ច​ន ច័ន្ទ​លក្ខិណា ប្រឆាំង​ការចោទប្រកាន់​

ដោយ៖​ វង្ស សុ​ម៉ា​លីន​
ថ្ងៃអាទិត្យ ទី5 ខែមករា ឆ្នាំ2014
http://vodhotnews.com

ច​ន ច័ន្ទ​លក្ខិណា តារាសម្តែង និងជាពិធីការិនី

ច​ន ច័ន្ទ​លក្ខិណា តារាសម្តែង និងជាពិធីការិនី

ក្នុង​វេទិកា​ទទួលពាន​ពី​កម្មវិធី Apsara Award កាលពី​យប់​ថ្ងៃ​សុក្រ ទី​០៣​មករា នៅ​សាល​មហា​ស្រព​ចតុមុខ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ប្រកាស​ដោយ​ប្រយោគ​មុត​ស្រួច​បំផុត ដើម្បី​ប្រឆាំង​នឹង​ការចោទប្រកាន់​។  អត្ថន័យ​ដែល​អ្នកនាង​លើក​ឡើង​នា​យប់នោះ មាន​អត្ថន័យ​ទាំងស្រុង ជំទាស់​នឹង​ព័ត៌មាន​សាយភាយ ដែល​ចោទថា​អ្នកនាង​នឹង​ជ្រើស​យក​តំណែង​ជំទាវ​ពេញមុខ បន្ទាប់​លែងលះ​ស្វាមី ដោយ​មិន​ខ្វល់​ចំពោះ​ការពេបជ្រាយ​។

​អ្នកនាង​និយាយថា មួយ​ជីវិត​របស់​អ្នកនាង គឺ​ទទួលបាន​អ្វីៗ​គ្រប់យ៉ាង ព្រោះ​ពី​ការងារ​សិល្បៈ​ទាំងអស់ ដោយ​ការងារ​សិល្បៈ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នកនាង​ស្គាល់​ជីវិត​រស់នៅ​ថ្លៃថ្នូរ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​ជួយ​ឲ្យ​អ្នក​នាង​បាន​ល្បីឈ្មោះ នៅ​ក្នុង​ស្រទាប់​មហាជន​ទៀតផង​។ អ្នកនាង​បញ្ជាក់​ទាំង​អួល​ដើម​-​ក ថា «​អ្វី​ដែល​ខ្ញុំ​មាន​គ្រប់យ៉ាង​មិន​ថា​កេរ្តិ៍ឈ្មោះ មិន​ថា​មុខរបរ មិន​ថា​អាជីព ឬ​ការរស់នៅ​នាពេល​នេះ​ទេ គឺ​បាន​ពី​សិល្បៈ​ទាំងអស់ ហើយ​នាង​ខ្ញុំ​សូម​សន្យា​អត់​ធ្វើ​អ្វី​បំផ្លាញ​ចំពោះ​កេរ្តិ៍ឈ្មោះ​ទាំងអស់​នោះ​ទេ គឺ​នាង​ខ្ញុំ​សូម​សន្យាថា