គ្មាន​ព័ត៌មាន​ពី​កន្លែង​ឃុំ​ខ្លួន វ៉ន ពៅ និង កម្មករ

Tuesday, 07 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍

140107_05a

លោក វ៉ន ពៅ​ ត្រូវ​បាន​សមត្ថកិច្ច​វាយ​ឲ្យ​រង​របួស​ក្បាល​ក្នុង​​ពេល​បង្ក្រាប​កម្មករ​តវ៉ា​​​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ មេធាវី​និង​ក្រុម​គ្រួសារ​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ​ដែល​ត្រូវ​បាន​ឃុំ​ក្នុង​ការ​បង្ក្រាប​ដោយ​កងទ័ព​ឆត្រ​យោង ៩១១ នៅ​ពេល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ ដែល​តុលាការ​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ពន្ធនាគារ​បង្ហាញ​ពី​ទីតាំង​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​កូន​ក្តី និង​គ្រួសារ​របស់​គេ។

អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​របស់​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន​បាន​ថ្លែង ឲ្យ​ដឹង​ថា អ្នក​ស្រី​ពុំ​បាន​ដឹង​ថា តើ​គ្រួសារ​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ណា​នោះ​ទេ ពីព្រោះ​អ្នក​ស្រី​និង​មេធាវី ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទៅ​រក​គាត់​នៅ​មន្ទីរ​កែប្រែ​អស់​ហើយ​តែ​ពុំ​ឃើញ​គាត់​សោះ។

អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​ថា​យក​ប្តី​ខ្ញុំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ព្រៃ​ស នៅ​ពេល​យើង​ទៅ​រក​គាត់​នៅ ព្រៃ​ស អត់​ឃើញ ក្រោយ​មក​យើង​ឮ​ពាក្យ​ចចាម​អារ៉ាម ថា គាត់​នៅ​ពន្ធនាគារ ពោធិ៍សាត់ តែ​នៅ​ពេល​យើង​ទៅ​រក​អត់​ឃើញ តើ​គេ​យក​ប្តី​ខ្ញុំ​ទៅ​ណា? ខ្ញុំ​ចង់​ជួប​ប្តី​ខ្ញុំ តើ​សុខ​ទុក្ខ​គាត់​យ៉ាង​ណា​ពីព្រោះ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​ទេ​តាំង​ពី​ថ្ងៃ​ដែល​គេ​វាយ​ទាត់​យើង​ចាប់​គាត់​ដាក់​ពន្ធនាគារ»។

អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា មេធាវី​របស់​ប្តី អ្នក​ស្រី​ត្រូវ​ការ​ជួប​ប្តី​របស់​ខ្លួន​ដើម្បី​សួរ​នាំ​រឿង​បន្ថែម ប៉ុន្តែ​មេធាវី​គាត់​បាន​ទៅ​សួរ​ព្រះ​រាជអាជ្ញា​គេ​ថា ឲ្យ​ទៅ​សួរ​ប៉ូលិស ហើយ​នៅ​ពេល​ដែល​មេធាវី​ទៅ​សួរ​ស្នងការ​គេ​ថា ផុត​ដៃ​គេ​ហើយ​ឲ្យ​ទៅ​សួរ​ព្រះ​រាជអាជ្ញា​វិញ។ អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​មេធាវី​ការពារ​កូន​ក្តី​ហើយ​មិន​មាន​កូន​ក្តី​តើ​ឲ្យ​ការពារ​ឲ្យ​អ្នក ណា? ខ្ញុំ​សូម​ថ្កោលទោស​រដ្ឋាភិបាល​និង​ព្រះ​រាជអាជ្ញា​ពីព្រោះ​ប្តី​ខ្ញុំ​ពុំ​បាន​ទទួល​ការ​ព្យាបាល​របួស​គាត់​ដែល​ត្រូវ​បាន​ទាហាន​វាយ​នោះ​ទេ»។

