មេ​ដឹក​នាំ​សហជីព​មួយ​បដិសេធ​មិន​ចូល​ប្រជុំ​តាម​ការ​កោះ​ហៅ​របស់​ក្រសួង

Monday, 06 January 2014
មុំ គន្ធា
ភ្នំពេញ ប៉ុស្តិ៍

120702_02

លោក​ ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ។ រូុបថត ភ្នំពេញ ប៉ុស្តិ៍

ភ្នំពេញៈ លោក​ ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ ​បានចេញ​សេចក្តី​ថ្លែង​ការណ៌មួយ​ដោយ​បដិសេធ​មិន​ចូល​រួម​ប្រជុំ​ដើម្បី​ធ្វើ​ការដោះ​ស្រាយ​​លើ​ករណី​ទាម​ទារ​តម្លើ​ងប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​ នៅ​ថ្ងៃ​ពុធទី​ ៨​ ខែ​មករា​ទេ ដោយ​លោក​យល់​ថា​ការ​ជួប​នេះ​គ្មាន​ប្រយោជន៌។

លោក​ ជា​ មុនី ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៌​ដែល​បាន​ចេញ​ផ្សាយ​ នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ ​ដោយ​មាន​ចុះ​ហត្ថ​លេខា​របស់​លោក​នោះ​ ​ថា សហជីព​សេរី​កម្មករ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​នឹង​មិនចូល​រួម​ប្រជុំ​ដោះ​ស្រាយ​ជា​មួយ​នឹង​ក្រសួង​ការងារនោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ដោយ​សារ​លទ្ធ​ផល​ប្រជុំ​នឹង​គ្មាន​ប្រយោជន៌ ប្រសិន​បើ​ថ្នាក់​ដឹក​នាំ​សហជីព​ណា​មួយ​ក្នុង​ចំណោម​សហជីព​ទាំង​ ៥​ ត្រូវ​បាន​ទទួល​រង​ការ​ប្តឹង​ផ្តល់​ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ធ្វើ​ការ​គាប​សង្កត់ គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់​សហជីព ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ នៅ​តាម​បណ្តា​រោង​ចក្រ​ជា​ច្រើន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​ធម្មតា​ហើយ​ ក្រោយ​មាន​ការ​ផ្ទុះ​ហឹង្សា​ កាល​ពី​ថ្ងៃ​សុក្រដែល​នាំ​ឲ្យ​មាន​កម្មករ​យ៉ាង​ហោច​ណាស់​ចំនួន ​៤ ​នាក់​បាន​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ផ្សេងទៀត ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ផង​ដែរ។


What Next?

Recent Articles

5 Responses to "មេ​ដឹក​នាំ​សហជីព​មួយ​បដិសេធ​មិន​ចូល​ប្រជុំ​តាម​ការ​កោះ​ហៅ​របស់​ក្រសួង"

  1. បរិមី ព្រ:វិហារ says:

    មានប្រយោជន៍អីមានតែការចាប់ខ្លួន កុំភ្លើពេកលាក់ខ្លួនកន្លែងណាបានសុខ លាក់សិនទៅ ! តែកុំទៅក្បែរៗរោងចក្រមានកម្មករច្រើន ខ្លាចពិបាកដេកទេព្យ ព្រោះបន្តិចម្តងៗមាននាក់ជំពាក់លុយគេ និងអត់លុយបង់ថ្លៃផ្ទះជួល អត់លុយទិញម្ហូបអាហារទៅណាវាមិនវេទនា រង់ចាំ160ដុល្លា ក៏មិនបាន ធ្វើម៉េចទៅ? ស្ថានភាពស្រុកខែ្មរឥឡូវនេះដល់ថ្នាក់ កម្មករជ្រើសរើសថៅកែនិងសំភាសន៍ថៅកែ មុនចូលធ្វើការងារសួរឫសគល់អស់បានសំរេចចិត្តធ្វើ ? ពីមុនខ្ញុំចូលធ្វើការងារ មិនខ្វល់ច្រើនទេ អោយតែមានការងារសប្បាយចិត្តពន់ពេក ប្រឹងធ្វើការងារឱយថៅកែមើលឃើញស្នាដៃសិន បានហ៊ាននិយាយពីប្រាក់ខែ ។ ឥឡូវថៅកែយំសំពះកម្មករទៅហើយ បែបពិបាកបបួលគេរកសីុជាមួយណាស់ ! សហជីព ក្លាយជាមុខរបបកាក់កប ដើម្បីចាប់ជំរិតថៅកែនិងកម្មករទៅហើយ!

