អ្នក​ទៅ​លេង​សៀមរាប​អង្គរ​មិន​គួរ​រំលង​ប្រាសាទ​សម្បូរ​ព្រៃគុក

Friday, 03 January 2014
Joanna Wolfarth
ភ្នំពេញ ប៉ុស្តិ៍

140103_22a

ទិដ្ឋភាព​តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្បូរ​ព្រៃ​គុក។ រូបថត លាង ផាន់​ណារ៉ា

កំពង់ធំៈ តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​មុន​សម័យកាល​អង្គរប្រាសាទ សម្បូរព្រៃគុក ដែល​ទីតាំង​ស្ថិត​នៅក្នុង​ខេត្ត​កំពង់ធំ ជា​សំណង់​បុរាណ មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ដាក់​ចូល​ក្នុង​បញ្ជី​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក ខណៈ​ដែល​លទ្ធផល​សម្រេច​នឹង​ធ្វើ​ឡើង​នៅពេល​ដែល​គណៈកម្មាធិការ​អង្គការ​យូណេស្កូ​ជួប​ប្រជុំ​គ្នា​ពិភាក្សា​នៅ​ឆ្នាំ​២០១៤​នេះ​។ ដូច្នេះ​វា​ក៏​ជា​ឱកាស​ដ៏ល្អ​មួយ​សម្រាប់​អាជ្ញាធរ​ដែនដី​តំបន់​មួយ​នេះ​រៀបចំ​គម្រោង​ដេញ​ថ្លៃ​លើ​ការ​គ្រប់គ្រង​បរិវេណ​ប្រាសាទ​ផង​ដែរ។

គួរ បញ្ជាក់​ថា រមណីយដ្ឋាន​សម្បូរព្រៃគុក​នេះ​ជា​អតីត​រាជធានី​ចាស់​នៃ​សម័យ​ចេនឡា​ដែល មាន​ឈ្មោះ​ថា​ឦសានបុរៈ​ហើយ​សោយរាជ្យ​ដោយ​ស្តេច​ព្រះបាទ​ឦសានវរ្ម័ន​ទី​១ ក្នុង​អំឡុង​ឆ្នាំ​៦១០-៦៣៥។

បច្ចុប្បន្ន​ប្រាសាទ​ជាច្រើន​ដែល ស្ថិត​ក្នុង​តំបន់​ប្រាសាទ​បុរាណ​ដែល​សាងសង់​ក្នុង​សម័យកាល​មុន​សម័យ អង្គរ​មួយ​នេះ​បន្សល់ទុក​នូវ​ទ្រង់ទ្រាយ​ដើម​ភាគច្រើន។ ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត និង​ធម្មជាតិ​នេះ​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ដើម​ឡើយ​មាន​សំណង់​ប្រាសាទ​បុរាណ​ចំនួន​ជាង​១០០​ប្រាសាទ​ដែល​ស្ថិត​នៅ ដាច់ៗ​ពី​គ្នា ខណៈ​បច្ចុប្បន្ន​មាន​តួ​ប្រាសាទ​ប្រមាណ​ជា​៥០​នៅ​មាន​លក្ខណៈ និង​ទ្រង់ទ្រាយ​ល្អ​នៅ​ឡើយ។ អ្វី​ដែល​គេ​បាន​ចាប់​អារម្មណ៍​និង​កត់សម្គាល់​ខ្លាំង​នោះ​គឺ​សំណង់ ប្រាសាទ​ទាំងនោះ​អាច​ស្ថិតស្ថេរ​គង់វង្ស​មក​ទល់​សព្វថ្ងៃ​បើ​ទោះ​ជា​វា​មាន​អាយុកាល​ច្រើន​សតវត្សរ៍​ក្ដី។