អ្នក​ស្រី អ៊ឹម សាវលាង អាយុ ៣១ ឆ្នាំ ដែល​ជា​ភរិយា​របស់​លោក យ៉ុង សំអន ជា​កម្មករ​បម្រើការ​នៅ​រោងចក្រ យ៉ាកជីន បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ដើរ​ស្វែង​រក​ប្តី​របស់​អ្នក​ស្រី​គ្រប់​ពន្ធនាគារ​ហើយ​តែ​ពុំ​បាន​ជួប​មុខ​ប្តី​របស់​អ្នក​ស្រី​សោះ។ អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​ថា​ប្តី​នៅ ព្រៃ​ស សុំ​គេ​ចូល ព្រៃ​ស មិន​ឃើញ គេ​ថា​នៅ​គុក ពោធិ៍សាត់ ទៅ​រក​ក៏​មិន​ឃើញ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ​។ ខ្ញុំ​ឲ្យ​អាជ្ញាធរ​ប្រាប់​មក​ថា ប្តី​ខ្ញុំ​ឃុំ​ខ្លួន​នៅ​ឯណា ប្តី​ខ្ញុំ​នៅ​ថ្ងៃ​នោះ​គាត់​មិន​បាន​ទៅ​តវ៉ា​ទេ​គាត់​គ្រាន់​ជិះ​ម៉ូតូ កាត់​ក៏​ត្រូវ​បាន​គេ​ចាប់​តែ​ម្តង»។

ចំណែក​ឯ​លោក ពេជ្រ ភឿន ដែល​ជា​ពូ​របស់​ជន​រងគ្រោះ​ឈ្មោះ ជ្រូក អាយុ ១៨ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​ឲ្យ​តាម​ប្រពៃណី​នោះ​បាន​ថ្លែង​ថា ម្តាយ​របស់​ជន​រងគ្រោះ​ពុំ​អាច​និយាយ​បាន​ទេ​គឺ​គាត់​សន្លប់​រហូត បន្ទាប់​ពី​បាត់​ដំណឹង​កូន​របស់​គាត់ ហើយ​មិត្តភក្តិ​បាន​ប្រាប់​ថា ត្រូវ​គេ​បាញ់​សម្លាប់។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ពួក​ម៉ាក​វា​ដែល​ត្រូវ​របួស​ត្រង់​ស្មា បាន​និយាយ​ថា​វា​ត្រូវ​បាន​គេ​បាញ់​ត្រូវ​ចំ​ដើម​ទ្រូង​ហើយ​ដួល ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​លើក​បោះ​ដាក់​លើ​ឡាន​បាត់ ហើយ​យើង​ព្យាយាម​រក​មិន​ឃើញ​ក៏​សម្រេច​ធ្វើ​បុណ្យ​ឲ្យ​វា​តែ​ម្តង»។

លោក ជួង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រងគ្រោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ពុំ​ដឹង​ថា កូន​ក្តី​របស់​លោក​ទាំង​អស់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​នៅ​ឯ​ណា​នោះ​ទេ ហើយ​ក្រុម​ការងារ​របស់​លោក​បាន​ទាក់​ទង​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ។

លោក​បាន​ឲ្យ​ដឹង​ថា៖ «យើង​ពុំ​ដឹង​មូល​ហេតុ​ច្បាស់​ថា តើ​ហេតុ​អី​បាន​ជា​គេ​លាក់​ព័ត៌មាន​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ​នោះ​ទេ ខ្ញុំ​ត្រូវ​ការ​ជួប​ពួក​គាត់​ដើម្បី​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​កក់ក្តៅ​ថា មាន​មេធាវី បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​នឹង​មាន​អារម្មណ៍​ថា គ្មាន​ភាព​កក់ក្តៅ»។