  2. Sen-Gaddafi says:

    នែអាថោកបញ្ចេញមតិខាងលើនេះតើឯងមានជាតិសាសន៍អ្វីឲ្យពិតប្រាកដបានជាមិនដឹងថាអ្វីជាល្អ អ្វីជាអាក្រក់ និងមិនដឹងពីការឈឺចាប់របស់ជនជាតិខ្មែរ??? តាមដឹងប្រហែលជាអាគំរក់ឯងបានសុី អាចម៍របស់ហ៊ុនសែនហើយមើលទៅ។ បើរស់នៅដូចសត្វប៉ារ៉ាសុីតចាំតែសុីដោយសារគេដូចឯង នោះមិនសមកើតមកជាមនុស្សនោះទេព្រោះតែដេករង់ចាំសុីគំរង់របស់គេមិនមានគំនិតរកសុី ដោយខ្លួនឯង។ វត្តមានរបស់លោកឯងមិនសមនិងរស់នៅលើទឹកដីរបស់ខ្មែរនោះទេ ហើយនៅពេល​បន្តិចទៀតនេះនិងទៅនៅឋានដែលសុីគំរង់ជាមួយហ៊ុនសែនទៅអាថោក។

  3. Bol says:

    ថាពួន ពួនមែន!
    ពួកអាខូច ពួកអាមេក្រមី ពួកអាមេអនាធិបតេយ្យ។
    ពួកអាឈ្លើងបឺតឈាមកម្មករ។ ស៊ីលុយកម្មកររាល់ខែ ដើម្បីដឹកនាំកម្មករចូលភ្លើង!
    បងប្អូនកម្មករ គិតមើលទៅ , ម្នាក់ បង់ ១០០០រៀល ក្នុងមួយខែ ហើយចុះ ៥០០០ នាក់ជាប៉ុន្មាន? ចុះបើ ១០០០០នាក់ប៉ន្មាន? ហើយនៅវាដើរគម្រាមថៅកែថាធ្វើបាតុកម្ម ដើម្បី យកលុយពីថៅកែទៀត បានប៉ុន្មាន?
    យើងនិយាយនេះ សំដៅតែពួកអាខូចទេ ។ តែសហជីពល្អ គេមិនធ្វើដូច្នះទេ គេទទួលប្រាក់ពីកម្មករមែន តែគេការពារកម្មករ និងថៅកែឲ្យសុខនឹងគ្នា។

  4. កុលបុត្រៈ says:

    ខា ស៊ី អើយ ដើម្បីប្រទេសរូបរួមសាមគ្គី មិនមែនប្រើលទ្ធិ របបបាំងកុម្មុយនីស្តនៅកម្ពុជាទេ។ លោកឈុន កុំឆ្កឹះឆ្កៀលហួសហេតុពេក ប្រាក់ខែគ្រូ សាស្ត្រាចារ្យឡើងសន្សឹមៗ។ សូមសម្តេចប្រកាសឈប់យកពន្ធលើប្រាក់គ្រូ សូមគ្រូយោគយល់ដល់រាជរដ្ឋាភិបាលផង។

  5. ? says:

    អា Bol អើយ ! អា Bol ! មានទូរលេខមួយមកពី ហាណូយ គឺមានចុះហត្ថលេខា ពី (ក្រសួង កង ចរ) សុំសួរមកអាហ្អែង… ឥលូវតើចង់ ពាក់ សិក្ក ឬ ពាក់ ផ្កាយ ? ឬមួយក៏ ចង់ពាក់ លោកខែ ?
    ត្បិតអី អា ខ្វាក់ បច្ចុប្បន្នវា មានឋានះ ផ្កាយ ៥ ហើយណា!! ហាស់! ហា!!