តំបន់ រមណីយដ្ឋាន​ប្រាសាទ​បុរាណ​មួយ​នេះ​ត្រូវ​បាន​សាលា​បារាំង Ecole francaise d’Extreme-Orient បាន​ធ្វើការ​ត្រួសត្រាយ និង​សម្អាត​ព្រៃ​ដែល​ហ៊ុមព័ទ្ធ​ប្រាសាទ​នេះ​នៅ​ឆ្នាំ​១៩៦០ តែ​កាលណោះ​គេ​មិន​ទាន់​បាន​បើក​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​នៅ​ឡើយ​ទេ រហូត​ដល់​ឆ្នាំ​១៩៩៨។ ចំណែក​ក្រុម​ការងារ​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​វ៉ាសេដា​ប្រទេស ជប៉ុន​កំពុង​តែ​សហការ​ជាមួយ​ក្រសួង​វប្បធម៌​ដើម្បី​បង្កើត​គម្រោង​ជួសជុល​ស្ដារ​ប្រាសាទ​ទាំងនោះ​ឡើង​វិញ។

ផ្នែក​ខាង​ក្នុង​នៃ​ប្រាសាទ​នីមួយៗ គេ​បាន​ឃើញ​វត្ថុ​ជា​ទីសក្ការៈ​ដ៏​សំខាន់​ពីរ​យ៉ាង​គឺ​រូបលិង្គ និង​យោនី។ ប្រសិន​បើ​លោក​អ្នក​ឈាន​ជើង​ចូល​ទៅ​ដល់​ទឹកដី​តំបន់​ប្រាសាទ​សម្បូរព្រៃគុក​នេះ​មាន​លក្ខណៈ​ដូចជា​បាន​ដើរ​ឆ្លងកាត់​តំបន់​ព្រៃ​វេទមន្ត ក្នុង​រឿង​អ៊ីចឹង ដោយ​ដើម​រុក្ខជាតិ​បាន​ឱបក្រសោប​ព័ន្ធព័ទ្ធ​តួ​ប្រាសាទ​យ៉ាង​ស្អិតល្មួត​។

ដំណើរ កម្សាន្ត​ទៅ​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិ​សម័យ​បុរាណកាល​របស់​ភ្ញៀវទេសចរ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ពិតជា​មិន​គួរ​មើល​រំលង​តំបន់​រមណីយដ្ឋាន​សម្បូរ​ព្រៃគុក របស់​ប្រទេស​កម្ពុជា​បាន​ឡើយ។ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ចេញ​ពី​ទីរួមខេត្ត​កំពង់​ធំ​តាមរយៈ​រ៉ឺម៉ក ម៉ូតូ​ដោយ​ចំណាយ​ពេល​ប្រមាណ​ជា​៤០​នាទី​នឹង​ទៅ​ដល់​ជា​មិន​ខាន។

តាមទស្សនៈ របស់​អ្នក​ជំនាញ​ផ្នែក​ប្រាសាទបុរាណ​ជាច្រើន ពួកគេ​បាន​ចាត់ទុក​បណ្ដុំ​ប្រាសាទ​សម្បូរ​ព្រៃគុក​ជា​តំបន់​ទេសចរណ៍ ធម្មជាតិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ត្រជាក់​ចិត្ត​បំផុត។

ចំពោះ​សេវា មគ្គុទ្ទេសក៍​រៀបរាប់​ពី​ប្រវត្តិ​នៃ​រមណីយដ្ឋាន​សម្បូរ​ព្រៃគុក​នេះ​មាន តម្លៃ​៦​ដុល្លារ​។ ក្នុង​តម្លៃ​៦​ដុល្លារ​នេះ ប្រាក់​មួយ​ផ្នែក​(១​ដុល្លារ) នឹង​ត្រូវ​បាន​រក្សា​ក្នុង​មូលនិធិ​របស់​សហគមន៍​ផង​ដែរ។ ដ្បិតតែ​សម្បូរព្រៃគុក​ស្ថិត​ហ៊ុមព័ទ្ធ​ដោយ​ព្រៃព្រឹក្សា​ក៏​ពិតមែន ប៉ុន្តែ ភ្ញៀវទេសចរ​ក៏​អាច​សាកល្បង​ស្នាក់នៅ និង​ភ្លក្ស​ម្ហូបអាហារ​នៅ​ទី​នោះ​ផង​ដែរ។

