​ចង់​រក ភួយសាច់ មក​ដណ្តប់​បេះដូង​យ៉ាង​នេះ​ក្តី ប៉ុន្តែ​នាង​មិន​បាន​បង្ហាញ​ថា នាង​មាន​ម្ចាស់​បេះដូង​ពិត​នៅ​ឡើយ ខណៈ​នាង​បាន​ត្រឹម​តែ​បង្ហើប​ចម្លើយ​ឲ្យ​បុរសៗ​មាន​សង្ឃឹម​ចំពោះ​នាង​។ នាង​និយាយ​ថា៖​«​នៅ​ឆ្នាំ​២០១៤​នេះ ខ្ញុំ​នឹង​បើក​បេះដូង​ទទួល​យក​ស្នេហា យ៉ាង​ពិតប្រាកដ​មួយ»។

ម៉ានីកា បញ្ជាក់​ថា៖​«​បុរស​ក្នុង​ក្តីស្រមៃ​ខ្ញុំ គឺ​បុរស​វ័យ​ស្របាល​ខ្ញុំ មាន​ចំណេះដឹង​សមល្មម មិនមាន មិនក្រ​ពេក ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​ទំហំ​ទឹកចិត្ត​នៃ​សេចក្តីស្រឡាញ់ មាន​ចិត្តស្មោះ និង​ស្រឡាញ់​គ្រួសារ»៕


What Next?

Recent Articles

3 Responses to "ម៉ានីកា ប្រកាស​ចង់​រៀបការ​ឆ្នាំ​នេះ"

  1. pingpong says:

    ១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
    ២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
    ៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
    ៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!

  2. ព្រះនរាយណ៍ says:

    មានពាក្យចចាមអារាម ឬការនិយាយត ៗ ឝ្នាមួយ
    ថា ; កាលពីពេលថ្មីៗនេះ ( ក្នុងសប្តាហ៍ទី១ដើម
    ខែ០១/០១៤ ) មានរឿងចំឡែកមួយបានកើត
    ឡើងក្នុងឝ្រួសារអ្នកធំម្នាក់ ដែលប្រជាជនក្រុងតា
    ខ្មៅស្គាល់ច្បាស់និងឝោរពកោតខ្លាច ដែលពួកឝាត់
    ដាក់ឈ្មោះថា ; បុរសអាងអំណាច ឝន់ ឝីម ហើយ
    រឿងនោះពួកឝាត់និយាយថា , តាឝីម លែងលះ
    ប្រពន្ធដើមហើយ , ឥឡូវឝាត់មកការប្រពន្ធម្នាក់
    ទៀត ជាស្ត្រីមេម៉ាយស្តុកលំដាប់សេដ្ឋីនី មាន
    កូន៦នាក់, ប្រុស៥, ស្រី១ , អីយ៉ា , អ្នកមាន
    អំណាចប៉ះនឹងអ្នកមានទ្រព្យធន់ ឭល្បីពេញក្រុង
    តាខ្មៅ ខេត្តកណ្តាល , តាមឭឝេនិយាយទៀតថា
    តាឝីម ការប្រពន្ធក្រោយនេះ មើលមុខមាត់ នឹង
    សំដីសំដៅថាដូច ប្រពន្ធដើមបេសបិត , មានខ្លះ
    ថាជាកូនភ្លោះ , ខ្លះទៀតក៏សរសើរថា តាឝីម
    ពូកែររើសប្រពន្ធ ឲ្យដូច….. ប្រពន្ធឈ្មោះយាយ
    ឌី អឹញចឹង !

  3. Anonymous says:

    អាគីមវារកក្រៅមិនបានក៍ក្រេបជញ្ជក់គ្រំចាស់ដុះស្លែមមីសព័ទ្ធដូចឫសឫស្សីណុងទៅ នេះរឿងរបស់អាគីម…………អាគីមវាកាត់លុយប្រាក់ខែអញដែលជាទាហ៊ានតូចតាច យកទៅចញ្ចឹមមេគ្រំចាស់ដុះស្លែមមីសព័ទ្ធរន្ធឡូ។