នឹង​ស្លាប់​រស់​ជាមួយ​សិល្បៈ​…»​។ បន្ថែម​ពីលើ​ឃ្លាប្រយោគ​ទាំងនេះ អ្នក​នាង​បាន​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន និង​មហា​ជន ដែល​បាន​រិះគន់ និង​បាន​លើក​យក​ចំណុច​ខ្វះខាត​របស់​អ្នកនាង មក​លាតត្រដាង ដែល​អាច​ឲ្យ​អ្នក​នាង​បាន​ពីអ្វី​ដែល​អ្នកនាង​បាន​ធ្វើ​។ អ្នកនាង​បញ្ជាក់​ដាក់​ក្បាល​មេក្រូ​ដដែល​ជា​ដដែល​ថា អ្នក​នាង​មិន​លក់​កិត្តិយស និង​កេរ្តិ៍ឈ្មោះ ព្រោះតែ​ហេតុផល​ផ្សេង​ឡើយ ដោយសារ​តែ​មួយ​ជីវិត​របស់​អ្នកនាង​គឺជា​អ្នកសិល្បៈ ដែល​គ្មាន​ថ្ងៃ​អាច​បោះបង់​សិល្បៈ និង​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ខូច​ឈ្មោះ​របស់​ខ្លួន​ជា​អ្នក​សិល្បៈ​។ ការអះអាង​នេះ ត្រូវបាន​គេ​ឮជា​សាធារណៈ ក្នុង​ពិធី​ប្រគល់​ពាន​ដល់​តារា​ចំនួន​២០​ដួង ដែល​ទូរទស្សន៍​អប្សរា បាន​ប្រារព្ធ​ឡើង​នៅ​​សាល​មហា​ស្រប​ចតុមុខ ដើម្បី​បញ្ចប់​កម្មវិធី Apsara Award ជំនាន់​ទី​១ ក្នុង​ឆ្នាំ​២០១៣​។ អ្នក​នាង​បាន​ថ្លែង​បែប​នេះ ក្នុង​ឱកាស​ទទួល​ពាន​​ជា​«​តារា​ដែល​អាច​សម្ដែង​បាន​គ្រប់​ទម្រង់​សិល្បៈ​» ដែល​ជា​ពានទី​២ បន្ទាប់ពី​បាន​ទទួលពាន​«​គោរព​ពេលវេលា​បាន​ល្អ​»  ប្រចាំ​នៅ​ក្នុង​​កម្មវិធី Apsara Award​។ ជាមួយ​ក្ដីរំភើប លាយឡំ​នឹង​ទឹកភ្នែក​រលីងរលោង អ្នកនាង​បញ្ជាក់​ដដែល​ជា​ដដែល​ថា អ្នកនាង​សុខចិត្ត​ស្លាប់​រស់​​ជា​មួយ​សិល្បៈ  ដោយ​មិន​លក់​ឈ្មោះ និង​កិត្តិយស​ឡើយ បើទោះជា​មាន​អ្នកខ្លះ​ថា អ្នកនាង​ប្រព្រឹត្តិ​នូវ​រឿង​មិនល្អ​។