កន្លែង ស្នាក់នៅ​ឈ្មោះ​ភូមិ​សម្បូរ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ច្រាំង​ស្ទឹងសែន មាន​ទេសភាព និង​ជំនោរ​ខ្យល់​ទឹកស្ទឹង​ដ៏​រំភើយ។ ក្រៅពី​នេះ​គេ​ឃើញ​មាន​ផ្ទះ​វីឡា​បឹងកាឡូ​សាងសង់​ពី​ឈើ​មាន​អាង​ហែលទឹក និង​ការ​តុបតែង​ដោយ​ទេសភាព​ខៀវស្រងាត់ បែប​ឯកជន​គួរ​ឲ្យ​ចង់​ស្នាក់​នៅ​តាម​លំនាំ​ប្រពៃណី​ខ្មែរ​សម្រាប់​បម្រើ ភ្ញៀវ​ទៀត​ផង។ គេ​ក៏​ឃើញ​មាន​ភោជនីយដ្ឋាន បារ៍ ដែល​បម្រើ​ម្ហូប​ខ្មែរ និង​បរទេស​។

យ៉ាង​ណា​មិញ គេ​ឃើញ​មាន​កន្លែង​ស្នាក់នៅ​អារុណាសដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ផ្សារ និង​មាន​បម្រើ​ម្ហូប​ដូចជា ភីហ្សា ប៉ាស្តា ប៊ីហ្គើ និង​អាម៉ុក​ដែល​ជា​អាហារ​ជាតិ​ផង​ដែរ។

ប្រសិន​បើ​លោក​អ្នក​ឈប់​សម្រាក​នៅ​តំបន់​ប្រាសាទ​សម្បូរព្រៃគុក សូម​កុំ​បារម្ភ​ខ្លាច​ពិបាក​រក​យានជំនិះ​សម្រាប់​បន្តដំណើរ​កម្សាន្ត​ចេញ​ទៅ​ខេត្ត​សៀមរាប​ឬ​មក​រាជធានី​ភ្នំពេញ​ឲ្យ​សោះ ព្រោះ​ទី​នោះ​មាន​រថយន្ត​តាក់ស៊ី រថយន្ត​ក្រុង ឡាន​ទេសចរណ៍​មីនីវ៉ាន់ ឆ្លងកាត់​ជាប់​ជានិច្ច៕ PR


What Next?

Recent Articles

4 Responses to "អ្នក​ទៅ​លេង​សៀមរាប​អង្គរ​មិន​គួរ​រំលង​ប្រាសាទ​សម្បូរ​ព្រៃគុក"

  1. pingpong says:

    ១. តើការបាត់បង់ទីលានប្រជាធិបតេយ្យ គឺជាការបរាជ័យរបស់ប្រជាបាតុករឬ? ចម្លើយ៖ គឺមិនមែនទេ! ទោះពួកហ៊ុនសែនមិនមកទីលានប្រជាធិបតេយ្យ ក៍ប្រជាបាតុករនឹងចាកចេញពីនោះដែរ!! ដូច្នេះ សូមអំពាវនាវដល់ប្រជាបាតុករទាំងអស់អញ្ជើញទៅផ្ទះសំរាកសើចលេងសប្បាយជាមួយគ្រួសារសិន!! នេះជាសញ្ញាបានបង្ហាញថា៖ ភាពជោគជ័យផ្តាច់ព្រ័ត្តលើឧក្រិដ្ឋជនហ៊ុនសែន ជិតមកដល់ហើយ!!
    ២. តាមពីតទៅ អស់លោកលោកស្រីជាប្រជាបាតុករបានទទួលជោគជ័យលើសពីការរំពឹងទុក ទី១៖អោយសាធារណៈមតិជាតិនិងអន្តរជាត់យល់ដឹងអំពីភាពអាក្រក់នៃពួកឧក្រិដ្ឋជនហ៊ុនសែនកាន់តែច្បាស់ រួមមាន ការបន្លំលទ្ធផលបោះឆ្នោត ការបំផ្លាញធនធានធម្មជាតិ ប្លន់ដីរាស្រ្ត និងការកាប់សម្លាប់ប្រជារាស្រ្តខ្លួនឯងជាបន្តបន្ទាប់ ជាដើម!! ទី២៖ អស់លោក លោកស្រីបានពង្រីកសមរភូមិប្រយុទ្ធ និងពង្រឹងស្មារតីប្រយុទ្ធដល់ប្រជាបាតុកររួចទៅហើយ គ្រាន់តែមិនទាន់ប្រើប្រាស់អោយអស់លទ្ធភាពប៉ុណ្ណោះ ដែលវាផ្តល់អត្ថប្រយោជន៍ដល់ការបំរើការប្រយុទ្ធនៅពេលខាងមុខ!! ទីបី៖ យើងបានរុញច្រានពួកឧក្រិដ្ឋជនហ៊ុនសែនដែលបានប្រល័យពូជសាសន៍ជាតិឯងតាំងពី១៩៧៩ កន្លងមករហូតដល់បច្ចុប្បន្ន ឡើងដល់អន្តរជាតិ រួមមាន អង្កការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងតុលាការក្រុងឡាអេ!! ដែលសកម្មភាពនេះ អ្នកជំនាន់មុនមិនដែលធ្លាប់ធ្វើនោះទេ!!
    ៣. តើការងារនិងសកម្មភាពបន្តបន្ទាប់ទៅមុខទៀត ក្នុងការប្រឆាំងនឹងបនឧក្រិដ្ឋកម្មហ៊ុនសែនប្រល័យពូជសាសន៍ជាតិឯង យ៉ាងណា??? ទី១. ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិ ត្រូវតែប្តឹងបនឧក្រិដ្ឋជនហ៊ុនសែន ទៅតុលាការអន្តរជាតិ ព្រមទាំងធ្វើរបាយការណ៍លំអិតទៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តសុខនៃអង្គការសហប្រជាជាតិ ដើម្បីព្យួរកៅអីកម្ពុជានៅអង្កការនេះ។ ទី២៖ ថ្នាក់ដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវអំពាវនាវអោយបនឧក្រិដ្ឋជនហ៊ុនសែនដោះលែងអ្នកទោសនយោបាយនិងប្រជាបាតុករ។ ទន្ទឹមនេះ មេដឹកនាំគណៈបក្សសង្រ្គោះជាតិត្រូវបង្កើនការផ្សព្វផ្សាយមនោគមន៍វិជ្ជាលទ្ធិប្រជាធិតបតេយ្យ និងបទឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជនហ៊ុនសែន។ ទី៣៖ ប្រជាបាតុករត្រូវធ្វើការតវ៉ាតាមករណីនីមួយៗ ទីតាំងផ្សេងគ្នា តាមការរងគ្រោះរបស់ខ្លួន។ ទី៤៖ យើងត្រូវរួមរួមគ្នាឡើងវិញ ធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងរង្វង់១០ថ្ងៃទៀត ដើម្បីទុកពេលសំរាកផងដែរ។
    ៤. សូមប្រជាបាតុករទាំងអស់ត្រូវចងចាំអោយមុតមាំថា៖ គោលដៅជ័យជំនះចុងក្រោយរបស់យើងគឺផ្ទះឧក្រិដ្ឋជនហ៊ុនសែននៅតាខ្មៅ ដែលយើងត្រូវដណ្តើមអោយបាននៅនាទីចុងក្រោយ ចំណែកទីលានប្រជាធិតតេយ្យនិងទីកន្លែងបាតុកម្មដ៍ទៃទៀត មិនមែនជាទីតាំងសំខាន់ដែលយើងចាំបាច់លះបង់ជីវិតការពារនោះទេ!!