លោក គុយ ប៊ុនសន អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង មហាផ្ទៃ បាន​ថ្លែង​ឲ្យ ដឹង​ថា លោក​បាន​ឲ្យ​ប្រធាន​ពន្ធនាគារ​ធ្វើ​របាយ​ការណ៍​មក​លោក​ហើយ។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ដឹង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ឈ្មោះ​ថា អ្នក​ណា​ខ្លះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដែរ»។

លោក ស៊ុន លាង ប្រធាន​ពន្ធនាគារ ព្រៃ​ស បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ»។

នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា​នៅ​រោងចក្រ យ៉ាកជីន ដោយ​កង​កម្លាំង​ឆត្រ​យោង ៩១១ នៅ​ថ្ងៃ ទី២ ខែ មករា ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ១០ នាក់ និង​ព្រះសង្ឃ​ចំនួន ៥អង្គ ប៉ុន្តែ​នៅ​ម៉ោង ១២ យប់​ព្រះសង្ឃ​ត្រូវ​បាន​ដោះលែង​វិញ ហើយ​នៅ​ថ្ងៃ ទី៣ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ វ៉េងស្រេង ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាន​បណ្តាល​ឲ្យ​កម្មករ ៤ នាក់​ស្លាប់​និង ១៣ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន។ អ្នក​ទាំង ២៣ នាក់​អ្នក​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក ថ្លែង​ថា ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​គឺ​ខុស​នីតិវិធី​តាំង​ពី​ចំណុច​ចាប់ផ្តើម​គឺ​ពុំ​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នេះ គឺ​ជា​ទម្រង់​ខុស​ច្បាប់​ហើយ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ពុំ​អាច​ទៅ​សួរ​សុខ​ទុក្ខ​បាន។

លោក​បាន​បន្ត​ថា៖ «នៅ​ក្នុង​ករណី​នេះ​យើង​មិន​ហៅ​ថា​ការ​បាត់​ខ្លួន​ទេ ប៉ុន្តែ​យើង​ហៅ​ថា ការ​យក​មនុស្ស​ទៅ​លាក់​ទុក​ដោយ​មន្ត្រី​រដ្ឋាភិបាល»។

ទាក់​ទិន​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​នោះ​ក្រសួង ការ​បរទេស បារំាង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តាម​រយៈ​ស្ថានទូត បារាំង នៅ​ប្រទេស កម្ពុជា ថ្ងៃ ទី៦ ខែ មករា ថា ប្រទេស បារាំង តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។ ប្រទេស បារាំង សោក​ស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន ហើយ​សូម​រំឭក​អំពី​ការ​ប្រកាន់​ខ្ជាប់​របស់​ខ្លួន​ចំពោះ​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ជា​ការ​សំខាន់ ដែល​ការ​ចរចា​នយោបាយ​អាច​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​និង​ការ​អត់​ធ្មត់ ដើម្បី​ឲ្យ​ភាគី​ទាំង​ឡាយ​អាច​ធ្វើ​ការ​រួម​គ្នា​ជា​ប្រយោជន៍​ដល់​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​នានា»៕


What Next?

Related Articles

22 Responses to "គ្មាន​ព័ត៌មាន​ពី​កន្លែង​ឃុំ​ខ្លួន វ៉ន ពៅ និង កម្មករ"

  1. សំលេងរាស្រ្ត says:

    របបប៉ុល​ ពត ទី២ បានចាប់ផ្តើមហើយ។

  2. ខ្លាស្លូត says:

    ខ្ញុំដឹងថាគេឃុំខ្លួនគាត់នេៅទីណា។ បច្ចុបន្បន្ននេះគេឃុំគាត់នេៅត្រពាំងខ្លុង ខេត្តកំពុងចាម។ សូមអោយក្រុមគ្រូសាគាត់និងក្រុមសិទ្ទិមនុស្សទេៅសួរសុខទុក្ខគាត់នេៅទីនោះ។

  3. La Rosa says:

    ពួកកម្មករ​ ល្ងង់ណាស់! អត់ដឹងថាគេបានបង្កប់ពួកស្លៀកពាក់ធម្មតា (under covers) សម្រាប់បង្កើតហឹង្សា និងចង្អុលបង្ហាញប្រាប់គ្នាគេជាអ្នកកាន់អាវុធពាក់ខោអាវទាហ់ាន ឬ ប៉ូលិស ក្នុងហ្វូងបាតុករនោះទេ! !!បុរសពាក់អាវសកាន់ដំបងជ្រុងខាងលើគឺជាជនបង្កប់សម្រាប់បញ្ឆេះហឹង្សា!

