គណបក្សសង្គ្រោះជាតិ នឹង​រៀបចំក្រុម​មេធាវីអន្តរជាតិ វាយ​តម្លៃ​លើហេតុ​ការណ៍​​​បង្ក្រាប​ដោយ​ហិង្សា​ក្នុង​ពេលបាតុកម្ម​​

ដោយ៖​ តាំង វីដា​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

លោកកឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ នៅក្នុង​សន្និ​សីទសារ​​ព័ត៌​មាន​ (រូបថត តាំង វីដា)

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ខ្លួន​នឹង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ ដើម្បី​ធ្វើ​ការស៊ើប​អង្កេត និង​​វាយតម្លៃ ទៅ​​បទឧក្រិដ្ឋ​នៃ​ការបង្ក្រាប​របស់​កម្លាំង​ប្រដាប់អាវុធ ទៅ​លើ​ក្រុម​កម្មករ​​នៅ​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ពេល​ថ្មីៗនេះ ដែល​​​បណ្តាលឲ្យ​កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់​នោះ​។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើឡើង​នៅ​ស្នាក់ការ​កណ្តាល​គណបក្ស នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​ការកើនឡើង​នូវ​ហិង្សា​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​​ថ្ងៃមុខ​នេះ ដែល​ធ្វើ​ឲ្យ​កម្មករ​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។ លោក កឹម សុខា បន្តថា បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រកាសថា​ខ្លួន​នឹង​បង្កើត​គណៈ​កម្មការ​​ដើម្បី​ស៊ើបអង្កេត​លើ​ហេតុការណ៍​នេះ​ក៏ដោយ ប៉ុន្តែ​បញ្ហា​និទណ្ឌភាព លោក​ជឿថា នៅតែ​កើតមាន ព្រោះ​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល មិន​បង្ហាញ​​ពី​ភាព​ឯករាជ្យ​ឡើយ ដែល​ករណី​នេះ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ក្រុម​មេធាវី​អន្តរជាតិ​មួយ ក្រោម​ការ​ដឹក​នាំ​របស់​លោក រីឆាច រីចឆឺ មេធាវីអន្តរជាតិ ដើម្បី​​ធ្វើ​ការវាយតម្លៃ​លើ​បទឧក្រិដ្ឋ​នេះ​។​

​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្តថា បើ​ការស៊ើបអង្កេត​មាន​ទឡ្ហី​ក​រ និង​ភស្តុតាង​គ្រប់គ្រាន់​នោះ គណបក្ស​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ នៅ ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់​។ តែ​ទោះជា​យ៉ាងណា លោក​ថា បើ​ការស្វែងរក​ភស្តុតាង​មិនទាន់​ចូល​ក្នុង​ដែន​យុត្តិការ​របស់​តុលាការ​អន្តរជាតិ ក៏​អាចឲ្យ​អ្នកប្រព្រឹត្តិ​បទឧក្រិដ្ឋ​មាន​ការប្រុ​ង​ប្រយ័ត្ន​កុំឲ្យ​ប្រព្រឹត្តិ​បទល្មើស​បន្តទៀត ហើយ​បញ្ឈប់​នូវ​រាល់​និទណ្ឌភាព​នៅ​កម្ពុជា​។

​កាលពី​ថ្ងៃ​ទី​០៣​ខែ​មករា មាន​​ការប៉ះទង្គិច​ដោយ​ហិង្សា​​មួយ​រវាង​ក្រុម​កម្មករ​ដែល​មកពី​រោងចក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​កងកម្លាំងប្រដាប់អាវុធ នៅ​មុខ​​សួន​​ឧស្សាហ​កម្ម​កាណាឌីយ៉ា ផ្លូវវេង​ស្រេង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈដែល​កម្មករ​តវ៉ា​ទាមទារ​ដំឡើងប្រាក់​ឈ្នួលគោល​​​១៦០​ដុល្លារ បណ្តាលឲ្យ​កម្មករ ៥​នាក់​ស្លាប់ និង ជិត​៤០​នាក់​រងរបួស និង​កម្មករ​១៣​នាក់​ទៀត​ត្រូវបាន​​ចាប់ខ្លួន​៕

សរសេរមកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com


What Next?

Recent Articles

9 Responses to "គណបក្សសង្គ្រោះជាតិ នឹង​រៀបចំក្រុម​មេធាវីអន្តរជាតិ វាយ​តម្លៃ​លើហេតុ​ការណ៍​​​បង្ក្រាប​ដោយ​ហិង្សា​ក្នុង​ពេលបាតុកម្ម​​"

  1. 123456 says:

    ក្តីប្រាសាទព្រះវិហារជាគំរួ…

  2. Chourn says:

    Yes I agree with your great idea that will hire a foreign layer to investigate the crime done by Hun Sen gov. Doing this will ensure that the gov. will not kill its own people for free anymore and may bring him to justice at the ICC. After that we will re-arrange our country to be a real democratic society like other developed countries in the world. I encourage you to urge this mater and show the result up for people in the world to know the real characteristic of Cambodian gov. that always done harmed on its own people.

  3. Chourn says:

    Yes I agree with your great idea that will hire a foreign layer to investigate the crime done by Hun Sen gov. Doing this will ensure that the gov. will not kill its own people for free anymore and may bring him to justice at the ICC. After that we will re-arrange our country to be a real democratic society like other developed countries in the world. I encourage you to urge this matter and show the result up for people in the world to know the real characteristic of Cambodian gov. that always done harmed on its own people.