  2. ចន្ថា says:

    លោករ៉ុងឈុន ជាអ្នកស្នេហាជាតិ និង មានឧត្តមគិតិរឹងមាំ ច្បាស់លាស់ ការពារទឹកដី និង លើកតំកើង ជីវភាពគ្រូបង្រៀន មិនមានអ្វីខុសទេ។ គាត់ហ៊ានប្រឈមមុខ តវ៉ាជាមួយអ្នកមានអំណាច ដើម្បីជួយខ្មែរ។ មិនគូររាជរដ្ឋាភិបាលចាត់ទុកគាត់ជាខ្មាំងសត្រូវនោះឡើយ។ យើងជាខ្មែរទាំងអស់គ្នាជួយលើកតំកើងវិស័យអប់រំ ចង់បានសុខសន្តិភាព ។ ទាំងអស់គ្នាគួរតែចរចា រកដំណោះស្រាយ។ មិនឡើងប្រាក់ខែ បែជាកាត់យកពន្ធ ពុំមែនជាការលើទឹកចិត្តទេ។

  3. ក្បួនសំកុក says:

    គ្មានសាមកុកទេ លឺតែគេជេរ រាល់ថ្ងៃធុញណាស់ ហ៊ុន សែន អើយល្មមចុះចេញទៅ! ទាន់ប្រជារាស្ត្រអត់អោនអោយ មានច្បាប់ និង ប្រព័ន្ធការពារ អភ័យឯកសិទ្ធិអ្នកនយោបាយ។ មិនមែនសម័យស្រមោចស៊ីត្រីទេ ជាសម័យគ្រប់គ្នាចង់បានសន្តិភាព ប្រជាធិបតេយ្យ ពិតប្រាកដ និងសេចក្តីថ្លៃថ្នូរ សំរាប់ទាំងអស់គ្នា។ កាន់អំណាចកាន់តែយូរខុសកាន់តែច្រើន កាន់តែពិបាកចិត្តធ្វើបាបខ្លួនឯងទៅវិញទេ ទុកអោយអ្នកផ្សេងក៏អាចជួយស្រោចស្រង់ការពារ CPP ប្រសើរជាង។ អ្នកលេងកីឡាចាញ់ឈ្នះ ជារឿងធម្មតាទេ មិនត្រូវគុំគួនគ្នាទេ។ ត្រូវរកអាបីត នៅកណ្តាល ដែលគូប្រកួតសងខាងទុកចិត្ត បាន។ CPP CNRP ត្រូវប្រជែងគ្នាមិនចេះចប់ទេចាប់ពីពេលនេះតទៅ។

  4. មហាមិត្ត says:

    មហាមិត្ត ១,. ប្រជាធិបតេយ្យ, ប្រទេសកម្ពុជាមានប្រជាធិបតេយ្យ ឬទេបើ គ ជ ប មិនឯករាជ្យ ប្រធាន គ ជ ប ជាសមាជិក របស់បក្សម្ខាងទៀត – ប្រព័ន្ធផ្សព្វផ្សាយលំអៀង – ប្រើអំណាច កងអង្គរក្សផ្ទាល់ខ្លួន ប៉ូលីស ទាហាន គំរាមកំហែង – អាជ្ញាធរ គាបសង្គត់គ្រប់ទីកន្លែង – បំភិតបំភ័យសំលុត – ទិញ លួចបន្លំ សន្លឹកឆ្នោត – យកទ្រព្យសម្បត្តិរដ្ឋមកប្រើបា្រស់ឃោសនា បក្សខ្លួន -នយោបាយប្រជាភិថុតបោកប្រាស់ – បំបែកបំបាក់កំទេច បក្សប្រឆាំង និង បង្រ្កាបបាតុកម្ម អហឹង្សា ។
    ២,. ហ៊ុន សែន មិនអាចធ្វើអ្វីៗ ដើម្បីជាតិខ្មែរទេ ព្រោះខ្លួនជា អាយ៉ងប្រទេសវៀតណាម ការវាយធ្វើបាបព្រះសង្ឃ និងគំរាម ព្រះមហាក្សត្រ គឺបង្ហាញថា ហ៊ុន សែន ដឹកនាំ គណបក្សប្រជាជន មិនគោរពបាវចនា របស់ជាតិទេ ថែមទាំងធ្វើអោយបាត់បង់ ធនធានធម្មជាតិ សម្បត្តិដូនតា ទឹកដី ដើម្បីតែអំណាចបុគ្គល និងក្រុមគ្រួសារ ហ៊ុន និងសុខ អាន។
    ៣,.ពុករលួយ និង អយុត្តិធម៍ សង្គមៈ ក្រោមការដឹកនំារបស់ ហ៊ុន សែន បង្ករអោយមាន អំពើពុករលួយ ពីលើដល់ក្រោម បក្សពួកនិយម ធ្វើអោយសង្គមបែងចែក ប្រព័ន្ធតុលាការទំាងមួល ស្ថិតនៅក្រោម បញ្ជាបុគ្គលតែម្នាក់ សេដ្ឋកិច្ច អំណាចគ្រប់គ្រង់រដ្ឋ ស្រេចតែលើ លោក ហ៊ុន សែន – ខុស និងត្រូវ ស្រេច តែលើ ហ៊ុន សែនសម្រេច ស្រុក ខ្មែរមិនចាំបាច់ មានតុលាការទេ។ រដ្ឋាភិបាល បង្ករអោយទំនិញចេះតែឡើងថ្លៃ ។
    ៤,.ជីវភាពៈ គិតគូ មន្ត្រី រាជការ គ្រូបង្រៀន និង កម្មករផង សង្គមកម្ពុជា មានបាន តែក្រុម គ្រួសារ និង បក្សពួក ហ៊ុន សែន អយុត្តិធម៍ណាស់ ត្រូវរាជរដ្ឋាភិបាល កិបកេង និង កាត់ពន្ធប្រាក់ខែគ្រូដើម្បីបំប៉នកងពលអង្គរក្ស សំរាប់មហិច្ឆតា អំណាច។គ្រូៗទូទាំងប្រទេសឈឺចាប់របបគ្រប់គ្រងឃោឃៅ សូមជួយពន្យល់សិស្ស និស្សិត និងមន្រី្តរាជការទាំងអស់បានជ្រាប ។ សូមគ្រូបង្រៀន សាលា រដ្ឋ និង ឯកជន សាមគ្គីគ្នា តវ៉ាទាំងអស់គ្នា។
    CNRP មានគោលនយោបាយលើកទឹកចិត្ត អ្នកអប់រំ គ្រប់លំដាប់ថ្នាក់។
    ៥,. រាជធានីភ្នំពេញៈ ក្រុងសំខាន់ៗក៏ដូចជាទីប្រជុំជននានា អាជីវករ គ្រូបង្រៀន និស្សិត បញ្ញាវ័ន ប្រជាជនអ្នកចេះដឹង អ្នកប្រើបច្ចេកវិទ្យា រាប់ទាំងបណ្តាញសង្គមភាគច្រើនបំផុត បោះឆ្នោត អោយ CNRP។ លោក ហ៊ុន សែន ទិញមិនបានទេ ឈប់ មោទនភាពទៀតទៅ។ CPP ដើរនយោបាយគាបសង្កត់ បញ្ឆោតសំលុតគំរាម ដោយប្រើអំណាច ធ្វើអោយអ្នកនៅភ្នំពេញយល់ដឹងកាន់តែមើលឃើញ នូវភាពអយុត្តិធម៍កាន់តែច្រើន។ សំដី ហ៊ុន សែន ប្រជាជនស្តាប់កាន់តែលែងចូលហើយ ។
    បើថ្ងៃក្រោយ CNRP ធ្វើអោយគេអន់ចិត្ត នោះប្រជាជនគង់តែបាតុកម្មទំលាក់ គ្រប់ពេល ឬ សង្ស័យមិនបានមួយអាណត្តិផង។