  4. សារិកា says:

    សំណូមពរមួយ៖
    ចំពោះអ្នកដែលមានសម្តកិច្ចដឹងរឿងហើយ តែបែជាឆ្លើយថាមិនដឹងគឺជាការលាក់បាំងព័តមាន គឺជាការឃុបឃឹតត្រូវមានទោសជាប់គុក

  5. I,Khmer says:

    Once, you were Khmer Rouge……You, alway a Khmer Rouge…… Shame on You!

  6. BaBaBoo says:

    Sept 1977 my father was being arrest for CIA blacklist; it was falsify information created by Communist regime.

    After Khmer new year 1979 he was arrest again for CIA conspiracy and put him in Svay Jake prison in Battambang Province, by Vietnamese soldiers.

    1975 and 1979 no different and there is an absolute power generated by Vietnam involving in the killing field mastermind.

    Recall the past 1975 communist took over to destroy and weaken.
    Then 1979 came to finish what left over and control.

  7. អ្នកធ្វើស្រែ says:

    ខ្លឹមសារល្បិចបោកប្រាសដំណាក់កាលទី៣របស់សមរង្ស៊ីនិងកឹមសុខាយើងត្រូវដឹងទុកឲ្យហើយ។ បទពិសោធន៍នៅប្រទេសបារាំងកាលពីជាងពីររយឆ្នាំកន្លងទៅមានហេតុការណ៍វាយរំដោះអ្នកជាប់ គុក។A la bastille!A la bastille!A la bastille!នេះជាសម្រែកក្រុមបះបោរ។ល្បិចកលនេះសមរង្ស៊ី និងកឹមសុខាអាចយកមកធ្វើជាល្បិចសម្រាប់បោកប្រាស់នៅដំណាក់កាលទី៣នៃចលនាបះបោរ ដែលកំពុងរិះរកគ្រប់មធ្យោបាយអនុវត្តិចលនានេះនៅពេលខាងមុខ។បើល្បិចនេះបរាជ័យទៀត ជំរើសចុងក្រោយគឺ……………..(លាក់ទុកសិន)។

  8. អ្នកមែន! says:

    ម៉េចនឹងហ៊ានប្រាប់ពីទីតាំងព្រោះតែខ្លាចលោកប្រធានសម រង្ស៊ី កឹម សុខាញុះញង់
    ឲ្យពួកបាតុករទៅហែកគុករំដោះអ្នកទោស ដែលឈានទៅដល់ការប្រើហិង្សាដាក់គ្នា
    រវាងពួកបាតុករនឹងសមត្ថកិច្ច ដែលជាការចង់បានរបស់លោកប្រធានសម រង្ស៊ី កឹម​ សុខា។
    ដោយសារតែការបង្កើតរដ្ឋាភិបាលតែម្នាក់ឯងគណបក្សប្រជាជនស្មុគស្មាញណាស់ទៅហើយ
    គ្មានហេតុផលអ្វីបង្កកេរ្តិ៍ឈ្មោះមិនល្អទៀតនោះទេ។តែលោកប្រធានសម រង្ស៊ី កឹម សុខាយល់
    ពីបញ្ហាទាំងនេះគាត់ដុតគ្មានឈប់។អស់ពីនេះនោះ​ អស់ពីរឿងមួយចូលដល់រឿងមួយ។ឥឡូវ
    គាត់ចាប់ផ្ដើមរៀបចំប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិទៀតហើយ។បានន័យថាគាត់រករឿង
    អត់ឈប់សោះ។គាត់ដឹងច្បាស់ណាស់ថាកំហុសត្រឹមបង្ក្រាបបាតុកម្មងាប់បួន ប្រាំនាក់គ្មានតុលា
    ការអន្តរជាតិណាគេមានពេលមកស្រាវជ្រាវរឿងនេះទេ។តែគាត់នៅក្អេងក្អាងទូងស្គរប្រឹងធ្វើទៀត
    ដើម្បីអី???គឺទុកបោករាស្ត្រដែលភ្លើៗៗៗៗៗៗៗៗៗៗៗៗៗៗៗឲ្យចូលរួមបាតុកម្មជាមួយគាត់
    លើកក្រោយៗទៀតផង និងសម្រាប់លាងកេរ្តិ័ឈ្មោះរបស់គាត់ដែលគាត់ជាអ្នកនាំបាតុករទៅ
    ឲ្យគេបាញ់ស្លាប់ដោយគ្មានបានការ។លោកប្រធាននិយាយច្បាស់ណាស់ថាបាតុករប្រើហិង្សា
    មិនមែនជាបាតុកររបស់គាត់ទេ។តែគាត់ធ្វើពិធីបង្សុកូលឲ្យវីរៈបាតុករដែលបានបាត់បង់ជីវិត។
    ត្រង់នេះគាត់កេងចំណេញធំណាស់ បើទទួលស្គាល់ថាបាតុកររបស់គាត់រដ្ឋាភិបាលនឹងចាប់គាត់។
    តែបើមិនទទួលស្គាល់រដ្ឋាភិបាលគ្មានលេសចាប់គាត់ទេ តែគាត់ត្រូវបាក់មុខ។ឃើញទេគាត់ខំ
    បង្សុកូលដល់ទៅ២ដងចង់លួងចិត្តដល់ក្រុមបាតុករ បញ្ជាក់ថាគាត់យកចិត្តទុកដាកចំពោះបាតុករ។បើមើលមួយភ្លេតឃើញថាគាត់ធ្វើដើម្បីអ្នកដទៃ
    តែពិនិត្យឲ្យច្បាស់ទៅគាត់ធ្វើដើម្បីខ្លួនគាត់ទេ។បើភ្លើមើលគាត់មិនទាន់ទេ ចាញ់បោកលោក
    ប្រធានក្បាលខូចទៀតហើយខ្ញុំ៕
    ប្រ

  9. ប្រទេសមានតែវិបត្តិ សំឡាប់ ចាប់ចង កើតហឹង្សា យុត្តិធម៌ក្រឡាប់ចាក់ តើមកពីអ្នកណា ?
    ប្រទេសមានសុខសាន្ត ថ្លៃថ្នូរ តើមកពីអ្នកណា ?

  10. CHEA says:

    ALL CAMBODIAN IN THE COUNTRY AND AROUND THE WORLD STILL SEARCHING FOR WHO ARE THE KILLING MASTERMIND.NO WONDER WE ARE ALL CAN SEE VERY CLEARLY BY LOOKING BACK IN THE LAST THIRTY YEARS AND THIS SITUATION RIGHT NOW.IT SHOWING US THAT HUN SEN GOV IS NOT DEMOCRACI REFORM GOV THIS GOV IS COMMUNIST HOCHIMIN REGIME THAT CREATED BY VEITNAME GOV IN PHOSPHORIC OF ELIMINATED CAMBODIAN NATION SICNE 1970. THE CREATION UNITED ANDOCHEN OF VEITNAME GOV HAVE BEEN REINFORCE BY CPP OF Mr HUN SEN GOV.THE KILLING FIEL IN POL POT REGIME AND THE KILLING K 5 PLANE AND SO ON UNTILE SITUATION RIGHT NOW WAS A SECRET OF ELIMINATION OF THIS NATION FROM VEITNAME GOV.THIS UNITED ANDOCHEN THAT COMMUNIST HOCHIMIN HAD PLANE IS JUST ABOUT FULLY SUCCESSFUL. AS WE LOOK AT LEO COUNTRY IS OVER BUT ONLY CAMBODIA IS STILL STRANGLE FROM IT.IT IS VERY EXTREMELY DANGEROUSE FOR CAMBODIA BECAUSE THIS NATION WAS BROKEN A PART BETWEEN THEIR NATION LEADERS. THIS IS LAST CHANCE FOR THIS NATION IF ALL CAMBODIAN ARE NOT UNDERSTANDING IN THIS EXTREMELY DANGEROUSE SITUATION. THIS IS THE TIME FOR ALL CAMBODIAN COME TOGETHER TO SAVE THIS NATION. THANK YOU AND PEACE FOR ALL CABODIAN.