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា (រាប់ពីធ្វេងទី៤) ទទួលពានរង្វាន់ជាមួយតារាផ្សេងទៀត

​ការលើកឡើង​របស់​តារា​ស្រី​រូបនេះ ត្រូវ​នឹង​បរិបទ​ទាំងស្រុង ដែល​កំពុង​ចោទថា អ្នក​នាង​បាន​លែង​ប្ដី ព្រោះ​ទំនង​ត្រូវការ​ភាព​ហ៊ឺ​ហារ  ពី​បុរស​ទី​៣ ដែល​មាន​ឥទ្ធិពល​ជាង​អតី​ស្វាមី​។ នេះ​ជា​ប្រយោគ​ប្រឆាំង​មួយ​ដ៏​ក្ដៅគគុគ ទៅ​នឹង​ការយល់ឃើញ​ដែល​ផ្ទុះ​កាន់តែ​ខ្លាំង​ថា អ្នកនាង​នឹង​រៀបការ​ស្របច្បាប់​ជាមួយ​នាយ​ឧត្តមសេនីយ៍ម្នា​ក់ ដើម្បី​ធ្វើ​ជា​ជំទាវ បន្ទាប់​ពី​ដាច់ស្រេច​ស្វាមី នា​ពេល​ដ៏​ខ្លី​។ ក្នុងចំណោម​តារា​ទាំងអស់ ដែល​បាន​បញ្ចេញមតិ​ក្រោយ​ទទួលពាន មានតែ​ពាក្យពេចន៍​របស់​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​ម្នាក់​ប៉ុណ្ណោះ ដែល​ត្រូវ​អង្គពិធី​ទាំងមូល​យល់ថា​ជា​ការប្រកាស​ឆ្លើយតប នឹង​ការចុះផ្សាយ ដែល​មាន​មន្ទិល​ថា អ្នកនាង​សុខចិត្ត​លែង​ប្ដី ព្រោះ​ចង់​សើយ​សុខ​ក្នុង​តំណែង​ជា​លោកជំទាវ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​។ ប្រសាសន៍​របស់​អ្នកនាង​អាច​បញ្ជាក់​ថា អ្នកនាង​នៅតែ​បន្ត​សិល្បៈ ដោយ​គ្មាន​គម្រោង​រៀបការ​ធ្វើ​ជំទាវ​បញ្ចប់​អាជីព​សិល្បៈ​នោះទេ​។ ការអះអាង​នេះ ក៏​មានន័យថា អ្នកនាង​បែកបាក់​ស្វាមី ព្រោះ​ហេតុផល​ផ្ទាល់ខ្លួន ដោយ​មិនមែន​ជា​រឿង ឥទ្ធិពល​ប្រាក់ ដែល​អូសទាញ​ដោយ​មន្ត្រីជាន់ខ្ពស់​នោះដែរ​។ ក្រុម​អ្នក​បាន​ស្ដាប់​លើកឡើងថា បើ​អ្នកនាង​ត្រូវការ​ប្រាក់ ឬ​តំណែង​ជំទាវ គឺ​អាច​ស្រវា​កាល​នៅ​លីវ​ក៏បាន ប្រហែល​មិនបាច់​រង់ចាំ​ដល់​កូនស្រី​អាយុ​ជាង​៦​ឆ្នាំ​បែប​នេះ​ទេ​។ ទោះយ៉ាងណា គេ​មិន​ទាន់​ដឹងថា ការប្រកាស​របស់​នាង គឺជា​ជំហរ​ដែល​ជួយ​ឲ្យគេ​ច​ផុតពី​ការគិត​អាក្រក់​ឬ​យ៉ាងណា​នោះ​ទេ​? នា​យប់​ទទួលពាន​នោះ អ្នក​នាង​បាន​ដឹក​ដៃ​កូនស្រី ដែល​ត្រូវ​គេ​អះអាងថា តុលាការ​កាត់​ឲ្យ​លោកយុត្ថា​រ៉ា ឆា​នី នោះ​ទៅ​ជាមួយ ទើប​នាំឲ្យ​មាន​ការសង្ស័យថា អ្នកនាង និង​លោក​ឆា​នី អាច​ផ្សះផ្សា​គ្នា នៅក្រៅ​ប្រព័ន្ធ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​កូនស្រី​នេះ​៕

​សរសេរ​មកកាន់ លោក វង្ស សុ​ម៉ា​លីន តាមរយៈ vongsomalin@yahoo.com


What Next?

Recent Articles

17 Responses to "ច​ន ច័ន្ទ​លក្ខិណា ប្រឆាំង​ការចោទប្រកាន់​"

  1. Anonymous says:

    That enough, Mi Seouk Kout! Srey Koch like you, don’t need to explain to the public.

  2. Anonymous says:

    Mouth says this but mind do different. Ha.ha. spider always use but spread the web to catch insects.

  3. Dara says:

    គ្មានអ្នកណាគេជឿការបកស្រាយរបស់អ្នកនាងពូកែកុហក់អែងទេ ចាំបាច់គេចពីការពិតចឹងធ្វើអី?

  4. Assert says:

    It daesn’t matter what ever she does and what ever she said just want more support from us ( money) is important for her she talk sweet act like honest just for monoey(do we can belive it ?)Ithink it not truth because she can acting anything ,what ever you said who care.

  5. ព្រះនរាយណ៍ says:

    មានពាក្យចចាមអារាម ឬការនិយាយត ៗ ឝ្នាមួយ
    ថា ; កាលពីពេលថ្មីៗនេះ ( ក្នុងសប្តាហ៍ទី១ដើម
    ខែ០១/០១៤ ) មានរឿងចំឡែកមួយបានកើត
    ឡើងក្នុងឝ្រួសារអ្នកធំម្នាក់ ដែលប្រជាជនក្រុងតា
    ខ្មៅស្គាល់ច្បាស់និងឝោរពកោតខ្លាច ដែលពួកឝាត់
    ដាក់ឈ្មោះថា ; បុរសអាងអំណាច ឝន់ ឝីម ហើយ
    រឿងនោះពួកឝាត់និយាយថា , តាឝីម លែងលះ
    ប្រពន្ធដើមហើយ , ឥឡូវឝាត់មកការប្រពន្ធម្នាក់
    ទៀត ជាស្ត្រីមេម៉ាយស្តុកលំដាប់សេដ្ឋីនី មាន
    កូន៦នាក់, ប្រុស៥, ស្រី១ , អីយ៉ា , អ្នកមាន
    អំណាចប៉ះនឹងអ្នកមានទ្រព្យធន់ ឭល្បីពេញក្រុង
    តាខ្មៅ ខេត្តកណ្តាល , តាមឭឝេនិយាយទៀតថា
    តាឝីម ការប្រពន្ធក្រោយនេះ មើលមុខមាត់ នឹង
    សំដីសំដៅថាដូច ប្រពន្ធដើមបេសបិត , មានខ្លះ
    ថាជាកូនភ្លោះ , ខ្លះទៀតក៏សរសើរថា តាឝីម
    ពូកែររើសប្រពន្ធ ឲ្យដូច….. ប្រពន្ធឈ្មោះយាយ
    ឌី អឹញចឹង !

  6. ចាបពូក says:

    ការបកស្រាយរបស់ឯង ស្មានតែប្រជាជនស្នេហាសិល្បៈ
    ឝេជឿនាងឯងឬ ? ស្រីដែលបំផ្លាញទំនៀមទំលាប់ ស្ត្រី
    ខ្មែរដូចជានាងឯងនេះ , មានក្លិនស្អុយតាំងពីឆ្នាំ
    ២០១០មកម្លេះ ! នាងឯងមិនបាច់ខំលាក់ទេ , នាងឯងទៅ
    ដេកជាមួយអ្នកមាន , អ្នកធំណា ? ហើយនៅកន្លែងណា
    ទទួលលុយ ឡាន ប៉ុន្មានក៏ចាបពូកយើងដឹងដែរ ! យើង
    មានបណ្តាញច្រើនណាស់ ! ហើយក៏ធ្លាប់បានឭសំដី
    ផ្ទាល់របស់អតីតប្តីនាងឯងនិយាយទាំងទឹកភ្នែក ប្រាប់
    ឝេនៅឯលើប្រាសាទព្រះវិហារដែរ ! កុំឃើញឝេនៅ
    ស្ងៀមនាងឯងបកស្រាយយកល្អនោះ ! ហ៊ិះ ! មីឆ្កែក្តរ
    រយពាន់ , បើនៅតែព្រហើនមិនកែរខ្លួន មិនព្រមសារ
    ភាពកំហុស យើងនឹងហែកបើកករកាយរឿងអាស្រូវនេះ ,
    ឲ្យដល់ឬសតែម្តង ! មីស្រីល្មោភកាម ! មីឆ្កែរ
    ល្មោភក្តរ ! !

  7. ឪកូន says:

    ពួកតារាសម័យឥឡូវគឺបែបហ្នឹងហើយ តាមិនចូលចិត្តចង់មើលកុនខ្មែរស្អប់ពួកវាធ្វើឫកថោកទាប បើវាចង់សប្បាយម៉េចមិននៅខ្លួនមួយទៅ មីល្ងង់

  8. Chourn says:

    មិនដឹងខំប្រកែកយកត្រូវស្អីទៀតទេបើគេគ្រប់គ្នាដឹងពីរឿងសុីជំរៅរបស់នាងអស់ហើយនោះ ថានាង មានសម្ពន្ធ័ភាពជាមួយឧត្តមសេនីយ៍ទ័ពជាតារាតាំងពីនាងទៅសំដែងរឿងកុននៅព្រះវិហារមកម្លេះ។ បើចង់រៀបការពេញមុខពេញមាត់ជាមួយបុរស់ទី៣ធ្វើទៅឥឡូវនាងបានលែងលះពីបុរស់កំសត់ លោកឆានីបានពេញមុខច្បាប់អស់ហើយតើ។ ទៅធ្វើជាជំទាវស្អីនោះទៅ………

  9. La Rosa says:

    ប្រទេសជាតិមិនគឹត បែរជាគឹតតែរឿងក្ដក្ដឹតពួកមីហាច់អស់ហ្នឹងទៅវិញ!!!