  4. បរិមី ព្រ:វិហារ says:

    Let doing it and we will see results in coming days when both leaders bring to face justice and both of them need also present their facts to the court. If ICC can do this, let ICC taking over Cambodia’s court and run all justice business and lead this Kingdom on behalf of Cambodians. This act reveals both leaders ill intention to create the civilian social unrest in order to place all complaints on the Government and Hun Sen. ICC is well recognize institution, therefore i believe that they will NOT see this case is practical and acceptable to act. CNRP may want to do the same things as Egypt Brotherhood party, let copying and pasting it in Cambodia, I don’t think it is going to work. However, let trying ?!

  5. អ្នកធ្វើស្រែ says:

    ប្រមូលឲ្យអស់មកច្បាប់ក្រោមមេឃលើដី។ច្បាប់ស្ដីពីការកាន់កាប់លំហអវកាស,ច្បាប់ឧក្រិដ្ឋកម្ម សង្គ្រាម,ច្បាប់និរទោសកម្មអន្តរជាតិ,ច្បាប់ប្រឆាំងភេវរកម្មអន្តរជាតិ,ច្បាប់គោរពគ្នាទៅវិញទៅមក រវាងប្រទេសតូចនិងប្រទេសធំ,ច្បាប់គោរពអធិបតេយ្យភាពជាតិគ្នាទៅវិញទៅមក…..។ល។​ មេធាវីមកពីស្ថានព្រះច័ន្ទ មកពីផ្កាយព្រះអង្គារ មកពីឋានភុជង្គនាគ…..។ល។ ចុះចំណែកឯច្បាប់ និងមេធាវីនៅស្រុកខ្មែរលោកឯងដាក់ក្រោមគូថទ្រាប់អង្គុយឬ???បើខ្លួនឯងខ្លាំងជាងគេក្នុងស្រុក ខ្មែរ ចាំបាច់ព្រុះដង្ហោយហៅគេមកធ្វើអន្តរាគមន៍ធ្វើអាចម៍អី???ខ្លួនឯងមានសេរីអាជ្ញាស្រាប់ទៅ ហើយប្រើអំណាចផ្ទាល់ខ្លួនទៅ!!!ឈានទៅមុខបង!បងឈានទៅមុខ!ឈានទៅមុខ!ដេកផ្កាប់មុខ ជើងទ្រធាក់ដីក៍ត្រូវតែឈានទៅមុខដែរណា!!!

  6. បរិមី ព្រ:វិហារ says:

    លើកមុនដូចមានផ្តិតមេដៃជាង 3លានប្តឹង អង្គការសហប្រជាជាតិ ហៅ UN តើយកទៅណាបាត់ហើយ សុំដឹកវាយកទៅឱយICC ផង ។ សូមប្រាប់រាស្ត្រផងលទ្ធផលយ៉ាងណាហើយ ព្រោះសហាការីខ្វះការពិចារណាបានចំណាយប្រាក់កាស់និងពេលវេលារាប់អាទិត្យប្រមូលស្នាមមេដៃមកឱយមេបក្ស ។ ល្មមឈប់បោកប្រាស់និងញុះញង់ សហាការី និងពលរដ្ឋស្លូតត្រង់ឱយគិតខិសនិងប្រព្រឹត្តិខុសទៀត នឹងយកពួកគាត់ធ្លាក់ក្នុងភាពក្រីក្រមិនខាន ។

  7. អ្នកមែន! says:

    វាមិនអាចម៌ទេលោកប្រធានអើយ!មិនដែលឃើញលោកប្រធានធ្វើអ្វីបានផលម្ដងណាសោះ។
    តែលោកប្រធាននៅតែធ្វើព្រោះដើម្បីឲ្យចំណេញនយោបាយសម្រាប់បោករាស្ត្រដែលភ្លើៗ
    ថាលោកប្រធានអង់អាចក្លាហាន គោរពច្បាប់សម្បើមណាស់។មើលឧទាហរណ៍ប្រទេសស៊ីរី
    ជាគំរូទៅដឹងទាំងអស់គ្នាហើយ។ម្យ៉ាងទៀតបើឧបមាថាតុលាការអន្តរជាតិគេចាត់ការបណ្ដឹង
    មែន ហើយស្រាវជ្រាវទៅឃើញថាលោកហ៊ុន សែនពិតជាមានទោសមែន
    តើនរណាមកចាប់គាត់?តើលោកហ៊ុន សែនដេកស្ងៀមឲ្យគេចាប់គាត់?ទម្រាំតែចាប់គាត់
    បាន ខ្ទេចខ្ទីអស់ហើយប្រទេសយើង។នេះឬជាមហិច្ឆតារបស់លោកប្រធាន?តើរាស្រ្តខ្មែរ
    បានមើលឃើញពីបេះដូងទុច្ចរិតរបស់លោកប្រធានដែរឬទេ?ពិបាកថាដែរព្រោះពលរដ្ឋខ្មែរ
    ខុសគេខុសឯង។ពួកគាត់កើតមកមិនបានយកក្បាលមកជាមួយផង។បើមានក្បាលដូច
    ជនជាតិគេដទៃប្រហែលអាចពិចារណាឃើញថាអ្នកនយោបាយណាស្រឡាញ់ជាតិ អ្នកនយោបាយ
    ណាបោក អ្នកនយោបាយណាធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួននាំមកនូវគ្រោះថ្នាក់នឹងខូចប្រយោជន៍
    ជាតិមិនខានឡើយ៕

  8. wow!wow! says:

    គំនិតអ្នកធ្វើស្រែ និងព្រះវិហារ WoW! សូមគាទ្រ
    អ្នកធ្វើខុសរហូត អ្នកថាប្រាវៗគឺត្រូវរហូត