  11. . says:

    សូម្បីទីតាំងក៏មិនប្រាប់ ពិតជាថោកមែន

  12. ម៉ែនសូក says:

    ហាស់ ហាស់ ហាស់
    ហ៊ុនអាសែន ! ហ៊ុនអាពត! វាដៀតែខ្នូច វាដូចតែគ្នា !
    បងប្អូនមីងមាពួកវាជាឃាតក សម្លាប់ជាតិខ្មែរធ្វើឆ្កែឱ្យចិនយួន.
    ហិស!.. ហិស ហិស ហិស ហិស
    ប៉ុលអាពត ! ប៉ុលអាសែន !ជាមិត្តបងមិត្តប្អូន ក្រហមដូចគ្នា !
    ខួរឆ្កែកុម្មុយនិស្ដបំផ្លាញជាតិខ្មែរ ចំរើនតែពួកចិនពួកយួនម៉ែនតាម៉ង់ .

  13. Anonymous says:

    911 មិនមែនកងទព័ ការពារជាតិ និងប្រជាជនទេ គឺឧស្សាហ៍ចេញវ៉ៃបាញ់ពលរដ្ឋ ដែលទំនាស់ផលប្រយោជន៍ជាមួយអ្នកមាន ដូចជាដីធ្លី នឹងពេលនេះរោងចក្រ ។ ហេតុអ្វី​ ?

  14. Sva watpnom says:

    ស្រួលមិនស្រួលបោះអោយក្រពើជាចំណីហើយក៍មិនដឹង។ហ៊ុនខ្វាក់យើងចិញ្ចឹមក្រពើច្រើនណាស់។

  15. ខ្មែរស្លូត says:

    យើងចាំបានថា កាលជំនាន់ប៉ុលពត អង្គការចាប់ប្រជាជនក៏គេមិនដែលប្រាប់ថាយកទៅឃុំ
    ទុកទីណាដែរ ដើម្បឹរក្សាការសម្ងាត់។ ដល់សម័យនេះចាប់មនុស្សហើយយកទៅលាក់ទីណា
    ក៏មិនប្រាប់ដែរ។ ម៉េចក៏ដូចគ្នាម៉្លេះ? អញ្ចឹងបានជាតុលាការកាត់ទោសមេខ្មែក្រហម ចេះតែ
    មានបញ្ហាមិនចេះចប់។