  10. Anonymous says:

    ឱ! Rosa-កូលាបស្អុយរលួយដូចគ្នាមិនខុសពីមីខ្នាប៉ុន្មានទេ……………………………

  11. មី says:

    តើនាងមានអ្វីសេះសល់ទៀត?

  12. Chourn says:

    ទីបំផុតសល់តែក្តិដ

  13. ចាបពូក says:

    និយាយបានពិរោះណាស់ន៎ ! និយាយប្រាប់អ្នក
    កាសែត , ធ្វើជាអួលដើមក , ធ្វើជាដឹកដៃកូនមក
    ក្នុងកម្វិធី , យី ! មីចោច្រាសជើង ពូកែរសំដែងបន្លំ
    ភ្នែកពួកមេប្រយោឝភ្លើរ ធ្វើឲ្យពួកនេះខ្វាក់ចេះតែ
    ហុចពានឝ្មានការពិចារណា នូវទង្វើរដែលមីចន
    ចន្ទ័បានបំផ្លាញកិត្តិយសស្ត្រីខ្មែរសោះ ? ហារមាត់
    ឡើងក្នុងកម្វិធីអប្សារា ធ្វើជាអួលដើមក , កំសត់
    ហុឺយ ! មីឆ្កែអើយ , ឝេនៅអង្គុយខាងក្រោយ
    ឝេចង់ក្អួត , ឝេរិះឝន់យ៉ាងខ្លាំងដល់ឝណៈកម្មាការ
    ផ្តល់ពាន មិនឝួរឲ្យហងឯងទេ , ពាក្យមួយឃ្លាដែល
    ហងថា : មានបានអ្វី ៗមកដល់ថ្ងៃនេះ ឝឺបានចេញ
    ពីវិសយ័សិល្បៈ , មែន ! ពីព្រោះហងឯងយកអា
    ជីបសិល្បះមកជាន់ឈ្លី ដើម្បីលុយឡានវិឡា នាង
    ឯងជាអ្នកបំផ្លាញកិត្តិយសតំលៃស្ត្រីខ្មែរ , នាងល្មោភ
    ក្តរឯងនេះ សាហាវណាស់ ! ផិតក្បត់ប្តីដែលរស់នៅ
    ជ្រងោ , ង្ហែងប្រយត្ន័ត្រូវឝ្រាប់សំណរ របស់យាយ
    ឌី ធ្លាយខួរ ឲ្យតែនៅដេកជាមួយប្តីឝាត់ ធ្វើឬកពារ
    ម្ញិម្ញក់ដើម្បីឲ្យបានលុយច្រើន ឬ ល្មោភក្តរខ្លាំងនោះ
    ប្រាកដជាឝេចមិនផុតពីកន្តាប់ដៃយាយចាន់ឌីឡើយ
    យកល្អ ! ដើរចេញពីពិភពសិល្បះភ្លាមទៅ ទាន់
    ពួកឝេយោឝយល់ ទុកឱកាសឲ្យហងឯងលុបលាង
    កំហុស ហើយអញព្រមានហងថា ; ឈប់និយាយ
    ថាខ្លួនត្រឹមត្រូវ ល្អ មិនមានជនទី៣ ឲ្យសោះ !
    បើមិនឈប់ទេ ! អញនឹងបញ្ចេញឈ្មោះជនទី៣
    ឧកញា ចំនួនលុយ ឡាន៥៧០ …….. ៘

  14. ANONYMOUS says:

    Good Answers: មី & Chourn………………………

  15. Sva watpnom says:

    មេអំបៅអើយ គួរកុំភ្លេចថាខ្លួនជាដង្កូវមុនក្លាយជាមេអំបៅ…។

  16. សំណាង says:

    គន់ គីម

  17. សំណាង says:

    គន់ គីម