  16. La Rosa says:

    ចំជាល្ងង់មែន ពួក CNRP!!! ត្រូវដឹងថាសម័យនេះ ជាសម័យ អែកឧត្តម អុកញ៉ា និងផ្កាយរះរាប់ពាន់ គឺជាសម័យមួយដែល អ្នកល្ងង់ដឹកដៃបណ្ឌឹត! គេតែងតាំងអ្នកស្មោះត្រង់នឺងគេជារដ្ធមន្រ្ដី ឬ ប្រធាននេះប្រធាននោះ ទោះបីបុគ្គលនោះមិនចេះស្អីក៏ដោយ! បន្ទាប់មកគេរើសបណ្ឌឹតក្នុងបក្សដែលចេះការងារនោះអោយធ្វើកិច្ចការជំនួសអោយ! ពេលចរចារគ្នាខាងមុខ បក្ស CPP អាងទ័ពនឹងយកអំណាចគេមកសង្កត់ពួក CNRP ដេលចូលចឹត្ដនិយាយអំពីការដែលអោយរដ្ធាភិបាលអែកបក្សដោះលែងពួកកម្មករនិងសហជិព​ដែលបានចាប់ខ្លួន និងកំពុងជាប់ឃុំសិនមុននឹងការចារចា។ ខាងCPP គេថា នយោបាយ និង អុក្រឹដ្ធកម្មខុសច្បាប់ ទាំង២ នេះវា​ខុសដាច់គ្នាស្រឡះ! CNRP នៅតែចាញ់ប្រៀប CPP ជានិច្ច! មធ្យាបាយមានតែមួយគត់ដែលដែលត្រូវអនុវត្ដគឺ CPP (Mono-Party Government)ត្រូវតែរកមុខ និងចាប់​អ្នកដែលបាញ់សម្លាប់កម្មករអោយបានមុនសិន មុននឹងចរចាគ្នា! កំហុសរបស់ពួក CNRP គឺពួកគេសប្បាយភ្លេចខ្លួន នៅពេលដែលគេមានការគាំទ្រច្រើនពីសំណាក់មហាជន ស្រែកអាឡេអាឡូគ្មានដឹងទិសដំបន់អ្វី។ អែពួក CPP វិញគេរង់ចាំដោយអត់ធ្មត់នូវវេលាមួយ​សមស្របដែលអាចគៀងត្រីចូលស៊ងបានទាំងអស់តែម៉្ដង!!!

  17. បរិមី ព្រ:វិហារ says:

    ខ្ញុំយល់ថា តុលាការក្តី និងសមត្ថកិច្ចក្តីគួរប្រាប់ឱយដឹងពីការចាត់ចែងខាងផ្លូវច្បាប់យ៉ាងម៉េចខ្លះចំពោះអ្នកទាំងនោះឥឡូវមានការចោទប្រកាន់ហើយនឹងត្រូវជាប់ ឃុំឃាំង នៅកន្លែងណា អ្នកណាជាអ្នកសំរបសំរួលទទួលខុសត្រូវរឿងនេះ ។ បើមិនទាន់អាចប្រាប់បានតើមកមូលហេតុអី្វ និងពេលណាទើបអាចជួបបាន ជាដើម…..។ បុគ្គលប្រព្រឹតិ្តខុស តែសមាជិកក្រុមគ្រួសារនិងមិត្តភក្តិតែងព្រួយបារម្ភ ។ ប្រសិនជាអាចចាត់ចែងធ្វើបែបនេះបាន ខ្ញុំជឿថា ទាំងមតិជាតិនិងអន្តរជាតិ មើលឃើញភាពម៉៉ត់ចត់និងត្រឹមត្រូវរបស់រដ្ឋអំណាច ហើយវាក៏អាចជួយឱយអារម្មណ៍អ្នកទាំងនោះធូរស្រាល និងការរង់ចាំក៏មិនសូវថប់ដង្ហើមពេកទេ ។ ការព្រួយបារម្ភពីការពង្រីកអំពើហឹង្សាពិតជាកត្តាមួយហើយក្នុងរក្សាការសំងាត់ខាងពត៌មាន តែនិតិវិធីផ្តល់ពត៌មានដល់អ្នកព្រួយបារម្ភគួរតែធ្វើ តាមរបៀបជួបតាមទូរសព្ទ័ជាដើម ដើម្បីអ្នកទាំងនោះបានច្បាស់ក្នុងចិត្តថា អ្នកជាទីស្រលាញ់របស់គេ នៅមានជីវិតនិងសុខទុក្ខធម្មតាមិនអីទេ ។

  18. តេជោដុំដីនឹងតេជោកំពូល says:

    រដ្ឋាពិបាលខ្មែរពិតជាកម្មុយនិស្ដដែលបិទបាំងខ្លួនក្រោមរបបប្រជាធិបតេយ្យ​ អាក្រក់ជាងនេះទៅទៀតគឺជាកម្មុយនិស្ដ
    ដែលនៅក្រោមអំណាចរបស់យួន ពេលនេះយួនកំពុងប្រើល្បិច​ឲ្យទាហានប៉ូលិសខ្មែរសម្លាប់ពលរដ្ឋខ្មែរ នៅពេលណា
    ពលរដ្ឋខ្មែរតូចតាចស្លាប់អស់ វានឹងស៊ីក្បាលទាហានប៉ូលិសខ្មែរដែលនៅសល់តិចតួចនោះឲ្យផុតពូជតែម្ដង​ ដូច្នេះអ្នកនៅមានអំណាចពេលនេះកុំទាន់អរពេក ពូចពង្សរបស់ទាហានប៉ូលិសខ្មែរទាំងអស់នេះក៏រលាយដូចគ្នា
    ពួកយួនមិនដែលចិញ្ចឹមឆ្កែទុកជាសត្វជាទីស្រឡាញ់ទេ វាចិញ្ចឹមដើម្បីស៊ីសាច់ប៉ុណ្ណុះ។

  19. David jame says:

    As I said before the game of scapegoat is being skillfully played out by the ruling party, which participated by some cpp youths from non government organizations, civil oranazations and unions as well as from other units which formed to create chaos, disorder in order to invite for the crack down by the authorities, and then blaming its opponents with the so called rule of law and an unindependent court! The public understand and know well about the general situation of crackdowns by the authorities with excessive forces, which extremely violated the constitution of the nation. But the ruling party is using the Constitution and the laws as a political tool to manipulating for its own interest illegally. It is crystals clear that the cpp could not win the Public Trust and Confidentce for its policy and leadership in the current situation. Therefore there is low prospect for the ruling party to win the majority vote within the next elections!

  20. David jame says:

    The public understand and know well about the general situation of crackdowns by the authorities with excessive forces, which extremely violated the constitution of the nation. But the ruling party is using the Constitution and the laws as a political tool to manipulating for its own interest illegally. It is crystals clear that the cpp could not win the Public Trust and Confidentce for its policy and leadership in the current situation. Therefore there is low prospect for the ruling party to win the majority vote within the next elections!

  21. CPP CRIMINALS says:

    We can no longer compliant of problems, we now must take effective actions to get rid of the most hated and evil man on this planet – Hun Sen, otherwise he will continue to kill and oppress khmer just like the murderous Pol Pot.

    My Suggestion is for all Khmer everywhere to really work hard together and get Hun Sen out of power within this year or sooner.

    Lets first take away money and power away from Hun Sen.

    First all Cambodians living and working in Cambodia, do not pay any form taxes, hold and save it instead. Government then won’t have money to pay millitary or police. Anyway this government is illegal and murderous, its deserve not a penny from its people.

    Cambodians and visitors visiting Cambodia don’t pay hotel vat taxes instead save it to give to poor needy Cambodians.

    All Cambodians abroad and inside Cambodia do not buy any products that are made or came from Vietnam, this will hurt the Vietnamese government that has allowed Hun Sen to make more sufferings and deaths to Cambodia.

    Tell all people you know, tell it to 2 people and ask them to tell it to 2 more each and everyday.

    Soon the murderous government will run out of money and power ….please all people that love Khmer please take the power in our hands to give freedom, and justice to Khmer people and our beloved home land. In mass numbers we can do this together and bring victory to Cambodia and kick the dogs of CPP all out. REMEMBER TO HURT AND AND GET RID OF EVIL RICH OR DITACTOR LIKE HUN SEN IS TO TAKE HIS MONEY AND POWER AWAY.